Posts

Showing posts from September, 2020

រដ្ឋមន្ដ្រីកសិកម្ម៖ កម្ពុជាកំពុងរៀបចំឯកសារសុំការអនុញ្ញាត នាំចេញសាច់គោទៅកាន់ប្រទេសចិន

Image
 (ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ បានបញ្ជាក់ឲ្យដឹងថា កម្ពុជា កំពុងតែមមាញឹកក្នុងការរៀបចំឯកសារ ដើម្បីស្នើសុំការនាំចេញសាច់គោ ទៅកាន់ប្រទេសចិន។ ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក វេង សាខុន អញ្ជើញជាសាក្សី ក្នុងពិធីចុះកិច្ចសន្យា ផលិតកម្មកសិកម្មដំណាំកសិ-ឧស្សាហកម្ម និងស្រូវសរីរាង្គ រវាងរោងម៉ាស៊ីនកិនស្រូវចំនួន៤ ជាមួយសហគមន៍កសិកម្ម ចំនួន៥០សហគមន៍ នៅទីស្ដីការក្រសួងកសិកម្ម នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ។ លោករដ្ឋមន្ដ្រី វេង សាខុន បានបញ្ជាក់យ៉ាងដូច្នេះថា «យើងកំពុងតែរៀបចំ ស្នើសុំនាំចេញសាច់គោ ដោយយើងមើលឃើញ បញ្ហាប្រឈមរវាងប្រទេសចិន និងអូស្ដ្រាលី [...] ដោយបង្កើនការផលិតសាច់គោ ដើម្បីនាំចេញទៅកាន់ប្រទេសចិន [...] យើងកំពុងតែមមាញឹករៀបចំបែបបទ ដើម្បីសុំការនាំចូល»។ ពាក់ព័ន្ធនឹងការនាំចេញសាច់គោនេះ រដ្ឋមន្ដ្រី វេង សាខុន ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា ជាបឋមនេះ ក្រសួងបានធ្វើលិខិតមួយជាផ្លូវការថា កម្ពុជា អាចមានលទ្ធភាពនាំចេញសាច់គោ ទៅកាន់ប្រទេសចិនបាន ហើយប្រទេសចិន និងដាក់នូវសំណួរជាច្រើនមកឲ្យយើងធ្វើការ។ រដ្ឋមន្ដ្រីកសិកម្មបានបន្ថែមទៀតថា «បើសិនជាយើងម

បទវិភាគអន្តរជាតិ៖ ព្រមានបិទស្ថានទូតរបស់ខ្លួននៅអ៉ីរ៉ាក់ , តើអាមេរិក កំពុងត្រៀមធ្វើសង្រ្គាមឬ?

Image
 (វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីលោក ដូណាល់ ត្រាំ កំពុងត្រៀមខ្លួនដកមន្ត្រីទូតអាមេរិកចេញពីប្រទេសអ៉ីរ៉ាក់ បន្ទាប់ពីបានព្រមានថានឹងបិទស្ថានទូតរបស់ខ្លួន ប្រចាំ ទីក្រុងបាកដាដ ប្រសិនបើរដ្ឋាភិបាលអ៉ីរ៉ាក់ មិនព្រមធ្វើសកម្មភាព ឬមិនអាចបញ្ឈប់ការវាយប្រហារដោយគ្រាប់រ៉ុក្កែត ពីសំណាក់ក្រុមសកម្មប្រយុទ្ធស៊ីអ៉ីត មកលើតំបន់ស្ថានទូតអាមេរិក តាំងនៅទេនោះ។ ការព្រមានបែបនេះបាន និងកំពុងបង្កឱ្យប្រជាជនអ៉ីរ៉ាក់ ភ័យខ្លាចថាប្រទេសរបស់ពួកគេអាចនឹងធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្រ្គាម ឬសមរភូមិប្រយុទ្ធសាជាថ្មី។ បើតាមប្រព័ន្ធផ្សាយអ៉ីរ៉ាក់ ការព្រមានបិទស្ថានទូតអាមេរិក ប្រចាំទីក្រុងបាកដាដ ធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយ ប្រធានាធិបតីអ៉ីរ៉ាក់ លោក បាហាម សាលីហ៍ (Barham Salih) និងនាយករដ្ឋមន្ត្រីអ៉ីរ៉ាក់ លោក មូស្តាហ្វា អាល់ ខាទីមី (Mustafa al Kadhimi) កាលពីថ្ងៃអាទិត្យកន្លងទៅ។ ក្រុមមន្ត្រី ចារកម្មអាមេរិក កាលពីពេលថ្មីៗនេះ បានបង្ហើបពីផែនការវាយប្រហារមួយចំនួនប្រឆាំងកងទ័ពអាមេរិក រួមទាំងស្ថានទូតរបស់ខ្លួននៅក្នុងប្រទេសអ៉ីរ៉ាក់ ដែលកំពុងរងការគំរាមកំហែង ពីសំណាក់ការវាយប្រហារដោយគ្រាប់រ៉ុក្កែ

ធនាគារពិភពលោក ចេញផ្សាយរបាយការណ៍ព្យាករកំណើនសេដ្ឋកិច្ចរបស់កម្ពុជា សម្រាប់ឆ្នាំ២០២០

Image
 (ភ្នំពេញ)៖ ធនាគារពិភពលោក (World Bank) នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញរបាយការណ៍ព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងឆ្នាំ២០២០។  របាយការណ៍ World Bank បានឲ្យដឹងថា សេដ្ឋកិច្ច និងក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចសំខាន់ៗរបស់កម្ពុជា ជាពិសេស វិស័យសំណង់, ទេសចរណ៍, និងការនាំចេញទំនិញ នៅតែបន្តទទួលរងការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ពីវិបត្តិដែលបង្កឡើងដោយការរាលដាលជំងឺកូវីដ-១៩។ សេដ្ឋកិច្ចនៅក្នុងឆ្នាំ២០២០ ត្រូវបានព្យាករទុកថានឹងមានកំណើនអវិជ្ជមានគឺ -២ភាគរយ ដែលជាការធ្លាក់ចុះយ៉ាងគំហុកបំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រថ្មីៗនេះរបស់កម្ពុជា ជាហេតុប៉ះពាល់ធ្ងន់ធ្ងរទៅលើសុខុមាលភាពគ្រួសារ និងអាចធ្វើឱ្យភាពក្រីក្រកើនឡើងទៀតផង៕ ខាងក្រោមនេះ ជារបាយការណ៍ របស់ធនាគារពិភពលោក ដែលមានខ្លឹមសារទាំងស្រុង៖

ទេសរដ្ឋមន្ដ្រី វ៉ា គឹមហុង៖ កម្ពុជានឹងខិតខំបោះបង្គោលព្រំដែន ដែលនៅសល់១៦ភាគរយ ឲ្យបញ្ចប់ក្នុងពេលខាងមុខ និងធានាមិនឲ្យបាត់ដីឡើយ

Image
 (ភ្នំពេញ)៖ លោកទេសរដ្ឋមន្ដ្រី វ៉ា គឹមហុង ប្រធានលេខាធិការដ្ឋានអចិន្ដ្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន បានអះអាងថា កម្ពុជានឹងខិតខំប្រឹងប្រែងដើម្បីបោះបង្គោលព្រំដែន ដែលនៅសេសសល់១៦ភាគរយ ជាមួយភាគីវៀតណាម ឲ្យបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ ហើយធានាមិនឲ្យបាត់ដីសូម្បីមួយមីល្លីម៉ែត្រនោះឡើយ។ ក្នុងវេទិកាផ្សព្វផ្សាយស្ដីពី ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក កម្ពុជា-វៀតណាម នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ ទេសរដ្ឋមន្ដ្រី វ៉ា គឹមហុង បានគូសបញ្ជាក់ថា កិច្ចការបង្គោលព្រំដែននេះមិនមែនជារឿងងាយស្រួលនោះទេ ហើយទាមទារឲ្យមានការសិក្សាលើផែនទីច្បាស់លាស់ជាមួយស្ថានភាពជាក់ស្ដែង។ បើតាមលោកទេសរដ្ឋមន្ដ្រី វ៉ា គឹមហុង ឧបសគ្គដែលភាគីកម្ពុជា-វៀតណាម ជួបប្រទះក្នុងការងារបោះបង្គោលព្រំដែននេះ គឺមានទាំងឧបសគ្គបច្ចេកទេស ឧបសគ្គផ្លូវច្បាប់ ហើយរហូតដល់នាយករដ្ឋមន្ដ្រីប្រទេសទាំងពីរ ស្នើសុំប្រធានាធិបតីបារាំង បញ្ជូនអ្នកជំនាញបារាំងជួយលើការងារនេះផងដែរ ពិសេសលើការងារបំលែងផែនទីពី ១/១០០ ០០០ មក១/៥០ ០០០។ ទេសរដ្ឋមន្ដ្រី វ៉ា គឹមហុង បានថ្លែងយ៉ាងដូច្នេះថា «ការងារបោះបង្គោលព្រំដែន ដែលនៅសល់១៦ភាគរយ យើងនឹងខិតខំសម្រេចឲ្យបាននៅក្នុងពេលឆាប់ៗខាងមុខនេះ បើអា

