Posts

Showing posts from February, 2018

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី៖ «ធ្វើជាដៃគូ​ជាមួយចិន​ នាំយើងទៅរកលទ្ធផលឈ្នះៗ...»

Image
(គូឡាឡាំពួរ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ (Najib Razak) នៅថ្ងៃអង្គារសប្តាហ៍នេះបាននិយាយថា លោកស្វាគមន៍ការ​វិនិយោគ​របស់ចិន ដោយថែមទាំង​រៀបរាប់ផងដែរថា សហគមន៍​ពាណិជ្ជកម្ម​ចិន គឺជាដៃគូ​ដ៏សំខាន់​សម្រាប់​ម៉ាឡេស៊ីក្នុងការ សម្រេចឱ្យបាន​នូវលទ្ធផល និង ជំនាញកំរិត​ខ្ពស់នៃអនាគត​ម៉ាឡេស៊ី។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ ទីភ្នាក់ងារ សារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨។ លោក Najib ធ្វើការកត់​សម្គាល់​បែបនេះ នៅពេលលោកចូលរួមពិធីជប់លៀង អបរអរសាទរ​បុណ្យ​ចូលឆ្នាំចិន រៀបចំឡើងដោយក្រុម​ប្រឹក្សា​ពាណិជ្ជកម្ម​ម៉ាឡេស៊ី-ចិន។ ថ្លែងនៅចំពោះមុខអ្នកចូលរួមរាប់រយនាក់ នាយករដ្ឋមន្ត្រីរូបនេះបានបញ្ជាក់ថា ពាណិជ្ជកម្មទ្វេភាគីរវាងចិន និងម៉ាឡេស៊ី កាលពីឆ្នាំមុនមាន​ទំហំទឹកប្រាក់ជាង ៩៦.៣ពាន់​លានដុល្លារ ហើយ​លើសពីនេះ​ទៅទៀតលោក​យល់ថា វាគឺជារឿងត្រឹមត្រូវ​ដែលម៉ាឡេស៊ី ក្លាយជាប្រទេស​អាស៊ានដំបូង​ ដែលបង្កើតទំនាក់ទំនង​ការទូតជា​មួយចិនក្នុង​ឆ្នាំ១៩៧៤។ ដូច្នេះ​ម៉ាឡេស៊ី មានសិទ្ធិស្វាគមន៍​វិនិយោគ​របស់ចិន។ គួរបញ្ជាក់ថា បើតាម​លោក Najib Razak ភ្ញៀវទេសចរ​ចិន​ជាង ១.៨៩លាននាក់ បានធ្វើដំណើរ​ទេសចរណ៍ នៅក្នុងប្រទេស​ម៉ាឡេស៊ីចាប់ពី

សៀវភៅ កំណត់ត្រា ស្តីអំពី «ការរលាយបក្សសង្គ្រោះជាតិ» ត្រូវបានបោះពុម្ពចេញផ្សាយ

Image
(ភ្នំពេញ)៖ សៀវភៅកំណត់ត្រាជិត៣០០ទំព័រស្តីអំពី «ការរលាយបក្សសង្គ្រោះជាតិ» ត្រូវបានបោះពុម្ពចេញផ្សាយថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨។ សៀវភៅនេះ លាតត្រដាងរបត់នយោបាយរយៈពេល៣ឆ្នាំចុងក្រោយ របស់អតីតបក្សសង្គ្រោះជាតិ ចាប់ពីចុងឆ្នាំ២០១៥ ពោលគឺក្នុងដំណាក់កាលរួបរួមផង ការប្រជែងផ្ទៃក្នុងបក្សផង និងរហូតបក្សនេះត្រូវបានរំលាយតាមផ្លូវច្បាប់នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ សៀវភៅកំណត់ត្រានេះ ចងក្រងដោយអ្នកតាមដានព្រឹត្តិការណ៍នយោបាយមួយក្រុម ក្នុងនោះមានឈ្មោះ សេនាជាតិ ជាតិរុងរឿង សិស្ស និស្សិត និងប្រជាជន ហើយក្រុមនិពន្ធបានរៀបចំតាមកាលប្បវត្តន៍នៃការវិវត្តសភាពការណ៍នយោបាយតាមដំណាក់កាល ការលាតត្រដាងនូវព័ត៌មានបែកធ្លាយផ្ទៃក្នុងអតីតបក្សសង្គ្រោះជាតិ និងបញ្ចូលការវិភាគនយោបាយផងដែរ។ សៀវភៅកំណត់ត្រាបានវាយតម្លៃថា ការរលាយបក្សសង្គ្រោះជាតិ គឺមានទាំងកត្តាផ្ទៃក្នុង និងកត្តាខាងក្រៅ។ កំណត់ត្រាបានសរសេរថា នយោបាយរបស់ កឹម សុខា និង សម រង្ស៊ី គឺប្រៀបដូចជា ក្រមួន និងភ្លើង ដែលមិនអាចចូលគ្នាបាន ហើយតែងតែសម្លាប់គ្នាទៅវិញទៅមក។ មានន័យថា បើក្រមួនចូលជិតភ្លើង គឺក្រមួននឹងរលាយ។ បើក្រមួន រលាយភ្លើងក៏រត់តាមដែរ។ ទីបំផុតរលាយទាំងពីរ។ លើសពីនេះ ការរលាយបក្សសង្គ្រោះ ក៏នាំដ

