Posts

Showing posts from April, 2019

កម្ពុជានឹងដាក់ឱ្យប្រើប្រាស់បណ្ណ-សៀវភៅការងារទម្រង់ថ្មី សម្រាប់ជនបរទេស ចាប់ពីថ្ងៃ០១ ខែឧសភាស្អែកនេះ ជាមួយបន្ទាត់សុវត្ថិភាព ការពារការក្លែងបន្លំ

Image
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹងឱ្យដឹងថា ចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩តទៅ ក្រសួងនឹងដាក់ឱ្យប្រើប្រាស់នូវសៀវភៅការងារ និងបណ្ណការងារជនបរទេស ទម្រង់ថ្មី។ ការប្រកាសដាក់ឱ្យប្រើប្រាស់បណ្ណ ឬសៀវភៅការងារទម្រង់ថ្មីសម្រាប់ជនបរទេសនេះ ក៏ស្របទៅនឹងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យ កម្លាំងពលកម្មតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ដែលបានដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ ដើម្បីបន្ថយនីតិវិធីរដ្ឋបាល ផ្ដល់សេវាកម្មងាយស្រួល និងឆាប់រហ័ស ព្រមទាំងលុបបំបាត់ការចំណាយក្រៅផ្លូវការ ប្រកបដោយប្រសិទ្ធភាព៕ សូមអានសេចក្តីជូនដំណឹងទាំងស្រុង៖

អាមេរិកបោះទុន៧០លានដុល្លារ សង់ទីតាំងចិញ្ចឹមត្រីទំនើប និងសួនសត្វថ្នាក់ពិភពលោក នៅខេត្តសៀមរាប

Image
(ភ្នំពេញ)៖ ក្រុមហ៊ុន អង្គរ វ៉ាយដ៍ឡាយហ្វ៍ & អឹឃ្វារៀម របស់សហរដ្ឋអាមេរិក បានប្រកាសអំពីការសាងសង់ ជលវប្បដ្ឋានត្រីទឹកសាប ទឹកប្រៃ និងសួនសត្វថ្នាក់ពិភពលោកមួយ នៅលើផ្ទៃដី១០០ហិកតា ក្នុងខេត្តសៀមរាប ក្រោមទុនវិនិយោគ ៧០លានដុល្លារអាមេរិក។ ដំណាក់កាលទី១ នៃគម្រោងអភិវឌ្ឍន៍នឹងចាប់ផ្ដើមក្នុងខែឧសភា ឆ្នាំ២០១៩ ហើយគ្រោងបញ្ចប់ក្នុងខែឧសភា ឆ្នាំ២០២១។ ក្រុមហ៊ុន អង្គរ វ៉ាយដ៍ឡាយហ្វ៍ & អឹឃ្វារៀម ត្រូវបានបង្កើតឡើងក្នុងទម្រង់ជាដៃគូរវាងវិនិយោគិនកម្ពុជា និងវិនិយោគិនជប៉ុន ក្រោមកិច្ចសហការជាមួយ ICM Inc. (International Concept Management Inc.) ពីសហរដ្ឋអាមេរិក ដែលរៀបចំរចនាប្លង់ គ្រប់គ្រងគម្រោង និងប្រតិបត្តិជលវប្បដ្ឋាន និងឧទ្យានសមុទ្រនៅទូទាំងពិភពលោក។ ពីមុន ICM បានចាប់ដៃគូជាមួយនឹង Disney (ឌីនី), the San Francisco Academy of Sciences (បណ្ឌិត្យសភាវិទ្យាសាស្ត្រសាន់ហ្វ្រាន់ស៊ីស្កូ), the Baltimore Aquarium (ជលវប្បដ្ឋានបាលទីមល), the Osaka Aquarium (ជលវប្បដ្ឋានអូសាកា), Xcaret Park (ជលវប្បដ្ឋានអិចស្ការេត) នៅម៉ិកស៊ីកូ និង Loro Park (ឧទ្យានឡូរូ) នៃកោះកាណារី Canary Islands ជាដើម។ គម្រោងក្រោមភាពជាដៃគូនេះ មានបំណងវិនិយោគទឹកប្រាក់ ៧០ល

