Posts

Showing posts from June, 2021

ចំណេះដឹងទូទៅ៖ ប្រទេសទាំង ៥ ដែលបានប្ដូរឈ្មោះថ្មី ក្នុងរយៈពេលមួយសតវត្សរ៍ចុងក្រោយនេះ

Image
(ពិភពលោក)៖ តាំងពីបុរាណកាលមក មានប្រទេសជាច្រើនបានផ្លាស់ប្ដូរឈ្មោះរបស់ខ្លួនជាបន្តបន្ទាប់ រហូតដល់រយៈពេលមួយសតវត្សរ៍នេះ ក៏នៅតែមានប្រទេសមិនតិចនោះឡើយ ដែលបានប្ដូរឈ្មោះថ្មីសម្រាប់ប្រទេសរបស់ខ្លួន។ ខាងក្រោមនេះគឺជាប្រទេសចំនួន ៥ ដែលបានប្ដូរឈ្មោះថ្មី ក្នុងរយៈពេលមួយសតវត្សរ៍ចុងក្រោយនេះ រួមមាន៖ ១៖ សៀម ឬស្យាម (Siam) ឈ្មោះ «ស្យាម» ត្រូវបានជនជាតិសៀមប្រើប្រាស់នៅក្រោយពេលបុព្វបុរសរបស់ពួកគេ បានមកដល់ទឹកដីខ្មែរនាសម័យបុរាណ លុះរហូតមកឆ្នាំ១៩៣៩ «ព្រះរាជាណាចក្រសៀម» ក៏បានប្ដូរឈ្មោះមកជា «ព្រះរាជាណាចក្រថៃឡង់» វិញ ពោលគឺនៅក្នុងរជ្ជកាលព្រះចៅប្រជាធិប៉ុក (King Prajadhipok) ឬព្រះចៅរាមាទី៧ នៃរាជវង្សចក្រី (Chakri dynasty)។ នៅក្នុងភាសាសៀម ពាក្យ ថៃឡង់ ឬ Thailand នេះ មានន័យថា «ប្រទេសដែលពោរពេញដោយសេរីភាព»។ ជនជាតិថៃហៅឈ្មោះប្រទេសខ្លួនឯងថា «ថៃប្រាថេត» ឬ «ប្រាថេតថៃ»។ ពាក្យថៃនេះទៀតសោត បានក្លាយមកពីពាក្យ «ត័យ» ដែលជាជនចំណាកស្រុកមកពីភាគខាងត្បូងប្រទេសចិន ដើម្បីស្វែងរកសន្តិភាពនៅលើទឹកដីថ្មី ហើយក៏បានមករស់នៅលើទឹកដីចក្រភពខ្មែរសម័យបុរាណ រហូតដល់ពេលបច្ចុប្បន្ន។ ២៖ ប្រទេសសេឡង់ (Ceylon) សេឡង់ ជាឈ្មោះដែលពួកអាណានិគមអឺរ៉ុបហៅសំដៅលើកោះធំមួយស្ថិតនៅខាងត្បូងប្

លោក នេត្រ ភក្ត្រា៖ កម្ពុជាមានសត្វក្ងោក ចន្លោះពី២ពាន់ ទៅ៣ពាន់ក្បាល កំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិ

Image
(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រទេសកម្ពុជា មានវត្តមានសត្វក្ងោកចន្លោះពី ២,០០០ ទៅ ៣,០០០ក្បាល កំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិ ក្នុងនោះមាននៅតំបន់ភូមិភាគខាងកើតទន្លេមេគង្គ ក្នុងខេត្តមណ្ឌលគិរី ស្ទឹងត្រែង មានវត្តមានសត្វក្ងោកច្រើនជាងគេ។ ខណៈសត្វក្ងោកបៃតង ដែលជាប្រភេទសត្វកម្រស្ថិតក្នុងគ្រោះថ្នាក់នៅភពផែនដីចំណាត់ថ្នាក់ ក្នុងបញ្ជីក្រហមសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ IUCN ត្រូវបានរកឃើញថា មានចំនួនកើនឡើងនៅក្នុងដែន ជម្រកសត្វព្រៃកែវសីមា ក្នុងខេត្តមណ្ឌលគិរីរួមនឹងដែនជម្រកសត្វព្រៃផ្សេងទៀត នៅតំបន់ភាគខាងកើតទន្លេមេគង្គ ក៏ត្រូវបានកត់សង្គាល់ថាមានកំណើនវត្តមានសត្វក្ងោកនេះ តាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ។ លោក នេត្រ ភក្ត្រា បានឱ្យដឹងថា និន្នាការនៃចំនួនសត្វក្ងោកបៃតងនៅលើពិភពលោកមានការថយចុះ ប៉ុន្តែសម្រាប់កម្ពុជាត្រូវបានរកឃើញថាមានចំនួនកើនឡើងនៃសត្វក្ថោក។ នេះគឺជាក្តីសង្ឃឹមមួយសម្រាប់ពិភពលោក ក្នុងការថែរក្សា និងអភិរក្សជីវៈចម្រុះ ដូចជាសត្វក្ងោក ដែលជាប្រភេទពូជបក្សីមានមាឌធំ មានសម្រស់ស្រស់ស្អាតនៅលើផែនដីនេះ។ អ្នកនាំពាក្យរូបនេះ បានឱ្យដឹ

MV ចម្រៀង «BOOMBAYAH» របស់ក្រុម BLACKPINK ក្លាយជាវីដេអូចម្រៀង K-POP មានចំនួនអ្នកចូលទស្សនាច្រើន រហូតដល់ ១.២ពាន់លានដង

Image
(កូរ៉េ)៖ វីដេអូចម្រៀង «BOOMBAYAH» របស់ក្រុម BLACKPINK បានកើនចំនួនអ្នកចូលទស្សនារហូតដល់ ១.២ពាន់លានដង ក្នុង YouTube គិតត្រឹមវេលាម៉ោង១០៖២៩នាទីព្រឹក (ពេលវេលានៅកូរ៉េ) ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១។ បើតាមការចេញផ្សាយរបស់សារព័ត៌មាន Soompi នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា វីដេអូចម្រៀង «BOOMBAYAH» របស់ក្រុម BLACKPINK បានប្រើរយៈពេល៤ឆ្នាំ ១០ខែ និង១៤ម៉ោង ដើម្បីទទួលបានចំនួនអ្នកចូលទស្សនារហូតដល់ ១.២ ពាន់លានដងក្នុងបណ្តាញសង្គម YouTube ដូចពេលនេះ។ វីដេអូចម្រៀង «BOOMBAYAH» នេះ ត្រូវបានគេដឹងថា ជាវីដេអូចម្រៀងទី៣ហើយ របស់ក្រុមចម្រៀងនារីល្បីឈ្មោះ BLACKPINK ដែលមានចំនួនអ្នកចូលទស្សនាខ្ទង់ ១.២ ពាន់លានដង ខណៈវីដេអូចម្រៀងពីរផ្សេងទៀត មានដូចជាបទ «DDU-DU-DDU-DU» និងបទ «Kill This Love»៕

ថៃ៖ «អ្នកទទួលសេវាចាក់វ៉ាក់សាំង Moderna នៅតាមមន្ទីរពេទ្យឯកជន នឹងត្រូវចំណាយជាង ១២០ដុល្លារ»

