Posts

Showing posts from October, 2019

កូរ៉េខាងជើងបាញ់តេស្តមីស៊ីលជាថ្មីទៀតហើយ, នេះបើតាមយោធាកូរ៉េខាងត្បូង

Image
(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូងនាថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលជាថ្មីម្តងទៀត ដោយផ្លោងចូលទៅក្នុងសមុទ្រខាងកើត (សមុទ្រជប៉ុន)។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅ រសៀលថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០១៩។ យោងតាមសេចក្តីថ្លែងការណ៍របស់យោធាកូរ៉េខាងត្បូង ការបាញ់តេស្តមីស៊ីលនោះ ត្រូវបានធ្វើឡើងនារសៀលថ្ងៃព្រហស្បតិ៍នេះ ដោយមិនដឹងថា មីស៊ីលដែលកូរ៉េខាងជើងបានបាញ់តេស្ត គឺជាប្រភេទអ្វីឲ្យច្បាស់ ឬមួយក៏មានចំនួនប៉ុន្មានគ្រាប់ឡើយ ខណៈដែល ពួកគេកំពុងបន្តតាមឃ្លាំមើលស្ថានការណ៍។ គួរជម្រាបថា កាលពីថ្ងៃទី០៣ ខែតុលា ទីក្រុងព្យុងយ៉ាង បានអះអាងថា ខ្លួនបានទទួលជោគជ័យក្នុងការធ្វើតេស្ត គ្រាប់មីស៊ីលផ្លោង ចេញពីនាវាមុជទឹកស៊េរីថ្មី ខណៈអំឡុងពេលប៉ុន្មានខែកន្លងទៅនេះ កូរ៉េខាងជើងបានធ្វើតេស្តបាញ់មីស៊ីលជាច្រើនលើក ដែលភាគច្រើនគឺជាមីស៊ីលរយៈចម្ងាយខ្លី៕

ប្រធាន​សាកល​វិទ្យាល័យ​ពហុបច្ចេកទេស​ហុងកុង បដិសេដ​នឹង​ការ​ចាប់ដៃ​​ជាមួយ​និស្សិត​មួយ​ចំនួន ដែល​បាន​ពាក់ម៉ាស់​មុខ​មក​លើ​វេទិកា​ប្រគល់​សញ្ញាប័ត្រ

Image
(ហុងកុង)៖ នាថ្ងៃ២៧តុលា សាកលវិទ្យាល័យពហុបច្ចេកទេសហុងកុង បានប្រារព្ធពិធីប្រគល់សញ្ញាប័ត្របណ្ឌិតចំពោះនិស្សិត ដែលបានបញ្ចប់ការសិក្សា។ នេះបើតាម​ការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CGTN នាថ្ងៃអង្គារ៌ ទី២៩ ខែតុលា ឆ្នាំ២០១៩ កន្លងទៅ តាមប្រភពខាងលើបានឱ្យដឹងថា ក្នុងនោះមាននិស្សិតពីររូបបង្ហាញខ្លួនលើវេទិកាកម្មវិធីដោយពាក់ម៉ាស់មុខរួមជាមួយ ជាហេតុធ្វើឱ្យប្រធានសាកលវិទ្យាល័យ គឺលោក តឹង ជីងគ័ង បានបដិសេដទទួលការចាប់ដៃ រួមទាំងបញ្ចេញកាយវិការឱ្យនិស្សិតស្រីនោះចុះពីលើវេទិកាភ្លាមៗ។ កំឡុងពេលនិស្សិតឯទៀត​ឈរលើវេទិកាកិត្តិយស នាងត្រូវបានការសំណូមពរពីបុគ្គលិកចំពោះរឿងមួយនេះរួចទៅហើយ ជាមួយរឿងរ៉ាវដែលបានកើតឡើងនេះដែរ អ្នកនិយមលេងអុីនធឺណេតភាគច្រើន បានបញ្ចេញមតិពុំយល់ស្របនូវទង្វើអសីលធម៌នេះ ថាខ្វះការគួរសម គោរពឱន ចំពោះគ្រូបាអាចារ្យ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា អំពើនេះត្រូវបានជម្រុញដោយនិស្សិតមួយចំនួនឱ្យកើតមានឡើង ដែលវាជាសញ្ញាញមានអត្ថន័យ ប្រឆាំងនឹងការតវ៉ារបស់រដ្ឋាភិបាលនៅក្នុងទីក្រុង។ ទោះបីជាយ៉ាងណាក៏ដោយ​ លោក តឹង ដែលជាប្រធានសាកលវិទ្យាល័យសង្ឃឹមថា ភាគីទាំងអស់យល់ព្រមបង្ហាញទស្សនៈរបស់ខ្លួន ដោយអាកប្បកិរិយាសមហេតុផល រីករាយ ទទួលយកការប