ក្រុមបណ្ឌិតអះអាងថា ការលើកឡើងពីឱនភាពពាណិជ្ជកម្មកម្ពុជា-ចិន របស់ស្ថានទូតអាមេរិក ជាចេតនាញុះញង់ឱ្យសាធារណជនស្អប់ខ្ពើមរដ្ឋាភិបាល

Image
(ភ្នំពេញ)៖ ស្របពេលមានការអុជអាលពីសំណាក់ស្ថានទូតអាមេរិកប្រចាំកម្ពុជា ទៅលើទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ចិន ក្រុមបណ្ឌិតផ្នែកប្រវត្តិសាស្ត្រ វិទ្យាសាស្ត្រនយោបាយ និងច្បាប់របស់កម្ពុជា បានចេញមុខអះអាងថា ការលើកឡើងនេះគឺជាចេតនាញុះញង់ឱ្យសាធារណជនស្អប់ខ្ពើមមកលើរាជរដ្ឋាភិបាលកម្ពុជា។ ការបញ្ជាក់បែបនេះរបស់ក្រុមអ្នកជំនាញប្រវត្តិសាស្ត្រ នយោបាយ និងច្បាប់ បានធ្វើឡើងនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំវេទិកាតុមូលមួយក្រោមប្រធានបទ «ការឆ្លងឆ្លើយគ្នារវាងស្ថានទូត សហរដ្ឋអាមេរិក និងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា» នៅរាជបណ្ឌិត្យសភាកម្ពុជា។ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ការអុជអាលរបស់ស្ថានទូតអាមេរិក ប្រចាំកម្ពុជា លើទំនាក់ទំនងពាណិជ្ជកម្ម កម្ពុជា-ចិន ដើម្បីឱ្យអ្នកវិនិយោគរបស់ចិន ឱ្យមានការធ្លាក់ចុះ ដែលជាចេតនាជំរុញឱ្យអ្នកវិនិយោគិនខ្មែរ ឈប់សហការពាណិជ្ជកម្ម ជាមួយអ្នកវិនិយោគចិន ក្នុងន័យចោទប្រកាន់ថាអ្នកវិនិយោគចិន ទាញយកតែផលប្រយោជន៍ផ្ទាល់ខ្លួនដែលប៉ុណ្ណោះ។ ដូច្នេះ បន្ទាប់ពីសម្លឹងមើលឃើញថាកម្ពុជា-ចិន មានទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច និងនយោបាយការបរ

រសៀលនេះ លោកស្រី អោង សានស៊ូជី បន្តចូលជួបសម្តែងការគួរសមជាមួយ សម្តេច សាយ ឈុំ

Image
(ភ្នំពេញ)៖ នៅម៉ោង៣៖០០នាទីរសៀល ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះ លោកស្រី អោង សានស៊ូជី (Aung San Suu Kyi) ទីប្រឹក្សារដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានបន្តចូលជួបសម្តែងការគួរសមជាមួយ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា។ លោកស្រី អោង សានស៊ូជី បានដឹកនាំគណៈប្រតិភូ មកដល់ប្រទេសកម្ពុជា នៅម៉ោង៣៖៥០នាទីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ដើម្បីបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ដំណើរទស្សនកិច្ចផ្លូវការរបស់ លោកស្រី អោង សានស៊ូជី នៅកម្ពុជា នឹងពង្រឹង និងពង្រីកថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ព្រមទាំងក្នុងក្របខ័ណ្ឌអាស៊ាន និងពហុភាគី។ នេះជាការបញ្ជាក់បន្ថែមរបស់ក្រសួងការបរទេសកម្ពុជា៕

ពិធីដាក់រាជ្យនៃព្រះចៅអធិរាជជប៉ុន Akihito ចាប់ផ្តើមឡើងជាផ្លូវការហើយ!

