Posts

Showing posts from April, 2018

រដ្ឋមន្ត្រីការពារជាតិជប៉ុន បញ្ជាក់ថា ជប៉ុននឹងបន្តជួយបណ្តុះបណ្តាលសមត្ថភាពមន្ត្រីយោធាកម្ពុជាក្នុងជំនួបជាមួយលោកបណ្ឌិត ហ៊ុន ម៉ាណែត

Image
(ជប៉ុន)៖ នៅវេលាម៉ោង៣៖១០នាទីរសៀល ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានចូលជួបសម្ដែងការគួរសមជាមួយលោក អ៉ីត្យុណូរី អូណូដេរ៉ា (Itsunori Omodera) រដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសជប៉ុន។ ក្នុងជំនួបនេះលោកបណ្ឌិត បានថ្លៃងអំណរគុណដល់ជប៉ុនដែលបានបញ្ជូនកងកម្លាំងស្វ័យការពារមកកម្ពុជា ក្នុងក្របខ័ណអង្គការសហប្រជាជាតិនៅឆ្នាំ១៩៩១ ដើម្បីស្វែងរកសន្តិភាពនិងរៀបចំការបោះឆ្នោតនាពេលនោះ លើសពីនេះជប៉ុនក៏បានបន្តគាំទ្រលើផ្នែកបណ្តុះបណ្តាលសមត្ថភាពមន្ត្រីយោធាកម្ពុជាជាបន្តបន្ទាប់ផងដែរ។ ជាការឆ្លើយតបលោករដ្ឋមន្ត្រីបានសម្តែងការស្វាគមន៏ដល់ដំណើរទស្សនកិច្ចរបស់លោកបណ្ឌិតនាពេលនេះ ហើយបានបញ្ជាក់ថាជប៉ុននឹងបន្តគាំទ្រកម្ពុជាដើម្បីពង្រឹង សមត្ថភាពមន្ត្រីយោធាកម្ពុជាលើវិស័យមួយចំនួន ដូចដែលបានអនុវត្តកន្លងមករួមទាំងកងកម្លាំងប្រតិបត្តិការរក្សាសន្តិភាពរបស់កម្ពុជា៕

មេដឹកនាំ​កូរ៉េទាំងពីរ «អង្គុយពិភាក្សា​គ្នា​កណ្តាល​ធម្មជាតិ» ដែល​អាច​ជាការពិភាក្សារឿងផ្ទាល់ខ្លួន! (Photo and Video inside)

Image
(សេអ៊ូល)៖ ក្រោយពីការដាំដើមឈើជានិមិត្តរូបរួចរាល់នោះ​ លោក គីម ជុងអ៊ុន និងលោក មូន ជែអ៊ីន បានបណ្តើរៗគ្នា​សន្សឹមនៅលើស្ពាន​ពណ៌ខៀវ​មួយ រួចទៅអង្គុយនៅលើតុ​ក្រោមដើមឈើប្រកបដោយភាពស្រស់ស្រាយ និងកក់ក្តៅជាមួយសម្រស់ធម្មជាតិ នៃទឹកដីព្រំដែនខាងកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន​កូរ៉េខាងត្បូង យ៉ុនហាប់ នារសៀលថ្ងៃសុក្រ ទី២៧ ខែមេសា ឆ្នាំ២០១៨។ តាមការបង្ហាញ​នៅក្នុងវីដេអូ Live របស់សារព័ត៌មាន​នានា លោក គីម និងលោក មូន អង្គុយ​ពិភាក្សាគ្នា ជាលក្ខណៈឯកជន​សុទ្ធសាធ ដោយគ្មាន​មន្ត្រី ឬឧបករណ៍​ថតវីដេអូ និងរូបភាព​នៅជិតមេដឹកនាំ​ទាំងពីរនេះ​ឡើយ ខណៈវីដេអូ​ត្រូវបានថតពីចម្ងាយ​ប៉ុណ្ណោះ។ ដូច្នេះ​គ្រប់គ្នា​បានមើលឃើញថា មេដឹកនាំទាំងពីរ​ប្រហែល​ចង់ជាពិភាក្សាគ្នាអំពី​រឿងទូទៅជាលក្ខណៈ​​ឯកជន មុននឹងត្រូវចាប់​​ផ្តើមកម្មវិធី​បន្ទាប់៕