មេនគរបាលរាជធានីភ្នំពេញ ដាក់កំហិតឱ្យកម្លាំងនគរបាល កម្ទេចក្រុមក្បត់ជាតិ រក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងឱកាសបុណ្យអ៊ុំទូក

Image
(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់កំហិតឱ្យកម្លាំងនគរបាលទូទាំងរាជធានីភ្នំពេញ ត្រូវតែកម្ទេចក្រុមជនក្បត់ជាតិ ដែលប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងប្រឹងប្រែងរក្សាឱ្យបានសន្តិសុខសណ្តាប់ធ្នាប់ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអ៊ុទូកនាពេលខាងមុខនេះ។ ការប្រកាសដាក់បទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ស ថេត បានធ្វើឡើងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយការពារទប់ស្កាត់ រាល់គម្រោងការក្បត់ជាតិ ដែលមានបំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះ។ ក្រៅពីការដាក់ផែនការឱ្យកម្ទេចក្រុមឧទ្ទាមក្បត់ជាតិហើយនោះ លោកឧត្តមសេនីយ៍ឯក ស ថេត ក៏បានបញ្ជាឲ្យកងកម្លាំងទាំងអស់ ចូលរួមថែរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ, ព្រះរាជពិធីបុណ្យ អ៊ុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ។ ជាពិសេសការចូលរួមពិធីហូបអំបុក ការពារសន្តិភាព ការពារជាតិ សាសនា ព្រះមហាក្សត្រ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ។ គួរជម្រាបថា កាលពីចុងសប្ដាហ៍កន្លងទៅនេះ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្ន

តុលាការបង្គាប់ឱ្យទណ្ឌិត សម រង្ស៉ី ចូលខ្លួនឆ្លើយបំភ្លឺនៅថ្ងៃទី៧ ខែវិច្ឆិកា ករណីញុះញង់ដែលប្តឹងដោយសម្តេចក្រឡាហោម ស ខេង

Image
(ភ្នំពេញ)៖ លោក កូយ សៅ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាមួយបង្គាប់ឱ្យទណ្ឌិត សម រង្ស៉ី ចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ ដើម្បីបំភ្លឺចំពោះករណីញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ដែលប្តឹងដោយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ដីកានេះត្រូវបានក្រុមសមត្ថកិច្ច យកទៅបិទនៅផ្ទះរបស់ លោក សម រង្ស៉ី នាសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះ។ បើតាមដីការបស់ លោក កូយ សៅ បានបង្ហាញថា សំណុំរឿងនេះគឺលោក សម រង្ស៉ី បានសរសេរញុះញង់ លើទំព័រ Facebook ឈ្មោះ Sam Rainsy កាលពីថ្ងៃទី០២ និងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ ជាបទល្មើសព្រហ្មទហ្មទណ្ឌ ដែលផ្តន្តាទោសតាមបញ្ញត្តិមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។ លោកសម រង្ស៉ី កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ បានសរសេរវាយប្រហារថា សម្តេចតេជោ ហ៊ុន សែន ជាអ្នកបញ្ជាការឱ្យសម្លាប់ លោក ហុក ឡង់ឌី ហើយថាកូនប្រុសរបស់ លោក ហុក ឡង់ឌី គឺលោកឌី វិជ្ជា ជាដែលជាកូនប្រសាររបស់សម្តេចតេជោ ហ៊ុន សែន ដែរនោះ កំពុងរៀបចំផែនការជាមួយសម្តេចក្រឡាហោម ស ខេង ដើម្បីរកវិធីសងសឹក។ ពាក់ព័ន្ធ

ឆេះរថភ្លើងដឹកអ្នកដំណើរនៅប៉ាគីស្ថាន ផ្តាច់ជីវិតមនុស្សយ៉ាងតិច៦៥នាក់ និងជាច្រើននាក់ទៀតរងរបួស