ព្រះសង្ឃ ប៊ុត ប៊ុនតិញ ប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើព្រះចេស្តាព្រះមហាក្សត្រថា «ស្តេចសោយទឹកនោមវៀតណាម», នេះជាទង្វើប្រមាថដែលមិនអាចទទួលយកបាន (Video inside)

Image
(ភ្នំពេញ)៖ ព្រះសង្ឃ ប៊ុត ប៊ុនតិញ ស្ថាបនិកនៃបណ្តាញព្រះសង្ឃឯករាជ្យ បានប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតដល់ព្រះចេស្តាព្រះមហាក្សត្រថា បានសោយទឹកនោមរបស់វៀតណាម ក្រៅពីនាយករដ្ឋមន្រ្តី និងប្រជាជនខ្មែរ។ (សូមទស្សនាវិដេអូនៃការប្រមាថរបស់ព្រះសង្ឃ ប៊ុត ប៊ុនតិញ) ការប្រមាថដ៏ធ្ងន់ធ្ងររបស់សង្ឃ ប៊ុត ប៊ុនតិញ បែបនេះ នៅក្នុងកិច្ចសម្ភាសមួយជាមួយវិទ្យុអាស៊ីសេរី ដែលជារបស់សហរដ្ឋអាមេរិក កាលពីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨។ ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានមានសង្ឃដីកាយ៉ាងដូច្នេះថា «រាល់ថ្ងៃនេះ ខ្មែរភ្នំពេញ និងខ្មែរនៅតាមបណ្តាខេត្តមួយចំនួនទៀតផឹកទឹកនោមយួនទេ គេនោម គេជុះដាក់ទន្លេ ហើយយើងយកទឹកទន្លេដែលបកមកក្បែរវាំងហ្នឹង កន្លែងប្រសព្វទឹកចាក់មកក្បែវាំងហ្នឹង អញ្ចឹងអ្នកដែលផឹកទឹកនោមយួន មិនមែនតែនាយករដ្ឋមន្រ្តីទេ ស្តេចហ្នឹងក៏ផឹក តែអត្មាអ្នកសៀមរាបអត់មានផឹកទេ គឺជីកអណ្តូងផឹក»។ ការប្រមាថរបស់ព្រះតេជគុណ ប៊ុត ប៊ុនតិញ គឺជាទង្វើដែលប្រជាពលរដ្ឋខ្មែរមិនអាចទទួលបានឡើយ និងទង្វើញុះញង់រើសអើងពូជសាសន៍ ព្រមទាំងហាក់ដូចជាផ្គើននឹងវិសោធនកម្មថ្មី នៃក្រមព្រហ្មទណ្ឌ ដែលទើបនឹងធ្វើវិសោធនកម្មថ្មី ត្រង់ចំណុចប្រមាថព្រះមហាក្សត្រ ហើយឆ្លងផុតដំណាក់កាលព្រឹទ្ធសភា។ បើតាមច្បាប់នេ

លោក ដូណាល់ ត្រាំ​ «ថ្លែងស្វាគមន៍​កិច្ចចរចា​ជាមួយ​កូរ៉េខាងជើង» តែស្ថិតនៅ​ក្នុង​លក្ខខណ្ឌ​ដដែល...