Image
(តូក្យូ)៖ នៅទីបំផុតពិធីដាក់រាជ្យរបស់ព្រះចៅអធិរាជជប៉ុន Akihito បានចាប់ផ្ដើមជាផ្លូវការហើយនៅម៉ោង ៥៖០០នាទីល្ងាចថ្ងៃអង្គារនេះ (ម៉ោងនៅតូក្យូ) ជាការ បិទបញ្ចប់សករាជហៃសី (Heisei) របស់ព្រះអង្គជិត ៣ ទសវត្សរ៍មកនេះ និងបើកសករាជ រៃវ៉ា (Reiwa) នៃព្រះចៅអធិរាជជប៉ុនថ្មីណារុហ៊ីតុ (Naruhito)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន NHK នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០១៩។ ព្រះរាជពិធីដាក់រាជ្យរបស់ព្រះចៅអធិរាជ Akihito កំពុងប្រព្រឹត្តទៅក្នុងសាល ម៉ាត់ស៊ូ ណូ ម៉ា (Matsu no ma) ឬមហាវិមាន ស្រល់ (Hall of Pine) នៃព្រះរាជវាំងជប៉ុននាវេលាម៉ោង ៥៖០០នាទី ដល់ម៉ោង ០៥៖១០នាទីល្ងាច (ម៉ោងនៅជប៉ុន) ក្រោមវត្តមានអ្នកចូលរួម ៣០០នាក់ ហើយពិធីនេះក៏កំពុងផ្សាយផ្ទាល់ តាមកញ្ចក់ទូរទស្សន៍ជាតិជប៉ុន NHT ផងដែរ។ ព្រះចៅអធិរាជ Akihito បានប្រកាសដាក់រាជ្យ ដើម្បីទុកឱកាសឱ្យបុត្រាច្បងរបស់ទ្រង់ ព្រះនាម ណារុហ៊ីតុ (Naruhito) ឡើងគ្រងរាជ្យសម្បត្តិបន្ត រាជវង្ស Chrysanthemum និងបើកសករាជអធិរាជថ្មីមួយដែលមាននាមថា រៃវ៉ា (Reiwa) ជំនួសសករាជចាស់ ហៃសី (Heisei)។ ចំណែកឯ នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ ក៏បានប្រកាសពីការដាក់រាជសម្បត្តិផងដែរ ខណៈព្រះចៅ Akihi

ប្រវត្តិសំខាន់ៗ៦ចំណុចនៃព្រះចៅអធិរាជជប៉ុន Akihito ដែលលោកអ្នកមួយចំនួនអាចមិនធ្លាប់ដឹង

Image
(តូក្យូ)៖ ព្រះចៅអធិរាជជប៉ុន អាគីហ៊ីតុ (Akihito) ដែលមានព្រះនាមដើម ត្សូគុ អាគីហ៊ីតុ (Tsugu Akihito) បានប្រសូតនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ១៩៣៣ ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន ហើយបានក្លាយជាព្រះចៅអធិរាជចាប់ពីឆ្នាំ១៩៨៩មក ក្រោមសករាជ Heisei។ ប៉ុន្តែនៅល្ងាចថ្ងៃអង្គារ ទី៣០ ខែមេសានេះទ្រង់នឹងក្លាយជាព្រះចៅអធិរាជប៉ុន ដំបូងបំផុត ដែលនឹងត្រូវដាក់រាជ្យជាផ្លូវការ មិនធ្លាប់មានក្នុងរយៈពេលជាង ២០០ឆ្នាំមកនេះ ខណៈបុត្រាច្បងរបស់ទ្រង់ព្រះនាម ណារុហ៊ីតុ (Naruhito) នឹងត្រូវឡើងគ្រងរាជ្យសម្បត្តិ ដែលមាននាមថា រាជវង្សជ្រីសានសេម៉ុម (Chrysanthemum Throne ) បន្តពីទ្រង់ និងបើកសករាជអធិរាជថ្មីឈ្មោះ Reiwa។ ព្រះចៅអធិរាជ Akihito គឺជាបុត្រាច្បង របស់អតីតព្រះចៅអធិរាជ Hirohito និងមហេសី Nagako។ ខាងក្រោមនេះគឺចំណុចទាំង ៦ ដែលអ្នកអាចនឹងមិនបានដឹងពីខ្សែជីវិតរបស់ព្រះចៅ Akihito៖ ១៖ ព្រះអង្គមានប្រវត្តិបង្កើតគ្រួសារដ៏យូរអង្វែង ព្រះចៅអធិរាជ Akihito បានប្រសូតនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ១៩៣៣ ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន ហើយគឺជាអធិរាជប៉ុនទី ១២៥ ដែលបន្តសែស្រឡាយរហូតដល់ ២,៦០០ឆ្នាំមកហើយ និងជាប់នាមជាគ្រួសារនៃរបបរាជាធិបតេយ្យដ៏ចំណាស់មួយនៅ លើពិភពលោក។ ២៖ ជម្នះប្រពៃណ

