Posts

Showing posts from September, 2019

ប្រធានការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូកបី៖ កម្ពុជានឹងនៅតែរក្សាបានកំណើនសេដ្ឋកិច្ចដ៏រឹងមាំក្នុងអត្រា៧.១% នៅឆ្នាំនេះ !

Image
(ភ្នំពេញ)៖ ក្រុមបេសកកម្មពិគ្រោះយោបល់ របស់ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) ដឹកនាំដោយលោក Toshinori Doi ប្រធាន AMRO បានបង្ហាញពីក្ដីរំពឹងយ៉ាងខ្ពស់ថា កម្ពុជានឹងនៅតែរក្សាបានកំណើនសេដ្ឋកិច្ចដ៏រឹងមាំ ក្នុងអត្រា៧.១% ជាមួយនឹងអត្រាអតិផរណាទាប និងស្ថិរភាពរឹងមាំនៃវិស័យធនាគារ។ ការបង្ហាញបែបនេះ របស់លោក Toshinori Doi ធ្វើឡើងក្នុងឱកាសដែលលោកត្រូវបាន អនុញ្ញាតឲ្យចូលជួបសម្តែងការគួរសម និងជម្រាបជូនពីលទ្ធផលនៃបេសកកម្ម តាមដានស្ថានភាពសេដ្ឋកិច្ចកម្ពុជា ដែលបានធ្វើឡើងចាប់ពីថ្ងៃទី១០-១៨ ខែកញ្ញា ឆ្នាំ២០១៩ ជាមួយលោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩។ លោក Toshinori Doi បានសាទរចំពោះវឌ្ឍនភាពនៃសេដ្ឋកិច្ចកម្ពុជា ដែលរាជរដ្ឋាភិបាលសម្រេចបាន។ សេដ្ឋកិច្ចកម្ពុជាសម្រេចបានសមិទ្ធផលល្អប្រសើរ ក្នុងឆ្នាំ២០១៨ ហើយសម្រាប់ឆ្នាំ២០១៩នេះ AMRO រំពឹងថាសេដ្ឋកិច្ចកម្ពុជាបន្តមានកំណើនរឹងមាំ ក្នុងអត្រាប្រមាណ៧.១% ជាមួយនឹងអត្រាអតិផរណាទាប និងស្ថិរភាពរឹងមាំនៃវិស័យធនាគារ។ លោក ជា ចាន់តូ ក៏បានថ្លែងអំណរគុណចំពោះការិយាល័យ AMRO តែងតែរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយតាមដានស្ថានភាពសេដ្ឋកិច្ចកម្ពុជា ព្រមទាំងពង្រឹង

ស្អែកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ធ្វើសន្និសីទសាព័ត៌មាន ករណីទណ្ឌិត សម រង្ស៉ី ប្រមាថព្រះចេស្ដារព្រះមហាក្សត្រ

Image
(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «ករណីប្រមាថព្រះមហាក្សត្រ» នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ស្អែកនេះ នៅសាលប្រជុំ B នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។ សេចក្ដីជូនដំណឹងរបស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា សន្និសីទនេះមានការចូលរួមពី លោកបណ្ឌិត រស់ ចន្ទ្រាបុត្រ ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាសាស្ដ្រាចារ្យវិទ្យាសាស្ដ្រនយោបាយ និងលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌។ សន្និសីទសារព័ត៌មាននេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយជូនសាធារណជន អំពីគោលការណ៍ និងវិធានច្បាប់ ដែលមានចែងជាធរមាន ក្នុងករណីធ្វើឲ្យប៉ះពាល់ដល់ព្រះកិត្តិនាម អង្គព្រះមហាក្សត្រ ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត របស់ប្រជាជាតិកម្ពុជាទាំងមូល។ សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ជនក្បត់ជាតិ សម រង្ស៉ី ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី បានប្រមាថយ៉ាងធ្ងន់ធ្ងរលើ អង្គព្រះមហាក្សត្រជាថ្មីម្តងទៀត ដោយបានវាយប្រហារថា ព្រះមហាក្សត្រ ជា «ចំណាប់ខ្មាំង» និងជា «អាយ៉ង» របស់ ស

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ កម្ពុជាមានមោទនភាព ជាប្រទេស១ដែលបានអភិវឌ្ឍប្រព័ន្ធទូទាត់ ដោយប្រើបច្ចេកវិទ្យាទំនើបចុងក្រោយ !