Image
(អ៊ីស្លាម៉ាបាដ)៖ មនុស្សយ៉ាងតិច៦៥នាក់បានបាត់បង់ជីវិត និងជាច្រើននាក់ទៀតបានរងរបួស បន្ទាប់ពីរថភ្លើងមួយខ្សែត្រូវបានភ្លើងឆាប ឆេះ នៅភាគខាងកើតប្រទេសប៉ាគីស្ថាន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃ ព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០១៩។ យោងតាមអាជ្ញាធរផ្លូវដែកប៉ាគីស្ថាន គ្រោះអគ្គីភ័យដ៏អាក្រក់នេះបានកើតឡើង ដោយសារតែការផ្ទុះធុងហ្គាសដែលអ្នកដំណើរម្នាក់ បានយកតាមខ្លួន។ រថភ្លើងខាងលើស្ថិតក្រោមកម្មសិទ្ធិក្រុមហ៊ុន Tezgam Express ដែលគ្រានោះវាមានគោលដៅធ្វើដំណើរពីទីក្រុង Karachi ភាគខាងត្បូងប្រទេសប៉ាគីស្ថាន ឆ្ពោះទៅកាន់ទីក្រុង Rawalpindi នៃខេត្ត Punjab នៅភាគខាងកើត។ ទូររថភ្លើងយ៉ាងហោច ចំនួន៣កំណាត់បានរងការឆាបឆេះ។ គួរជម្រាបថា នៅពេលកើតហេតុ ដោយសារតែភាពភ័យខ្លាច អ្នកដំណើរមួយចំនួនបានសម្រេចចិត្តលោតចេញពីរថភ្លើងតែម្តងថែម ទៀតផង។ អាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា តួលេខជាក់លាក់ចុងក្រោយនៃចំនួនអ្នកស្លាប់អាចច្រើនជាងខាងលើ នៅពេលប្រតិបត្តិការ ជួយសង្រ្គោះចប់រួចរាល់។ ជាមួយគ្នានេះ ការស៊ើបអង្កេតក៏នឹងត្រូវធ្វើឡើងផងដែរ ថាហេតុអ្វីបានជាមានការអនុញ្ញាតឲ្យអ្នកដំណើរ យកធុងហ្គាសឡើងលើរថភ្លើងបែបនេះ ព្រោះវាជារបស់ហាមឃាត់៕

នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជំរុញឲ្យលោកគ្រូ-អ្នកគ្រូ ត្រូវរួមគ្នាបន្តដើរតួជាបុគ្គលគំរូ និងអភិវឌ្ឍសមត្ថភាពខ្លួន ដើម្បីយកចំណេះដឹងថ្មីៗ មកបង្ហាត់បង្រៀនសិស្ស

Image
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានជំរុញឲ្យលោកគ្រូ-អ្នកគ្រូ ត្រូវរួមគ្នាបន្តដើរតួជាបុគ្គលគំរូ ជាឪពុកម្តាយជាមគ្គុទេសក៍ អ្នកស្រាវជ្រាវជាទីប្រឹក្សា និងជាអ្នកនាំមកនូវគំនិតច្នៃប្រឌិត តាមរយៈការខិតខំប្រឹងប្រែង អភិវឌ្ឍសមត្ថភាពខ្លួនជាប្រចាំ ដើម្បីយកចំណេះដឹងថ្មីៗ មកបង្ហាត់បង្រៀនសិស្ស ឲ្យមានចំណេះដឹងទូលំទូលាយអភិវឌ្ឍខ្លួន ទៅជាពលរដ្ឋសកល និងជាអ្នកបន្តវេនសម្រាប់ថ្ងៃអនាគត។ ការជំរុញបែបនេះ របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងសារលិខិតអបអរសាទរ ក្នុងឱកាសការបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៩-២០២០ ដែលចូលមកដល់នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «លោកគ្រូ-អ្នកគ្រូ ត្រូវរួមគ្នាបន្តដើរតួជាបុគ្គលគំរូ ជាឪពុកម្តាយ ជាមគ្គុទេសក៍ អ្នកស្រាវជ្រាវជាទីប្រឹក្សា និងជាអ្នកនាំមកនូវគំនិតច្នៃប្រឌិត តាមរយៈការខិតខំប្រឹងប្រែង អភិវឌ្ឍសមត្ថភាពខ្លួនជាប្រចាំ ទាំងផ្នែកចំណេះដឹង និងវិធីសាស្ត្របង្រៀន រួមទាំងបច្ចេកវិទ្យាព័ត៌មាន ភាសាបរទេស ការសិក្សាស្រាវជ្រាវ ដើម្បីយកចំណេះដឹងថ្មីៗ មកបង្ហាត់បង្រៀនសិស្ស ឲ្យមានចំណេះដឹងទូលំទូលាយ អភិវឌ្ឍខ្លួនទៅជាពលរដ្ឋសកល និងជាអ្នកបន្តវេនសម្រាប់ថ្ងៃអនាគត។ ជាមួយគ្

រដ្ឋមន្ត្រីការបរទេសអាមេរិកអះអាងថា «នឹងដាក់សម្ពាធលើចិនឲ្យកាន់តែខ្លាំង» ព្រោះចិនមាននយោបាយគគ្លើនដាក់អាមេរិក