ប្រធានាធិបតីស្រីលង្កា «ទទួលស្គាល់ថា ISIS ពាក់ព័ន្ធការបំផ្ទុះគ្រាប់បែក ស្លាប់មនុស្សជាង២៥០នាក់» និងច្រានចោលការទាមទារឲ្យលោកចុះចេញពីតំណែង

Image
(កូឡុំបូ)៖ បណ្តាស្ថាប័នស៊ើបការណ៍សម្ងាត់របស់ស្រីលង្កាជឿជាក់ថា ក្រុមអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតកាលពីថ្ងៃបុណ្យ Easter នៃក្រុមអ្នកកាន់សាសនាគ្រិស្តកន្លងទៅនេះ ពិតជាមានទំនាក់ទំនងជាមួយក្រុមភេរវករ ISIS។ នេះយោងតាមសម្តីប្រធានាធិបតីស្រីលង្កា ដកស្រង់ដោយសារព័ត៌មាន CNN នៅរសៀលថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០១៩។ ប្រធានាធិបតីស្រីលង្កា លោក ម៉ៃស្រ៊ីផាឡា ស៊ីរីសេណា (Maithripala Sirisena) បាននិយាយថា ក្រុមភេរវករ ISIS ទំនងជាបានផ្តល់ការហ្វឹកហាត់មកឲ្យក្រុម ជនដៃនៃការវាយប្រហារកាលពីជាងសប្តាហ៍មុន ហើយ ISIS និងក្រុមសកម្មប្រយុទ្ធជ្រុលនិយម នៅប្រទេសស្រីលង្កា អាចមាន ចំណងទាក់ទងជាមួយគ្នា ជាយូរឆ្នាំមកហើយ។ ទន្ទឹមគ្នានេះ លោក Sirisena បានច្រានចោលនូវការមតិមួយចំនួនដែលថា លោកគួរតែចុះចេញពីតំណែង ដោយសារភាពបរាជ័យ ក្នុងការទប់ស្កាត់គម្រោងភេរវកម្មដ៏អាក្រក់ ដែលបានផ្តាច់ជីវិតមនុស្សជាង ២៥០នាក់ និងបង្កឲ្យរបួសខ្ទង់ ៥០០នាក់ ខណៈបើទោះបីជាបានទទួលដំណឹងសម្ងាត់មុនក៏ដោយ។ ផ្ទុយទៅវិញ លោកប្រធានាធិបតីស្រីលង្កា បានបន្ទោសលើក្រុមមន្រ្តីក្នុងជួររដ្ឋាភិបាល របស់លោកសម្រាប់ការអសមត្ថភាពនេះ និងថារូបលោកមិនត្រូវបានមន្រ្តីទាំងនោះ ចែករំលែកឲ្យដឹងពីព័ត៌មានសម្ងាត់ ដែលទទ

លោក ដូណាល់ ត្រាំ បង្គាប់ឲ្យមន្ត្រីអាមេរិករឹតបន្តឹងច្បាប់ ទៅលើជនភៀសខ្លួនសុំសិទ្ធិជ្រកកោន