Image
(ភ្នំពេញ)៖ លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ពីគោលបំណងសំខាន់ ដែលក្នុងនាមជាស្រ្ដីបានបង្កើតប្រព័ន្ធ «បាគង» ដើម្បីផ្ដល់ភាពងាយស្រួល ដល់បងប្អូនក្នុងការទូទាត់លើវិស័យធនាគារ។ លោកស្រី ជា សិរី ជាស្រ្ដីដែលមានបទពិសោធន៍ទូលំទូលាយ ក្នុងកិច្ចការដឹកនាំ និងការងារសង្គម ពិសេសការលើកកម្ពស់តួនាទីស្ត្រី បានចូលរួមចែករំលែកពីគម្រោង បាគង ការចូលរួមរបស់ស្ត្រី និងស្ត្រីក្នុងភាពជាអ្នកដឹកនាំ។ លោកស្រី ជា សិរី បានបង្ហាញឲ្យដឹងពីគោលបំណងចម្បងនៃគម្រោង បាគង ដើម្បីឲបង្កើនភាពងាយស្រួលក្នុងការទូទាត់ និងកៀរគរប្រជាជនឲ្យប្រើប្រាស់ប្រព័ន្ធធនាគារ ក្នុងជីវភាពប្រចាំថ្ងៃឲ្យបានច្រើន។ ការបង្កើតគម្រោងនេះ ឡើងបន្ទាប់ពីពិនិត្យឃើញថា ការទូទាត់នាពេលបច្ចុប្បន្នពុំទាន់មានភាពងាយស្រួល ហើយមានតម្លៃខ្ពស់ ដែលធ្វើឲ្យប្រជាជននៅជនបទ និងអ្នកដែលចង់ធ្វើការទូទាត់តិចតួច មានការលំបាកក្នុងការទទួលយក។ លោកស្រី ជា សិរី ក៏បានបញ្ជាក់ថា ម្យ៉ាងវិញទៀតសង្កេតឃើញថា យុវវ័យ និងអតិថិជនវ័យកណ្តាល មាននិន្នាការទៅរកពិភពឌីជីថល (Digitalization) ដែលធ្វើឲ្យការប្រើប្រាស់ Mobile Payment មានការកើនឡើងជាលំដាប់។ ហេតុដូច្នេះទើបធនាគារជាតិនៃកម្ពុជា ធ្វើការសិក្សាស្រាវជ

កូរ៉េខាងជើង នឹងមានក្បាលគ្រាប់នុយក្លេអ៊ែរ៤០គ្រាប់ នៅឆ្នាំ២០២០, នេះជាការសន្និដ្ឋានរបស់អ្នកជំនាញ

Image
(សេអ៊ូល)៖ សារព័ត៌មានកូរ៉េខាងត្បូង Chosun Ilbo បានរាយការណ៍ថា កូរ៉េខាងជើងអាចនឹងមាន ក្បាលគ្រាប់នុយក្លេអ៊ែរចន្លោះពី៣០ ដល់៤០គ្រាប់ នៅឆ្នាំ២០២០ខាងមុខនេះ ខណៈទីក្រុងព្យុងយ៉ាង ត្រូវបានគេមើលឃើញថានៅតែបន្តអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន។ នេះបើតាមការដកស្រង់ចេញ ផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០១៩។ Chosun Ilbo ធ្វើសេចក្ដីរាយការណ៍ខាងលើនៅក្នុងសប្ដាហ៍នេះ ដោយផ្អែកលើការស្រង់សម្ដីពីលោក Dan Smith ជាអ្នកជំនាញម្នាក់មកពីវិទ្យាសា្ថនស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm ដែលបានលើកឡើង នៅឯគេហដ្ឋានអគ្គរដ្ឋទូតស៊ុយអែត ប្រចាំទីក្រុងសេអ៊ូល។ លោក Smith បន្ថែមទៀតថា ការសន្និដ្ឋានរបស់ លោកគឺធ្វើឡើងដោយសំអាងលើទីក្រុងព្យុងយ៉ាង មិនបានបញ្ឈប់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរឡើយ ខណៈ កិច្ចចរចារំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ជាមួយសហរដ្ឋអាមេរិក កំពុងជាប់គាំង។ គួរបញ្ជាក់ថា វិទ្យាសា្ថនស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm មានមូលដ្ឋាននៅក្នុងប្រទេសស៊ុយអែត ក៏ធ្លាប់សន្និដ្ឋានដែរថាកូរ៉េខាងជើងមានក្បាលគ្រាប់នុយក្លេអ៊ែរពី២០ ទៅ៣០គ្រាប់ក្នុងឆ្នាំ២០១៨។ តែក្រៅ ពីកូរ៉េខាងជើង ប៉ាគីស្ថាន ឥណ្ឌា ចិន និងអ៊ីស្រាអែល សុទ្ធតែបា

