Posts

Showing posts from January, 2020

សម្តេចតេជោ ហ៊ុន សែន៖ ព័ត៌មានដែលអាចយកជាការបានទាក់ទងនឹងករណីវីរុសកូរ៉ូណានេះគឺមានតែ ក្រសួងសុខាភិបាលប៉ុណ្ណោះ

Image
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ព័ត៌មានដែលអាចយកជាការបានទាក់ទង នឹងករណីវីរុសកូរ៉ូណានេះគឺមានតែព័ត៌មានពី «ក្រសួងសុខាភិបាល» តែប៉ុណ្ណោះ បើយកព័ត៌មានចេញពីប្រភពផ្សេងគឺខុស។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះនៅក្នុងអំឡុងពេលថ្លែងសារទៅកាន់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ ពាក់ព័ន្ធនឹងជំងឺផ្លូវដង្ហើមថ្មីកូរ៉ូណានៅក្នុងប្រទេសកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា «ប្រភពដែលអាចយកជាការបានគឺក្រសួងសុខាភិបាល ជាអ្នកនាំមុខ នាំចេញផ្តល់ព័ត៌មាន មិនមែនប្រតិកម្មរហ័ស មិនមែនក្រសួងព័ត៌មាន ឫក្រសួងណាផ្សេងក្រៅពីស្ថាប័នដែលច្បាប់បានប្រគល់ ហើយស្ថាប័ននេះទទួលបន្ទុកច្បាប់ស្តីពី ការចាត់តាំងក្រសួងសុខាភិបាល អនុក្រឹត្យស្តីពីការចាត់តាំង និងការប្រព្រឹត្តទៅនៃក្រសួងសុខាភិបាល គឺផ្តល់អំណាចឱ្យក្រសួងនេះធ្វើកិច្ចការ ដូចនេះព័ត៌មានក្រសួងត្រូវ ចេញព័ត៌មានជាក់លាក់»។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ឥលូវនេះមានសារព័ត៌មានច្រើនណាស់ ដែលបានផ្សាយទាក់ទងនឹងករណីវីរុសកូរ៉ូណានេះ និងមានសារព័ត៌មានច្រើន ដែលបានផ្សាយត្រឹមត្រូវ ដោយសារមានទំនាក់ទំនងច្រើនជាមួយនឹងក្រសួងសុខាភិប

ប្រទេសបីបន្ថែមទៀតគឺហ្វីលីពីន ឥណ្ឌា និងហ្វាំងឡង់ រកឃើញអ្នកផ្ទុកវីរុសកូរ៉ូណាថ្មីដំបូងដូចៗគ្នា!

Image
(ម៉ានីល)៖ អាជ្ញាធរហ្វីលីពីន ឥណ្ឌា និងហ្វាំងឡង់នៅថ្ងៃព្រហស្បតិ៍នេះ បានទទួលស្គាល់ដូចគ្នាពីករណីឆ្លងវីរុសកូរ៉ូណា ជាលើកដំបូងនៅក្នុងប្រទេសរបស់ពួកគេ ខណៈចំនួនអ្នកសា្លប់ដោយសារវីរុសនេះ នៅក្នុងប្រទេសចិនបានកើនដល់ ១៧០នាក់ហើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២០។ បើតាមអាជ្ញាធរសុខាភិបាលហ្វីលីពីន ស្ត្រីជាជនជាតិចិនម្នាក់មានអាយុ ៣៨ឆ្នាំ ដែលធ្វើដំណើរពីទីក្រុងវូហាន មកកាន់ប្រទេសហ្វីលីពីនកាលពីថ្ងៃទី២១ ខែមករាកន្លងទៅ ត្រូវបានធ្វើរោគវិនិច្ឆ័យរកឃើញថា បានឆ្លងវីរុសកូរ៉ូណា ខណៈអាជ្ញាធរហ្វាំងឡង់ ក៏ទើបធ្វើការប្រកាសស្រដៀងគ្នានេះដែរ។ ចំណែឯអាជ្ញាធរឥណ្ឌាវិញ ក៏បានអះអាងផងដែរពីករណីឆ្លងវីរុសកូរ៉ូណា ជាលើកដំបូងនៅក្នុងរដ្ឋ ឃើរ៉ាឡា (Kerala) ដែលរកឃើញនៅលើនិស្សិតម្នាក់ កំពុងបន្តការសិក្សានៅក្នុងទីក្រុង វូហាន (Wuhan) ហើយអ្នកជំងឺរូបនេះកំពុងស្ថិតនៅក្រោមការព្យាបាលដាច់ឆ្ងាយពីគេឯង និងមានស្ថានភាពនឹងនរ។ គួរជម្រាបថា អាជ្ញាធរចិនទើបតែបានប្រកាសឲ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះដែរថា ចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើម កូរ៉ូណាថ្មី (Coronavirus) បានកើនឡើងដល់ ១៧០នាក់ហើយ ខណៈមនុស្សចំនួនជាង

គ.ជ.ប ប្រកាសជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ៦៩នាក់

Image
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប នឹងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីចំនួន ៦៩នាក់ ឱ្យបម្រើការងារនៅនាយកដ្ឋានប្រតិបត្តិការ នាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត និងនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០។ បើយោងតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលទទួលបាននៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា មន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីដែល គ.ជ.ប ប្រកាសជ្រើសរើសមានរហូតដល់២០មុខតំណែង។ ដូច្នេះអ្នកដែលមានបំណងដាក់ពាក្យជាបេក្ខជនតាមមុខតំណែងខាងនេះ សូមបញ្ជើញមកទាក់ទងដាក់ពាក្យនៅទីស្តីការ គ.ជ.ប ដែលមានទីតាំងផ្លូវរដ្ឋសភា ខណ្ឌចំការមន ជាប់អគារណាហ្គា២ រាជធានីភ្នំពេញ៕ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ គ.ជ.ប៖

សម្តេចតេជោ ហ៊ុន សែន អំពាវនាវ៨ចំណុច ដើម្បីទប់ស្កាត់ និងការពារ ការឆ្លងជំងឺរលាកផ្លូវដង្ហើមថ្មី នៅកម្ពុជា

Image
(ភ្នំពេញ)៖ ក្នុងឱកាសថ្លែងសារចេញពីវិមានសន្តិភាព ទៅកាន់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស អំពីជំងឺរលាកផ្លូវដង្ហើមថ្មីបង្កឡើងដោយវីរុសកូរ៉ូណានោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវចំនួន៨ចំណុច ដើម្បីទប់ស្កាត់ និងការពារការឆ្លងជំងឺនេះ នៅក្នុងប្រទេសកម្ពុជា។ វិធានការសម្តេចតេជោ ហ៊ុន សែន រួមមានដូចជា៖ ១៖ កុំមានការភ័យខ្លាចហួសពីអ្វីដែលជាការពិត ដែលនាំឱ្យយើងខាតបង់ពេលវេលា។ យើងអាច បញ្ចៀសបាននូវការឆ្លងមេរោគគ្រប់ប្រភេទតាមរយៈ អនាម័យទាំងការរស់នៅការទទួលទាន ការធ្វើការងារ។ សម្តេចចាត់ទុកថា អនាម័យនេះការពារជំងឺច្រើនជាពិសេសផ្តាសាយ មិនមែនតែវីរុសកូរ៉ូណាទេ។ ២៖ ត្រូវផ្សព្វផ្សាយព័ត៌មានពិតជូនប្រជាពលរដ្ឋ។ សម្តេចកោតសរសើរចំពោះសារព័ត៌មានមានវិជ្ជាជីវៈ មានការទទួលខុសត្រូវ អ្នកលេងបណ្តាញសង្គមដែលមានការទទួលខុសត្រូវ ដែលជួយ ផ្សព្វផ្សាយ ព័ត៌មាន ពិត ប្រឆាំង ព័ត៌មាន ក្លែងក្លាយដែលបំពុលសង្គម។ សម្តេចបានបង្គាប់ឱ្យក្រសួងព័ត៌មានចាត់វិធានការចំពោះព័ត៌មានក្លែងក្លាយ។ សម្តេចបានព្រមានថា ទោះបីជាខ្មែរមិនទាន់មានការចាប់អ្នកសារព័ត៌មានបំពុលរឿងវីរុសកូរ៉ូណា តែបើនៅមិនរាងចាលអាចនឹងចាប់ខ្លួន។ ៣៖ ត្រូវមានដំណើរការធម្មតានៅស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន

តើតម្លៃគ្រឿងទេស​នៅទីក្រុង Wuhan ប្រែប្រួល​ឬទេ ក្រោយ​កូរ៉ូណា​វីរុស​ផ្ទុះឡើង?

Image
(ចិន)៖ អ្នករាយការណ៍របស់សារព័ត៌មានចិន CGTN បានទៅដល់ទីតាំងផ្សារទំនើបមួយកន្លែងនៅផ្លូវជាំងស៊ី (Jiangxia) នៃទីក្រុងវូហាន ដើម្បីមើលថា តើតម្លៃគ្រឿងទេសនៅទីនោះមានការតម្លើងថ្លៃឬអត់ ក្រោយពីមានជំងឺរលាកសួតកូរ៉ូណាវីរុសប្រភេទថ្មីបានផ្ទុះឡើង។ នេះបើយោងតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន CGTN នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។ តាមរយៈវីដេអូបានបង្ហាញថា មានមនុស្សជាច្រើននាក់បានឈរតម្រង់ជួរគ្នានៅក្រៅផ្សារទំនើប ខណៈគ្រប់គ្នាសុទ្ធតែពាក់ម៉ាស់ ដើម្បីការពារការឆ្លងកូរ៉ូណាវីរុស។ ការផ្ទុះឡើងនៃកូរ៉ូណាវីរុស ផ្សារទំនើបនៅតំបន់នោះបានបើកលក់តិចម៉ោងជាងមុន ពោលបើកលក់ចាប់ពីម៉ោង១០ព្រឹក ដល់ម៉ោង៥ល្ងាច។ អ្វីដែលគួរឲ្យកត់សម្គាល់ នៅច្រកចូលផ្សារទំនើប គឺមានការពិនិត្យកំដៅ ហើយមនុស្សដែលអនុញ្ញាតិឲ្យចូលទិញឥវ៉ាន់ លុះត្រាតែមានកំដៅធម្មតា...។ បន្ថែមពីនេះ ងាកមកតម្លៃរាល់ទំនិញនៅផ្សារទំនើបនេះវិញ គឺធម្មតា ពោលមិនមានការតម្លើងថ្លៃដូចពាក្យចចាមអារាមលើបណ្តាញសង្គមឡើយ ខណៈអតិថិជនបានដើរទិញឥវ៉ាន់តាមធម្មតាដូចសព្វមួយដង៕

Google បិទការិយាល័យទាំងអស់ នៅក្នុងប្រទេសចិន ជាបណ្ដោះអាសន្ន ប្រឈមមុខនឹងវីរុសកូរ៉ូណា

Image
(ប៉េកាំង)៖ ក្រុមហ៊ុន Google ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Alphabet បានសម្រេចចិត្តបិទការិយាល័យទាំងអស់របស់ខ្លួន នៅក្នុងប្រទេសចិន ជាបណ្ដោះអាសន្ន ដោយសារតែការព្រួយបារម្ភពីការរីករាលដាលវីរុសកូរ៉ូណា មានប្រភពមកចេញពីទីក្រុង វូហាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២០។ ទីភ្នាក់ងារព័ត៌មាន Reuters បានឱ្យដឹងទៀតថា ការិយាល័យរបស់ Google ដែលត្រូវបិទជាបណ្ដោះអាសន្ន ក្នុងនោះរួមមានទាំងការិយាល័យនៅ ចិនដីគោក ហុងកុង និងកោះតៃវ៉ាន់។ ការិយាល័យក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកមួយនេះ នៅចិនដីគោក គឺផ្ដោតសំខាន់លើការលក់ និងវិស្វកម្ម សម្រាប់ ការផ្សព្វផ្សាយពាណិជ្ជកម្ម ហើយការបិទការិយាល័យនេះទៀតសោត ធ្វើឡើងជាផ្នែកមួយនៃការអូសបន្លាយពេលសម្រាកថ្ងៃចូលឆ្នាំចិន ដែលជាវិធានការ មួយដាក់ចេញដោយរដ្ឋាភិបាលទីក្រុងប៉េកាំង ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលវីរុសកូរ៉ូណា តាមរយៈការជំរុញឱ្យប្រជាជនសម្រាកនៅក្នុងផ្ទះ និងជៀសវាងការធ្វើដំណើរចេញទៅក្រៅ។ គួរជម្រាបថា អាជ្ញាធរចិនទើបតែបានប្រកាសឲ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះដែរថា ចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើម កូរ៉ូណាថ្មី (Coronavirus) បានកើនឡើងដល់ ១៧០នាក់

សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា រាជរដ្ឋាភិបាលហ៊ានចំណាយថវិកាទោះច្រើនប៉ុនណាក៏ដោយ ដើម្បីជួយទប់ស្កាត់ការឆ្លងវីរុសកូរ៉ូណា

Image
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសយ៉ាងច្បាស់ៗថា រាជរដ្ឋាភិបាលហ៊ានចំណាយថវិកាទោះច្រើនប៉ុនណាក៏ដោយ ក៏ត្រូវតែចំណាយដែរ ដើម្បីចូលរួមជួយទប់ស្កាត់ការឆ្លងជំងឺរលាកផ្លូវដង្ហើម ដែលបង្កដោយវីរុសកូរ៉ូណាថ្មី។ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីជំងឺរលាកផ្លូវដង្ហើមថ្មី ដែលបង្កដោយវីរុសកូរ៉ូណា សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា នៅពេលនេះរាជរដ្ឋាភិបាល មានថវិកាគ្រប់គ្រាន់នៅក្នុងដៃ ដើម្បីចំណាយលើការងារនេះ ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយខ្វះការទទួលខុសត្រូវនោះទេ ប៉ុន្ដែនៅពេលនេះ មិនទាន់ដល់ដែលរាជរដ្ឋាភិបាលត្រូវចំណាយលុយនោះទេ។ សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា វិធានការចំពោះមុខនៅពេលនេះ ថវិការបស់ក្រសួងសុខាភិបាល មានគ្រប់គ្រាន់ណាស់ទៅហើយ សម្រាប់ចំណាយដើម្បីទប់ស្កាត់ការឆ្លងជំងឺ ដែលបង្កដោយវីរុសកូរ៉ូណា។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំមិនបញ្ជាក់ថា ថវិកាប៉ុន្មានទេក៏ប៉ុន្ដែដើរដល់ណា គឺរាជរដ្ឋាភិបាលនឹងចំណាយដល់នោះ ខ្ញុំបញ្ជាក់តែប៉ុណ្ណឹងគ្រប់គ្រាន់ហើយ ដោយមិនចាំបាច់បញ្ជាក់ដំបូងទេ ត្រូវចាយ១០០លាន ២០០លាន ៣០០លាន ១,០០០លាន រដ្ឋាភិបាលមានលុយក្នុ

នាយករដ្ឋមន្ត្រីកម្ពុជា៖ បច្ចុប្បន្នទាំង WHO និងប្រទេសជុំវិញពិភពលោក មិនទាន់រកឃើញថ្នាំ សម្រាប់ព្យាបាលវីរ៉ុសកូរ៉ូណាឡើយ

Image
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា បច្ចុប្បន្នទាំងអង្គការសុខភាពពិភពលោក (WHO) និងប្រទេសនានាជុំវិញពិភពលោក មិនទាន់រកឃើញថ្នាំសម្រាប់ព្យាបាលជំងឺរលាកសួត ដែលបង្កដោយវីរ៉ុសកូរ៉ូណាប្រភេទថ្មីនៅឡើយទេ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្ថែមថា ទោះបីបច្ចុប្បន្ន គេគ្មានថ្នាំសម្រាប់ព្យាបាលជំងឺ ដែលបង្កឡើងដោយវីរ៉ុសកូរ៉ូណា ប៉ុន្តែគេមានតែវិធីការពារ និងទប់ស្កាត់។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «ដល់ម៉ោងនេះអង្គការសុខភាពពិភពលោក និងសាកលលោកទាំងមូលអត់ទាន់រកឃើញថា វាជាជំងឺអ្វី ហើយផ្តើមចេញពីអ្វីទេ។ ក៏ប៉ុន្តែសូម្បីតែនៅប្រទេសចិន សូម្បីតែនៅអាមេរិក សូម្បីតែអង្គការសុខភាពពិភពលោក អត់ទាន់ដឹងថាអាហ្នឹងវាជាអ្វីទេ ហើយក៏មិនទាន់មានការផលិតវ៉ាក់សាំងណាឲ្យវាត្រូវដែរ។ ប្រទេសនៅលើលោកនេះ គឺអត់ទាន់មានប្រទេសណា ដែលអះអាងថាមានវ៉ាក់សាំង ដើម្បីសម្លាប់អាមេរោគហ្នឹងភ្លាមៗទេ ដូច្នេះវិធីរបស់យើង នៅក្នុងទីនេះគឺមានវិធី២ ដែលបានអនុវត្តន៍រួចហើយ។ «វិធីទី១ គឺវិធីការពារកុំឲ្យវាឆ្លង ដែលថាការពារប្រសើរជាងព្យាបាល។ វិធីទី២ នៅពេលរកឃើញ ត្រូវយកគាត់ទៅទុ

ម៉ាឡេស៊ីទើបចាប់ខ្លួនមនុស្ស៤នាក់ទៀត ពាក់ព័ន្ធការបង្ហោះព័ត៌មានមិនពិតលើ Facebook អំពីវីរុសកូរ៉ូណាប្រភេទថ្មី

Image
(គូឡាឡាំពួ)៖ មនុស្សចំនួន ០៤នាក់ទៀតត្រូវបានចាប់ខ្លួននៅប្រទេសម៉ាឡេស៊ី ដោយសារតែការចែកចាយព័ត៌មានមិនពិត ពាក់ព័ន្ធទៅនឹងការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCoV) ដូច្នេះសរុបមកទល់នឹងពេលនេះ មនុស្សចំនួន ០៥នាក់ហើយត្រូវបានចាប់ខ្លួន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មានសិង្ហបុរី Straits Times នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២០។ បុគ្គលទាំង ០៤នាក់នោះ រួមមានគ្រូបង្រៀនថ្នាក់បំប៉នម្នាក់, ជំនួយការនៅឱសថស្ថានពីរនាក់ និងនិស្សិតសាកលវិទ្យាល័យម្នាក់ ដែលត្រូវបានអាជ្ញាធរម៉ាឡេស៊ីចាប់ឃាត់ខ្លួន ក្នុងប្រតិបត្តិការដោយឡែកៗពីគ្នានៅរដ្ឋ ម៉េឡាកា (Melaka), ខេដាហ៍ (Kedah) និងរដ្ឋ ផាហាង (Pahang) កាលពីថ្ងៃពុធសប្តាហ៍នេះ។ យោងតាមសេចក្តីថ្លែងការណ៍ របស់អាជ្ញាធរម៉ាឡេស៊ី បុគ្គលជាគ្រូបង្រៀនថ្នាក់បំប៉នក្រៅម៉ោងមានអាយុ ៤៩ឆ្នាំ ត្រូវបានឃាត់ខ្លួននៅរដ្ឋ Kedah នាវេលារសៀលថ្ងៃពុធ បន្ទាប់ពីបុគ្គលនោះបានបង្ហោះព័ត៌មានមិនពិតទាក់ទងវីរុសកូរ៉ូណាថ្មី នៅលើបណ្តាញសង្គម Facebook កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០។ ចំណែកនៅរដ្ឋ Melaka បុគ្គលពីរនាក់អាយុ ២៥ឆ្នាំ និង៣០ឆ្នាំ ដែលជាជំនួយការនៅឱសថស្ថាន ត្រូវបានឃាត់ខ្លួននៅតំបន់ ភែរីងហ្គីត (Peringgit) និង

ប្រធានាធិបតីកូរ៉េខាងត្បូងណែនាំប្រជាជន៖ «អាវុធដែលការពារយើងពីវីរុសកូរ៉ូណា គឺបញ្ចប់ភាពភ័យខ្លាច និងការរើសអើង»

Image
(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៉ីន បានជម្រុញក៏ដូចជាអំពាវនាវ ឱ្យប្រជាជនរក្សាភាពស្ងាប់ស្ងាត់ និងកុំភ័យខ្លាចជ្រុលហួសហេតុពេក ខណៈរដ្ឋាភិបាលកំពុងរៀបចំជម្លៀសពលរដ្ឋជាង ៧០០នាក់ចេញពីទីក្រុងវូហាន (Wuhan) ប្រទេសចិន ជាទីដែលវីរុសកូរ៉ូណាផ្ទុះឡើងដំបូងគេ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២០។ ថ្លែងនៅក្នុងសុន្ទរកថាមួយនៅថ្ងៃព្រហស្បតិ៍នេះ និងចំពេលកំពុងមានបាតុកម្មតវ៉ា ប្រឆាំងនឹងការរៀបចំទីតាំងសម្រាប់អ្នកមានផ្ទុកវីរុសកូរ៉ូណា លោក មូន បានគូសបញ្ជាក់ដូច្នេះថា «អាវុធដែលការពារយើងពីវីរុសកូរ៉ូណា គឺបញ្ចប់ភាពភ័យខ្លាច, ការរើសអើង ហើយបង្កើនការជឿទុកចិត្ត និងកិច្ចសហប្រតិបត្តិការ»។ បន្ថែមពីលើនេះ លោកប្រធានាធិបតីកូរ៉េខាងត្បូង ក៏បានថ្កោលទោសផងដែរចំពោះការផ្សព្វផ្សាយព័ត៌មាន ក្លែងក្លាយ ឬ fake News ដែលកំពុងបង្កភាពភ័យខ្លាចដល់ប្រជាជន។ គួរជម្រាបថា ជើងហោះហើរដំបូងក្នុងចំណោមជើងហោះហើរចំនួន ០៤ ទៅកាន់ទីក្រុងវូហាន ដើម្បីជម្លៀសពលរដ្ឋកូរ៉េខាងត្បូងជាង ៧០០នាក់ បានចាកចេញពីកូរ៉េខាងត្បូង នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែស្រាប់តែពន្យារពេលទៅវិញដោយមិនដឹងមូលហេតុ។ យ៉ាងណាក៏ដោយ ជើងហោះហើរនេះត្រូវបា

នៅព្រឹកស្អែកនេះសម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសារទៅកាន់ប្រជាពលរដ្ឋ អំពីជំងឺរលាកផ្លូវដង្ហើមដោយវីរូសកូរ៉ូណា នៅក្នុងប្រទេសកម្ពុជា

Image
(ភ្នំពេញ)៖ នៅវេលាម៉ោង១០៖០០ព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងធ្វើការថ្លែងសារពីវិមានសន្តិភាពទៅកាន់ប្រជាពលរដ្ឋទាំងអស់ អំពីជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា ដែលទើបរកឃើញ១ករណីនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមការជូនដំណឹងដោយមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា។ នេះគឺជាសារលើកដំបូងរបស់សម្តេចតេជោ ហ៊ុន សែន ចាប់តាំងពីជំងឺរលាកផ្លូវដង្ហើមថ្មីដែលបង្កឡើងដោយវីរុសកូរ៉ូណា មានវត្តមានមួយករណីនៅក្នុងប្រទេសកម្ពុជា។ ជំងឺនេះត្រូវបានរកឃើញនៅលើខ្លួន ជនជាតិចិនម្នាក់ ឈ្មោះ ចា ជិនហូរ (Jia Jianhua) ភេទប្រុស អាយុ៦០ឆ្នាំ ធ្វើដំណើរមកពីទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន ជាមួយក្រុមគ្រួសារ៣នាក់ទៀត ចេញពីក្រុងវូហាន ប្រទេសចិន មកដល់ខេត្តសៀមរាប ប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។ រហូតមកដល់ពេលនេះ ជនជាតិចិនម្នាក់នេះ កំពុងសម្រាកព្យាបាលនៅបន្ទប់ដាច់ដោយឡែកមួយ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ហើយត្រូវបានរដ្ឋមន្រ្តីក្រសួងសុខាភិបាលបញ្ជាក់ថា កំពុងមានសុខភាពល្អជាធម្មតា ដោយពុំមានអ្វីធ្ងន់ធ្ងរគួរឱ្យកត់សម្គាល់ទេ ខណៈដែលមន្រ្តីសុខាភិបាល កំពុងយកចិត្តដាក់ ក្នុងការតាមដានផងដែរ។ ពាក់ព័ន្ធ

រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ រហូតដល់ល្ងាចថ្ងៃនេះស្ថានភាពជនជាតិចិន ដែលមានជំងឺផ្លូវដង្ហើមថ្មីកូរ៉ូណា នៅខេត្តព្រះសីហនុ មានសុខភាពល្អជាធម្មតា

(ភ្នំពេញ)៖ លោក ម៉ម ប៊ុមហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាក់នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ថា ស្ថានភាពជនជាតិចិនដែលមានជំងឺផ្លូវដង្ហើមថ្មីបង្កឡើងដោយវីរុសកូរ៉ូណា ដែលបានសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុនោះ ពេលនេះ (ល្ងាចថ្ងៃទី២៩​ ខែមករានេះ) មានសុខភាពល្អជាធម្មតា ដោយពុំមានបញ្ហាអ្វីគួរឱ្យកត់សម្គាល់ទេ។ លោក ម៉ម ប៊ុនហេង បានបញ្ជាក់យ៉ាងខ្លីដូច្នេះថា៖ «គាត់មានសុខភាពល្អពុំមានបញ្ហាអ្វីគួរអោយកត់សម្គាល់»។ ជនជាតិចិនម្នាក់ដែលឆ្លងជំងឺនេះ មានឈ្មោះ ចា ជិនហូរ (Jia Jianhua) ភេទប្រុស អាយុ៦០ឆ្នាំ ធ្វើដំណើរមកពីទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន ជាមួយក្រុមគ្រួសារ៣នាក់ទៀត ចេញពីក្រុងវូហាន ប្រទេសចិន មកដល់ខេត្តសៀមរាប ប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។ រហូតដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានរកឃើញថា ជនជាតិចិនម្នាក់នេះ មានផ្ទុកមេរោគកូរ៉ូណាប្រភេទថ្មី ព្រមទាំងបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដោយស្នាក់នៅបន្ទប់ដាច់ដោយឡែកពីគេ។ ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងសុខាភិបាល ក៏បានតាមដានយ៉ាងយកចិត្តទុកដាក់លើសុខភាពរបស់ គ្រួសារជនជាតិចិនទាំង៣នាក់ផ្សេងទៀតដែរ ប៉ុន្តែរហូតមកដល់ពេលនេះពួកគេពុំ

ក្រសួងអប់រំ នឹងធ្វើបាឋកថា ស្តីពីស្ថានភាពបច្ចុប្បន្ននៃករណីវីរុសកូរ៉ូណាថ្មី នៅថ្ងៃស្អែក ដើម្បីលើកកម្ពស់ការយល់ដឹងវិធានការ បង្ការការឆ្លងវីរុសប្រភេទថ្មី

Image
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ស្អែកនេះ នឹងធ្វើបាឋកថា ស្តីពីស្ថានភាពបច្ចុប្បន្ននៃករណីវីរុសកូរ៉ូណាថ្មី (2019-ncov) ដើម្បីលើកកម្ពស់ការយល់ដឹងវិធានការបង្ការការឆ្លងវីរុសកូរ៉ូណាថ្មីនេះ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។ វាគ្មិនក្នុងបាថកថានេះ នឹងធ្វើឡើងដោយលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងសុខាភិបាល។ បើតាមសេចក្តីជូនដំណឹងដដែលនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើការផ្សាយផ្ទាល់បាឋកថាដ៏មានសារៈសំខាន់នេះ នៅលើទំព័រ Facebook ផ្លូវការរបស់ក្រសួង ដើម្បីចែករំលែកព័ត៌មាន អំពីបច្ចុប្បន្នភាពនៃករណីវីរុសកូរ៉ូណាថ្មី និងវិធានការការពារការឆ្លងវីរុសនេះ៕ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ៖

អាជ្ញាធរម៉ាឡេស៊ីចាប់ខ្លួនបុគ្គលម្នាក់ពីបទ «បង្ហោះព័ត៌មានមិនពិតលើ Facebook អំពីវីរុសកូរ៉ូណា» និងកំពុងតាមចាប់ខ្លួនបីនាក់ទៀត

Image
(គូឡាឡាំពួ)៖ បុរសម្នាក់នៅម៉ាឡេស៊ីត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធករណីចែកចាយព័ត៌មានមិនពិត ទាក់ទងនឹងវីរុសកូរ៉ូណាប្រភេទថ្មី ដែលមានប្រភពចេញមកពីប្រទេសចិន ខណៈបច្ចុប្បន្នមានអ្នកផ្ទុកវីរុសនេះចំនួន ០៧នាក់ នៅក្នុងប្រទេសម៉ាឡេស៊ី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានសិង្ហបុរី Straits Times នៅរសៀលថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២០។ អាជ្ញាធរម៉ាឡេស៊ីបានឲ្យដឹងថា បុគ្គលនោះមានអាយុ ៣៤ឆ្នាំ ត្រូវបានឃាត់ខ្លួនដោយប៉ូលិសនៅក្រុងបាងគី (Bangi) នៃរដ្ឋសេឡាំងហ្គ័រ (Selangor) កាលពីល្ងាចថ្ងៃអង្គារសប្តាហ៍នេះ ដោយជនសង្ស័យត្រូវបានឃាត់ខ្លួន ពីបទចែកចាយព័ត៌មានមិនពិតកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងវីរុសកូរ៉ូណាប្រភេទថ្មី ដែលកំពុងវាយប្រហារយ៉ាងខ្លាំងក្លាក្នុងប្រទេសចិន។ ជាមួយគ្នានេះទូរស័ព្ទ និងស៊ីមកាតដែលអាជ្ញាធរជឿជាក់ថា ជនសង្ស័យបានប្រើប្រាស់ដើម្បីបង្ហោះព័ត៌មានមិនពិតទាំងនោះ នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook ក៏ត្រូវបានដកហូតផងដែរ។ គួរជម្រាបថា ករណីខាងលើកំពុងត្រូវបានស៊ើបអង្កេត និងអាចរងការពិន័យជាប្រាក់ ៥០,០០០រីងហ្គីត (ស្មើនឹងជាង ១២,០០០ដុល្លារអាមេរិក) ឬការជាប់ពន្ធនាគាររយៈពេលមិនលើសពីមួយឆ្នាំ ឬមួយក៏អាចរងការពិន័យជាប្រាក់ផង និងត្រូវ