Posts

Showing posts from February, 2019

ស្វាគមន៍ត្រកូលអេថ្មី Huawei អេ 5s មានលក្ខណៈពិសេស​​៦ចំណុច ដែលលោកអ្នកគួរកុម្ម៉ង់ទិញទុកជាមុន !

Image
(ភ្នំពេញ)៖ បន្ទាប់ពីស្មាតហ្វូន Huawei អេ 7 បានចូលមកអង្រួនទីផ្សារស្មាតហ្វូន លំដាប់ថវិកានៅប្រទេសកម្ពុជាឱ្យកក្រើក និងទទួលបានការពេញនិយមបំផុត នៅដើមឆ្នាំ២០១៩នេះ ក្រុមហ៊ុន Huawei នៅថ្ងៃទី​​២៦ ខែកុម្ភៈ ឆ្នាំ២០១៩ បានបង្ហាញវត្តមានត្រកូល​អេ​ថ្មី មួយម៉ូដែលទៀត គឺ Huawei អេ 5s ដែលអាចចាប់ផ្តើមកុម្មង់ទិញ ទុកជាមុនបាន ចាប់ពីថ្ងៃនេះតទៅ ក្នុងតម្លៃត្រឹមតែ១៥៩ដុល្លារ តែប៉ុណ្ណោះ ថែមទាំងទទួលបានកាសកាលីប ទាន់សម័យមួយដោយឥតគិតថ្លៃ។ Huawei អេ 5s មានចំណុចពិសេស ៦ចំណុច ដែលអតិថិជនមិនគួរមើលរំលងនោះ មានដូចជា៖ ទី១៖ អេក្រង់ធំទំហំ ៦.០៩អ៊ីញ បែបតំណក់ទឹក កំរិតបង្ហាញ HD+ ផ្ទៃលាតរហូតដល់ ៨៧% ដែលអ្នកអាចរីករាយជាមួយបទពិសោធន៍ ក្នុងការមើលវីឌីអូ និងលេងហ្គេមយ៉ាងពេញចិត្ត និងពេញភ្នែក។ ទី២៖ អង្គចងចាំ និងអង្គផ្ទុកទិន្នន័យរបស់​ Huawei អេ 5s មានទំហំធំជាងស្មាតហ្វូនម៉ាកផ្សេងៗ ដែលមានតម្លៃប្រហាក់ប្រហែលនេះនៅលើទីផ្សារ​ ដែលវាមានអង្គចងចាំ ( RAM) ទំហំ ៣GB និងអង្គផ្ទុកទន្និន័យ (​ROM) ទំហំ ៣២GB ព្រមទាំងអាចបន្ថែមបានរហូតដល់ ៥១២GB។ ទី៣៖ Huawei អេ 5s បំពាក់ដោយកាមេរ៉ាមុខទំហំ 8MP ដែលមាន Toning Flash 2.0 ងាយស្រួល សម្រាប់អ្នកចូលចិត្តថតសែលហ្វី​ បានកាន់តែស្រស់ស្អាត

យន្តហោះ​ចម្បាំងកូរ៉េខាងត្បូង​ធ្លាក់ចូល​ក្នុងសមុទ្រ តែសំណាង​ល្អពីឡុត​ទាំងពីរលោត​ចេញ​ទាន់​ពេល!

Image
(សេអ៊ូល)៖ យន្តហោះចម្បាំង​មួយគ្រឿងរបស់​កងទ័ពអាកាសកូរ៉េខាងត្បូង បានធ្លាក់ចូលទៅក្នុងដែនសមុទ្រ​ភាគខាងលិច​ប្រទេស តែសំណាងល្អ​ណាស់ដែល​អាកាសយានិកដែលបញ្ជាលើនោះទាំងពីររូប បានចុចឆ័ត្រ​យោងលោត​ចេញ​ដោយ​សុវត្ថិភាព។ នេះ​បើ​​តាម​ការដកស្រង់ការផ្សាយ​ចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។ យន្តហោះ​ចម្បាំងធុន KF-16D ដែលផ្ទុកអ្នកបើកបរ ០២នាក់​របស់កងទ័ពអាកាស​កូរ៉េខាងត្បូង បានធ្លាក់ទៅក្នុង​ផ្ទៃសមុទ្រ​ភាគ​​ខាងលិចប្រទេស​កូរ៉េខាងត្បូង នាវេលាថ្ងៃត្រង់​ថ្ងៃពុធនេះ ក្រោយពីហោះចាក​ចេញពីបន្ទាយទ័ពអាកាសមួយកន្លែង​​នៅ​ទីក្រុង​ កាន់សាន (Gunsan) ​ដែលស្ថិតនៅ​ចម្ងាយ​ប្រហែល ២៧០គីឡូម៉ែត្រ​​ភាគខាងត្បូងរដ្ឋធានី​សេអ៊ូល ដើម្បីធ្វើការ​ហោះហើរ​ជាលក្ខណៈហ្វឹកហ្វឺន។ គួរជម្រាបថា មូលហេតុពិតប្រាក​ដដែលបង្កឲ្យមានគ្រោះថ្នាក់ធ្លាក់​យន្តហោះនេះ ពុំទាន់ត្រូវបានកំណត់​ច្បាស់នៅឡើយទេ ប៉ុន្តែ​អាកាសយានិក​ទាំង ០២នាក់ បានចុចកៅអីបាញ់លោត​ចេញពីយន្តហោះ​ទាន់ និងពុំបានទទួល​រងរបួសអ្វី​ឡើយ៕