ចិន-រុស្ស៊ី បន្តចាប់ដៃគ្នាជំរុញ កិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្រ្ត-បច្ចេកវិទ្យា និងពង្រីកចំណងពាណិជ្ជកម្មឲ្យកាន់តែធំ

Image
(ម៉ូស្គូ)៖ ចិននិងរុស្ស៊ីបានព្រមព្រៀងគ្នាប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ ជាពិសេសផ្នែកវិទ្យាសាស្រ្ត និងគំនិតច្នៃ ប្រឌិតបច្ចេកវិទ្យា ឲ្យកាន់តែរឹងមាំថែមទៀត ហើយប្រទេសទាំងពីរក៏បានដាក់គោលដៅពង្រីកចំណងទំនាក់ទំនងផ្នែកពាណិជ្ជកម្ម ផងដែរ ដើម្បីផលប្រយោជន៍និងការអភិវឌ្ឍជារួម។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០១៩។ ភាគីទាំងពីរបានធ្វើការឯកភាពគ្នាបែបនេះ ក្នុងឱកាសដំណើរបំពេញទស្សនកិច្ចរយៈពេល០៣ថ្ងៃ របស់នាយករដ្ឋមន្រ្តីចិន លោក Li Keqiang នៅប្រទេសរុស្ស៊ី។ កាលពីថ្ងៃអង្គារម្សិលមិញ លោក Li និងនាយករដ្ឋមន្រ្តីរុស្ស៊ី លោក Dmitry Medvedev បានបើក កិច្ចប្រជុំ កំពូល មួយ។ លោកនាយករដ្ឋមន្រ្តីចិន បានអំពាវនាវឲ្យប្រទេសចិននិងរុស្ស៊ីបន្តទាញយកផលប្រយោជន៍ ពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការ ក្នុងវិស័យផ្សេងៗ ជាពិសេសផ្នែកវិទ្យាសាស្រ្ត-បច្ចេកវិទ្យា រួមមានដូចជា ការស្រាវជ្រាវទូទៅ ការស្រាវជ្រាវសម្រាប់អនុវត្ត រួមទាំង ការយកសមិទ្ធផលផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ទៅប្រើប្រាស់ក្នុងផលិតផលជាដើម។ ឯលោក Medvedev ក៏បានបង្ហាញនូវ ឆន្ទៈចង់បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយចិន

សហរដ្ឋអាមេរិក៖ ស្ត្រីវ័យ១៨ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួន ក្រោយគំរាមបាញ់សម្លាប់មនុស្ស៤០០នាក់ នៅឯសាលារៀនមួយកន្លែង