Image
Credit: freshnews (វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​និយាយថា កិច្ចចរចាជាមួយ​កូរ៉េខាងជើង អាចធ្វើ​ទៅបាន តែនៅក្នុង​លក្ខខណ្ឌល្អ​តែប៉ុណ្ណោះ។ បើទោះជាមិន​បានបញ្ជាក់ពី​លក្ខខណ្ឌនោះ​ក៏ដោយ ក៏ប៉ុន្តែ​គេដឹងថា លោកទំនងជា ចង់លើកឡើង​ពីកិច្ចសន្ទនាស្ដី​ពីការលុបបំបាត់ អាវុធនុយក្លេអ៊ែរ​នៅលើ​ឧបទ្វីបកូរ៉េ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន​ យ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨។ ការកត់សម្គាល់​បែបនេះ​របស់ លោក ដូណាល់ ត្រាំ កើតមានឡើង​បន្ទាប់ពី​កូរ៉េខាងជើង បាននិយាយ​ដល់ទៅពីរ​ដងថា ខ្លួន​មានត្រៀម​ខ្លួនរួចជាស្រេច​ ក្នុងកិច្ចសន្ទនា​ជាមួយទីក្រុង​វ៉ាស៊ីនតោន។ «ពួកគេ (កូរ៉េខាងជើង) ចង់ពិភាក្សា ហើយយើងក៏​ចង់ពិភាក្សាដែរ ប៉ុន្តែកិច្ចចរចា​ទាំងនោះ​ អាចធ្វើទៅបាន​នៅតែក្នុងលក្ខខណ្ឌ​ល្អតែ​ប៉ុណ្ណោះ បើពុំដូច្នោះទេ​ យើងនឹងមិន​ពិភាក្សាជាមួយ​ពួកគេ​នោះទេ»។ នេះបើតាម​ការគូសបញ្ជាក់​របស់លោក ដូណាល់ ត្រាំ កាលពី​ថ្ងៃចន្ទ​ នៅក្នុង​ជំនួបនឹង អភិបាល​រដ្ឋអាមេរិក​នៅសេតវិមាន។ គួរបញ្ជាក់ថា បើទោះជាមិនបាន​បញ្ជាក់ពីលក្ខខណ្ឌនោះ​ក៏ដោយ ក៏ប៉ុន្តែ​គេដឹងថា លោកទំនង​ជាចង់លើកឡើង​ពីកិច្ច​សន្ទនា ស្ដីពី​ការលុបំបាត់​អាវុ

ឆ្នាំ២០១៧ កម្ពុជាឃាត់ខ្លួន និងបណ្តេញជនបរទេសជិត២០០០នាក់ មាន៤៧សញ្ជាតិ ចេញពីប្រទេស

Image
Credit: freshnews (ភ្នំពេញ)៖ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅបន្ដ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍។ អង្គសន្និបាតដែលធ្វើនៅទីស្ដីការក្រសួងមហាផ្ទៃ ក៏មានការចូលរួមពី អគ្គនាយករង ប្រធាននាយកដ្ឋាន ស្នងការរងនគរបាលខេត្តទទួលការងារអន្ដោប្រវេសន៍ និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។ នាយឧត្តមសេនីយ៍ សុខ ផល បានឲ្យដឹងថា ឆ្នាំ២០១៧អគ្គនាយកដ្ឋាន បានឃាត់ខ្លួន និងបណ្ដេញចេញជនបរទេសខុសច្បាប់ សរុប១,៨៨៥នាក់ មាន៤៧សញ្ជាតិ ក្នុងនោះជនជាតិវៀតណាម៩១៧នាក់, ចិន៥៩៨នាក់, នីហ្សេរីយ៉ា១៥៥នាក់, ឥណ្ឌា៣១នាក់,​ តៃវ៉ាន៣១នាក់, កូរ៉េខាងត្បូង១៥នាក់, អង់គ្លេស១៤នាក់, អាមេរិក១៣នាក់, ហ្វីលីពីន១២នាក់។ បើតាមនាយឧត្តមសេនីយ៍ អគ្គនាយក ដោយអនុវត្តតាមអនុស្សារណៈរវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលអាមេរិក ស្ដីពីការធ្វើមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរ ពីសហរដ្ឋអាមេរិក ក្នុង​ឆ្នាំ២០១៧ បានទទួលពលរដ្ឋខ្មែរធ្វើមាតុភូមិនិវត្តន៍ចំនួន ០៤លើក មនុស្ស២៨នាក់។ សរុបមកដល់ពេលនេះ ពលរដ្ឋខ្មែរដែលបានធ្វើមាតុភូមិនិវត្តន៍ មានចំនួន២៣០