Image
(ញូយ៉ក)៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ បានសន្យាថា នឹងបង្កើនការដាក់សម្ពាធលើមហាយក្សចិន ជុំវិញបញ្ហាជាច្រើនដោយចោទថា ទីក្រុងប៉េកាំង តែងប្រកាន់ភ្ជាប់នូវគោលនយោបាយគគ្លើន ប្រឆាំងនឹងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០១៩។ ថ្លែងនៅសុន្ទរកថាមួយទៅកាន់វិទ្យាស្ថាន ហ៊ូដសុន (Hudson) របស់ក្រុមអ្នកអភិរក្សនិយម ក្នុងទីក្រុងញូយ៉ក នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅញូយ៉ក) លោក ប៉ុមប៉េអូ បានគូសបញ្ជាក់ដូច្នេះថា «នៅថ្ងៃនេះយើងបានដឹងពីកម្រិតដែលគណបក្សកុម្មុយនិស្ដចិន កំពុងប្រកាន់នយោបាយគគ្លើនប្រឆាំងនឹងសហរដ្ឋអាមេរិក និងតម្លៃរបស់យើង...»។ លោករដ្ឋមន្ត្រីការបរទេសអាមេរិកបន្ថែមថា សហរដ្ឋអាមេរិកមិនមែនកំពុងស្វែងរកការប្រឈមមុខដាក់គ្នា ជាមួយចិននោះទេ តែទីក្រុងវ៉ាស៊ីនតោននៅតែចងលើកទឹកចិត្តឱ្យចិនធ្វើ «សេរីភាវូបនីយកម្ម» បន្ថែមទៀត។ គួរជម្រាបថា បើតាមលោក ម៉ៃក៍ ប៉ុមប៉េអូ លោកផ្ទាល់នឹងធ្វើសុន្ទរកថាបន្ថែមទៀតនៅប៉ុន្មានខាងមុខទៀត នេះជុំវិញការប្រឆាំងនឹងទីក្រុងប៉េកាំងលើវិស័យនានា ព្រមទាំងបញ្ហាមួយចំនួនរាប់ចាប់ពីមនោគមវិជ្ជា រហូតដល់ពាណិជ្ជកម្ម ព្រមទាំងការបង្កើនឥទ្ធិពលចិននៅសហរដ្ឋអាមេរិកជាដើ

វិភាគអន្តរជាតិ៖ តើអាមេរិក ប្រើនយោបាយទន់ភ្លន់ចង់ទាញកម្ពុជា ចេញពីចិនមែនឬទេ ?

Image
(ហុងកុង)៖ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជាបានស្ថិតនៅក្នុងកម្រិតទាបបំផុត អស់រយៈពេលរាប់ទសវត្សរ៍មកហើយ ដោយសារតែបញ្ហាលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ ប៉ុន្តែខណៈវ៉ាស៊ីនតោនផ្អាកការទម្លាក់ទណ្ឌកម្ម និងការដកការអនុគ្រោះពាណិជ្ជកម្មពិសេសសម្រាប់កម្ពុជា អាមេរិកបែរជាត្រូវបានគេមើល ឃើញទៅវិញថា នៅតែរក្សាគោលនយោបាយទន់ភ្លន់ និងបំណងចង់ផ្សះផ្សាជាមួយរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ដោយកំពុងដើរតួជាសុភាពបុរសផង និងតួចិត្តអាក្រក់ផង ដើម្បីរង់ចាំមើលសិនថា តើខ្លួនអាចទាញកម្ពុជាពីចិនបានដែរ ឬទេ មុននឹងសម្រេចចិត្តចុងក្រោយដាក់ទណ្ឌកម្មលើកម្ពុជា? នៅក្រោយគណបក្សសង្រ្គោះជាតិ CNRP ត្រូវបានរំលាយនៅឆ្នាំ២០១៧ ហើយលោក កឹម សុខា អតីតប្រធានគណបក្សប្រឆាំងនេះត្រូវបានចាប់ខ្លួនពីបទក្បត់ជាតិ និងកំពុងស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ ហើយអ្នកវិភាគបានលើកឡើងថា សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ច យ៉ាងធ្ងន់ធ្ងរ ប្រឆាំងរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា។ ប៉ុន្តែផ្ទុយទៅវិញ រដ្ឋបាលប្រធានាធិបតីអាមេរិក មិនបានដាក់ទណ្ឌកម្ម ឬចាត់វិធានការជាដំកុំភួនណាមួយនោះទេ។ ជាក់ស្ដែងនៅពេលដែលទីក្រុងវ៉ាស៊ីនតោនបានព្យួរការផ្ដល់ជំនួយ និងដាក់ទណ្ឌកម្មមន្ត្រីកម្ពុជាយ៉ាងហោចណាស

ក្រោយចាកចេញពីសហភាពអឺរ៉ុបរួចរាល់ ប្រជាជនអង់គ្លេសម្នាក់ៗនឹងខាតបង់ «១,៤០០ដុល្លារក្នុងមួយឆ្នាំ»