រដ្ឋមន្ត្រី វ​ង សូត៖ ​អង្គការរបស់ជប៉ុនមួយ សន្យាជួយសាងសង់អគារសិក្សា ដល់សាលាបឋមសិក្សាចំនួន២ នៅខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀង

Image
(ត្បូងឃ្មុំ)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា បាន​បញ្ជាក់ឲ្យដឹងថា អង្គការរបស់ជប៉ុនមួយ ដែលមានឈ្មោះថា Yume School ( School Aid Japan) បានសន្យាជួយសាងសង់អគារសិក្សា ដល់សាលាបឋមសិក្សា ចំនួន២ នៅខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀង។ តំណាងអង្គការ Yume School ( School Aid Japan) តាមរយៈ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា និងលោកស្រី នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ បានចុះពិនិត្យដោយផ្ទាល់ក្នុងបរិវេណ សាលាបឋមសិក្សាតាសួស ដែលមានទីតាំង នៅភូមិតាសួស ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង និងសាលាបឋមសិក្សា ក្បាលដំរី ស្ថិតនៅឃុំត្រពាំងថ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលកំពុងខ្វះអគារ សម្រាប់សិស្សានុសិស្សសិក្សារៀនសូត្រ។ ជាមួយគ្នានោះ តំណាងអង្គការ Yume School បានសន្យាថា នឹងពិនិត្យលទ្ធភាព ជួយសាងសង់អគារមួយខ្នង នៅសាលា បឋមសិក្សាតាសួស ចំណែកនៅសាលាបឋមសិក្សាក្បាលដំរី លោកនឹងយកទៅសិក្សាជាមួយថ្នាក់លើសិន។ ជុំវិញការចុះពិនិត្យនេះ រដ្ឋមន្រ្តី វង សូត បានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីមានសំណើរបស់ប្រជាពលរដ្ឋ ពិសេស នាយកសាលាមកសម្តេចពញាចក្រី ហេង សំរិន ទើបសម្តេច បានស្នើដល់អង្គការ Yume

ឥទ្ធិពលប្អូនស្រី​បង្កើត​របស់លោក គីម ជុងអ៊ុន ដែលមនុស្ស​ជាច្រើន​អាចមើល​រំលង...

Image
(ហាណូយ)៖ លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន កំពុងស្ថិតក្នុង​ប្រទេស​វៀតណាម ដើម្បីត្រៀមចូលរួម​កិច្ចប្រជុំ​កំពូល​​​ជា​លើកទីពីរ ប៉ុន្តែមេដឹកនាំទាំងពីរ​មិនមែនធ្វើដំណើរ​មកតែឯង​នោះឡើយ។ រាល់មេដឹកនាំ​ពិភពលោក​ដែលមកចូលរួមកិច្ចប្រជុំ​បែប​​នេះ សុទ្ធតែមានប្រតិភូ​អមមកជាមួយ ប៉ុន្តែសំណួរទាក់ទង​រឿងថា តើ​បុគ្គលណាខ្លះ​មកជាមួយ គឺកាន់តែគួរឲ្យ​ចាប់​អារម្មណ៍​​ខ្លាំងថែមទៀត​សម្រាប់ថ្នាក់ដឹកនាំ ដូចជាប្រទេស​កូរ៉េខាងជើង។ មនុស្សមួយចំនួនឆ្ងល់ថា តើប្អូនស្រីរបស់​លោក គីម ជុងអ៊ុន គឺ​អ្នកនាង គីម យ៉ូចុង មានវត្តមាន​នៅរដ្ឋធានីហាណូយ​របស់វៀតណាម​​ ជាមួយ​លោកដែរ ឬក៏អត់។ នៅពេល​មេដឹកនាំ​កូរ៉េខាងជើងរូបនេះ បានឈានជើងចេញ​ពី​រថភ្លើង​ផ្ទាល់ខ្លួនរបស់​លោក នៅ​​ក្រុង Dong Dang ជាប់ព្រំប្រទល់​វៀតណាម-ចិន សារព័ត៌មាន​អាមេរិក The Washingon Post បាន​រាយការណ៍ថា អ្នកនាង គីម យ៉ូចុង ក៏មាន​វត្តមានអមមក​ដែរ។ បើតាមឃ្លីបវីដេអូមួយ​របស់ប្រព័ន្ធផ្សព្វផ្សាយ​ជប៉ុន TBS-JNN គេឃើញ​លោក គីម ជុងអ៊ុន ឈរជក់បារី​ក្នុងស្ថានីយមួយ​កន្លែង​​នៅប្រទេសចិន​នាពេលយប់ ហើយ​ប្អូនស្រីរបស់​លោកឈរនៅ​ក្បែរនោះ ដោយកាន់កូនចាន​គោះកន្ទុយបារីសម្រាប់​បងប្រុស​របស់នាង។ ខណៈមន្រ្តីកូរ៉េខាងជើង​ភាគច

