Posts

Showing posts from November, 2019

កម្ពុជាធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍​ព្យុះហយាត្រា​​អន្តរជាតិ​ «Dham Yatra» ខណៈប្រតិភូ​ពី​ប្រទេស​ឥណ្ឌា មក​​ដល់​ខេត្តសៀមរាប

Image
(សៀមរាប)៖ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍ ព្យុះហយាត្រាជាអន្តរជាតិធំមួយឈ្មោះ «Dham Yatra» ដែលជាព្យុះហយាត្រា ដើម្បីសាសនា និងទំនាក់ទំនងការទូតរវាងកម្ពុជា និង ឥណ្ឌា ហើយមានប្រទេសជាច្រើនចូលរួម។ ប្រតិភូឥណ្ឌា ដែលជាគណកម្មការរៀបចំធំមួយ ក្នុងព្រឹត្តិការណ៍នេះ បានមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២៩ វិច្ឆិកា និងបានប្រាប់ឲ្យដឹងពីមូលហេតុនៃការផ្ដើម ឲ្យមានការរៀបចំនេះ។ ព្រឹត្តិការណ៍ ព្យុះហយាត្រា នឹងចាប់ពីថ្ងៃទី២៩ វិច្ឆិកា រហូតដល់ថ្ងៃទី៣ ធ្នូ ក្នុងឆ្នាំ២០១៩ ក្នុង ខេត្តសៀមរាប។ លោក Dr.S.Sirajudeen តំណាងជាន់ខ្ពស់ប្រតិភូឥណ្ឌា បានថ្លែងបញ្ជាក់ថា ហេតុផលដែលនាំឲ្យមានការរៀបចំនេះ គឺដើម្បីស្វែងរកសប្បុរសជនខាងផ្នែកសាសនា ដើម្បីឲ្យជួយបរិច្ចាគជាថិវកា ជាប្រយោជន៍ដល់សាសនានៅកម្ពុជា និងដើម្បីឲ្យកម្ពុជា ដែលជាម្ចាស់ផ្ទះនៅក្នុងឆ្នាំនេះ មានលទ្ធភាពកសាងវិហារមួយ ដើម្បីបម្រើឲ្យប្រយោជន៍សង្គម និងពុទ្ធសាសនា។ លោកថា ប្រទេសឥណ្ឌា និងសម្ដេចសង្ឃឥណ្ឌា ​គឺជាអ្នកផ្ដើមរៀបចំឲ្យមានព្រឹត្តិការណ៍នេះ​ និងបានរៀបចំជ្រើសយក​ទឹកដីខេត្តសៀមរាប ជាទីតាំងដែលត្រូវស្វែងរក​ ការសាងសងព្រះវិហារធំមួយ សម្រាប់អ្នកមានជំនឿ​លើព្រះពុទ្ធសាសនា នៅក្នុងពេលខាងម

យ៉េមែន៖ ក្រុមឧទ្ទាមហ៊ូទី បាញ់ទម្លាក់ឧទ្ធម្ភាគចក្រអារ៉ាប៊ីសាអូឌីត ផ្ដាច់ជីវិតពីឡុតពីរនាក់

Image
(ឌូបៃ)៖ ក្រុមឧទ្ទាមហ៊ូទី គាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសយ៉េមែន បានអះអាងថា ពួកគេបានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រ Apache មួយគ្រឿងរបស់អារ៉ាប៊ីសាអូឌីត នៅក្បែរព្រំដែនយ៉េមែន-អារ៉ាប៊ីសាអូឌីត ដោយផ្ដាច់ជីវិតពីឡុតពីរនាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនចេញផ្សាយនៅថ្ងៃសុក្រនេះ នៅលើ Twitter អ្នកនាំពាក្យក្រុមឧទ្ទាមហ៊ូទី បានគូសបញ្ជាក់ ដូច្នេះថា៖ «ឧទ្ធម្ភាគចក្រ Apache មួយគ្រឿងរបស់អារ៉ាប៊ីសាអូឌីត ត្រូវបានបាញ់ទម្លាក់ដោយគ្រាប់មីស៊ីលរបស់ពួកយើង ...ហើយពីឡុតពីរនាក់ បានបាត់បង់ជីវិត បន្ទាប់ពីឧទ្ធម្ភាគចក្រនេះផ្ទុះឆេះទាំងស្រុង»។ ប៉ុន្តែភ្លាមៗ អារ៉ាប៊ីសាអូឌីត មិនទាន់ទទួលស្គាល់ការអះអាងរបស់ក្រុមឧទ្ទាមហ៊ូទី នៅឡើយទេ ខណៈគេដឹងថា Apache គឺជាឧទ្ធម្ភាគចក្រដែលទីក្រុងរីយ៉ាដ ទិញពីសហរដ្ឋអាមេរិក៕

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បើកកិច្ចប្រជុំក្រុមការងារអន្ដរក្រសួង ស្ដីពីវិភាគដំបូងលើការកេងប្រវ័ញ្ចផ្លូវភេទកុមារ តាមប្រពន្ធអនឡាញ