Image
(វ៉ាស៊ីនតោន)៖ ស្ត្រីវ័យក្មេងម្នាក់ នៅក្នុងរដ្ឋ Oklahoma សហរដ្ឋអាមេរិក ត្រូវបានប៉ូលិសចាប់ខ្លួនក្នុង សប្ដាហ៍នេះជាមួយកាំភ្លើងមួយដើម បន្ទាប់ពីរូបនាងបានគំរាមបាញ់មនុស្ស៤០០នាក់ នៅឯសាលារៀន មួយកន្លែងទុកជាការកម្សាន្ត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០១៩។ Alexis Wilson មានអាយុ១៨ឆ្នាំ បានប្រាប់មិត្តរួមការងារនៅឯហាងភីហ្សាមួយក្នុងតំបន់ថារូបនាងបាន ទិញកាំភ្លើង AK-47 មួយដើម ហើយមិត្តរួមការងារទាំងពីរនេះឯង ដែលបានរាយការណ៍ប្រាប់ប៉ូលិសថា Wilson បានបង្ហាញពីរូបភាពកាន់កំាភ្លើង និងនិយាយថានាងចង់បាញ់សម្លាប់មនុស្សជាង ៤០០នាក់ នៅឯអតីតសាលារៀនរបស់នាងនៅក្នុងទីក្រុង McAlester។ ប៉ុន្តែ Wilson មិនបញ្ជាក់ថាតើហេតុអ្វី បានជានាងចង់បាញ់សម្លាប់មនុស្សទាំងនេះទេ ខណៈសេចក្ដីរាយការណ៍ខ្លះអះអាងថាក្មេងស្រី្តជំទន់ រូបនេះធ្លាប់ត្រូវគេធ្វើបាបនៅសាលារៀន។ គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់ Alexis Wilson ត្រូវបានចោទប្រកាន់ពីបទគំរាម ប្រព្រឹត្តអំពើភេរវកម្ម ហើយបើសិនជាគេរកឃើញទោសកំហុសមែន នោះនាងអាចនឹងជាប់ពន្ធនាគារ ១០ឆ្នាំ៕

កិច្ចសម្ភាសន៍ផ្តាច់មុខជាមួយសម្ដេចតេជោ ហ៊ុន សែន៖ ប្រទេសចិនបានដើរតួនាទីសំខាន់ដល់វិបុលភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក

Image
(ក្រុងតាខ្មៅ)៖ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៩៖០០ព្រឹក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទទួលធ្វើបទសម្ភាសពីវិទ្យុមិត្តភាពកម្ពុជាចិន នៃអគ្គស្ថានីយ៍វិទ្យុនិងទូរទស្សន៍មជ្ឈិម ចិន(CMG) និងទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅភូមិគ្រឹះរបស់សម្ដេចនាក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីអបអរសាទរខួបលើកទី៧០ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ សម្តេចតេជោ ហ៊ុន សែន បានជូនពរយ៉ាងកក់ក្តៅចំពោះខួបទី៧០ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដោយបានសម្ដែងថា ក្រោមការដឹកនាំរបស់គណបក្ស កុម្មុយនិស្តចិន ប្រទេសចិនបានទទួលសមិទ្ធផលនៃការអភិវឌ្ឍដ៏មហាអស្ចារ្យ ហើយបានដើរតួនាទីយ៉ាងសំខាន់ដល់វិបុលភាព និងការអភិវឌ្ឍនៅក្នុងតំបន់និងនៅលើពិភពលោក។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាស៍ថា៖ «ភាពរីកចម្រើនរបស់ចិនគឺសម្រាប់ការរីកលូតលាស់ រីកធំធាត់ របស់សាធារណរដ្ឋប្រជាមានិតចិន គឺជារឿងអស្ចារ្យណាស់ ដែលអាចបង្ហាញឃើញពីតួនាទី នៅត្រង់ថា ទំហំផ្ទៃដីរបស់ចិនប្រហែលជាមិនដល់១០ភាគរយនៃផ្ទៃដីពិភពលោកនោះទេ ក៏ប៉ុន្តែចិនបានចិញ្ចឹមប្រជាពលរដ្ឋគឺប្រមាណជិត២០ភាគរយឯណោះ នោះហើយគឺជាសមិទ្ធផលដែលពួកគេមិនមើលរំលងអំពីទិដ្ឋភាពបែបនេះ អាចជាសមិទ្ធផល ដឹកនាំដ៏អស្ចារ្យរបស់បក្សកម្ម

ចំពោះមុខសភាសហរដ្ឋអាមេរិក មេបាតុករហុងកុងស្នើឲ្យដាក់សម្ពាធបន្ថែមលើទីក្រុងប៉េកាំង!

Image
(វ៉ាស៊ីនតោន)៖ មេដឹកនាំបាតុករវ័យក្មេងនៃទីក្រុងហុងកុងបានអំពាវនាវដោយផ្ទាល់ ឱ្យសមាជិកសភាអាមេរិកបង្កើនការដាក់សម្ពាធលើទីក្រុងប៉េកាំង និងបានព្រមានផងដែរថា ចិនអាចនឹងប្រើធម៌ក្តៅលើហុងកុង នៅក្នុងខែតុលាខាងមុខ។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០១៩។ មេដឹកនាំបាតុករក្រុងហុងកុង លោក ចូលហ័រ វ៉ុង (Joshua Wong) និងលោកស្រី ដេនីស ហូ (Denise Ho) បានធ្វើការអំពាវនាវខាងលើធ្វើឡើង កំឡុងពេលថ្លែងសារដោយផ្ទាល់ ចំពោះមុខសមាជិកសភាអាមេរិកនៅថ្ងៃអង្គារសប្ដាហ៍នេះ។ នាឱកាសនោះលោកស្រី Denise Ho បានលើកឡើងយ៉ាងដូច្នេះថា «នេះមិនមែនជាការស្នើឱ្យបរទេសលូកដៃចូលកិច្ចការផ្ទៃក្នុង ឬក៏ជាការទាមទារឯករាជ្យឱ្យទីក្រុងហុងកុងនោះទេ... តែវាគឺជាការអំពាវនាវ​ដើម្បីសិទ្ធិមនុស្សជាសកល, សេរីភាព និងលទិ្ធប្រជាធិបតេយ្យ»។ ដោយឡែកមេដឹកនាំបាតុករលោក Joshua Wong វ័យ ២២ឆ្នាំ ក៏បានព្រមានដែរថា ប្រធានាធិបតីចិនលោក ស៊ី ជិនពីង អាចនឹងវិធានការឃោរឃៅប្រឆាំងនឹងបាតុករក្រុងហុងកុង នៅមុនការប្រព្រឹត្តខួបលើកទី ៧០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី០១ ខែតុលា ខាងមុខនេះ។ គួរបញ្ជាក់ថា កាលពីពេលថ្មីនេះក្រុមបាតុកររាប់ពាន់នាក់បានប្រមូលផ្តុំគ្នា នៅ

មេបញ្ជាការយោធាអាមេរិក បញ្ចេញផែនការវាយលុកអ៊ីរ៉ង់តែត្រូវលោក ត្រាំ បដិសេធ ព្រោះលោកមិនចង់បង្កសង្គ្រាម ដែលធ្វើឲ្យខាតបង់សេដ្ឋកិច្ច

Image
(វ៉ាស៊ីនតោន)៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា ក្រុមមេបញ្ជាការយោធាអាមេរិក បានបង្ហាញប្រាប់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នូវផែនការសំខាន់ៗ ដើម្បីវាយប្រហារលើមូលដ្ឋានប្រេងរបស់ប្រទេសអ៊ីរ៉ង់ ព្រោះតែការសង្ស័យថា អ៊ីរ៉ង់ជាប់ពាក់ព័ន្ធក្នុងករណីវាយប្រហារ លើរោងចក្រប្រេងរបស់អារ៉ាប៊ីសាអូឌីត កាលពីចុងសប្តាហ៍មុនតែលោក ត្រាំ ពុំយល់ស្រប ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០១៩។ ក្រុមបញ្ជាការយោធាអាមេរិកបានបញ្ចេញផែនការខាងលើ កាលពីកំឡុងកិច្ចប្រជុំសន្តិសុខជាតិមួយនាថ្ងៃដើមសប្តាហ៍នេះ ដោយពួកគេបានដាក់ជូនលោក ត្រាំ នូវជម្រើសសកម្មភាពឆ្លើយតបជាច្រើន ដោយរួមមានទាំងការវាយប្រហារតាមផ្នែកព័ត៌មានវិទ្យា និងការវាយប្រហារតាមរយៈសព្វាវុធ។ យ៉ាងណាមិញលោក ត្រាំ បានជំទាស់ចំពោះគម្រោងវាយប្រហារលើអ៊ីរ៉ង់ ដោយសារតែលោកចង់រក្សាពាក្យសន្យារបស់លោកកន្លងមកនេះថា នឹងមិនរុញច្រានសហរដ្ឋអាមេរិក ឲ្យធ្លាក់ក្នុងសង្រ្គាមថ្មីផ្សេងទៀតឡើយ។ ក្រៅពីនេះគឺលោក ត្រាំ បានបង្ហាញក្តីបារម្ភថា សង្រ្គាមជាមួយអ៊ីរ៉ង់អាចជះផលវិបាកផ្នែកសេដ្ឋកិច្ចមកវិញ។ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ក្រុមហ៊ុនប្រេងធំបំផុតរបស់រដ្ឋាភិបា

កម្ពុជា-ណូវ៉ែលហ្សេឡង់ ធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើវិស័យអាកាសចរស៊ីវិល អាស៊ាន-ណូវ៉ែលហ្សេឡង់ លើកទី១

Image
(ណូវ៉ែលហ្សេឡង់)៖ តបតាមការអញ្ជើញរបស់ លោក ផៀល ទ្វីហ្វត (Phil Twyford) រដ្ឋមន្ត្រីដឹកជញ្ជូន ប្រទេសណូវ៉ែលហ្សេឡង់ លោក បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានចូលរួមបើកកិច្ចប្រជុំលើទី១ អាស៊ាន-ណូវ៉ែលហ្សេឡង់ ស្តីពីសេវាកម្មដឹកជញ្ជូន តាមផ្លូវអាកាស ដែលក្នុងនោះ ប្រទេសកម្ពុជា ជាសហប្រធានជាមួយប្រទេសណូវ៉ែលហ្សេឡង់ នៃការរៀបចំកិច្ចប្រជុំលើវិស័យអាកាសចរស៊ីវិល។ កិច្ចប្រជុំដែលត្រូវរៀបចំ ចាប់ពីថ្ងៃទី១៨-១៩ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីជំរុញការតភ្ជាប់ហោះ ហើររវាងតំបន់អាស៊ាន ជាមួយណូវ៉ែលហ្សេឡង់ ដែលជាដៃគូសន្ទនាមួយ យ៉ាងសំខាន់របស់អាស៊ាន តាមរយៈការរៀបចំ ឲ្យបានសម្រេចនូវកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស។ នៅក្នុងកិច្ចប្រជុំនេះ លោក បណ្ឌិត រដ្ឋមន្ត្រីបានជម្រាបជូនបណ្តាប្រទេសសមាជិកអាស៊ាន និងណូវ៉ែលហ្សេឡង់ថា បើយោងតាមស្ថិតិចុងក្រោយបង្អស់ របស់អង្គការអាកាសចរស៊ីវិលអន្តរជាតិ (ICAO) បរិមាណចរាចរណ៍ផ្លូវអាកាស ត្រូវបានគេព្យាករណ៍ថានឹងកើនឡើង ក្នុងចំណោមបណ្តាប្រទេសជាសមាជិកអាស៊ាន ចំនួន៦.៥ ភាគរយ ជារៀងរាល់ឆ្នាំ គិតចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ ២០៣៣ ហើយបរិមាណចរាចរណ៍ផ្លូវអាកាស ក្នុងចំណោមបណ្តាប្រទេសជាសមាជិកអាស៊ាន នឹងក

ប្រធានសភាអាមេរិក៖ «លោក ត្រាំ បានធ្វើអ្វីម្យ៉ាងដើម្បីតទល់នឹងការអនុវត្តពាណិជ្ជកម្មរបស់ចិន ប៉ុន្តែវាបានដើរខុសផ្លូវ...»

