នាយករដ្ឋមន្ត្រីម៉ាឡេស៊ី៖ «ធ្វើជាដៃគូជាមួយចិន នាំយើងទៅរកលទ្ធផលឈ្នះៗ...»
(គូឡាឡាំពួរ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ (Najib Razak) នៅថ្ងៃអង្គារសប្តាហ៍នេះបាននិយាយថា លោកស្វាគមន៍ការវិនិយោគរបស់ចិន ដោយថែមទាំងរៀបរាប់ផងដែរថា សហគមន៍ពាណិជ្ជកម្មចិន គឺជាដៃគូដ៏សំខាន់សម្រាប់ម៉ាឡេស៊ីក្នុងការ សម្រេចឱ្យបាននូវលទ្ធផល និង ជំនាញកំរិតខ្ពស់នៃអនាគតម៉ាឡេស៊ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារ សារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨។
លោក Najib ធ្វើការកត់សម្គាល់បែបនេះ នៅពេលលោកចូលរួមពិធីជប់លៀង អបរអរសាទរបុណ្យចូលឆ្នាំចិន រៀបចំឡើងដោយក្រុមប្រឹក្សាពាណិជ្ជកម្មម៉ាឡេស៊ី-ចិន។ ថ្លែងនៅចំពោះមុខអ្នកចូលរួមរាប់រយនាក់ នាយករដ្ឋមន្ត្រីរូបនេះបានបញ្ជាក់ថា ពាណិជ្ជកម្មទ្វេភាគីរវាងចិន និងម៉ាឡេស៊ី កាលពីឆ្នាំមុនមានទំហំទឹកប្រាក់ជាង ៩៦.៣ពាន់លានដុល្លារ ហើយលើសពីនេះទៅទៀតលោកយល់ថា វាគឺជារឿងត្រឹមត្រូវដែលម៉ាឡេស៊ី ក្លាយជាប្រទេសអាស៊ានដំបូង ដែលបង្កើតទំនាក់ទំនងការទូតជាមួយចិនក្នុងឆ្នាំ១៩៧៤។ ដូច្នេះម៉ាឡេស៊ី មានសិទ្ធិស្វាគមន៍វិនិយោគរបស់ចិន។
គួរបញ្ជាក់ថា បើតាមលោក Najib Razak ភ្ញៀវទេសចរចិនជាង ១.៨៩លាននាក់ បានធ្វើដំណើរទេសចរណ៍ នៅក្នុងប្រទេសម៉ាឡេស៊ីចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០១៧៕

Comments