ក្រសួងមហាផ្ទៃ ទទួលបាន លិខិតស្នើសុំបង្កើតបក្សរបស់ កូនលោក គង់ គាំ រួចហើយ

Image
Credit: freshnews (ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨នេះ បានទទួលលិខិតស្នើសុំបង្កើតបក្សរបស់គណបក្សឆន្ទៈខ្មែរ ដែលដឹកនាំដោយលោក គង់ ម៉ូនីកា កូនប្រុសរបស់លោក គង់ គាំរួចហើយ។ នេះបើតាម នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នេះ។ នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ក្រសួងមហាផ្ទៃ នឹងពិនិត្យមើលសំណើនេះ ហើយនឹងធ្វើការឆ្លើយតបទៅកាន់ គណបក្សឆន្ទៈខ្មែរវិញ នៅពេលក្រោយ។ លោកក៏បានស្វាគមន៍ចំពោះការបង្កើតគណបក្សថ្មីនេះផងដែរ។ សូមបញ្ជាក់ថា បើតាមលោក គង់ មុនីកា ស្ថាបនិក និងជាប្រធានគណបក្សនេះ បានឱ្យដឹងថា គណបក្សឆន្ទៈខ្មែរ ត្រូវបានបង្កើតឡើងដោយស្ថានិក៧រូប ប៉ុន្តែស្ថានិបទាំងនោះ មិនមែនជាថ្នាក់ដឹកនាំ គណបក្សសង្រ្គោះជាតិ ដែលតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយទេ។ លោក គង់ មុនីកា ដែលជាកូនប្រុសពៅរបស់ លោក គង់ គាំ អតីតប្រធានគណបក្សសមរង្ស៊ី មានបំណងចង់ឱ្យ គណបក្សរបស់លោក ក្លាយទៅរូបកាយថ្មីមួយរបស់ព្រលឹង អតីតគណបក្សសង្រ្គោះជាតិ ដែលកំពុងវិលវល់ រកកន្លែងចាប់កំណើតមិនទាន់ឃើញ៕

លោកបណ្ឌិត ហ៊ុន ម៉ាណែត បន្តជួបសម្ដែងការគួរសមជាមួយលោក ម៉ាសាហ៊ីកូ កូមួរ៉ា អនុប្រធានគណបក្សប្រជាធិបតេយ្យសេរី របស់ជប៉ុន

Image
(ជប៉ុន)៖ នៅវេលាម៉ោង១០៖៣០នាទីព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានចូលជួបសម្ដែងការគួរសមជាមួយលោក ម៉ាសាហ៊ីកូ កូមួរ៉ា (Masahiko Komura) អនុប្រធានគណបក្សប្រជាធិបតេយ្យសេរី Liberal Democratic Party នៅទីស្នាក់ការគណបក្សប្រជាធិបតេយ្យសេរី។ ក្នុងជំនួបសម្ដែងការគួសមខាងលើ ភាគីទាំងពីរបានពិភាក្សាលើតួនាទី កាតព្វកិច្ចរបស់គណបក្សនយោបាយក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យក្នុងក្របខ័ណ្ឌនីតិរដ្ឋ។ ជាមួយគ្នានេះភាគីទាំងពីរក៏បានពពិភាក្សាផងដែរ​​ លើការបង្កើតទំនាក់ទំនងរវាងយុវជនគណបក្សទាំងពីរផងដែរ៕

សមាជិកអតីតបក្សសង្គ្រោះជាតិជិត៥០០នាក់ នៅសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ត្រូវប្រកាសបញ្ជូនជាសមាជិកពេញរបស់បក្សប្រជាជនកម្ពុជា