Image
(បាងកក)៖ ទីបំផុតតម្លៃត្រូវបានគេដឹងច្បាស់ហើយ សម្រាប់វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុនអាមេរិក Moderna ដោយអ្នកទៅទទួលការចាក់សម្រាប់ពីរដូសពេញ នៅតាមមន្ទីរពេទ្យឯកជន នឹងត្រូវចំណាយប្រមាណ ៣,៨០០បាត ឬស្មើនឹង ១២១.៧៩ដុល្លារអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ The Nation នារសៀលថ្ងៃអង្គារ ទី០៨ ខែមិថុនា ឆ្នាំ២០២១។ បើតាមសារព័ត៌មានដដែល តម្លៃ ៣,៨០០បាតខាងលើនេះ គឺបូករួមទាំងវ៉ាក់សាំងពីរដូស, សេវាចាក់នៅមន្ទីរពេទ្យ និងការធានារ៉ាប់រង។ វ៉ាក់សាំង Moderna នឹងត្រូវនាំចូលមកកាន់ប្រទេសថៃ តាមរយៈក្រុមហ៊ុនរដ្ឋ GPO នៅអំឡុងខែតុលា ឆ្នាំ២០២១ ហើយសម្រាប់តម្លៃរបស់វានឹងត្រូវរក្សាឲ្យដូចគ្នា នៅតាមមន្ទីរពេទ្យទូទាំងប្រទេស ដែលផ្តល់សេវាចាក់ជូនប្រជាជន។ គួរបញ្ជាក់់ថា សមាគមមន្ទីរពេទ្យឯកជននៅក្នុងប្រទេសថៃ បានបញ្ជាទិញវ៉ាក់សាំង Moderna ពីក្រុមហ៊ុនរដ្ឋថៃ GPO ប្រមាណ ១០លានដូស ហើយបើតាមព័ត៌មានបន្ថែម វ៉ាក់សាំង Moderna ដែលនឹងមកដល់លើកដំបូង នៅអំឡុងខែតុលាខាងមុខនេះ គឺមានចំនួន ០៤លានដូស ខណៈ ០១លានដូសទៀតនឹងមកដល់ នៅអំឡុងដើមឆ្នាំ២០២២ និង ០៥លានដូសចុងក្រោយ នឹងមកដល់នៅចុងឆ្នាំដដែល។ គិតត្រឹមចុងសប្តាហ៍មុន ប្រទេសថៃបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ៤.

មន្ដ្រីជាន់ខ្ពស់ក្រសួងសុខាភិបាល៖ វ៉ាក់សាំងជំងឺកូវីដសរុប២លានដូសទៀត ដែលកម្ពុជាបញ្ជាទិញ នឹងមកដល់នាពេលប៉ុន្មានថ្ងៃខាងមុខជាបន្ដបន្ទាប់

Image
(ភ្នំពេញ)៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ បានអះអាងថា បើមិនមានអ្វីប្រែប្រួលទេនោះ វ៉ាក់សាំងការពារជំងឺកូវីដ១៩ សរុប២លានដូសទៀត នឹងមកដល់ប្រទេសកម្ពុជានាប៉ុន្មានថ្ងៃខាងមុខនេះ។ វ៉ាក់សាំងនេះ គឺកម្ពុជាបញ្ជាទិញពីក្រុមហ៊ុនស៉ីណូហ្វាម និងក្រុមហ៊ុនស៉ីណូវ៉ាក់។ ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្នុងឱកាសទទួលវ៉ាក់សាំង១លានដូស ដែលទើបដឹកមកដល់ប្រទេសកម្ពុជា នាព្រឹកមិញនេះ លោកស្រី យក់ សម្បត្តិ បានថ្លែងយ៉ាងដូច្នេះថា «បើសិនមិនមានការប្រែប្រួលទេ ថ្ងៃទី១២ ខែមិថុនា យើងនឹងទទួលវ៉ាក់សាំងដែលកម្ពុជាបញ្ជាទិញ ១លានដូសពីក្រុមហ៊ុនស៉ីណូហ្វាម ហើយនៅថ្ងៃទី១៩ ខែមិថុនា យើងទទួល១លានដូសទៀត ដែលយើងបញ្ជាទិញដែរ ពីក្រុមហ៊ុនស៉ីណូវ៉ាក់»។ មន្ដ្រីជាន់ខ្ពស់ក្រសួងសុខាភិបាលរូបនេះ បានគូសបញ្ជាក់ទៀតថា កម្ពុជាក៏បានបញ្ជាទិញរួចហើយ នូវវ៉ាក់សាំងចំនួន៤លានដូសផ្សេងទៀត ពីក្រុមហ៊ុនស៉ីណូវ៉ាក់ ខណៈការបញ្ជាទិញពីក្រុមហ៊ុនស៉ីណូហ្វាម ចំនួន៤លានដូសដូចគ្នាផងដែរ។ ប៉ុន្ដែមកទល់ពេលនេះ គិតត្រឹមខែមិថុនា កម្ពុជាទើបទទួលបាន១លានដូសនៅឡើយ ដូច្នេះនៅសល់ក្នុងកិច្ចសន្យា ចំនួន៣លានដូសបន្ថែមទៀត នៅក្រុមហ៊ុនស៉ីណូហ្វាម និងស៉ីណូវ៉ាក