Posts

Showing posts from October, 2020

ធនាគារជាតិនៃកម្ពុជា ប្រកាសដាក់ដេញថ្លៃលក់ប្រាក់ដុល្លារចំនួន «៥០លានដុល្លារ» ដើម្បីធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ និងពង្រឹងតម្លៃប្រាក់រៀល

Image
 (ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះបានប្រកាសពីការដាក់ដេញថ្លៃលក់ប្រាក់ដុល្លារចំនួន «៥០លានដុល្លារអាមេរិក» ដើម្បីធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ និងពង្រឹងតម្លៃប្រាក់រៀលរបស់កម្ពុជា។ សេចក្តីជូនដំណឹងធនាគារជាតិនៃកម្ពុជា ដែលទទួលបាននៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ បានបញ្ជាក់ឲ្យដឹងថា ធនាគារជាតិនៃកម្ពុជា បានសង្កេតឃើញថា ក្នុងអំឡុងពេលការរីករាលដាលជំងឺកូវីដ១៩ តម្លៃរូបិយវត្ថុភាគច្រើនក្នុងតំបន់បានប្រែប្រួល ដោយសារការថយចុះនៃសកម្មភាពសេដ្ឋកិច្ច ជាពិសេសបានទទួលរងការថយថ្លៃគួរឱ្យកត់សម្គាល់ ដែលក្នុងនោះប្រាក់រៀល ក៏ទទួលសម្ពាធនេះផងដែរ ទោះជាការថយថ្លៃនេះ មានកម្រិតទាបក៏ដោយ។ ធនាគារជាតិនៃកម្ពុជាបញ្ជាក់ទៀតថា ជាក់ស្តែងអត្រាប្តូរប្រាក់រៀលធៀបនឹងប្រាក់ដុល្លារអាមេរិក នៅក្នុងឆ្នាំ២០២០នេះ បានប្រែប្រួលខុសពីបណ្តាឆ្នាំមុនៗ។ ក្នុងគោលដៅរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការពង្រឹងអំណាចទិញនៃប្រាក់រៀល ដែលនឹងរួមចំណែករក្សាស្ថិរភាពថ្លៃឲ្យនៅកម្រិតទាប និងពង្រឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ធនាគារជាតិនៃកម្ពុជា បានសម្រេចធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ ដោយប្រកាសដាក់ដេញថ្លៃលក់ប្រាក់ដុល្លារអាមេរិកចំ

លោក ពេជ្រ ស្រស់ ព្រមានឲ្យក្រុម LDP បញ្ឈប់សកម្មភាពមួលបង្កាច់គណបក្សយុវជនជាបន្ទាន់ បើមិនចង់ប្រឈមចំពោះមុខច្បាប់

Image
 (ភ្នំពេញ)៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ បានព្រមានដល់ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) និងអ្នកនិយមគណបក្សនេះ ឱ្យបញ្ឆប់សកម្មភាពមួលបង្កាច់គណបក្សយុវជនកម្ពុជាជាបន្ទាន់ បើសិនជាមិនចង់ប្រឈមចំពោះមុខច្បាប់។ តាមរយៈសារមួយ នៅលើបណ្តាញសង្គម Facebook លោក ពេជ្រ ស្រស់ បានបញ្ជាក់ថា៖ «សូមក្រុមលោក ខឹម វាសនា និងអ្នកនិយមខាង LDP ចូលអានសារខ្ញុំឆ្លើយទៅ ពលពួកលោក ហើយសូមពិចារណាតាមការគួរផងចុះ ! កុំបំពានសិទ្ធិអ្នកដទៃ ហើយបញ្ឈប់សកម្មភាពមួលបង្កាច់បក្សយុវជនជាបន្ទាន់ បើមិនចង់ប្រឈមមុខចំពោះច្បាប់នោះទេ ពីព្រោះគណបក្សនយោបាយគឺមានសិទ្ធិ និងឆន្ទៈរៀងៗខ្លួន»។ លោក ពេជ្រ ស្រស់ បានបញ្ជាក់ទៅកាន់ LDP ទៀតថា៖ «បក្សរបស់អ្នកមិនអាចបង្ខំបក្សដទៃឲ្យធ្វើតាមការគិតរបស់បក្សអ្នកនោះឡើយ សូមធ្វើនយោបាយឲ្យថ្លៃថ្នូរ កុំបង្ខូចឈ្មោះបក្សអ្នកដទៃ ដើម្បីលើកខ្លួន»។ ការព្រមានរបស់ លោក ពេជ្រ ស្រស់ បានធ្វើឡើងបន្ទាប់ពីសមាជិករបស់ គណបក្ស LDP បានប្រមាថគណបក្សយុវជនកម្ពុជា ចំពោះការវាយតម្លៃអំពីដំណើរការពិនិត្យ និងចុះឈ្មោះបោះឆ្នោតថ្មី ដែលរៀបចំដោយ គ.ជ.ប ថា មានភាពរលូន និងល្អប្រសើរ។ សមាជិកបក្សនេះ បានរិះគន់ថា គណ បក្សយុវជនបានដាក់អ

