Posts

Showing posts from January, 2021

ទីបំផុតឥណ្ឌាសម្រេចហាមឃាត់ App របស់ចិនចំនួន ៥៩ រួមមានទាំង TikTok ជាអចិន្រ្តៃយ៍

Image
(ញ៉ូវដេលី)៖ ក្រសួងអេឡិចត្រូនិចនិងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសឥណ្ឌា បានចេញសេចក្ដីជូនដំណឹងថ្មីថា រដ្ឋាភិបាលឥណ្ឌា បានសម្រេចធ្វើការហាមឃាត់ កម្មវិធី App របស់ចិនចំនួន ៥៩ ក្នុងនោះរួមមានទាំង TikTok ជាអចិន្រ្តៃយ៍ ។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១។ កាសែត Times of India បានចេញផ្សាយថា រដ្ឋាភិបាលឥណ្ឌាបានទុកឱកាសឱ្យ App ទាំង ៥៩នោះ ធ្វើការបកស្រាយ និងពន្យល់ពី គោលជំហរបស់ពួកគ្នា ក្នុងការអនុលោមតាមច្បាប់ប្រទេសឥណ្ឌា ជាពិសេសគឺច្បាប់ការងារ ភាពជាឯកជន និង សន្តិសុខសុវត្ថិភាព ទិន្នន័យ ផ្ទាល់ខ្លួន និងសន្តិសុខជាតិ។ «រដ្ឋាភិបាលឥណ្ឌា មិនពេញចិត្តនឹងការឆ្លើយបត ឬការពន្យល់របស់ក្រុមហ៊ុន App ទាំង ៥៩នោះទេ ដួច្នេះហើយទើបរដ្ឋាភិបាលសម្រេចចិត្តបិទកម្មវិធីទាំងនោះជាអចិន្រ្តៃយ៍តែម្ដង»។ នេះជាសំដីរបស់អ្នកនាំពាក្យរដ្ឋាភិបាលឥណ្ឌា បាន ថ្លែងប្រាប់សារព័ត៌មានខាងលើ។ គួរបញ្ជាក់ផងដែរថា ដោយពីមានការប៉ះទង្គិចគ្នានៅតាមព្រំដែន និងបញ្ហាមួយចំនួនដែលបណ្ដាឱ្យប្រទេសចិន និងឥណ្ឌា មានភាព ល្អក់កកនឹងគ្នានោះ រដ្ឋាភិបាលឥណ្ឌាបានចាប់ផ្ដើមរឹតបន្តឹងទៅលើប្រព័ន្ធសុវត្ថិភាពតាមអនឡាញ ដោយបានហាមឃាត់កម្មវិធី App របស់ ចិនប្រមាណជា

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១

Image
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីស្ថានភាពអាកាសធាតុចាប់ពីថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១។ ក្រសួងបញ្ជាក់ថា នៅថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីខ្យល់មូសុងឦសានពីខ្សោយ ទៅមធ្យម ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖ ១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖ - សីតុណ្ហភាពអប្បបរមា មានពី ១៨-២១ °C - សីតុណ្ហភាពអតិបរមា មានពី ៣០-៣៣ °C - នៅថ្ងៃទី២៧ - ២៩ ខែមករា មានភ្លៀងចន្លោះៗបន្តិចបន្តួចពីផ្សែងក្រូច ទៅខ្សោយនៅតំបន់ទំនាបភាគខាងត្បូង ។ ២-បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖ - សីតុណ្ហភាពអប្បបរមា មានពី ១៧-២០ °C - សីតុណ្ហភាពអតិបរមា មានពី ២៩-៣២ °C - នៅថ្ងៃទី២៩ - ៣០ ខែមករា មានខ្យល់ខ្លាំងនៅតំបន់ខ្ពង់រាបភាគខាងកើត ។ ៣-តំបន់មាត់សមុទ្រ ៖ - សីតុណ្ហភាពអប្បបរមា មានពី ១៩-២២ °C - សីតុណ្ហភាពអតិបរមា មានពី ២៧-៣០ °C - នៅថ្ងៃទី២៧ - ៣០ ខែមករា មានភ្លៀងផ្គររន្ទះពីខ្សោយ ទៅច្រើនបង្គួរ៕

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន២នាក់ ខណៈអ្នកជំងឺ៣នាក់ជាសះស្បើយ

