Posts

Showing posts from June, 2018

ទេសរដ្ឋមន្ត្រី អៀង មូលី៖ «យើងត្រូវនាំគ្នាទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា កុំជឿតាមការឃោសនាអកុសល របស់ជនបោកប្រាស់នៅក្រៅស្រុក»

Image
(កំពង់ស្ពឺ)៖ លោកទេសរដ្ឋមន្ត្រី អៀង មូលី អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកំពង់ស្ពឺ បានថ្លែងថា ប្រទេសយើងសព្វថ្ងៃ ប្រកាន់យករបបប្រជាធិបតេយ្យ សេរីពហុបក្ស ហើយយើងបានរៀបចំការបោះឆ្នោត ជាទៀងទាត់រៀងរាល់ ៥ឆ្នាំម្តង។ ចំណុចសំខាន់នៅត្រង់ថា យើងទាំងអស់គ្នាស្រឡាញ់ប្រជាធិបតេយ្យ ​យើងត្រូវនាំគ្នាទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា កុំជឿតាមការឃោសនាអកុសល របស់ជនបោកប្រាស់នៅក្រៅស្រុក។ កាថ្លែងបែបនេះ របស់លោកទេសរដ្ឋមន្ត្រី ត្រូវបានធ្វើ​ឡើងក្នុងឱកាស ដែលលោកអញ្ជើញចូលរួមកម្មវិធី រៀបចំការពិនិត្យមាត់ធ្មេញ ដោយឥតគិតថ្លៃពីសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ នៅឃុំភារីមាជ័យ និងការជួបសំណេះសំណាល ជាមួយសមាជិកបក្ស នៅឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃសៅរ៍ ៣រោច ខែមឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ នេះ។ ​ក្នុងនោះក៏មានការចូលរួមពីលោក យឹម សុខុម ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកបរសេដ្ឋ, ​លោក លោកស្រី ជាថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ជាប្រធាន អនុប្រធាន សមាជិក ក្រុមការងារចុះជួយឃុំក្នុងស្រុកបរសេដ្ឋ លោកអភិបាលស្រុក និងប្រជាជននៅឃុំភារីមានជ័យ និងឃុំស្វាយរំពា

លោក វេង សាខុន៖ សម្តេចតេជោ ហ៊ុន សែន កំពុងខិតខំយកចិត្តទុកដាក់រិះរកគ្រប់មធ្យោបាយ ដើម្បីសម្រួលដល់ការនាំចេញផលិតផល និងកសិផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិ

Image
(កំពង់ចាម)៖ លោក វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកកំពង់សៀម ខេត្តកំពង់ចាម និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨នេះ បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា កំពុងខិតខំយកចិត្តទុកដាក់ រិះរកគ្រប់មធ្យោបាយ ដើម្បីសម្រួលដល់ការ នាំចេញផលិតផល និងកសិផលកសិកម្មគ្រប់បែបយ៉ាង ទៅកាន់ទីផ្សារអន្តរជាតិ។ ការលើកឡើងយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែល លោក វេង សាខុន បន្តចុះជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញមកពីឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ចំនួនប្រមាណជាង ៣,០០០នាក់ ក្នុងបរិវេណវត្តស្រក ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨។ ក្នុងឱកាសនោះ លោក វេង សាខុន បានថ្លែងអំណរគុណ ចំពោះលោកប្រធាន ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ឃុំស្រក សហការរី និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំយកចិត្តទុកដាក់ លះបង់គ្រប់បែបយ៉ាង ដើម្បីចូលរួម ជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ទូទៅនៅក្នុងឃុំស្រក ឲ្យមានការរីកចម្រើន។ ជាពិសេសលោក បានថ្លែងអំណរគុណ ដល់បងប្អូនប្រជាពលរដ្ឋទូទាំងឃុំស្រក ដែលស្មោះស្ម័គ្របោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជាកន្លងមក និងបានអញ្ជើញមកចូលរួម ដើ

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជន អំពាវនាវឱ្យបុគ្គលិកក្រុមហ៊ុនកាស៉ីណូនៅខេត្តប៉ៃលិនទាំងអស់ទៅបោះឆ្នោត ដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍ

Image
(ប៉ៃលិន)៖ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ លោក ផាន់ ចាន់ធុល អនុប្រធានគណបក្សខេត្តប៉ៃលិន បានអំពាវនាវឱ្យបុគ្គលិកក្រុមហ៊ុនកាស៉ីណូទាំងអស់ ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍបន្តទៀត។ ការថ្លែងរបស់មន្ត្រីជាន់ខ្ពស់ គណបក្សប្រជាជនកម្ពុជារូបនេះ ក្នុងឱកាសដែលលោក និងលោក ជា ចាន់ឌិន ប្រធានក្រុមការងារចុះជួយឃុំស្ទឹងកាច់ សំណេះសំណាលជាមួយ បុគ្គលិកក្រុមហ៊ុនកាស៉ី Pailin Flamingo និងក្រុមហ៊ុន JM ចំនួនជិត ៣០០នាក់ ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ជាមួយគ្នានេះ លោក ផាន់ ចាន់ធុល បានលើកឡើងថា សន្តិភាពដែលទទួលបានជាង៣០ឆ្នាំមកនេះ គឺមានតែគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន តែមួយគត់ បានអភិវឌ្ឍន៍ប្រទេសជាតិពីបាទដៃទទេ ដោយចាប់ផ្តើមកសាង និងជម្រុញការអភិវឌ្ឍឱ្យមានការរីកចម្រើន ដោយមិនដែលភូតភរកុហក ដូចអ្នកនយោបាយប្រថុយប្រឋានមួយចំនួននោះឡើយ។ នៅក្នុងឱកាសនោះផងដែរ អនុប្រធានគណបក្សខេត្ត បានបញ្ជាក់ថា ដើម្បីបន្តរក្សាសន្តិភាព ជាពិសេសធានាដល់ការអភិវឌ្ឍប្រទេស ឲ្យមានការរីកចម្រើនឥតឈប់ឈរ សូមឱ្យប្រជាពលរដ្ឋទាំងអស់ ទៅចូលរួមការបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ន

ព្រឹកស្អែកនេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី នឹងបន្តចុះពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅសំរោងទង ខេត្តកំពង់ស្ពឺ

Image
(កំពង់ស្ពឺ)៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន៣៥១នាក់ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ស្អែកនេះ នឹងចុះពិនិត្យព្យាបាលជំងឺ និងចែកជូនអំណោយថ្នាំពេទ្យ ដល់ប្រជាពល​រដ្ឋប្រមាណជាង៥ពាន់នាក់ នៅវត្តទឹកល្អក់ ភូមិទឹកល្អក់ ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ព្រមទាំងចែកនំបុ័ង និងទឹកសុទ្ធផងដែរ។ ការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនោះរួមមាន៖ ជំងឺទូទៅ មានវះកាត់ខ្នាតតូច ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ករ ជំងឺតម្រងនោម អេកូសាស្ត្រ...។ល។ ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់​បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការ​ព្យា​បាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបា

នាយឧត្តមសេនីយ៍ សៅ សុខា និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កាន់តំណែងស្តីទី រហូតមានការសម្រេច របស់រាជរដ្ឋាភិបាលថ្មី

Image
(ភ្នំពេញ)៖ សម្តេចពិជ័យសេនា​ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា នាយឧត្តមសេនីយ៍ សៅ សុខា និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នឹងកាន់តំណែងស្តីទីសំខាន់ៗ ដែលទើបនឹងប្រគល់ជូននេះ រហូតមានការសម្រេច របស់រាជរដ្ឋាភិបាលថ្មី ក្រោយពេលបោះឆ្នោត។ សម្តេចពិជ័យសេនា បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ភារកិច្ចអគ្គមេបញ្ជាការស្តីទី នៃកងយោធពលខេមរភូមិន្ទជូន នាយឧត្តមសេនីយ៍ សៅ សុខា និង ប្រគល់ភារកិច្ច នាយសេនាធិការចម្រុះស្តីទីនៃខ.ភ.ម និងភារកិច្ច មេបញ្ជាការស្តីទីកងទ័ពជើងគោកជូន ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។ រដ្ឋមន្រ្តីក្រសួងការពារជាតិ បានថ្លែងយ៉ាងដូច្នេះថា៖ «ដូចនេះ គឺប្រគល់ភារកិច្ចមិនមែនតែ​រឿង​តែងតាំង​នោះទ ​គ្រាន់តែប្រគល់ភារកិច្ចមេទាហាន ឱ្យមកទទួលតំណែងនឹង​តាមរចនាសម្ព័ន្ធរបស់កងទ័ព គឺមិនអាចមានការខ្វះខាតបាននោះទេ វាត្រូវ​តែមានដូចនេះ គឺអ្នកទាំងនោះ ប្រសិនណាពេលដំណើរការ នៃការបោះឆ្នោតវាទៅមុខទៀតរហូតដល់មានការរៀបចំរដ្ឋាភិបាលថ្មី រដ្ឋាភិបាលថ្មី និង​បូកសម្រេចនៅពេលក្រោយ យើងមិនមាននរណាមកនិយាយមុនដាច់ខាត»។ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ទោះបីក្នុងកាល