កូរ៉េខាងជើងបាញ់តេស្តមីស៊ីលជាថ្មីទៀតហើយ, នេះបើតាមយោធាកូរ៉េខាងត្បូង

(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូងនាថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលជាថ្មីម្តងទៀត ដោយផ្លោងចូលទៅក្នុងសមុទ្រខាងកើត (សមុទ្រជប៉ុន)។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅ រសៀលថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០១៩។

យោងតាមសេចក្តីថ្លែងការណ៍របស់យោធាកូរ៉េខាងត្បូង ការបាញ់តេស្តមីស៊ីលនោះ ត្រូវបានធ្វើឡើងនារសៀលថ្ងៃព្រហស្បតិ៍នេះ ដោយមិនដឹងថា មីស៊ីលដែលកូរ៉េខាងជើងបានបាញ់តេស្ត គឺជាប្រភេទអ្វីឲ្យច្បាស់ ឬមួយក៏មានចំនួនប៉ុន្មានគ្រាប់ឡើយ ខណៈដែល ពួកគេកំពុងបន្តតាមឃ្លាំមើលស្ថានការណ៍។

គួរជម្រាបថា កាលពីថ្ងៃទី០៣ ខែតុលា ទីក្រុងព្យុងយ៉ាង បានអះអាងថា ខ្លួនបានទទួលជោគជ័យក្នុងការធ្វើតេស្ត គ្រាប់មីស៊ីលផ្លោង ចេញពីនាវាមុជទឹកស៊េរីថ្មី ខណៈអំឡុងពេលប៉ុន្មានខែកន្លងទៅនេះ កូរ៉េខាងជើងបានធ្វើតេស្តបាញ់មីស៊ីលជាច្រើនលើក ដែលភាគច្រើនគឺជាមីស៊ីលរយៈចម្ងាយខ្លី៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម