Posts

Showing posts from September, 2018

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពេលជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរនៅអាមេរិក

Image
(ញូវយ៉ក, អាមេរិក)៖  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រោយបញ្ចប់បេសកកម្មការងារដ៏មមាញឹកហើយនោះ ក៏មិនភ្លេចការជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរនៅអាមេរិក ដែលទន្ទឹងរង់ចាំសម្តេចនោះដែរ។ នៅយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ម៉ោងនៅទីក្រុងញូវយ៉ក សម្តេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាលជាមួយបងប្អូនខ្មែរនៅអាមេរិកប្រមាណជា ២ពាន់នាក់ នៅក្នុងសណ្ឋាគារមួយកន្លែងក្នុងទីក្រុងញូវយ៉ក។ ក្នុងជំនួបនោះសម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីនឹករលឹករបស់សម្តេចតេជោ ចំពោះបងប្អូនខ្មែរនៅអាមេរិក និងបានអរគុណដល់បងប្អូនខ្មែរដែលបានរង់ចាំជួបសម្តេច។ សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានថ្លែងបង្ហាញពីស្ថានការណ៍នយោបាយនៅកម្ពុជា ព្រមទាំងការងារដឹកនាំ និងអភិវឌ្ឍជាតិជាច្រើនទៀត។ ខាងក្រោមនេះ គឺជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពេលជួបសំណេះសំណាលជាមួយបងប្អូនខ្មែរនៅអាមេរិករយៈពេលជាងពីរម៉ោង៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណពលរដ្ឋខ្មែរនៅអាមេរិកទាំងអស់ ដែលបានស្វាគមន៍ចំពោះដំណើររបស់សម្តេច។ សម្តេចបានហៅការស្វាគមន៍របស់បងប្អូនខ្មែរនៅអាមេរិក គឺជាការលើកទឹកចិត្តសម្តេច។ * សម្តេចតេជោ ប្រាប់ខ្មែរនៅក្រៅប្រទេសថា នឹងធ្វើជា

ទស្សនារូបភាពពីសកម្មភាពបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅអាមេរិកជាង៧០០នាក់ សំដែងមតិគាំទ្រស្វាគមន៍វត្តមានសម្តេចតេជោ ហ៊ុន សែន នៅទីស្នាក់ការអង្គការសហប្រជាជាតិ (UN) នាបុរីញូវយ៉ក

Image
(ញូវយ៉ក, អាមេរិក)៖ ទស្សនារូបភាពពីសកម្មភាពបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅអាមេរិកជាង៧០០នាក់ សំដែងមតិគាំទ្រស្វាគមន៍វត្តមានសម្តេចតេជោ ហ៊ុន សែន នៅទីស្នាក់ការអង្គការសហប្រជាជាតិ (UN) នាបុរីញូវយ៉ក នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨។

កូនឈើប្រណីតជិត៥០០ដើម ត្រូវបានក្រុមជំនួយការ លោក ហ៊ុន ម៉ាណែត និងអាជ្ញាធរមូលដ្ឋាន ដាំនៅសាលាបឋមសិក្សាអង្គខ្នារ និងវត្តអង្គខ្នារ ស្រុកត្រាំកក់

Image
(តាកែវ)៖ នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្រុមជំនួយការរបស់ ហ៊ុន ម៉ាណែត បាននាំយកថវិកា ចំនួន១៩លានរៀល ស៊ីម៉ង់តិ៍១០តោន ឥដ្ឋ១០.០០០ដុំ ប្រគល់ជូនសាលាបឋមសិក្សាអង្គខ្នារ ដើម្បីជួសជុលអគារសិក្សា និងរបងសាលា រួមជាមួយថវិកា ២លានរៀល និងស៊ីម៉ង់តិ៍ ចំនួន២០តោន ដែលជាអំណោយរបស់ លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្នមុន្នី​ ប្រគេនដល់វត្តអង្គខ្នារ សម្រាប់ការកសាងក្នុងទីអារាមនេះ។ ក្រៅពីអំណោយទាំងនេះ ក្រុមការងាររួមជាមួយប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងសិស្សានុសិស្ស បាននាំគ្នាដាំដុះកូនឈើជិត៥០០ដើម ក្នុងទីអារាមសម្រាប់ជាម្លប់ និងរួមចំណែកគាំពារដល់បរិស្ថាន។ នៅក្នុងឱកាសសំណេះសំណាល លោក មែ ស៊ីថន បាននាំការផ្តាំសាកសួរសុខទុក្ខពីសំណាក់លោក ហ៊ុន ម៉ាណែត និងលោកស្រីទូលប្រគេនព្រះសង្ឃគ្រប់ព្រះអង្គ ជូនលោកយាយលោកតា និងប្រជាពលរដ្ឋទាំងអស់។ លោកបន្តថា លោក ហ៊ុន ម៉ាណែត កំពុងបំពេញបេសកកម្មនៅក្រៅប្រទេស ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កំពុងចូលរួមកិច្ចប្រជុំកំពូល នៅឯអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក ដើម្បីកិត្យានុភាព កិត្តិយស និងផលប្រយោជន៍ជាតិនៅលើឆាកអន្តរជាតិ។ លោកបានបង្ហាញអំពីគម្រូវីរភាព និងការលះបង់ដ៏ធំធេងរបស់ថ្នាក់ដឹកនាំ និងយុវ