Image
(ឡុងដ៍)៖ កិច្ចព្រមព្រៀងលែងលះជាមួយសហភាពអឺរ៉ុប ឬ Brexit របស់នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) អាចនឹងធ្វើឱ្យចក្រភពអង់គ្លេសខាតបង់ប្រាក់ជាង ៩០ពាន់លានដុល្លារ ឬ ១,៤០០ដុល្លារនៃប្រជាជនម្នាក់ក្នុងមួយឆ្នាំ បើធៀបទៅនឹងការបន្តស្ថិតនៅជាសមាជិកសហភាពអឺរ៉ុប។ នេះបើតាមវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច និងសង្គមចក្រភពអង់គ្លេស (NIESR) ដកស្រង់ចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០១៩។ នៅក្នុងរបាយការណ៍សិក្សាស្រាវជា្រវរបស់ខ្លួន ចេញផ្សាយនៅថ្ងៃពុធសប្ដាហ៍នេះ អ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់ម្នាក់នៃវិទ្យាស្ថាន NIESR លោក អាណូ ហេនត៍ស្កេ (Arno Hantzsche) បានគូសបញ្ជាក់ដូច្នេះថា «យើងបានវាយតម្លៃថា ដោយសារតែការចាកចេញពីប្រពន្ធពន្ធគយរួមនៃសហភាពអឺរ៉ុប និងទីផ្សារតែមួយ វាអាចនឹងធ្វើឱ្យប៉ះពាល់ដល់ GDP ពី ៣-៤ភាគរយ ឬអាចគិតជាទំហំខាតបង់ស្មើនឹងជាង ៩០ពាន់លានដុល្លារ ឬ ១,៤០០ដុល្លារនៃប្រជាជនម្នាក់ៗក្នុងមួយឆ្នាំ»។ លោក Hantzsche បានសង្កត់ធ្ងន់បន្ថែមទៀតថា ទំនាក់ទំនងពាណិជ្ជកម្មទេ្ចភាគីក៏ត្រូវបានរំពឹងថា នឹងធ្លាក់ចុះ ៤០ភាគរយផងដែរ ខណៈសេវាកម្មពាណិជ្ជកម្មនឹងធ្លាក់ចុះ ៦០ភាគរយ នៅពេលដែលចក្រភពអង់គ្លេស ចាកច

ស្ថានទូតខ្មែរនៅថៃ ចេញសេចក្តីប្រកាសព័ត៌មានថា ពលករខ្មែរកំពុងបម្រើការងារតាមធម្មតានៅប្រទេសថៃ មិនមានការវិលត្រឡប់មកកម្ពុជាជាគំហុកនោះឡើយ

Image
(ភ្នំពេញ)៖ ស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសថៃ បានចេញមកប្រកាសថា បច្ចុប្បន្នពលករខ្មែរនៅក្នុងប្រទេសថៃ កំពុងបម្រើការងារតាមធម្មតា ពុំមានការធ្វើដំណើរវិលត្រឡប់ទៅប្រទេសកម្ពុជា ជាគំហុក ដូចដែលសារព័ត៌មានមួយចំនួនបានធ្វើការចុះផ្សាយនោះទេ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះ។ ស្ថានទូតកម្ពុជា បានអះអាងទៀតថា ភាគីថៃ ក៏កំពុងតែដំណើរការបន្តទិដ្ឋាការស្នាក់នៅ និងប័ណ្ណអនុញ្ញាតការងារជូនដល់បងប្អូនពលករអាចស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃបន្តទៀតបាន រហូតដល់ឆ្នាំ២០២២។ ដូចនេះសូមពលករទាំងអស់ រក្សាភាពស្ងៀមស្ងាត់ និងបន្តអនុវត្តការងារជាធម្មតា កុំជឿតាមការផ្សព្វផ្សាយ និងការញុះញង់ របស់សារព័ត៌មានមួយចំនួន ដែលជាហេតុបង្កឲ្យបងប្អូនខាតបង់ថវិកា ពេលវេលា និងអាចត្រូវនិយោជក បញ្ឈប់ពីការងារទៀតផង។ គួរជម្រាបថា ការចេញមកអះអាងរបស់ស្ថានទូតកម្ពុជា នៅប្រទេសថៃបែបនេះ បានធ្វើឡើងបន្ទាប់ពីថ្មីៗនេះ មានការចុះផ្សាយដោយយករូបភាព និងឃ្លឹបវីដេអូចាស់ៗ អំពីការចុះត្រួតពិនិត្យពលករបរទេសរបស់អាជ្ញាធរថៃ និងការធ្វើដំណើរឆ្លងកាត់ព្រំដែនវិលត្រឡប់ ទៅចូលរួមបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ របស់បងប្អូនពលករនាពេលកន្លងមក មកធ្វើការផ្សព្វផ្សាយឡើងវិញ

ក្រោយ សម រង្ស៉ី ចោទវិទ្យុបារាំងអន្តរជាតិលំអៀង, លោក ហ្សង់ ហ្វ្រង់ស័រតាន់ ចេញអត្ថបទបកអាក្រាតចរិត និងពុតត្បុតរបស់អ្នកនយោបាយ «ប្រជានិយម»