១០ចំណុច របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ដែលគ្មាននរណាអាចដណ្ដើមតំណែងនេះបាន!

Image
 (ភ្នំពេញ)៖ ចម្រៀង៤បទ ក្នុងផលិតកម្ម Galaxy Navatra របស់តារាចម្រៀង ព្រាប សុវត្ថិ បញ្ជាក់ឲ្យឃើញថា ព្រាប សុវត្ថិ នៅតែជាកំពូលតារាចម្រៀង ដែលគេមិនអាចដណ្ដើមតំណែងបាន ទោះបីតារាចម្រៀងម្នាក់ នេះមិនប្រើសម្ភារៈនិយមក៏ដោយ ក៏មហាជនសង្កេតឃើញថា ប្រើតែសំឡេង និងកាយវិការម្នាក់ឯង បទចម្រៀងនៅតែមានអ្នកគាំទ្រខ្លាំង។ តារាចម្រៀង ព្រាប សុវត្ថិ គឺជាកំពូលតារាចម្រៀង ដែលមានសភាពស្ងប់ស្ងាត់ សីលធម៌ខ្ពស់ ពោរពេញទៅដោយសមត្ថភាព និងអត្តចរិតគំរូល្អដល់ក្នុងសង្គម។ បើចង់ដណ្ដើមតំណែង ព្រាប សុវត្ថិ ត្រូវមាន១០ ចំណុចនេះសិន៖ ទី១. ត្រូវល្បីឲ្យបានរយៈពេលវែងជាងលោកលើសពី៣០ឆ្នាំ។ ទី២. គ្មានរឿងអាស្រូវនៅក្នុងពិភពសិល្បៈ។ ទី៣. សីលធម៌ សុជីវធម៌ ការទំនាក់ទំនងនៅក្នុងអាជីពសិល្បៈ។ ទី៤. តម្លៃនៃការចេញច្រៀងនៅក្រៅប្រទេសមានតម្លៃថ្លៃ ហើយម្ចាស់កម្មវិធីហ៊ានជួលក្នុងតម្លៃប្រមាណ ២៥០០០ដុល្លារទៅម្ដង និងថ្លៃក្រុមការងារជិត២០នាក់ ការចាយវាយ ២ម៉ឺនដុល្លារបន្ថែមទៀត បើមិនគ្រប់ លក្ខខណ្ឌ ព្រាប សុវត្ថិ មិនទទួល។ ទី៥. សម្រាប់ការកាន់ប្រេន គឺតម្លៃផុតលេខ ហើយបើក្រុមហ៊ុនទាំងអស់នោះ មិនគោរពតាមលក្ខន្តិកៈរបស់ ព្រាប សុវត្ថិ សីលធម៌ សុជីវធម៌ ភាពស្របច្បាប់ ព្រាប សុវត្ថិ មិនទទួលជាដាច់ខាត ទោះតម

មូលនិធិកំពូលមហាសេដ្ឋីអាមេរិក Bill Gates ជួយគាំទ្រ WHO ក្នុងការផលិត ឧបករណ៍ធ្វើតេស្តរកកូរ៉ូណារហ័ស និងមានតម្លៃថោក

Image
 (ហ្សឺណេវ)៖ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសនៅថ្ងៃចន្ទសប្ដាហ៍នេះថា ឧបករណ៍ធ្វើតេស្តរហ័សរក COVID-19 (Rapid Test) ចំនួន ១២០លានឈុត នឹងត្រូវផលិតឡើងសម្រាប់ផ្ដល់ជូនដល់ប្រទេស ដែលមានប្រាក់ចំណូលទាប និងមធ្យម ក្នុងតម្លៃអតិបរមា ៥ដុល្លារអាមេរិកក្នុងមួយឈុត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០។ ការធ្វើតេស្តរក COVID-19 តាមរយៈឧបករណ៍ធ្វើតេស្តរហ័សនេះ ពិតជាអាចទុកចិត្តបាន និងមានតំលៃសមរម្យផងដែរ ក្នុងការជួយដល់ប្រទេសចំនួន ១៣៣ ដើម្បីតាមដាន និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺឆ្លងរាតត្បាតសកលនេះ។ ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ក្រុមហ៊ុនផលិតសម្ភារៈវេជ្ជសាស្ត្រ អាប់បុត (Abbott) និង SD បាយអូសិនសឺ (SD Biosensor) បានព្រមព្រៀងជាមួយមូលនិធិមហាសេដ្ឋីអាមេរិក បៀល និងមេលីនដា ហ្គេតស៍ (The Bill & Melinda Gates Foundation) ដើម្បីបង្កើតឧបករណ៍ធ្វើតេស្តរហ័សថ្មី រកវីរុសកូរ៉ូណា (COVID-19) នេះចំនួន ១២០លានឈុត ដែលជាឧបករណ៍ងាយស្រួលយកតាមខ្លួន, ងាយស្រួលប្រើ, និងមានសុពលភាពរហូតដល់ជាង ០៦ខែឯណោះ»។ លោក Tedros បានគូសបញ្ជ

គ.ជ.ប៖ គិតត្រឹមថ្ងៃទី២៨ ខែកញ្ញានេះ មានភ្នាក់ងារគណបក្សនយោបាយ ៦៣៧នាក់ ដែលត្រូវអនុញ្ញាតឲ្យសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០

Image
 (ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ក្រុមប្រឹក្សាឃុំសង្កាត់ បានអនុញ្ញាតឲ្យភ្នាក់ងារគណបក្សនយោបាយ ចំនួន ៦៣៧នាក់ ក្នុងនោះភ្នាក់ងារពេញសិទ្ធិមានចំនួន ៣២៨នាក់ និងភ្នាក់ងារបម្រុងមានចំនួន ៣០៩នាក់ ដែលត្រូវសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០។  សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោម៖

ក្រសួងសុខាភិបាល ចេញសេចក្ដីណែនាំស្ដីពីការពង្រឹងបន្ថែមលើការលើកកម្ពស់ គាំទ្រ និងការពារការបំបៅកូនដោយទឹកម្ដាយនៅកម្ពុជា

Image
 (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញសេចក្ដីណែនាំ ស្ដីពីការពង្រឹងបន្ថែមលើការលើកកម្ពស់ គាំទ្រ និងការពារការបំបៅកូន ដោយទឹកម្ដាយ នៅកម្ពុជា។ ក្នុងសេចក្ដីណែនាំបានឲ្យដឹងថា នៅក្នុងពេលថ្មីៗនេះ ក្រសួងសុខាភិបាល សង្កេតឃើញថា មានម្តាយមួយចំនួន បានត្អូញត្អែពីបញ្ហាសុខភាព កូនៗរបស់ពួកគាត់បន្ទាប់ពីបានបំបៅទឹកដោះគោម្សៅផ្សំតាមរូបមន្ត។ ក្នុងចំណោមម្តាយៗទាំងនោះ មានម្តាយមួយចំនួនបានបញ្ជាក់ថាកូនៗ របស់ពួកគាត់មានបញ្ហាស្លេកស្លាំង បន្ទាប់ពីបានបំបៅទឹកដោះគោម្សៅតាមរូបមន្តផ្សំ រួចមកហើយលទ្ធផលពិនិត្យនៅមន្ទីរពេទ្យបានបញ្ជាក់ថា កូនរបស់គាត់មានបញ្ហាកង្វះជាតិដែក។ ជាថ្មីម្តងទៀត ក្រសួងសុខាភិបាល សូមបញ្ជាក់ជូនសាធារណជនថា ភស្តុតាងវិទ្យាសាស្ត្របានបង្ហាញច្បាស់ថា ទឹកដោះម្តាយ គឺជាអាហារដ៏ល្អឥតខ្ចោះ សម្រាប់ទារកនិងកុមារនៅគ្រប់កាលៈទេសៈទាំងអស់។ គ្មានផលិតផល ណារួមទាំងទឹកដោះគោម្សៅផ្សំតាមរូបមន្តផង ដែលល្អប្រសើរជាងទឹកដោះម្តាយនោះទេ។ ទឹកដោះម្តាយមានផ្ទុក រាល់សារជាតិចិញ្ចឹមទាំងអស់ ដែលទារកត្រូវការដោយមិនចាំបាច់បន្ថែមអាហារ ទឹក ឬភេសជ្ជៈ អ្វីទៀតទេនៅក្នុងអំឡុងពេល៦ខែដំបូងនៃជីវិតទារក។ សារជាតិចិញ្ចឹមសំខាន់ៗ មាននៅក្នុងទឹកដោះម្តាយរួមមាន