Image
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន២នាក់ ខណៈអ្នកជំងឺ៣នាក់ជាសះស្បើយ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ អ្នកឆ្លងជំងឺកូវីដ១៩ ថ្មីទាំង២នាក់រួមមាន៖ ១៖ បុរសជនជាតិឥណ្ឌូណេស៊ី អាយុ ២៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ខេត្តព្រះសីហនុ ជាអ្នកដំណើរមក ពីប្រទេសឥណ្ឌូណេស៊ី បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ លទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី០២ របស់បុរសខាងលើនេះ ផ្តល់ដោយវិទ្យាស្ថានជាតិសុខ ភាពសាធារណៈនៃក្រសួងសុខាភិបាល គឺវិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យ សម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។ ២៖ ស្ត្រីជនជាតិខ្មែរ អាយុ ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១២ ខែមករា ឆ្នាំ ២០២១ លទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី០៣ របស់ស្ត្រីរូបនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺវិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដ

ចិន៖ វត្តមានយោធាអាមេរិក ក្នុងដែនសមុទ្រចិនខាងត្បូង គឺមិនល្អសម្រាប់សន្តិភាពសោះឡើយ

Image
(ប៉េកាំង)៖ ក្រសួងការបរទេសចិន នៅថ្ងៃចន្ទនេះបាននិយាយថា សហរដ្ឋអាមេរិកជារឿយៗ តែងតែបញ្ជូននាវា ក៏ដូចជាយន្តហោះរបស់ខ្លួន ចូលទៅក្នុងដែនសមុទ្រចិនខាងត្បូង ដើម្បីបង្អួតសាច់ដុំ ហើយនេះគឺមិនល្អសម្រាប់សន្តិភាពនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅយប់ថ្ងៃចន្ទ ទី២៥ ខែមករា ឆ្នាំ២០២១។ ក្រុមនាវាដឹកយន្តហោះអាមេរិកមួយក្រុម ដែលដឹកនាំដោយនាវាដឹកយន្តហោះចម្បាំងអាមេរិក USS Theodore Roosevelt អមដោយនាវាចម្បាំងចំនួន ៣គ្រឿងទៀត បានចូលដល់សមុទ្រចិនខាងត្បូង កាលពីថ្ងៃសៅរសប្តាហ៍កន្លងទៅ ដើម្បីលើកកម្ពស់សិទ្ធិសេរីភាព នៃសមុទ្រ ពោលគឺតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក Joe Biden ចូលកាន់តំណែងប្រធានាធិបតីសហរដ្ឋអាមេរិក។ ឆ្លើយតបនឹងសកម្មភាពខាងលើ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃនេះថា «សហរដ្ឋអាមេរិកតែងតែបញ្ជូនយន្ដហោះនិងនាវាទៅកាន់សមុទ្រចិនខាងត្បូង ដើម្បីបង្ហាញសាច់ដុំរបស់ខ្លួន។ ប៉ុន្តែទាំងនេះ គឺមិនអំណោយផលសោះឡើយ ចំពោះសន្តិភាព និងស្ថេរភាពនៅក្នុងតំបន់នោះទេ»។ គួរបញ្ជាក់ថា ចិនតែងតែត្អូញត្អែរម្តងហើយម្តងទៀត អំពីវត្តមានរបស់នាវាកងទ័ពជើងទឹកអាមេរិក ដែលបានចូលទៅកៀកកោះដែលខ្លួនកាន់កាប់នៅសមុទ្

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ស្នើក្រុមហ៊ុនអាកាសចរណ៍ Thai Airways សហការលក់ផលិតផលខ្មែរលើយន្តហោះ

Image
(បាងកក)៖ លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានស្នើសុំក្រុមហ៊ុនអាកាសចរ Thai Airways ជួយសហការលក់ផលិតផលប្រណិតខ្មែរ (Premium Products) នៅលើយន្តហោះ Thai Smile ដែលគ្រោងនឹងបើកដំណើរការប្រចាំថ្ងៃ ដើម្បីដឹកជញ្ជូនភ្ញៀវទេសចរពីប្រទេសកម្ពុជា-ឡាវ-វៀតណាម នៅក្នុងដើមខែកក្កដា ខាងមុខ។ លោកឯកអគ្គរាជទូត បានលើកសំណើនេះឡើង នាឱកាសជួបពិភាក្សាជាមួយប្រតិភូក្រុមហ៊ុន Thai Airways (Thai Smile) ដឹកនាំដោយលោក Viset Sontichai នាយកផ្នែកពាណិជ្ជកម្ម កាលពីរសៀលថ្ងៃចន្ទ ទី២៥ ខែមករា ឆ្នាំ២០២១ នៅស្ថានឯកអគ្គរាជទូតកម្ពុជា នាទីក្រុងបាងកក។ នៅក្នុងឱកាសនោះដែរ លោក អ៊ូក សោភ័ណ បានជម្រាបជូនប្រតិភូក្រុមហ៊ុន Thai Airways អំពីកិច្ចប្រឹងប្រែងរបស់ស្ថានទូត ក្នុងការអនុវត្តការទូតសេដ្ឋកិច្ចដែលផ្តោតសំខាន់លើវិស័យពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍ ព្រមទាំងវឌ្ឍនភាពនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ដែលគិតមកទល់ថ្ងៃនេះ គឺពុំទាន់មានអ្នកបាត់បង់ជីវិតដោយសារជំងឺនេះឡើយ។ ជាការឆ្លើយតប លោក Viset Sontichai និងសហការី បានទទួលយកសំណើ លោកឯកអគ្គរាជទូត និងសន្យាបន្តធ្វើការជាមួយការិយាល័យអនុព័ន្ធពាណិជ្ជកម្មអមស្ថានទូត ដើម្បីរៀបចំបញ្ជីផលិតផលប្រណិតខ្មែរ ព្រមទាំងផ្សព