Image
(ភ្នំពេញ)៖ លោក ហ្សង់ ហ្វ្រង់ស័រតាន់ នាយកគ្រប់គ្រងការផ្សាយវិទ្យុបារាំងអន្តរជាតិ (RFI) ជាខេមរភាសា និងជាអ្នកបកស្រាយលើភូមិសាស្ត្រនយោបាយ ដ៏មានប្រជាប្រិយភាពបានចេញអត្ថបទនិយាយពីចរិតនយោបាយ និងពុតត្បុតមួយចំនួនរបស់អ្នកនយោបាយប្រជានិយម។ លោក ហ្សង់ ហ្វ្រង់ស័រតាន់ បានអះអាងថា អ្នកនយោបាយប្រជានិយម មិនមែនជាអ្នកប្រជាធិបតេយ្យនោះឡើយ។ ជាការកត់សម្គាល់លោក ហ្សង់ ហ្វ្រង់ស័រតាន់ បញ្ចេញអត្ថបទបកអាក្រាតពីចរិតរបស់អ្នកនយោបាយប្រជានិយមនេះ បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីជនក្បត់ជាតិ សម រង្ស៉ី បានវាយប្រហារមកលើវិទ្យុបារាំងអន្តរជាតិជាខេមរភាសាថា ជាវិទ្យុដែលគ្រប់គ្រងដោយមនុស្សមួយក្តាប់តូចមានភាពលំអៀងទៅកាន់រាជរដ្ឋាភិបាល។ ជនក្បត់ជាតិ សម រង្ស៉ី និងបក្ខពួក ត្រូវបានគេហៅថា ជាអ្នកនយោបាយប្រជានិយម ធ្វើនយោបាយបោកប្រាស់រាស្រ្ត និងឆក់ឱកាសក្នុងការផ្គាប់ផ្គន់ចិត្តរបស់រាស្ត្រលើបញ្ហាដែលរាស្ត្រថ្នាំងថ្នាក់ ដោយមិនបានថ្លឹងថ្លែងពីស្ថានភាពពិតរបស់សង្គមជាតិនោះឡើយ។ លោក ហ្សង់ ហ្វ្រង់ស័រតាន់ បានលើកឡើងតាមរយៈបណ្តាញសង្គមថា អ្នកប្រជានិយមមិនមែនជាអ្នកប្រជាធិបតេយ្យទេ, មានចំណុចរួមយ៉ាងតិចពីររវាង មនោគមវិជ្ជានៃប្រជានិយមផ្សេងៗដែលកំពុងកើនសន្ទុះ នៅក្នុងពិភពលោកសព្វថ្ងៃ។ ទី១៖

អ្នកវិភាគអន្តរជាតិ៖ «ស្ថានការណ៍នៅហុងកុង និងឈីលីគឺជាបាតុកម្មដូចគ្នា តែអ្នកចាប់អារម្មណ៍ និងដាក់បន្ទុកបែរជាខុសគ្នា»

Image
(ម៉ូស្គូ)៖ បាតុកម្មតវ៉ានៅក្នុងប្រទេសឈីលី ត្រូវបានគេមើលឃើញថា ហាក់ដូចជាមានសភាពធ្ងន់ធ្ងរជាង បាតុកម្មតវ៉ានៅក្នុងទីក្រុងហុងកុង ប៉ុន្តែបណ្ដាប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចជាពិសេសអាមេរិក មិនសូវជាចាប់អារម្មណ៍ ឬចេញផ្សាយអត្ថបទយ៉ាងផុលផុសនោះទេ។ នេះបើតាមសម្តីលោកស្រី ម័រហ្គែន អាតយូឃីណា (Morgan Artyukhina) ដកស្រង់ផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០១៩។ លោកស្រី Morgan Artyukhina ដែលជាអ្នកវិភាគព័ត៌មានអន្តរជាតិម្នាក់បានឱ្យដឹងទៀតថា ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានចេញផ្សាយអត្ថបទជាច្រើន ពាក់ព័ន្ធនឹងបាតុកម្មតវ៉ានៅទីក្រុងហុងកុង គឺអាស្រ័យលើគោលនយោបាយការបរទេសអាមេរិក ដែលលោកស្រីផ្ទាល់យល់ថា ពួកគេមានចេតនាបង្កអស្ថេរភាពនៅក្នុងទីក្រុងហុងកុង ពោលគឺនិយាយឱ្យខ្លី ធ្វើយ៉ាងណាក៏ដោយឱ្យតែអាចទាញចិនឱ្យធ្លាក់ចូលក្នុងវិបត្តិ ដែលនឹងអាចបង្អាក់កំណើនសេដ្ឋកិច្ច របស់ប្រទេសមហាយក្សអាស៊ីមួយនេះ។ លោកស្រីបន្ថែមថា បាតុកម្មតវ៉ានៅក្នុងទីក្រុងហុងកុង មិនមានបាតុករណាម្នាក់ត្រូវបានសម្លាប់នោះទេ ក្នុង រយៈពេលជាង ៥ខែមកនេះ ដោយគ្រាន់តែមនុស្សរងរបួស និងជាង ២,៦០០នាក់ត្រូវបានអាជ្ញាធរចាប់ខ្លួនតែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀតនៅពេលប៉ូលិសហុងកុង គ្