Image
Credit: freshnews (សៀមរាប)៖ លោក ឃឹម ប៊ុនសុង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តសៀមរាប នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នេះ បាន​អញ្ជើញប្រកាសបញ្ចូលសមាជិកថ្មី ដែលបានលាលែងពីសមាជិកអតីតគណបក្សសង្គ្រោះជាតិ ចំនួន៤៧០រូប មកចូលរួមជីវភាពនយោបាយជាមួួយគណបក្សប្រជាជនកម្ពុជា សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប។ ក្នុងពិធីប្រកាស បញ្ចូលសមាជិកថ្មី លោក ឃឹម ប៊ុនសុង បានថ្លែងថា ការបញ្ចូលសមាជិកថ្មីនេះ ស្របតាមលក្ខន្តិៈ បទបញ្ជាផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា និងសេចក្តីណែនាំរបស់ គណៈកម្មាធិការកណ្តាល ស្តីពី តួនាទី ភារកិច្ច សិទ្ធិ រចនាសម្ព័ន្ធ អង្គការចាត់តាំង។ លោកបានថ្លែងអំណរគុណចំពោះ សមាជិក-សមាជិកា គណបក្សថ្មី ដែលបានគាំទ្រហើយសម្រេចចិត្តចូលជាសមាជិក គណបក្សប្រជាជនកម្ពុជា និងកោតសរសើរចំពោះ សាខាគណបក្ស ដែលបានខិតខំកសាងសមាជិកបក្ស និងរៀបចំបែបបទ បញ្ចូលសមាជិកបក្ស ហើយបានរៀបចំពិធីប្រកាសជាផ្លូវការ។ ទន្ទឹមនេះ លោក ឃឹម ប៊ុនសុង ក៏បានបង្ហាញគោលបំណង របស់គណបក្ស គឺប្រមូលកម្លាំងគ្រប់ជាតិកម្ពុជា ដែលមានឧត្តមគតិស្នេហាជាតិ មាតុភូមិ ស្រលាញ់ប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ ឋានៈ ជីវភាព ជនជាតិ ជំនឿសាសនា អតីតកាល ដើម្បីរួម

កូនប្រុស លោក អេង ឆៃអ៊ាង ប្រកាសបង្កើត គណបក្សមួយឈ្មោះ «សម្តេចឪ»

Image
Credit: freshnews (ភ្នំពេញ)៖ បន្ទាប់ពីឃើញកូនប្រុស លោក គង់ គាំ ប្រកាសបង្កើតគណបក្សឆន្ទៈខ្មែរ នៅពេលនេះ កូនប្រុសរបស់ លោក អេង ឆៃអ៊ាង អតីតអនុប្រធានគណបក្សសង្រ្គោះជាតិ ក៏បានចេញមកប្រកាសបង្កើតគណបក្សថ្មីមួយដែរនោះគឺ «គណបក្សសម្តេចឪ»។ លោក អេង រតនៈ កូនប្រុសរបស់ លោក អេង ឆៃអ៊ាង បានអះអាងតាមបណ្តាញសង្គម Facebook ថា គណបក្សរបស់ខ្លួន នឹងប្រើប្រាស់និម្មិតសញ្ញា (Logo) អ៊ុនតាក់ ហើយមានអ្នកល្បីៗ ក្នុងអតីតគណបក្សសង្រ្គោះជាតិ ចូលរួមដែរ។ លោកបានអះអាងយ៉ាងដូច្នេះថា៖ «ខ្ញុំនឹងឆាប់ចុះបញ្ជី ដើម្បីឲ្យទាន់បញ្ជីរៀបចំបេក្ខជនពីគជប។​​អតីតភាពល្បីៗពីអតីតគណបក្សប្រឆាំងធំជាងគេ នឹងចូលរួមជាមួយខ្ញុំ។​ យុវជនជាច្រើននឹងអាចមានមុខ នៅក្នុងបញ្ជីបេក្ខជនតំណាងរាស្ត្រ​​ ឬ​ ក៏អាចបានកៅអីតំណាងរាស្ត្រតែម្តង»។​​ ទន្ទឹមនឹងការប្រកាសបង្កើតគណបក្សថ្មីនេះ លោក អេង រតនៈ ចង់ទៅបញ្ចុះបញ្ចូល លោក សាម អ៊ីន អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ចូលរួមជាមួយគណបក្សខ្លួនផងដែរ។ លោកអះអាងថា៖ «ខ្ញុំនឹងជួបលោក​​​​ សាម​​​​​ អ៊ីន​ ដើម្បីបង្កើតសម្ព័ន្ធធំមួយ​​​​​រួចបញ្ចុះបញ្ចូលគាត់ ឲ្យមកឈរនៅខាងគណបក្សរបស់ខ្ញុំវិញ​ តែឈ្មោះបក្សគាត់អាចនៅរក្សាដដែល បាន​​ហើយបេក្ខជននៅមណ្ឌលផ្សេងក៏នៅតែអា

