Posts

Showing posts from November, 2020

លោក Boris Johnson នាយករដ្ឋមន្ត្រីអង់គ្លេស ប្រកាសមិនអនុញ្ញាតឱ្យលក់រថយន្តប្រើប្រេងសាំង ចាប់ពីឆ្នាំ២០៣០ខាងមុខ

Image
 (អង់គ្លេស)៖ ចាប់ពីឆ្នាំ២០៣០តទៅ រដ្ឋាភិបាលនៃចក្រភពអង់គ្លេសមិនអនុញ្ញាត​ឱ្យមានការលក់​រថយន្តដែលប្រើប្រាស់សាំង និងប្រេងឡើយ ដែលបំរាមនេះត្រូវបានធ្វើឡើងដើម្បីទប់ស្កាត់នឹងបញ្ហាបម្រែបម្រួលអាកាសធាតុ។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មាន BBC នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា លោក Boris Johnson នាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស បានប្រកាសជាផ្លូវការថា រាល់ប្រភេទរថយន្តថ្មីទាំងរថយន្ត មិនថារថយន្តជាប្រភេទបួនកៅអី និងរថយន្តដឹកអ្នកដំណើរនោះទេ ឱ្យតែប្រើប្រាស់សាំង និងប្រេង គឺមិនអាចត្រូវបានអនុញ្ញាតឱ្យលក់ទៀតឡើយនៅក្នុងប្រទេសអង់គ្លេសចាប់ពីឆ្នាំ ២០៣០តទៅ។ បើតាមសេចក្ដីប្រកាសរបស់លោកនាយករដ្ឋមន្ត្រី Boris Johnson គឺរថយន្តប្រភេទកូនកាត់ Hybrid មួយចំនួន អាចអនុញ្ញាតឱ្យលក់បានដូចធម្មតា។ លោកនាយករដ្ឋមន្ត្រី Boris Johnson បានហៅសេចក្ដីប្រកាស ដ៏ដូចជាច្បាប់ថ្មីនេះ ថា «ជាបដិវត្តឧស្សាហកម្មបៃតង-Green Idustrial Revolution» ដោយមានគោលដៅប្រឈមមុខទៅនឹងបញ្ហាបម្រែប្រមូលអាកាសធាតុ និងដើម្បីបង្កើតឱកាសការងារកាន់តែច្រើន សម្រាប់ប្រជាពលរដ្ឋក្នុងស្រុក ៕

អភិបាលរាជធានីភ្នំពេញ កោតសរសើរកម្លាំងសន្តិសុខសណ្ដាប់ធ្នាប់ខណ្ឌទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្តក្នុងការចូលរួមថែរក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន

Image
 (ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា សកម្មភាពសួរសុខទុក្ខ និងចែកអំណោយដល់បងប្អូនសន្តិសុខសណ្ដាប់ធ្នាប់ខណ្ឌទាំងនេះធ្វើឡើង ដើម្បីជាការលើក ទឹកចិត្តផង និងដូចជាការតបស្នងចំពោះកងកម្លាំងសន្តិសុខសណ្ដាប់ធ្នាប់ខណ្ឌទាំងអស់ដែលបានយកអស់កម្លាំងកាយចិត្តទាំងការចូលរួមរៀបចំសណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពិសេសក្នុងពេលមានបញ្ហាកម្មករប្រមូលសំរាមក្រុមហ៊ុន ស៊ិន ទ្រី ធ្វើកូដកម្មមិនចេញប្រមូលសំរាមមួយរយៈនោះ គឺបានកងកម្លំាងសន្តិសុខសណ្ដាប់ធ្នាប់ខណ្ឌនេះ ហើយដែលចេញជួយធ្វើការប្រមូលសំរាមក្នុងមូលដ្ឋានជាមួយរដ្ឋបាលរាជធានីភ្នំពេញ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីក្នុងឱកាសនោះដែរ លោក ឃួង ស្រេង ក៏បានសូមឱ្យកម្លាំងមានសមត្ថកិច្ចផ្សេងទៀត កុំច្រណែនជាមួយកងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ ដោយសារតែកម្លាំងប្រជាការពារ ប្រាក់ខែ ឬបៀវត្សរ៍មិនដូចកងកម្លាំងបូលិស និងកងរាជអាវុធហត្ថនោះទេ ប្រាក់ឧបត្ថម្ភរបស់គាត់នៅមានកំរិត ពោលគឺប្រាក់ខែមន្ត្រីជាប់កិច្ចសន្យាបានប្រាក់ឧបត្ថម្ភតែ ៦៧ម៉ឺនប៉ុណ្ណោះក្នុង១ខែ។ នេះបើតាមការលើកឡើងរបស់លោក ឃួង ស្រេង ខណៈដែលលោកដឹកនាំមន្ត្រីក្រោមឱវាទចុះសំណេសំណាល និងផ្ដល់អំណោយជូនកម្លាំងសណ្តាប់ធ្នាប់ខណ្ឌចំនួន២ នោះ

ទីបំផុតសហរដ្ឋអាមេរិកដកបម្រាមហោះហើរចេញពីយន្តហោះ Boeing 737 MAX វិញហើយ

Image
 (ញូយ៉ក)៖ អាជ្ញាធរអាកាសចរណ៍អាមេរិក FAA កាលពីថ្ងៃពុធសប្តាហ៍នេះ បានប្រកាសថា យន្តហោះ Boeing 737 MAX អាចត្រឡប់ទៅធ្វើប្រតិបត្តិការលើផ្ទៃអាកាសបានវិញហើយ ជាមួយការជួសជុលកែតម្រូវជាច្រើន ក្រោយពីពួកវាត្រូវបានបញ្ឈរជើងអស់រយៈពេលប្រមាណ២០ខែ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Business Times នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។ សេចក្តីប្រកាសខាងលើរបស់អាជ្ញាធរ FAA នឹងបើកផ្លូវឲ្យក្រុមហ៊ុនអាកាសចរណ៍ និងអាជ្ញាធរអាកាសចរណ៍ដទៃទៀត នៅជុំវិញពិភពលោក គិតគូរបន្តសេវាកម្មដឹកអ្នកដំណើរតាមផ្លូវអាកាស ជាមួយយន្តហោះ 737 MAX របស់ក្រុមហ៊ុន Boeing ឡើងវិញ។ ដំណឹងនេះក៏បានជួយឲ្យភាគហ៊ុន Boeing លោតឡើងប៉ុន្មានភាគរយផងដែរ បន្ទាប់ពីពួកវាបានបាត់បង់តម្លៃដល់ទៅ៥០ភាគរយ ចាប់តាំងតែពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ ជាថ្ងៃករណីធ្លាក់យន្តហោះ 737 MAX នៅអេត្យូពី ដែលជាកត្តានាំឲ្យទៅការបញ្ឈរជើងយន្តហោះនេះ នៅទូទាំងសកលលោក។ គួរបញ្ជាក់ថា យ៉ាងណាក្តី ទោះបីការសម្រេចរបស់ FAA ជាចំណុចផ្លាស់ប្តូរដ៏វិជ្ជមានធំមួយសម្រាប់ Boeing ក៏ដោយ វាមិនមានន័យថា យន្តហោះ Boeing 737 MAX នឹងចាប់ផ្តើមហោះហើរព្រោងព្រាតវិញភ្លាមៗនោះទេ ជាពិសេសនៅចំពោះមុខវិបត្តិជំងឺរាតត្បាតជាសកល COVID-19

លោក ស៊ី ជិនពីង៖ «សេដ្ឋកិច្ចដ៏ធំសម្បើមរបស់ចិន គឺជាមូលដ្ឋាននៃពាណិជ្ជកម្មសេរី, ចិនប្រឆាំងគំនិតគាំពារនិយម»

Image
 (ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានលើកសរសើរចំពោះសេដ្ឋកិច្ច ដ៏ធំសម្បើមរបស់ចិនថា «ជាមូលដ្ឋាននៃពាណិជ្ជកម្មសេរី» តែទន្ទឹមគ្នាលោកក៏បានព្រមានប្រឆាំងផងដែរពី «គំនិតគាំពារនិយម» ដែលបានបង្កបញ្ហាដល់សេដ្ឋកិច្ចសកលលោក ខណៈគ្រប់គ្នាកំពុងរងការខូចខាត ស្រាប់ទៅហើយដោយសារ COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។ លោក ស៊ី ជិនពីង បានធ្វើការកត់សម្គាល់ដូចខាងលើ នាឱកាសចូលរួមក្នុងកិច្ចប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ឬហៅកាត់ថា APEC រៀបចំឡើងតាមប្រព័ន្ធអនឡាញនៅថ្ងៃព្រហស្បតិ៍នេះ។ នៅក្នុងសុន្ទរកថា លោក ស៊ី ជិនពីង បានសន្យាថា ចិននឹងបើកចំហទីផ្សារ ហើយកាត់បន្ថយពន្ធ ក៏ដូចជាគាំទ្រប្រព័ន្ធសកលភាវូនីយកម្ម និងពហុភាគីនិយម។ លោកប្រធានាធិបតីចិនរូបនេះ ក៏បានសង្កត់ធ្ងន់ផងដែរថា តំបន់អាស៊ីប៉ាស៊ីហ្វិក គឺជាកម្លាំងចលករឈានមុខគេ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចសកល ដែលកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន ជាពិសេសនោះគឺ COVID-19 តែម្ដង។ គួរបញ្ជាក់ថា កិច្ចប្រជុំកំពូល APEC ក្នុងឆ្នាំ២០២០នេះ ត្រូវបានរៀបចំឡើងតាមប្រព័ន្ធអនឡាញ ដោយសារតែការឆ្លងរាតត្បាត COVID-19។ ប្រទេសចំនួន ២១ ដែលស្ថិតនៅជាប