Image
(វ៉ាស៊ីនតោន)៖ ប្រធានសភាអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ លោកស្រី ណាន់ស៊ី ប៉េឡូស៊ី (Nancy Pelosi) បាននិយាយថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចាប់ផ្តើមធ្វើអ្វីម្យ៉ាងដើម្បីតទល់នឹងការអនុវត្តពាណិជ្ជកម្មរបស់ចិន ប៉ុន្តែលោកស្រីគិតឡើយថា ការបោះជំហានរបស់លោក ត្រាំ ទំនងជាដើរខុសផ្លូវ ហើយបែរមកបំផ្លាញផលប្រយោជន៍ប្រជាជន និងក្រុមអ្នកជំនួញអាមេរិកទៅវិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០១៩។ លោក Nancy Pelosi បានធ្វើការកត់សម្គាល់ដូចខាងលើ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNBC នៅថ្ងៃអង្គារសប្ដាហ៍នេះ ពាក់ព័ន្ធនឹងសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន នាពេលបច្ចុប្បន្ន។ ប្រធានសភារូបនេះបានបន្ថែមទៀតថា លោក ដូណាល់ ត្រាំ មិនត្រូវដោះស្រាយបញ្ហាពាណិជ្ជកម្មជាមួយចិន តាមវិធីសាស្ត្រដែលធ្វើឱ្យពាណិជ្ជកម្ម និងវិស័យកសិកម្មអាមេរិកធ្លាក់ចូលក្នុងហានិភ័យនោះទេ។ លោកស្រី Pelosi បានគូសបញ្ជាក់ដូច្នេះថា «អ្វីដែលខ្ញុំចង់និយាយនោះគឺ ជំហានដែលលោក (ត្រាំ) កំពុងដើរសំដៅទៅរកការកែលម្អទំនាក់ទំនងពាណិជ្ជកម្ម មិនគួរទុកឱកាសឱ្យភាគីជម្លោះ បង្កភាពឈឺចាប់ដល់កសិករ និងប្រជាជនរបស់យើងឡើយ»។ ការលើកឡើងរបស់ប្រធានសភា នៃសហរដ្

ឥណ្ឌាធ្វើតេស្តបាញ់មីស៊ីលចេញពីយន្តហោះចម្បាំង Su-30MKI ដោយជោគជ័យ ដែលវាជាផលិតផលក្នុងស្រុក

Image
(ញូដេលី)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ឥណ្ឌាបានសម្រេចជោគជ័យជាថ្មីទៀត ក្នុងការបាញ់សាកល្បងគ្រាប់មីស៊ីល ដែលត្រូវបានផលិតឡើងនៅក្នុងប្រទេសខ្លួនឯងផ្ទាល់ ចេញពីយន្តហោះចម្បាំងធុន Su-30MKI ខណៈភាពតានតឹងនៅតំបន់កាស្មៀរជាមួយ ប៉ាគីស្ថាន នៅតែស្ថិតក្នុងលក្ខណៈប្រុងជើងការ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០១៩។ ទីភ្នាក់ងារស្រាវជ្រាវ និងអភិវឌ្ឍន៍វិស័យការពារជាតិ នៃក្រសួងការពារជាតិឥណ្ឌាបានឲ្យដឹងថា មីស៊ីលឈ្មោះថា អាស្ត្រា (Astra) ដែលជាប្រភេទបាញ់ចេញពីយន្តហោះចម្បាំង សំដៅទៅរកគោលដៅនៅលើផ្ទៃអាកាស បានហោះចេញពីយន្តហោះចម្បាំង Su-30MKI ដោយ ជោគជ័យ និងធ្វើដំណើរបានចម្ងាយជាង ៧០គីឡូម៉ែត្រ។ គួរជម្រាបថា គ្រាប់មីស៊ីល Astra អាចហោះក្នុងចម្ងាយបានជាង ៥,៥៥៥គីឡូម៉ែត្រក្នុងមួយម៉ោង ដែលលឿនជាងល្បឿនសំឡេង ៤.៥ដង។ គ្រាប់មីស៊ីលនេះមានផ្ទុកក្បាលគ្រាប់ទម្ងន់ ១៥គីឡូក្រាម។ ឥណ្ឌាបានចាប់ផ្តើមគម្រោងអភិវឌ្ឍមីស៊ីល Astra កាលពី ឆ្នាំ២០០៤ ជាមួយកញ្ចប់ថវិកាប្រហែល ១៣៨.៤លានដុល្លារ។ មីស៊ីល Astra ដំបូងគេ ត្រូវបានបាញ់តេស្តចេញពីយន្តហោះ Su-30MKI កាលពីខែឧសភា ឆ្នាំ២០១៤ ហើយរហូតមកទល់ពេលនេះ ការសាកល្បងសរុប ២៧លើក ត្រូវបានធ្វើ