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណៈប្រតិភូ ត្រូវបានសមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិចិន ទទួលស្វាគមន៍យ៉ាងកក់ក្តៅ

Image
(ចិន)៖ ក្រោយពីបានជួបសំដែងការគួរសមជាមួយលោក ហ៊្សូ គីលៀង (XU QI LIANG) អនុប្រធានគណ:កម្មការយោធាមជ្ឈឹម នៃសាធារណៈរដ្ឋប្រជាមានិតចិននៅរដ្ឋធានីប៉េកាំងរួចមក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានដឹកនាំគណៈប្រតិភូចូលជួបសំដែងការគួរសមជាមួយនាយឧត្តមសេនីយ៍ វេ ហ្វេង ហ៊ី (WEI FENG HE) សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិនៃសាធារណៈរដ្ឋប្រជាមានិតចិន។ នាយឧត្តមសេនីយ៍ វេ ហ្វេង ហ៊ី (WEI FENG HE) សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិចិន បានថ្លែងថា មានចិត្តសប្បាយរីករាយដែលបានទទួលស្វាគមន៍ លោកអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅរដ្ឋធានីប៉េងកាំង។ លោកបានបន្តថា ទំនាក់ទំនងចិន-កម្ពុជា នាពេលនេះ ឈានដល់ចំនុចកំពូល និងល្អណាស់ជាងពេលណាៗទាំងអស់ ជាពិសេសក្រោមការដឹកនាំរបស់ប្រធានាធិបតី ស៊ី ជីនពីង និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ លោកបានបញ្ជាក់ថា ប្រទេសចិន គាំទ្រយ៉ាងពេញទំហឹងនូវការដឹកនាំរបស់សម្តេចតេជោ ក្នុងការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសដើម្បីប្រជាជនកម្ពុជា។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែង

មន្ត្រីធនាគារជាតិនៃកម្ពុជា ប្រកាសឲ្យពលរដ្ឋផ្ដល់ដំណឹងជាបន្ទាន់ ប្រសិនបើប្រទះឃើញគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ យកការប្រាក់លើស១៨%

Image
(ព្រៃវែង)៖ លោក គិត សុវណ្ណារិទ្ធ អគ្គនាយករង និងជាប្រធាននាយកដ្ឋានត្រួតពិនិត្យ ដល់ទីកន្លែងធនាគារជាតិនៃកម្ពុជា បានប្រកាសឲ្យពលរដ្ឋ និងអាជ្ញាធរទូទាំងស្រុកស្វាយអន្ទរ ខេត្តព្រៃវែងទាំងអស់ សូមរាយការណ៍ជាបន្ទាន់ មកធនាគារជាតិនៃកម្ពុជា ប្រសិនបើប្រទះឃើញស្ថាប័ន ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណាមួយ ដែលយកការប្រាក់ពីពលរដ្ឋកម្ពុជា លើសទី១៨ភាគរយក្នុងមួយឆ្នាំ។ ការអំពាវនាវរបស់លោក គិត សុវណ្ណារិទ្ធ ធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី «វិស័យហិរញ្ញវត្ថុនៅកម្ពុជា» ជូនមន្ត្រីអាជ្ញាធរចាប់ពីថ្នាក់ភូមិ ដល់ថ្នាក់ស្រុកជិត៥០០នាក់ ទូទាំងស្រុកស្វាយអន្ទរ។ ការអំពាវនាវនេះ ជាការឆ្លើយតបទៅនឹងកង្វល់របស់លោក ប៉ិច សុង អភិបាលស្រុក ក៏ដូចសិក្ខាកាមដែលបានលើកឡើង ពីបញ្ហាប្រឈមមួយចំនួន ដើម្បីស្វែងរកការអន្តរាគមន៍ និងដំណោះស្រាយ។ លោក គិត សុវណ្ណារិទ្ធ បន្តថា ដើម្បីបញ្ជៀសបំណុលវ័ណ្ឌកពី​ការប្រាក់កម្ចី អាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តផ្សព្វផ្សាយ និងអប់រំពលរដ្ឋឲ្យយល់ដឹងអំពីច្បាប់ នៃការខ្ចីប្រាក់ការប្រើប្រាស់ប្រាក់កម្ចីឲ្យចំគោលដៅ និងកាតព្វកិច្ចសងប្រាក់។ លោកបន្ដថា ទន្ទឹមនឹងនេះត្រូវសកម្មចូលរួមទប់ស្កាត់ កុំឲ្យប្រជាពលរដ្ឋច