Image
(សៀមរាប)៖ អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) សហការជាមួយអង្គការ Terre des hommes Netherland រៀបចំកិច្ចប្រជុំ ក្រុមការងារបច្ចេកទេសអន្តរក្រសួង ស្ដីពី វិភាគដំបូងលើការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធ អនឡាញនៅកម្ពុជា (OCSE) ធ្វើឡើងនៅខេត្តសៀមរាប ចាប់ពីថ្ងៃ២៥ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដឹកនាំដោយលោកស្រី សម្បត្តិ សុគន្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ក.ជ.ក តំណាងលោកស្រី ញ៉េប សុភាព អគ្គលេខាធិការ។ កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិនិត្យ និងផ្ដល់យោបល់លើខ្លឹមសារវិភាគស្ថានភាពដំបូង ស្ដីពីការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញនៅកម្ពុជា និងកែសម្រួលនៅអត្ថបទនេះ ឲ្យស្របនឹងបរិបទ និងស្ថានភាពបច្ចុប្បន្នរបស់កម្ពុជា ដែលជាសមាជិក Pathfinding ដែលកំពុងចូលរួមយ៉ាងសកម្ម ក្នុងការលុបបំបាត់ អំពើហិង្សាលើកុមារ។ កិច្ចប្រជុំមានការចូលរួមពីលោក លោកស្រី ដែលអញ្ជើញមកពី ក្រសួង ស្ថាប័ន ពាក់ព័ន្ធនានា ក្នុងនោះ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ (នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន, នាយកដ្ឋានប្រឆាំងបទល្មើសតាមបច្ចេកវិទ្យា) ក្រសួងប្រៃសណីយ៍ និងទូរ

យោធាស៊ីរី បាញ់ទម្លាក់យន្ដហោះដ្រូនស៊ើបការណ៍តួកគី នៅខេត្ត Al-Hasakah

Image
(ស៊ីរី)៖ ប្រព័ន្ធផ្សព្វផ្សាយ SANA បានឱ្យដឹងថា យោធាស៊ីរី បានបាញ់ទម្លាក់យន្ដហោះដ្រូនស៊ើបការណ៍មួយគ្រឿងរបស់ តួកគី នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ កំឡុងពេលហោះចូលក្នុង ដែនអាកាសនៃខេត្ត al-Hasakah។ នេះបើតាមដកស្រង់ ការផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ យោងតាមសារព័ត៌មានស៊ីរី SANA យន្ដហោះដ្រូនស៊ើបការណ៍តួកគី UAV ខាងលើត្រូវបានយោធាស៊ីរី រកឃើញនៅឯ តំបន់ Hamu។ ប៉ុន្តែ ទីក្រុងអង់ការ៉ា មិនទាន់ទទួលស្គាល់សេចក្ដីរាយការណ៍នេះទេ ខណៈការបាញ់ទម្លាក់នេះកើតមាន ឡើង ខណៈកងទ័ពរដ្ឋាភិបាលស៊ីរី កំពុងប៉ះទង្គិចដោយអាវុធជាមួយកងជីវពលគំាទ្រដោយតួកគី ដែលបាននិងកំពុងពង្រីក វត្តមានរបស់ខ្លួននៅក្នុងតំបន់ ក្រោយតួកគីបើកប្រតិបត្តិការយោធាបោសសម្អាតក្រុមសកម្មប្រយុទ្ធឃើដ កាលពីខែតុលា កន្លងទៅ។ គួរជម្រាបថា តួកគី បានសម្រេចចិត្តផ្អាកប្រតិបត្តិការយោធាប្រឆាំងក្រុមសកម្មប្រយុទ្ធឃើដ កាលពីថ្ងៃទី២២ ខែតុលា ប៉ុន្តែ បានអះអាងថានឹងបើកការវាយលុកឡើងវិញ ក្នុងករណីចាំបាច់៕

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម អំពាវនាវឲ្យវិនិយោគិនចិន បន្ដបណ្តាក់ទុនរកស៊ីនៅកម្ពុជា ឲ្យកាន់តែច្រើនថែមទៀត

Image
(ភ្នំពេញ)៖ លោក សំ សិរីរតន៍ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអំពាវនាវដល់អ្នកវិនិយោគចិន ដែលមិនទាន់បានមកកម្ពុជា ជាពិសេសវិនិយោគគិន ខេត្តសានស៊ី សូមមកសិក្សាស្វែងយល់ពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា ព្រមទាំងសម្រេចចិត្តបណ្តាក់ទុនរកស៊ីនៅកម្ពុជា ឲ្យកាន់តែច្រើនថែមទៀត។ ការអំពាវនាវនេះបានធ្វើឡើងក្នុងឱកាសពិធីបើកវេទិកាជំរុញធុរកិច្ច និងវប្បធម៍កម្ពុជា-ចិន (សានស៊ី) នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយមានការចូលរួមពី លោក Wu Fujie អនុប្រធានក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិចិន ខេត្តសានស៊ី រួមជាមួយគណៈប្រតិភូចិន មកពីខេត្តសានស៊ី និងអ្នកពាក់ព័ន្ធជាច្រើនទៀត។ លោក សំ សិរីរតន៍ បានលើកឡើងថា លោកធានាជូនវិនិយោគិនគ្រប់រូបនូវបរិស្ថាន ប្រកបដោយភាពអំណោយផល និងជួយជំរុញដល់ការវិនិយិគ ពិសេសគឺសុខសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ក្របខ័ណ្ឌច្បាប់ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។ លោកបានឲ្យដឹងថា កម្ពុជាបានបន្តធ្វើកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិន លើវិស័យនានា ទាក់ទងនឹងពាណិជ្ជកម្មជាច្រើនដូចជា ការបង្កើតមជ្ឈមណ្ឌល ពាណិជ្ជកម្មកម្ពុជា នៅក្នុងទីក្រុងធំៗមួយចំនួននៃប្រទេសចិន, ការចុះហត្ថលេខាលើលិខិតប្តូរសារ ដែលបាន