វីដេអូ៖ សារលិខិតសម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអបអរសាទរ ការបើកបវេសនកាលឆ្នាំសិក្សា ២០១៩-២០២០ ថ្ងៃទី០១ ខែវិច្ឆិកា

Image
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារលិខិតជូនបងប្អូនជនរួមជាតិ សិស្សានុស្សិស នៅក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០១៩-២០២០ ដែលចូលមកដល់នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាលនៃកម្ពុជា សម្តេចសូមសម្តែងនូវការអបអរសាទរ និងចូលរួមសប្បាយរីករាយជាមួយបងប្អូនជនរួមជាតិ អ្នកគ្រូ លោកគ្រូ សាស្ត្រាចារ្យ ក្មួយៗសិស្សានុសិស្សទាំងអស់គ្រប់ភូមិសិស្សា ដែលបាននិងកំពុងរៀបចំខ្លួនអបអរសាទរថ្ងៃផ្តើមដំបូងនៃជីវិតសិស្សា ចំពោះសិស្សទើបគ្រប់អាយុចូលសាលារៀន និងក្មួយដែលជាសិស្សានុសិស្ស និស្សិត ដែលបន្តចូលរៀនសូត្រក្នុងកម្រិតថ្នាក់បន្តទៀត៕ សូមទស្សនាវីដេអូសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ទាំងស្រុង៖

រុស្ស៊ី ធ្វើតេស្ដមីស៊ីលអន្តរទី្វប ICBM ដោយជោគជ័យចេញពីនាវាមុជទឹកនុយក្លេអ៊ែរ

Image
(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃពុធនេះ បានឱ្យដឹងថា យោធារបស់ខ្លួនបានបាញ់សាកល្បងដោយ ជោគជ័យនូវមីស៊ីលបាលិស្ទីគអន្តរទ្វីបមួយគ្រាប់ ចេញពីនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែល ត្រូវបានផលិតឡើង ដើម្បីកម្ទេចប្រព័ន្ធការពារដែនអាកាសលោកខាងលិច។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០១៩។ យោងតាមក្រសួងការពារជាតិរុស្ស៊ី មីស៊ីលខាងលើដែលត្រូវបានធ្វើតេស្ដគឺជាប្រភេទមីស៊ីល Bulava ដោយ វាត្រូវបានបាញ់ចេញពីនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរស៊េរីថ្មី Prince Vladimir ព្រមទាំងហោះ បានចំងាយរាប់ពាន់គីឡូម៉ែត្រ។ នាវាមុជទឹក Prince Vladimir ទំនងជានឹងត្រូវដាក់ឱ្យដំណើរការនៅ ដំណាច់ឆ្នាំ២០១៩នេះ។ គួរបញ្ជាក់ថា Bulava ត្រូវបានតេស្ដមីស៊ីលចេញពីតំបន់សមុទ្រស ស្ថិតនៅភាគពាយព្យនៃតំបន់ Arkhangelsk ឆ្ពោះទៅកាន់តំបន់ធ្វើតេស្ដមីស៊ីល Kura នៃតំបន់ភាគខាងកើតចុងបំផុតប្រទេសរុស្ស៊ី។ Bulava គឺជាប្រភេទ មីស៊ីលបាលិស្ទីគអន្តរទ្វីប (ICBM) ដែលមានសមត្ថភាពពាំក្បាលគ្រាប់នុយក្លេអ៊ែរពី ៦ដល់១០គ្រាប់ ហើយ អាចបាញ់បានចំងាយ ៨,៣០០គីឡូម៉ែត្រ៕

ទណ្ឌិត សម រង្ស៉ី វាយប្រហារវិទ្យុបារាំងអន្តរជាតិ RFI ថា លំអៀងលើរដ្ឋាភិបាលកម្ពុជា ក្រោយបាក់មុខ និងខឹងច្រឡោតក្នុងកិច្ចសម្ភាសន៍ជាមួយសំណួរចាក់ដោតត្រង់ៗ