មេសិទ្ធិមនុស្សកម្ពុជា៖ ការទទួលយកអនុសាសន៍ UPR របស់ UN បានបង្ហាញពីឆន្ទៈរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស

Image
 (សៀមរាប)៖ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា ការទទួលអនុសាសន៍ UPR របស់អង្គការសហប្រជាជាតិ គឺបានបង្ហាញពីឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការការពារនិងលើកកម្ពស់សិទ្ធិមនុស្ស។ ការបញ្ជាក់របស់លោក កែវ រ៉េមី បានធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយរបាយការណ៍ និងអនុសាសន៍ នៃយន្តការពិនិត្យជាសាកលតាមកាលកំណត់ (UPR) ជុំទី៣ ឆ្នាំ២០២០ ដោយមានការចូលរួមពីលោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប និងលោក កុយ សង សមាជិកក្រុមប្រឹក្សាអភិបាលខេត្តសៀមរាប ព្រមទាំមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធជាង១០០នាក់ នាសណ្ឋាគារ អេមព្រឺសអង្គរ ខេត្តសៀមរាប។ មេសិទ្ធិមនុស្សកម្ពុជារូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការទទួលយកអនុសាសន៍ UPR នេះ គឺបានបង្ហាញពីឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការ ការពារ និងការលើកកម្ពស់សិទ្ធិមនុស្ស ហើយរដ្ឋាបាលភិបាលចាំបាច់ត្រូវធ្វើការផ្សព្វផ្សាយអនុសាសន៍ UPR នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីឱ្យគ្រប់ក្រសួង មន្ទីរស្ថាប័នពាក់ព័ន្ធទាំងអស់ យកអនុសាសន៍

សកម្មភាពតារាចម្រៀងក្នុងផលិតកម្ម «Galaxy Navatra» ត្រូវបានទេសរដ្ឋមន្ត្រី គន់ គីម ចាត់ទុកថា «ជាការរួមចំណែក ឆ្លើយតបចំសភាពការណ៍ និង តម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ»

Image
 (បន្ទាយមានជ័យ)៖ សកម្មភាពតារាចម្រៀងល្បីៗក្នុងផលិតកម្ម «Galaxy Navatra» មានដូចជាលោកឧកញ៉ា ឡេង ណាវ៉ាត្រា, លោក ព្រាប សុវត្ថិ, កវីនិពន្ធ លោក យឹម តាស្រង់, លោក ខេម, កញ្ញា តន់ ចន្ទសីម៉ា និងប្អូនស្រី អ៊ុក សុវណ្ណារី ចុះទៅស្រុកមង្គលបុរីនាំស្បៀងអាហារអង្ករ៥០តោន និងអាហារហូបចុកផ្សេងៗជូនប្រជាពលរដ្ឋ ដែលកំពុងជន់លិចនាពេលថ្មីៗនេះ ត្រូវបានទទួលការកោតសរសើរពីលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, ថ្នាក់ដឹកនាំខេត្ត និងប្រជាពលរដ្ឋដែលកំពុងរងគ្រោះជាច្រើនរយគ្រួសារ។ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ បានចាត់ទុកថា សកម្មភាពនេះគឺជាការរួមចំណែកឆ្លើយតបចំសភាពការណ៍ និងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋដែលគាត់កំពុងជួបការលំបាក និងខ្វះខាត។ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានចាត់ទុកកាយវិការរបស់ក្រុមតារាចម្រៀងល្បីៗទាំងនោះថា ជាកាយវិការដ៏ល្អប្រសើរនិងជាគំរូដ៏ល្អមួយនៅក្នុងសង្គមកម្ពុជា។ ទេសរដ្ឋមន្ត្រី បានថ្លែងទៅកាន់ពួកគេថាសកម្មភាពនេះ គឺជាការរួមចំណែកឆ្លើយតបចំសភាពការណ៍ និងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ដែលគាត់កំពុងជួបការលំបាក និងខ្វះខាតព្រោះតែទឹកជំនន