គ.ជ.ប បង្ហាញបែបបទ សម្រាប់បក្សនយោបាយដែលចូលរួម និងដាក់បេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦

Image
Credit: freshnews (ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញអំពីបែបបទផ្សេងៗទៀត សម្រាប់គណបក្សនយោបាយ ដែលមានបំណងសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨។ គ.ជ.ប បានឱ្យដឹងថា ដើម្បីចូលរួម និងដាក់បេក្ខជន, គ្រប់គណបក្សនយោបាយត្រូវរៀបចំបែបបទ និងពាក្យសុំមក គ.ជ.ប តាមទម្រង់បែបបទលេខ១០០៨ និងត្រូវភ្ជាប់មកជាមួយនូវសំណុំឯកសារ ដូចមានចែងក្រោមចំណុច ៤.៧.៣ នៃបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ (ប.ន.ត.រ) លើកលែងតែចំណុច ៤.៧.៣.១ និង ៤.៧.៣.៤ ដែលតម្រូវឱ្យគណបក្សនយោបាយ អនុវត្តតាមការកំណត់ដូចខាងក្រោម៖ ទី១៖ អំពីសេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ គណបក្សនយោបាយ ត្រូវដាក់ភ្ជាប់សេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម ដោយអាជ្ញាធរក្រុង-ស្រុក-ខណ្ឌ (ការិយាល័យច្រកចេញចូលតែមួយ)។ ទី២៖ អំពីបញ្ជីបេក្ខជនពេញសិទ្ធិចំនួនយ៉ាងតិចមួយភាគបី ១/៣ នៃចំនួនអាសនៈរដ្ឋសភា និងបេក្ខជនបម្រុងចំនួនស្មើគ្នានឹងបេក្ខជនពេញសិទ្ធិ

ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា កំពុងដំណើរការកំណាយស្រះ នៅប្រាសាទអង្គរវត្ត

Image
Credit: freshnews (សៀមរាប)៖ ក្រុមការងាររបស់នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការកំណាយស្រះខាងជើង នៃប្រាសាទអង្គរវត្ត។ កំណាយទើបនឹងចាប់ផ្តើម ហើយអ្នកជំនាញពុំទាន់ប្រមូលទិន្នន័យបានច្រើនពីកំណាយនៅឡើយ។ ក្រុមអ្នកជំនាញបានចាប់ផ្តើមកំណាយនៅស្រះខាងជើងប្រាសាទអង្គរវត្ត ចាប់ពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨មក។ ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ អ្នកជំនាញមិនទាន់រកលទ្ធផលបានពីរចនាសម្ព័ន្ធស្រះនៅឡើយ។ អ្នកស្រី នេត ស៉ីមន បុគ្គលិកបច្ចេកទេស នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យាន និងបុរាណវិទ្យាបង្ការ ដែលកំពុងធ្វើកំណាយនៅស្រះអង្គរវត្ត បានឱ្យដឹងថា ភ្លាមៗនេះក្រុមការងារមិនទាន់បានប្រទះឃើញរចនាសម្ព័ន្ធស្រះនៅឡើយ។ អ្នកស្រីបន្ថែមថា តាមគម្រោងក្រុមការងាររបស់អ្នកស្រី នឹងបើករណ្ដៅនៅស្រះខាងជើងចំនួន ២ទីតាំង គឺនៅផ្នែកខាងលិច និងខាងត្បូង។ អ្នកស្រីបន្ថែមថា «មូលហេតុដែលយើងធ្វើកំណាយនេះ គឺយើងចង់ដឹងពីការបង្គរដីនៅទីនេះ ថាតើវាទើបនឹងមាន ឬមានយូរហើយ មួយទៀតគឺយើងចង់ដឹងពីរចនាសម្ព័ន្ធស្រះទាំងមូល វាខូចខាតអ្វីខ្លះ ដើម្បីពេលយើងជួសជុលទៅឱ្យស្របតាមទម្រង់ដើម»។ ក្រុមអ្នកបច្ចេកទេសរបស់អាជ្ញាធរជាតិអប្ស