ថ្នាក់ដឹកនាំអាស៊ាន និងឥណ្ឌា បេ្តជ្ញាយ៉ាងម៉ឺងម៉ាត់ ដោះស្រាយបញ្ហាប្រឈមតាមរយៈការពង្រឹង និងពង្រីកនូវទំនាក់ទំនងរវាងតំបន់ទាំងពីរ ឱ្យកាន់តែស៊ីជម្រៅ

Image
 (ភ្នំពេញ)៖ កិច្ចប្រជុំកំពូល «អាស៊ាន-ឥណ្ឌាលើកទី១៧» ត្រូវបានរៀបចំឡើងនៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២០ ដែលដឹកនាំដោយលោក ង្វៀន សួន ហ៊្វុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តីវៀតណាម និងមានការអញ្ជើញចូលរួមពីប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសសមាជិកអាស៊ាន និងឥណ្ឌា។ ក្នុងនាមជាតំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានបន្តដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ច តាមរយៈប្រព័ន្ធវីដេអូ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ។ កិច្ចប្រជុំកំពូលនេះ ថ្នាក់ដឹកនាំអាស៊ាន និងឥណ្ឌា បានធ្វើការពិភាក្សានិងផ្លាស់ប្ដូរទស្សនៈ លើបញ្ហាប្រឈមតំបន់និងសកល ក្នុងកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងស្ថានភាពភូមិសាស្រ្តនយោបាយ ក្នុងតំបន់ ពិសេស ផលប៉ះពាល់អវិជ្ជមាន ដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩។ ជាមួយគ្នានេះ, ថ្នាក់ដឹកនាំអាស៊ាន និងឥណ្ឌា បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន នៃទំនាក់ទំនងកិច្ចសន្ទនារវាងតំបន់ទាំងពីរ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយបញ្ហាស្មុគស្មាញជាច្រើន ទាំងក្នុងក្របខ័ណ្ឌតំប

តើអ្នកដឹងទេ! ប្រទេសណាខ្លះដែលផលិត និងប្រើប្រាស់មនុស្សយន្តច្រើនជាងគេ?

Image
 (បរទេស)៖ មនុស្សយន្តត្រូវបានបង្កើតឡើងដំបូងដោយវិស្វករគ្រឿងយន្តម្នាក់គឺលោក ចច ដេវ៉ុល (George C. Devol) តាំងពីឆ្នាំ១៩៥០ ក្នុងរដ្ឋខិនតាក់គី សហរដ្ឋអាមេរិក ក្រោយៗមកទៀត ទើបប្រទេសជឿនលឿនជាច្រើនបានអភិវឌ្ឍបច្ចេកវិទ្យាបង្កើតមនុស្សយន្តនេះជាបន្តបន្ទាប់ សម្រាប់ប្រើប្រាស់តាមវិស័យនានា។ បច្ចុប្បន្ន តើប្រទេសណាខ្លះដែលមានមនុស្សយន្តច្រើនជាងគេ? យោងតាមស្ថិតិរបស់សហព័ន្ធមនុស្សយន្តអន្តរជាតិ (IFR) បានបង្ហាញថា ប្រទេសជប៉ុនជាប្រទេសដែលផលិតមនុស្សយន្តច្រើនជាងគេបំផុតនៅលើពិភពលោក បន្ទាប់មកគឺប្រទេសអាល្លឺម៉ង់។ កំណើនបរិមាណមនុស្សយន្តដែលបានផលិតឡើងថ្មីៗនោះបានកើនចាប់ពី ១,០៣៥,០០០ គ្រឿង នៅចុងឆ្នាំ២០០៨ ដល់ ៣,០៥៣,០០០ គ្រឿង នៅឆ្នាំ២០២០នេះ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ ប្រទេសជប៉ុនគឺជាប្រទេសដែលដើរតួយ៉ាងសំខាន់ក្នុងវិស័យឧស្សាហកម្មផលិតមនុស្សយន្ត និងជាប្រទេសនាំចេញមនុស្សយន្តច្រើនជាងគេ ដែលស្មើនឹង ៥៦% នៃការផ្គត់ផ្គង់មនុស្សយន្តទាំងអស់នៅលើពិភពលោក។ ចំណែកឯប្រទេសដែលប្រើប្រាស់មនុស្សយន្តច្រើនជាងគេនោះ ក៏ជាប្រទេសជប៉ុនដដែល។ ក្នុងចំណោមកម្មករ ១០,០០០ នាក់ គឺមានមនុស្សយន្ត ៣០០ គ្រឿងទៅហើយ។ ពួកវាត្រូវបានគេប្រើប្រាស់ច្រើនបំផុតនៅក្នុងឧស្សាហកម្មផលិតរថយន្ត។ ក្រៅពីប