Image
(ភ្នំពេញ)៖ ទណ្ឌិត សម រង្ស៉ី មេចលនាឧទ្ទាមក្រៅច្បាប់ បានវាយប្រហាររិះគន់ទៅលើវិទ្យុបារាំងអន្ដរជាតិ RFI ថា មានភាពលំអៀងមកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោយខ្លួនបាក់មុខ និងបានខឹងច្រឡោតយ៉ាងខ្លាំង នៅក្នុងកិច្ចសម្ភាសន៍ជាមួយសំណួរចាក់ដោតត្រង់ៗ ជុំវិញការឆ្លើយតបនឹងសំណួរអំពីប្រកាសវិលត្រឡប់មក ប្រទេសកម្ពុជាវិញ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ ជុំវិញការចោទប្រកាន់បែបនេះ លោក Jean-François Tain (ហ្សង់-ហ្រ្វង់-ស្វ័រតាន់) ប្រធានគ្រប់គ្រងវិទ្យុបារាំងអន្តរជាតិ RFI ផ្នែកភាសាខ្មែរ បានថ្លែងប្រាប់ អង្គភាពព័ត៌មាន Fresh News ថា លោកមិនមានបំណងប្រតិកម្មឆ្លើយតបភ្លាមៗទេ ហើយនេះក៏មិនមែនជាលើកទី១ ដែលលោកចោទប្រកាន់វិទ្យុបារាំងអន្ដរជាតិបែបនេះ។ កាលពីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ វិទ្យុបារាំងអន្ដរជាតិ បានបង្ហោះវីដេអូសម្ភាសន៍ទាំងស្រុង នៅលើ Facebook ធ្វើឲ្យអ្នកទស្សនា បានឃើញយ៉ាងច្បាស់អំពីកាយវិការ និងទឹកមុខរបស់ទណ្ឌិត សម រង្ស៉ី ក្រោយពីលោក គួច គន្ធារ៉ា បានសួរនូវសំណួរត្រង់ៗប្រកបដោយវិជ្ជាជីវៈ ប៉ុន្ដែបែរជាលោក សម រង្ស៉ី បង្ហាញទឹកមុខខឹង និងចោទវិទ្យុបារាំងថាគ្មានវិជ្ជាជីវៈទៅវិញ។ មិនបានប៉ុន្មានម៉ោងផង ពោលនៅល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះ ទណ្ឌិត សម

មេដឹកនាំកំពូលអ៊ីរ៉ង់៖ «អាមេរិក និងអារ៉ាប់ជាអ្នកដុតឲ្យមានបាតុកម្មនៅអ៊ីរ៉ាក់ និងលីបង់»

Image
(តេហេរ៉ង់)៖ មេដឹកនាំកំពូលអ៊ីរ៉ង់លោក អាលី ខាមេណៃ (Ali Khamenei) បានអំពាវនាវឲ្យប្រជាជនលីបង់ និងអ៊ីរ៉ាក់ងាកមកកសាងស្ថិរភាពក្នុងប្រទេសពួកគេឡើងវិញ ព្រោះការធ្វើបាតុកម្មរយៈពេលជាច្រើនសប្តាហ៍មកនេះ បានបណ្តាលឲ្យមនុស្សជាង ២៥០នាក់ស្លាប់នៅអ៊ីរ៉ាក់ ខណៈនៅលីបង់វិញលោកនាយករដ្ឋមន្ត្រី សាអាដ ហារីរី (Saad Hariri) បានប្រកាសត្រៀមលាលែងពីតំណែងថែមទៀត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅល្ងាចថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០១៩។ នៅក្នុងសេចក្តីថ្លែងការណ៍មួយក្នុងថ្ងៃពុធនេះ លោក អាលី ខាមេណៃ បានចាត់ទុកចលនាបាតុកម្មដ៏ក្តៅគគុកទាំងនៅលីបង់ និងអ៊ីរ៉ាក់ ថាត្រូវបានដុតពីក្រោយដោយសហរដ្ឋអាមេរិក និងបណ្តារដ្ឋអារ៉ាប់មួយចំនួន នៅក្នុងនោះប្រទេសអ៊ីរ៉ាក់បានកើតមានអំពើហិង្សាខ្លាំងក្លា រហូតបង្ខំឲ្យអាជ្ញាធរធ្វើការបង្ក្រាប ដែលជាលទ្ធផលមនុស្សជាង ២៥០នាក់បានស្លាប់ និងរាប់ពាន់នាក់ទៀតរងរបួស។ គួរបញ្ជាក់ថា បាតុកម្មនៅអ៊ីរ៉ាក់ និងលីបង់មានគោលដៅស្រដៀងគ្នា នោះគឺក្រុមបាតុករបានស្រែកទាមទារឲ្យរដ្ឋាភិបាលរបស់ពួកគេ ដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃដូចជា ការខ្វះការងារធ្វើ ការកើនឡើងតម្លៃទំនិញ និងសេវាកម្ម ព្រមទាំងបញ្ហានៃអំពើពុករលួយផងដែរ។ ដោយឡែកបាតុករមួយចំនួនទៀត បានឈាន