ក្រុមហ៊ុន Intel លក់អាជីវកម្មផលិតឈីប NAND ជាប្រាក់សុទ្ធ ៩ពាន់លានដុល្លារឱ្យក្រុមហ៊ុនកូរ៉េ

Image
 (សេអ៊ូល)៖ ក្រុមហ៊ុនផលិតឈីបដ៏ធំ និងល្បីឈ្មោះ Intel Corp បានសម្រេចចិត្តលក់អាជីវកម្មផលិតបន្ទះអង្គចង់ចាំ ( Memory chip) ដែលមានឈ្មោះថា NAND ឱ្យទៅក្រុមហ៊ុនកូរ៉េខាងត្បូង SK Hynix Inc ជាប្រាក់សុទ្ធ ៩ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters ចេញ ផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០។ ក្រុមអ្នកវិភាគបានមើលឃើញថា ក្រុមហ៊ុនកូរ៉េខាងត្បូង SK Hynix Inc អាចនឹងក្លាយជាក្រុមហ៊ុនផលិតឈីបមួយឈរនៅលេខកំពូល ព្រោះសមត្ថភាពនៃ ការផលិតឈីបរបស់ក្រុមហ៊ុន NAND មិនចាស់ក្រុមហ៊ុនដទៃឡើយ ខណៈដែល Intel ក៏ទាញផលចំណេញពីក្រុមហ៊ុនមួយនេះច្រើនគួរសមដែរ។ ក្រុមហ៊ុនកូរ៉េខាងត្បូង SK Hynix Inc កាលពីឆ្នាំ ២០១៧ បានចាយលុយសុទ្ធប្រមាណជា ៣.៧ពាន់លានដុល្លារអាមេរិក វិនិយោគទៅលើក្រុមហ៊ុន Kioxia ដែល ជា គូប្រជែងនឹងក្រុមហ៊ុន NAND ប៉ុន្តែនៅពេលនេះ ក្រុមហ៊ុនទាំងពីរបានស្ថិតក្រោមក្រុមហ៊ុនធំតែមួយ៕

លោកស្រីបណ្ឌិត ម៉ែន សំអន៖ ប្រជាពលរដ្ឋជាង៦០០គ្រួសារ នៅក្នុងខណ្ឌដង្កោ កំពុងរងការគំរាមកំហែងដោយគ្រោះទឹកជំនន់ បានទទួលអំណោយមនុស្សធម៌

Image
 (ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ ជួយរាជធានីភ្នំពេញ បានជួបសំណេះសំណាល និងចែកអំណោយដល់ប្រជាពលរដ្ឋចំនួន ជាង ៦០០គ្រួសារ នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។ ឆ្លែងក្នុងឱកាសនោះ លោកស្រីក៏បានពាំនាំនូវការផ្តាំផ្ញើរសួរខុសទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយសម្តេចទាំងទ្វេរបានគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទាំងដោយក្តីនឹករលឹក។ ការចុះជួបសំណេះសំណាលនេះ គឺអនុវត្តតាមអានុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន «ស្គាល់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងទុក្ខលំបាក» និងបានជួបជាមួយប្រជាពលរដ្ឋ រងគ្រោះដោយសារជំនន់ទឹក ភ្លៀងដោយផ្ទាល់ ក្រោមកិច្ចសហការពីអាជ្ញាធររដ្ឋបាលសាលារាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់នៅក្នុងខណ្ឌដង្កោ។ លោកស្រីក៏បានផ្តាំផ្ញើរដល់អង្គពិធីមានដូចតទៅ៖ * ទី១៖ ប្រជាពលរដ្ឋទាំងអស់ត្រូវថែរក្សាអនាម័យ និងការរស់នៅឲ្យបានល្អជៀសវាងនូវជម្ង