រង់ចាំតាមដានព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ​នៅថ្ងៃស្អែក​នេះ​! ​លោក គីម ជុងអ៊ុន នឹងក្លាយ​ជាមេដឹកនាំ​កូរ៉េខាងជើង​ដំបូង​គេ ដែលមក​ជាន់​ដី​​​កូរ៉េខាងត្បូង!

Image
Credit: freshnews (សេអ៊ូល)៖ នៅថ្ងៃសុក្រស្អែកនេះ លោក គីម ជុងអ៊ុន នឹងក្លាយជា​មេដឹកនាំកូរ៉េខាងជើង​ដំបូងគេបំផុត ដែលយកជើង​ជាន់ទឹកដី កូរ៉េខាងត្បូង​ចាប់តាំងពីសង្រ្គាម​កូរ៉េ បានបញ្ចប់នៅឆ្នាំ១៩៥៣ មក។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៦ ខែមេសា ឆ្នាំ២០១៨។ ជាមួយគ្នានោះ​ដែរ បើតាមវិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង កិច្ចប្រជុំកំពូល​អន្តរកូរ៉េ នឹងចាប់ផ្ដើម​នៅម៉ោង ៩៖៣០នាទីព្រឹក (ម៉ោង​នៅទីក្រុងសេអ៊ូល ត្រូវនឹងម៉ោង ៧៖៣០នាទីព្រឹកម៉ោងនៅកម្ពុជា) ហើយលោក​ប្រធានាធិបតី មូន ជែអ៊ីន និងលោក គីម ជុងអ៊ុន គ្រោងនឹងជួបគ្នា​នៅក្នុងជំនួបទល់​មុខ​នៅម៉ោង ១០៖៣០​នាទីព្រឹក រៀបចំឡើង​នៅឯភូមិ ផាន់ម៉ុនចុម (Panmunjom) នៃតំបន់ព្រំដែន​គ្មានយោធា​ រវាងកូរ៉េទាំងពីរ​ស្ថិតប៉ែកទឹកដី​កូរ៉េខាងត្បូង។ ខាងភាគី​កូរ៉េខាងត្បូង​ក៏បានបញ្ជាដែរថា លោក មូន និងគីម នឹងត្រូវដើរ​ទន្ទឹមគ្នា ទៅកាន់ទីលាន​មួយនៅចន្លោះ​អគារសេរីភាព និងអគារ សន្តិភាព ដើម្បីប្រកាស​បើកកិច្ចប្រជុំ​ជាផ្លូវការ។ គួរបញ្ជាក់ថា មកទល់​បច្ចុប្បន្ន​កូរ៉េខាងត្បូង និងកូរ៉េខាងជើង នៅតែបន្តស្ថិតនៅ​ក្នុងស្ថានភាព​ប្រកាសសង្រ្គាម​ជានិច្ច ដ្បិតអីក្រោយ​សង្រ្គ

ពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ប្រភេទគ្រាប់បែកទម្លាក់ BK បង្កឲ្យមានការភ្ញាក់ផ្អើល នៅស្រុកសៀមប៉ាង