អភិបាលខេត្តពោធិ៍សាត់ ប្រាប់អាជ្ញាធរ និងក្រុមហ៊ុនសាងសង់ផ្លូវវាងក្រុង ចុះពិនិត្យ និងដោះស្រាយបើកមុខទឹកជាបន្ទាន់ ដើម្បីរំដោះជំនន់ទឹកភ្លៀង ចេញពីក្រុងពោធិ៍សាត់

Image
 (ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានប្រាប់ដល់អាជ្ញាធរក្រុងពោធិ៍សាត់ និងក្រុមហ៊ុនសាងសង់ផ្លូវវៀងក្រុង ត្រូវចុះពិនិត្យជាក់ស្តែង នៅទីតាំងដែលត្រូវបើកមុខទឹក ធ្វើយ៉ាងណាដើម្បីរំដោះជំនន់ទឹកភ្លៀង ដែលកំពុងជនលិច ឱ្យបានឆាប់រហ័ស។ ជាមួយគ្នានោះ ត្រូវរាយការណ៍បន្ទាន់ នូវស្ថានភាពជាក់ស្តែងមករដ្ឋបាលខេត្ត ដើម្បីពិនិត្យឆ្លើយតប និងដោះស្រាយបានទាន់ពេលវេលា។ លោកអភិបាលខេត្តប្រាប់បែបនេះ នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ នៅវេទិកាសាលាខេត្តពោធិ៍សាត់ ក្នុងឱកាសដឹកនាំកិច្ចប្រជុំបន្ទាន់ ដើម្បីដោះស្រាយបញ្ហាជំនន់ទឹកភ្លៀង ដែលកំពុងជនលិច នៅក្នុងភូមិសាស្រ្តក្រុងពោធិ៍សាត់ ដោយបានការចូលរួមពី អភិបាលរងខេត្ត មន្ទីរជំនាញពាក់ព័ន្ធ ក្រុមហ៊ុនសាងសង់ផ្លូវវាងក្រុង និងក្រុមហ៊ុនសាងសង់អាងប្រពឹត្តិកម្មទឹក រួមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនផ្សេងទៀត។ លោក ម៉ៅ ធនិន បានថ្លែងថា បន្ទាប់ពីទទួលរងឥទ្ធិពលព្យុះភ្លៀងជាបន្តបន្ទាប់ រយៈពេល២ថ្ងៃជាប់ៗគ្នា ធ្វើឱ្យភូមិសាស្រ្តខេត្តពោធិ៍សាត់ជួបនូវបញ្ហាទឹកជំនន់ និងជំនន់ទឹកភ្លៀងនៅតាមដងស្ទឹងពោធិ៍សាត់ ដែលហូរកាត់ក្រុង-ស្រុកចំនួន ៤ (ក្នុងនោះមាន ១៨ ឃុំ-សង្កាត់) បណ្តាលឱ្យប៉ះពាល់ដល់លំនៅដ្ឋាន ដំណាំស្រូវ និងហេដ្ឋារចនា