យ៉េមែន៖ ក្រុមឧទ្ទាមហ៊ូទី បាញ់ទម្លាក់ឧទ្ធម្ភាគចក្រអារ៉ាប៊ីសាអូឌីត ផ្ដាច់ជីវិតពីឡុតពីរនាក់

(ឌូបៃ)៖ ក្រុមឧទ្ទាមហ៊ូទី គាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសយ៉េមែន បានអះអាងថា ពួកគេបានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រ Apache មួយគ្រឿងរបស់អារ៉ាប៊ីសាអូឌីត នៅក្បែរព្រំដែនយ៉េមែន-អារ៉ាប៊ីសាអូឌីត ដោយផ្ដាច់ជីវិតពីឡុតពីរនាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនចេញផ្សាយនៅថ្ងៃសុក្រនេះ នៅលើ Twitter អ្នកនាំពាក្យក្រុមឧទ្ទាមហ៊ូទី បានគូសបញ្ជាក់ ដូច្នេះថា៖ «ឧទ្ធម្ភាគចក្រ Apache មួយគ្រឿងរបស់អារ៉ាប៊ីសាអូឌីត ត្រូវបានបាញ់ទម្លាក់ដោយគ្រាប់មីស៊ីលរបស់ពួកយើង ...ហើយពីឡុតពីរនាក់ បានបាត់បង់ជីវិត បន្ទាប់ពីឧទ្ធម្ភាគចក្រនេះផ្ទុះឆេះទាំងស្រុង»។

ប៉ុន្តែភ្លាមៗ អារ៉ាប៊ីសាអូឌីត មិនទាន់ទទួលស្គាល់ការអះអាងរបស់ក្រុមឧទ្ទាមហ៊ូទី នៅឡើយទេ ខណៈគេដឹងថា Apache គឺជាឧទ្ធម្ភាគចក្រដែលទីក្រុងរីយ៉ាដ ទិញពីសហរដ្ឋអាមេរិក៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម