Posts

Showing posts from March, 2020

សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រី ពិនិត្យសេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន

Image
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ បានដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យទៅលើសេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។ សម្តេចតេជោ ហ៊ុន សែន ក្នុងសន្និសីទព័ត៌មាននៅថ្ងៃទី៣០ ខែមីនា ម្សិលមិញនេះ បានប្រកាសពីការសម្រេចចិត្តតាក់តែងច្បាប់គ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្ន។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាមិនមានទាន់ច្បាប់គ្រប់គ្រងប្រទេសជាតិក្នុងគ្រាមានអាសន្ននៅឡើយនោះទេ។ ដូច្នេះការបង្កើតច្បាប់នេះឡើង ដើម្បីជាឧបករណ៍ផ្នែកច្បាប់មួយគ្រប់គ្រងប្រទេសជាតិក្នុងភាពមានអាសន្ន។ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលផងដែរ កុំឱ្យមានការព្រួយបារម្ភច្បាប់នេះ ព្រោះមិនមែនបង្កើតឡើងមក ដើម្បីរឹតដ្បិតសេរីភាពរបស់ប្រជាពលរដ្ឋ និងសេរីភាពនៃការបញ្ចេញមតិនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ «យើងបានធ្វើសេចក្តីព្រាងច្បាប់នេះរួចរាល់ហើយ មានទាំងសេចក្តីថ្លែងហេតុប្រុងប្រៀប។ យើងនឹងមានការបែងចែកថាអ្វីខ្លះដែលត្រូវធ្វើ អ្វីខ្លះដែលមិនត្រូវធ្វើ ហើយពេលនោះដាក់ចេញវិធានការបិទទីតាំងសាធារណៈ និងឯកជនណាមួយ ដែលមាន

មហាអំណាចសេដ្ឋកិច្ចធំៗលើលោកចំនួន ៥ប្រទេស មានអ្នកឆ្លងនិងស្លាប់ដោយសារជំងឺ Covid-19 ច្រើនជាងគេ

Image
(បរទេស)៖ សហរដ្ឋអាមេរិកគឺជាប្រទេសមហាអំណាចលេខ១លើលោក ទាំងផ្នែកសេដ្ឋកិច្ច និងវិស័យសុខាភិបាលសុទ្ធតែមានមានភាពរឹងមាំខ្លាងក្លាជាងគេបំផុត ប៉ុន្តែពេលនេះក៏បានក្លាយទៅជាប្រទេសឈរលំដាប់លេខ១ដែរ ដែលមានមនុស្សឆ្លងជំងឺ Covid-19 ច្រើនជាងគេបំផុត រហូតដល់ជាង១៦ម៉ឺននាក់ និងមានមនុស្សស្លាប់សរុបរហូត៣១៥៦នាក់ បន្ទាប់ពីមានអ្នកស្លាប់ថ្មីក្នុងថ្ងៃនេះរហូតដល់៥៧៣នាក់។ នេះបើយោងតាមគេហទំព័រ Worldometers.info គិត ត្រឹមពេញមួយថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ។ ក្រៅពីសហរដ្ឋអាមេរិក, ប្រជាជននៅលើពិភពលោកក៏បានដឹងច្បាស់ដែរថា ប្រទេសចំនួន៤ទៀតគឺ បារាំង អ៉ីតាលី អេស្ប៉ាញ អាល្លឺម៉ង់ សុទ្ធសឹងតែជាកំពូលប្រទេស ផ្នែកសេដ្ឋកិច្ច និងសុខាភិបាលខ្លាំងពូកែ ប៉ុន្តែក៏បានឈរនៅលើលំដាប់កំពូល TOP 5 នៃតារាងបញ្ជីឈ្មោះប្រទេសអ្នកឆ្លង និងមានអ្នកស្លាប់ច្រើនជាងគេ នៅលើពិភពលោកទៅវិញ។ ត្រង់ចំណុចនេះអាចបង្ហាញយ៉ាងច្បាស់ហើយថា ប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗលើលោក ដែលមានវិស័យសុខាភិបាលខ្លាំងក្លា មិនប្រាកដថាមានអ្នកឆ្លង និងអ្នកស្លាប់ដោយសារជំងឺកូវិដ១៩នេះចំនួនតិចទេ ហើយក៏មិនប្រាកដថា ប្រទេសក្រសេដ្ឋកិច្ចមិនសូវរឹងមាំ មានឆ្លង និងស្លាប់ច្រើននោះដែរ ការដែលសំខាន់នោះគឺភាពជាអ្នកដឹកនាំនៃមេដឹកនាំប្រទេស

បញ្ជីឈ្មោះសប្បុរសជន ដែលបានជួយចូលរួមឧបត្ថម្ភថវិកាសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឹកូវីដ១៩ នៅកម្ពុជា (បញ្ជីឈ្មោះខាងក្នុង)

Image
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារលិខិតជូនជនរួមជាតិជាទីស្នេហា អំពីការកំណត់យកទីតាំចំនួន២កន្លែង សម្រាប់ទទួលស្វាគមន៍ជំនួយសប្បុរសជន ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា រាជរដ្ឋាភិបាលនឹងខិតខំធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីសង្គ្រោះ និងការពារជីវិតរបស់ប្រជាជនកម្ពុជានៃយើង។ សម្តេចក៏សូមជូនពរដល់ជូនរួមជាតិ សូមជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ហើយនឹងជៀសផុតអំពីជំងឺដ៏កាចសាហាវដែលកំពុង តែគំរាមកំហែងទូទាំងពិភពលោកនេះ។ សប្បុរសជនជួយចូលរួមឧបត្ថម្ភថវិកាសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឹកូវីដ១៩នៅកម្ពុជា៖ ១៖ ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ២០ម៉ឺនដុល្លារ ២៖ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ១០ម៉ឺនដុល្លារ ៣៖ ក្រុមហ៊ុន ជីបម៉ុង ៥០ម៉ឺនដុល្លារ ៤៖ ឧកញ៉ា ពុងឃាវសែ ៥០ម៉ឺនដុល្លារ ៥៖ លោកជំទាវ ទាវ ធីតា និងស្វាមី ៥ម៉ឺនដុល្លារ ៦៖ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ៥០ម៉ឺនដុល្លារ ៧៖ នាយឧត្តមសេនីយ៍ ប៉ុល សារឿន ១ម៉ឺនដុល្លារ ៨៖ ឧកញ៉ា ថៃ ជាហួត ១០ម៉ឺនដុល្លារ ៩៖ ឯកឧត្តម អ៉ិត សំហេង ១ម៉ឺនដុល្លារ ១០៖ ឧកញ៉ា លី ហួរ ២០ម៉ឺនដុល្លារ ១១៖ ឧបនាយករដ្ឋមន