ប្រធានថ្មីមន្ទីរ​ពេទ្យគន្ធបុប្ផា ថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន ដែលបង្កើតមូលនិធិគន្ធបុប្ផានៅកម្ពុជា ដើម្បីជួយទ្រទ្រង់ដល់មន្ទីរពេទ្យ ក៏ដូចជាជួយដល់កុមារ និងស្ដ្រីមានផ្ទៃពោះ

Image
Credit: freshnews (ភ្នំពេញ)៖ លោក​វេជ្ជបណ្ឌិត ​Peter ​Studer ប្រធានថ្មីនៃមូលនិធិមន្ទីរពេទ្យ​​គន្ធបុប្ផា ជំនួសលោក​វេជ្ជបណ្ឌិត ​Beat ​Richner បានថ្លែងអំណរគុណ ដល់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលបានបង្កើតមូលនិធិគន្ធបុប្ផានៅកម្ពុជា ដើម្បីកៀរគរថវិកាពីសប្បុរសជន ជួយទ្រទ្រង់មន្ទីរពេទ្យ ក៏ដូចជាជួយដល់កុមារ និងស្ដ្រីមានផ្ទៃពោះនៅកម្ពុជា។ ការថ្លែងអំណរគុណនេះ ធ្វើឡើងក្នុងជំនួបសម្ដែងការគួរសម របស់លោក​វេជ្ជបណ្ឌិត ​Peter ​Studer ជាមួយរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨​ នាទីស្ដីការក្រសួងសុខាភិបាល។ លោកវេជ្ជបណ្ឌិត ​Peter ​Studer បានថ្លែងទៀតថា លោកពិតជារីករាយស្វាគមន៍ នូវការចូលរួមចំណែកប្រមូលធនធានឲ្យកាន់តែច្រើន ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ពិសេសគឺជួយឧបត្ថម្ភថវិកាប្រមាណ១៥លានដុល្លារ ក្នុងឆ្នាំ២០១៨នេះ និងបន្ដនៅឆ្នាំក្រោយៗទៀត របស់សម្ដេចតេជោ ហ៊ុន សែន ។ លោកវេជ្ជបណ្ឌិតបន្ដថា លោកនឹងខិតខំប្រឹងដូចគ្នា ក្នុងការកៀរគរសប្បុរសជននៅក្រៅប្រទេស​ ដើម្បីប្រមូលថវិកាមកជួយដល់កុមារ និងស្ដ្រីមានផ្ទៃពោះនៅកម្ពុជាឲ្យបានកាន់តែប្រសើរថែមទៀត រួមទាំងសហការជួយក្រសួងសុខាភិបាលម

សម្តេចតេជោ ហ៊ុន សែន៖ លទ្ធផលជំហានបឋម នៃការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា អាណត្តិទី៤ គណបក្សប្រជាជនកម្ពុជា បានឈ្នះនាំមុខយ៉ាងខ្លាំងបំផុត នៅភូមិភាគទាំង៨​

Image
Credit: freshnews (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ តាមរយៈ Facebook សម្តេចបានបញ្ជាក់ជូនជនរួមជាតិថា តាមការប្រកាសលទ្ធផលជំហានបឋមនៃ ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា អាណត្តិទី៤ ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទីអាទិត្យទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា បានឈ្នះនាំមុខយ៉ាងខ្លាំងបំផុត នៅក្នុងភូមិភាគទាំង៨។ បន្ថែមលើសពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណ សមាជិកសមាជិការគណបក្ស និងបងប្អូនប្រជាពលរដ្ឋ ទូទាំងប្រទេសដែលតែងតែគាំទ្រ និងបោះឆ្នោតឲ្យតែគណបក្សប្រជាជនជារៀងរហូតមក​ ដើម្បីដឹកនាំកសាង និងអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើន។ សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «តាមការប្រកាសលទ្ធផលជំហានបឋមដំបូងនៃ ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ឋសភា អាណត្តិទី៤ ដែលបានប្រព្រឹត្តិទៅ កាលពីថ្ងៃទីអាទិត្យទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅ គឺបានឲ្យដឹងថា «គណបក្សប្រជាជនកម្ពុជា» យើងបានឈ្នះនាំមុខយ៉ាងខ្លាំងបំផុត នៅក្នុងភូមិភាគទាំង៨។ អរគុណសមាជិកសមាជិការគណបក្ស និងបងប្អូនប្រជាពលរដ្ឋ ទូទាំងប្រទេសដែលតែងតែគាំទ្រ នឹងបោះឆ្នោ