Posts

Showing posts from April, 2020

រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្ដីណែនាំ ស្ដីពីការរៀបចំខួបអនុស្សាវរីយ៍លើកទី១៣៤ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា

Image
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេចក្ដីណែនាំ ស្ដីពីការរៀបចំខួបអនុស្សាវរីយ៍លើកទី១៣៤ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០។ រដ្ឋបាលរាជធានីភ្នំពេញ ក៏សូមអំពាវនាវដល់មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ និយោជក កម្មករនិយោជិត កម្ពុជា និងពលករបរទេសទាំងអស់ ចូលរួមរំលឹកខួបអបអរសាទរ ទិវាពលកម្មអន្តរជាតិ១ ឧសភា ក្នុងបរិយាកាសសោមនស្សរីករាយ សាមគ្គីភាព និងភាតរភាព ដើម្បីឲ្យស័ក្តិសមជាបុណ្យការងាររបស់ជាតិ៕ ខាងក្រោមនេះជាសេចក្ដីណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលមានខ្លឹមសារទាំងស្រុង៖

សម្តេច ស ខេង៖ វិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីឆ្លើយតបនឹងគ្រោះថ្នាក់ដែលមានកំណើនយ៉ាងគំហុក

Image
(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា វិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក គឺដាក់ចេញដើម្បីឆ្លើយតបនឹងភាពអាសន្ន នៃគ្រោះថ្នាក់ចរាចរណ៍ ដែលមានកំណើនយ៉ាងគំហុកកាលពីឆ្នាំកន្លងទៅ បានបណ្ដាលឱ្យមានអ្នកស្លាប់ របួសពិការ បង្កឱ្យមានកុមារកំព្រា និងការវិនាសព្រាត់ប្រាស់ក្នុងគ្រួសារទាំងនៅក្នុងស្ថានភាពដែលប្រទេសជាតិ បានចាកផុតពីភ្លើងសង្គ្រាម មានសន្តិភាព និងការអភិវឌ្ឍន៍ទៅហើយនោះ។ ការបញ្ជាក់បែបនេះ របស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលសម្តេច បានអញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំពិនិត្យសេចក្ដីព្រាង សេចក្ដីណែនាំស្ដីពីតួនាទីភារកិច្ច និងរបៀបរបការងារ របស់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយក ឬអង្គភាពប្រហាក់ប្រហែល ចំណុះក្រសួងមហាផ្ទៃ នាទីស្ដីការក្រសួង។ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «វិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ គឺដាក់ចេញដើម្បីឆ្លើយតបនឹងភាពអាសន្ន នៃគ្រោះថ្នាក់ចរាចរណ៍ដែលមានកំណើនយ៉ាងគំហុកកាលពីឆ្នាំកន្លងទៅ បានបណ្ដាលឱ្យមានអ្នកស្លាប់ របួសព

សម្ដេចតេជោ ហ៊ុន សែន៖ ឯកសារចាំបាច់បំផុតចំនួន២ ដែលត្រូវមានក្នុងពេលបើកបរ គឺប័ណ្ណបើកបរ និងឆៀករថយន្ដ

Image
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ បានបញ្ជាក់ឲ្យដឹងថា ឯកសារចាំបាច់បំផុតចំនួន២ ដែលត្រូវមានក្នុងពេលបើកបរ គឺត្រូវមានប័ណ្ណបើកបរជាប់នឹងខ្លួន និងយករថយន្ដទៅឆៀក ឲ្យបានទាន់ពេលចៀសវាងការផាកពិន័យ។ តាមរយៈ Facebook របស់សម្ដេចតេជោ ហ៊ុន សែន ចុះផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ បានសរសេរយ៉ាងដូច្នេះថា «ឯកសារចាំបាច់បំផុត ដែលត្រូវមានក្នុងពេលបើកបរ។ ក្នុងពេលដែលសមត្ថកិច្ច កំពុងរឹតបន្តឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមបងប្អូនប្រជាពលរដ្ឋ និងក្មួយៗយកចិត្តទុកដាក់ ពិនិត្យរថយន្តរបស់ខ្លួនថា តើដល់ថ្ងៃឆៀក ហើយឬនៅ? បើដល់ហើយត្រូវយកទៅឆៀក ឲ្យបានទាន់ពេល ចៀសវាងការផាកពិន័យ ក្នុងពេលបើកបរ។ ព្រោះតម្រូវការឆៀកនេះ គឺដើម្បីធានាសុវត្ថិភាពរថយន្ត របស់បងប្អូនក្នុងពេលបើកបរ មិនបង្កគ្រោះថ្នាក់ផ្សេងៗ និងបង្កការបំពុលបរិស្ថានជាដើម។ ទន្ទឹមនឹងនេះដែរ បងប្អូនត្រូវមានប័ណ្ណបើកបរជាប់នឹងខ្លួន គ្រប់ពេលក្នុងពេលបើកបរ។ ប្រសិនបើប័ណ្ណបើកបរផុតកំណត់ គឺត្រូវបន្តសុពលភាពឡើងវិញ។ ហាមដាច់ខាត បញ្ជាយានយន្តនៅលើដងផ្លូវ ដោយគ្មានប័ណ្ណបើកបរ ឬប័ណ្ណបើកបរផុតកំណត់ ដោយមិនបានបន្តឲ្យបានត្រឹមត្រូវតាមច្បាប់ ដែលអាចប្រឈមនឹងការផាកពិ

បទវិភាគអន្តរជាតិ៖ COVID-19 នឹងធ្វើឱ្យលោក ដូណាល់ ត្រាំ ចាញ់ការបោះឆ្នោតប្រធានាធិបតីអាមេរិក ឆ្នាំ២០២០?

Image
(វ៉ាស៊ីនតោន)៖ ភាពវឹកវរនៃការគ្រប់គ្រងមិនបានល្អ លើវិបត្តិ COVID-19 ដែលបានផ្ដាច់ជីវិតមនុស្សលើស ៦ម៉ឺននាក់ នៅក្នុងសហរដ្ឋអាមេរិក ត្រូវបានមជ្ឈដ្ឋានខ្លះ មើលឃើញថា អាចនឹងបំផ្លាញក្ដីសង្ឃឹមចង់ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកមួយអាណត្តិទៀតរបស់លោក ដូណាល់ ត្រាំ។ ប៉ុន្តែ អ្នកវិភាគលើការបោះឆ្នោតតាម ប្រព័ន្ធប្រតិភូ លោក Joshua Sandman យល់ថាលោក ត្រាំ នៅតែអាចទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ សាជាថ្មីម្ដងទៀត។ មកទល់នឹងពេលនេះ បើទោះជាមិនទាន់មានការប្រកាសតែងតាំងជាផ្លូវការក៏ដោយ អតីតអនុប្រធានាធិបតីអាមេរិក លោក Joe Biden ត្រូវបានគេជឿជាក់នឹងក្លាយ ជាបេក្ខជនប្រធានាធិបតីអាមេរិកតំណាងឱ្យគណបក្សប្រជាធិបតេយ្យ ដែលនឹងត្រូវប្រជែងយកកៅអីប្រធានាធិបតីជាមួយលោក ដូណាល់ ត្រាំ។ បើតាម លោក Joshua Sandman ជាសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យ University of New Haven នៅក្នុងការបោះឆ្នោតនៅខែវិច្ឆិកា ខាងមុខលោក ដូណាល់ ត្រាំ អាចនឹងទទួលបានសំឡេងប្រតិភូ ២៤៩ រីឯលោក Joe Biden ទទួលបាន២៤៨។ ប៉ុន្តែ លោកបន្ថែមថា លោក ត្រាំ អាចនឹងចាញ់សំឡេងបោះឆ្នោតសុទ្ធពីប្រជាជនអាមេរិក ឬ popular vote របស់លោក Biden។

ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ថ្នាក់ដឹកនាំ និងមន្ត្រី ចំនួន៣៧៦រូប នៃអង្គភាពប្រឆាំងអំពើពុករលួយ បរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាង ២៨៥លានរៀល

Image
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងមន្រ្តីអង្គភាពប្រឆាំងអំពើពុករលួយចំនួន ៣៧៦រូប បានស្ម័គ្រចិត្តបរិច្ចាគប្រាក់ខែរបស់ខ្លួន ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ សរុបទឹកប្រាក់ ជាង ២៨៥លានរៀល។ តែសម្រាប់លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានបរិច្ចាគថវិកាចំនួន ៤០លានរៀលជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ផងដែរ។ សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចបានបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០។ ខាងក្រោមនេះ ជាបញ្ជីឈ្មោះថ្នាក់ដឹកនាំ និងមន្រ្តីអង្គភាពប្រឆាំងអំពើពុករលួយ ដែលចូលរួមបរិច្ចាគប្រាក់បៀវត្ស ជូនគណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ រួមមាន៖

បទវិភាគអន្តរជាតិ៖ «ផែនការ​សម្ងាត់​ដែល​អាមេរិក កូរ៉េ​ខាងត្បូង និង​ចិន​​​ត្រៀមទុក​នៅ​ពេល​កូរ៉េ​ខាងជើង​ផ្ទុះបញ្ហា»

Image
(សេអ៊ូល)៖ ជុំវិញពាក្យចចាមអារ៉ាមក្នុងរយៈពេល​ប៉ុន្មានសប្ដាហ៍ចុងក្រោយ អំពីស្ថានភាពសុខភាពរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដែលអ្នកខ្លះថាលោកបានស្លាប់បាត់ទៅហើយ និងខ្លះទៀតថា លោកក្លាយជាមនុស្សរុក្ខជាតិ ក្រោយទទួលការវះកាត់បេះដូងកាលពីថ្ងៃទី១២ ខែមេសាកន្លងទៅ ពិតជាបាន និងកំពុងបង្កការភ្ញាក់ផ្អើលខ្លាំងណាស់ ខណៈសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងប្រទេសចិន កំពុងតាមដានស្ថានការណ៍វិវត្តន៍នេះ យ៉ាងយកចិត្តទុកដាក់បំផុត។ ប្រទេសទាំងបី ដែលសុទ្ធសឹងតែមានផលប្រយោជន៍រៀងៗខ្លួន ពាក់ព័ន្ធនឹងកូរ៉េខាងជើង អាចនឹងត្រូវប្រឈមមុខដាក់គ្នា បើសិនជាមានរឿងកើតឡើងលើលោក គីម ជុងអ៊ុន ដូចពាក្យចចាមអារ៉ាមមែន ជាពិសេសគឺជុំវិញអ្នកបន្តវេននោះតែម្ដង។ ឆ្លើយតបទៅនឹងពាក្យចចាមអារ៉ាមកន្លងមកនេះ កូរ៉េខាងត្បូងធ្លាប់បានអះអាងថា លោក គីម ជុងអ៊ុន នៅមានជីវិតនៅឡើយ និងមានសុខភាពល្អធម្មតា។ លោក គីម ជុងអ៊ុន ក៏ធ្លាប់បានបាត់ខ្លួនរយៈពេលមួយខែផងដែរ កាលពីឆ្នាំ២០១៤។ ទោះបីជាបែបនេះក្តី មកទល់នឹងពេលនេះព័ត៌មានអំពីសុខភាពរបស់លោក គីម ជុងអ៊ុន នៅតែស្ថិតនៅក្នុងភាពអាថ៌កំបាំង ក៏ប៉ុន្តែអ្វីដែលលែងជាអាថ៌កំបាំងនោះគឺអ្នកតាមបានដឹងថា សហរដ្ឋអាមេរិក រួមទាំងកូរ៉េខាងត្បូងមានផែនការរួចជាស្រេច ដើម្បីគ្

សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលអាចធានាបាន នូវអត្រាមានការងារធ្វើ៩៩.៧%នៃកម្លាំងពលកម្មសរុប១០លាននាក់

Image
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលអាចធានាបាននូវអត្រាមានការងារធ្វើ៩៩,៧% នៃកម្លាំងពលកម្មសរុប១០លាននាក់។ ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះត្រូវបានបញ្ជាក់ ក្នុងសារលិខិតអបអរខួបអនុស្សាវរីយ៍ លើកទី១៣៤ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ ។ សម្តេចលើកឡើងយ៉ាងដូច្នេះថា៖ «រាជរដ្ឋាភិបាល អាចធានាបាននូវអត្រាមានការងារធ្វើ៩៩.៧% នៃកម្លាំងពលកម្មសរុប១០លាននាក់ នៅក្នុងនោះ រួមមាន ក្នុងប្រទេសប្រមាណ ៣.៦៩លាននាក់ (ផ្នែកសេដ្ឋកិច្ចក្នុងប្រព័ន្ធមានចំនួនជាង១.៥លាននាក់ និងផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណ ២.២លាននាក់) វិស័យកសិកម្មប្រមាណ ៤លាននាក់ មន្ត្រីសាធារណៈចំនួន៥០ម៉ឺននាក់ និងពលករ ដែលធ្វើការនៅក្រៅប្រទេស ចំនួនប្រមាណ១.២៨លាននាក់»។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដើម្បីឲ្យកម្ពុជា អាចសម្រេចបានតាមមហិច្ឆតា ប្រែក្លាយពីប្រទេស ដែលមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ នាឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នាឆ្នាំ២០៥០ រាជរដ្ឋាភិបាលបាន និងកំពុងខិតខំជំរុញការអនុវត្ត ដោយបានជោគជ័យ នូវយុត្តិសាស្ត្រចតុកោណដំណាក់កាលទី៤ រួមទាំងគោលនយោបាយអាទិភាពសំខាន់ៗ ដ