Image
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នាដើមសប្តាហ៍នេះ បានបង្គាប់ឲ្យមន្រ្តីពាក់ព័ន្ធរឹតបន្តឹងច្បាប់ថែមទៀត ចំពោះជនភៀសខ្លួនដែលចង់ស្នើសុំសិទ្ធិជ្រកកោន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០១៩។ កន្លងមករដ្ឋបាលលោក ដូណាល់ ត្រាំ បានប្រឹងប្រែងជាខ្លាំង ដើម្បីទប់ស្កាត់លំហូរចូលជនអន្តោប្រវេសន៍ ដែលប៉ុនប៉ងឆ្លងចូលមក ក្នុងទឹកដីភាគខាងត្បូងរបស់សហរដ្ឋអាមេរិក ដែលភាគច្រើនគឺមកសុំសិទ្ធិជ្រកកោន នៅក្នុងប្រទេសរបស់លោក។ ទាក់ទិននឹងរឿងនេះ ក្រុមសកម្មជនការពារជនអន្តោប្រវេសន៍បានលើកឡើងថា ទង្វើរបស់រដ្ឋាភិបាលអាមេរិក មានការប៉ះពាល់ជាខ្លាំងដល់បុគ្គលនានា ដែលចង់ស្នើសុំសិទ្ធិជនក្រោនដោយស្របច្បាប់ ដើម្បីគេចពីអំពើហិង្សា និងការជិះជាន់ធ្វើបាប។ នៅថ្ងៃចន្ទសប្តាហ៍នេះ លោក ត្រាំ បង្គាប់ឲ្យក្រសួងយុត្តិធម៌ និងក្រសួងសន្តិសុខជាតិអាមេរិក ធ្វើយ៉ាងណាដាក់ចេញនូវចំណាត់ការថ្មី សំដៅរឹតបន្តឹងគោលការណ៍សុំសិទ្ធិជ្រកកោន ឲ្យបានក្នុងរយៈពេល ៩០ថ្ងៃ ដោយក្នុងនោះរួមមានទាំងការកំណត់យកថ្លៃ ដាក់ពាក្យស្នើសិទ្ធិជ្រកកោន ព្រមទាំងការរារាំងមិនឲ្យជនអន្តោប្រវេសន៍ ដែលចូលមកអាមេរិក បំពេញការងាររហូតទាល់តែពាក្

ទំហំពាណិជ្ជកម្មកម្ពុជា-មីយ៉ាន់ម៉ា មានកម្រិតតិចនៅឡើយ, សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យបង្កើនទំហំពាណិជ្ជកម្ម នៃប្រទេសទាំង២

Image
(ភ្នំពេញ)៖ យោងតាមរបាយការណ៍ផ្លូវការ របស់ក្រសួងពាណិជ្ជកម្មដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ បានបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេរភាគីរវាងកម្ពុជា និងប្រទេសមីយ៉ាន់ម៉ានៅមានកម្រិតតិចតួចនៅឡើយ ខណៈរយៈពេលជាង៣ឆ្នាំចុងក្រោយទំហំពាណិជ្ជកម្មនៃ ប្រទេសទាំង២មានជិត២០លានដុល្លារ។ របាយការណ៍បញ្ជាក់ថា នៅឆ្នាំ២០១៥ទំហំពាណិជ្ជកម្មទ្វេរភាគី រវាងប្រទេសទាំង២មាន៤.៧៩លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅមីយ៉ាន់ម៉ាមានចំនួន១.៤៧លានដុល្លារ ខណៈមីយ៉ាន់ម៉ានាំចូលមកកម្ពុជាវិញមាន៣.៣២លានដុល្លារ។ នៅក្នុងឆ្នាំ២០១៦ទំហំពាណិជ្ជកម្មរវាងកម្ពុជា-មីយ៉ាន់ម៉ាមានចំនួន៥.២៤លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅមីយ៉ាន់ម៉ាមានចំនួន១.១២លានដុល្លារ ខណៈមីយ៉ាន់ម៉ានាំចូលមកកម្ពុជាមាន៤.១២លានដុល្លារ។ នៅក្នុងឆ្នាំ២០១៧ទំហំពាណិជ្ជកម្មរវាងកម្ពុជា-មីយ៉ាន់ម៉ាមានចំនួន៤.៣៣លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅមីយ៉ាន់ម៉ាមានចំនួន២.០៧លានដុល្លារ ខណៈមីយ៉ាន់ម៉ានាំចូលមកកម្ពុជាមាន២.២៥លានដុល្លារ។ នៅរយៈពេល៦ខែឆ្នាំ២០១៨ទំហំពាណិជ្ជកម្មកម្ពុជា-មីយ៉ាន់ម៉ាមាន៤.៥៣លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅមីយ៉ាន់ម៉ាមានចំនួន៨៦ម៉ឺនដុល្លារ ខណៈមីយ៉ាន់ម៉ានាំចូលមកកម្ពុជាមាន៣.៦៧លា