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៣នាក់ ជាអ្នកដំណើរមកពីអាមេរិក និងនីហ្សេរីយ៉ា ខណៈពលករចំនួន៣នាក់ជាសះស្បើយ

Image
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៣នាក់ថែមទៀត ដែលជាអ្នកដំណើរមកពីអាមេរិក និងនីហ្សេរីយ៉ា ខណៈអ្នកជំងឺដែលជាពលករខ្មែរ ធ្វើដំណើរមកពីប្រទេសថៃ ៣នាក់ជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ អ្នកឆ្លងកូវីដ១៩ ថ្មីទាំង៣នាក់រួមមាន៖ ១៖ ស្ត្រីជនជាតិខ្មែរ អាយុ ៦៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាអ្នកដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។ ២៖ បុរសជនជាតិខ្មែរ អាយុ ៧០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាអ្នកដំណើរមកពីសហរដ្ឋអាម៉េរិក បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃ ទី២០ ខែមករា ឆ្នាំ២០២១។ សូមកត់សម្គាល់ថា៖ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុគ្គលទាំង០២នាក់ ខាងលើនេះ ផ្តល់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។ អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន ៤

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធអគារទីស្តីការថ្មីក្រសួងសាធារណការ និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន»

Image
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១នេះ អញ្ជើញសម្ពោធសមិទ្ធផលថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន រួមមានអគារទីស្តីការថ្មី និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន»។ អគារទីស្តីការថ្មីក្រសួងសាធារណការ និងដឹកជញ្ជូន និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន» ស្ថិតនៅតាមបណ្តោយវិថី៥៩៨ ដែលគេនិយមហៅវិថី «ជា សុផារ៉ា» ស្ថិតក្នុងសង្កាត់ច្រាំងចម្រេះ២ ខណ្ឌឬស្សីកែវ។ អគារទីស្តីការថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនសាងសង់ឡើងលើផ្ទៃដីជិត ៤ហិកតា។ អគារទីស្តីការនេះ រួមមាន៖ អគាររដ្ឋបាលកម្ពស់ ៩ជាន់ ទំហំ ៥៩.៥០ម៉ែត្រ គុណ ២៣,២០ម៉ែត្រ, អគាររដ្ឋបាល ២ខ្នង (អគារស្លាបសងខាង) កម្ពស់ ៨ជាន់, អគារសាលប្រជុំ និងបណ្ណាល័យ ១ខ្នង កម្ពស់ ៣ជាន់, ព្រមទាំងបំពាក់សម្ភារការិយាល័យ សម្ភារសង្ហារឹម និងជណ្តើរយន្ត, សាងសង់អគារដាក់គ្រឿងចក្រ ៥ខ្នង, ជួសជុលអគារចាស់ៗ ដែលមានស្រាប់ចំនួន ៦ខ្នង, សាងសង់របងព័ទ្ធជុំវិញ និងរៀបចំបណ្តាញផ្លូវ បណ្តាញអគ្គិសនី បណ្តាញទឹកស្អាត ប្រព័ន្ធលូបង្ហូរទឹកកខ្វក់ និងសួនច្បារក្នុងបរិវេណក្រសួង ព្រមទាំងបានទិញគ្រឿងចក្រចំនួន ២២២គ្រឿង សម្រាប់ផ្តល់ជូនមន្ទីរសាធារណការ

ក្រសួងមុខងារសាធារណៈ ចេញសេចក្តីប្រកាសព័ត៌មានស្តីពីដំណើរការប្រឡងសិស្សមន្ត្រីក្រមការលើកទី៩ នៃសាលាភូមិន្ទរដ្ឋបាល

Image
(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីដំណើរការប្រឡងសិស្សមន្ត្រីក្រមការលើកទី៩ នៃសាលាភូមិន្ទរដ្ឋបាល។ សូមអានសេចក្តីប្រកាសព័ត៌មានទាំងស្រុងដូចខាងក្រោម៖