Image
Credit: freshnews (ខេត្តស្ទឹងត្រែង)៖ មានករណីបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅចំណុចភ្នំក្រលាពស់ ភូមិបានហួយ ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដោយប្រជាពលរដ្ឋប្រទះឃើញ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ១គ្រាប់ ប្រភេទ BK ដែលទម្លាក់ពីយន្តហោះ។ លោកឧត្ដមសេនីត្រី ចាន់ សុផា ស្នងការងខេត្តស្ទឹងត្រែង ទទួលផែនអាវុធ្ធជាតិផ្ទុះ និងអគ្គិភ័យ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ បានបញ្ជាក់មកភ្នាក់ងារ Fresh News ឲ្យដឹងថា បញ្ហានេះលោកកំពុងបញ្ជូនមន្ត្រីជំនាយរបស់លោក ចុះទៅពិនិត្យជាក់ស្តែង។ លោកឧត្តមសេនីយ៍ត្រី បានឲ្យដឹងទៀតថា ពេលនេះប្រជាពលរដ្ឋនៅតំបន់នោះ កំពុងតែមានការភ្ញាក់ផ្អើល នឹងគ្រាប់មិនទាន់ផ្ទុះនោះ មិនតែប៉ុណ្ណោះ នៅមានគ្រាប់មិនទាន់ផ្ទុះជាច្រើនទៀតពាសពេញព្រៃ ហើយលោកក៏បានសំណូមពរ ទៅដល់អាជ្ញាធរដែលមានសមត្ថកិច្ច មេត្តាចុះរុករកគ្រាប់ដែលមិនទាន់ផ្ទុះផ្សេងទៀតនោះផងចុះ៕

នាយករដ្ឋមន្ត្រីជប៉ុនអះអាងប្រាប់លោកបណ្ឌិត ហ៊ុន ម៉ាណែត ដោយផ្ទាល់ថា រដ្ឋាភិបាលជប៉ុនបន្តគាំទ្រដំណើរការបោះឆ្នោតនៅកម្ពុជា

Image
Credit: freshnews (ជប៉ុន)៖ នៅវេលាម៉ោង៤៖២០រសៀល ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨នេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានចូលជួបសម្ដែងការគួរសមជាមួយលោក ស៊ីនហ្សូ អាបេ (Shinzō Abe) នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន នាទីស្តីការនាយករដ្ឋមន្ត្រី។ ក្នុងជំនួបនេះនាយករដ្ឋមន្ត្រីជប៉ុន បានស្វាគមន៏ចំពោះដំណើរទស្សនកិច្ចរបស់លោកបណ្ឌិត ហ៊ុន​ ម៉ាណែត មកប្រទេសលើកនេះ គឺឆ្លើយតបទៅនឹងការអញ្ជើញរបស់លោកក្នុង ជំនួបផ្ទាល់ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី១១ នៅប្រទេសម៉ុងហ្គោលីនាពេលកន្លងមក ហើយលោកសង្ឃឹមថា តាមរយៈដំណើរទស្សនកិច្ចនេះ នឹងធ្វើឲ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជា នឹងត្រូវបានពង្រឹងពង្រីកថែមទៀត។ លោកនាយករដ្ឋមន្ត្រីជប៉ុន ក៏បានបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថា ជប៉ុននៅតែបន្តគាំទ្រដំណើរការបោះឆ្នោតនៅកម្ពុជា ហើយបានលើកនូវយោបល់មួយចំនួនដើម្បីឲ្យកម្ពុជា យកទៅពិចារណាក្នុងគោលបំណងធានាឲ្យការបោះឆ្នោតនាខែកក្កដាខាងមុខនេះ ប្រព្រឹត្តទៅដោយ សេរី យុត្តិធម៌ និងឆ្លុះបញ្ចាំងអំពីឆន្ទះប្រជាពលរដ្ឋ។ លោកបណ្ឌិតបានថ្លែងអំណរគុណដល់ លោកនាយករដ្ឋមន្ត្រីជប៉ុនដែលបានរៀបចំឲ្យរូបលោកបានមកបំពេញទស្សនកិច្ចនាពេលនេះ និងផ្តល់