Posts

Showing posts from August, 2020

ឥណ្ឌាចោទចិនថា បានចល័តយោធានៅតំបន់ព្រំដែន កំពុងមានជម្លោះ ដែលជាទង្វើរំលោភលើកិច្ចចរចា

Image
(ញូដេលី)៖ យោធាឥណ្ឌាបានអះអាងនៅថ្ងៃចន្ទនេះថា កងទ័ពចិនបានធ្វើការចល័ត កាលពីចុងសប្តាហ៍មុននេះ នៅតំបន់ព្រំដែនជម្លោះដ៏រសើប រវាងមហាយក្សអាស៊ីទាំងពីរ បន្ទាប់ពីការផ្ទុះជម្លោះមួយប្រាវ កាលពីប៉ុន្មានខែមុន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២០។ សេចក្តីថ្លែងការណ៍ពីយោធាឥណ្ឌា បានគូសបញ្ជាក់យ៉ាងដូច្នេះថា «នៅយប់ថ្ងៃទី២៩ និងទី៣០ ខែសីហា ឆ្នាំ២០២០ កងទ័ពរំដោះប្រជាជនចិន (PLA) បានរំលោភកិច្ចព្រមព្រៀង ដែលបានធ្វើឡើងនៅក្នុងជំនួបរវាងមន្ត្រី យោធា និងការទូតរវាងប្រទេសទាំងពីរ ដោយបានធ្វើការចល័តទ័ព នាំឲ្យស្ថានការណ៍បច្ចុប្បន្នត្រូវប្រែប្រួល»។ នៅក្នុងសេចក្តីថ្លែងការណ៍ខាងលើនេះ ឥណ្ឌាក៏បញ្ជាក់ផងដែរថា កងកម្លាំងយោធារបស់ខ្លួនបានព្រមានចិន មិនឲ្យផ្លាស់ប្តូរការពិតណាមួយ ដែលកំពុងមានជាក់ស្តែងនោះឡើយ។ ចំពោះសេចក្តីថ្លែងការណ៍ របស់យោធាឥណ្ឌាពេលនេះ មិនទាន់ទទួលបានការឆ្លើយតបណាមួយ ពីសំណាក់ភាគីចិននៅឡើយទេ។ គួរជម្រាបថា កាលពីពាក់កណ្តាលខែមិថុនា ឆ្នាំ២០២០ មានការផ្ទុះអាវុធដាក់គ្នាមួយប្រាវរវាងកងទ័ពចិន និងឥណ្ឌា នៅតំបន់ជ្រលងភ្នំហ្គាល់វ៉ាន (Galwan Valley) ដែលជាចំណុចនៃការប្រមូលផ្តុំកម្លាំងទ័ពរវាងចិន និងឥណ្ឌា។ ក្នុងហេតុការ

គ.ជ.ប ដាក់ឲ្យដំណើរការប្រព័ន្ធផ្លាស់ប្តូរឯកសារ ចុះឈ្មោះបោះឆ្នោត Online លើកដំបូង សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០

Image
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងដាក់ឲ្យដំណើរការប្រព័ន្ធ ផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោតពីចម្ងាយ (អនឡាញ) លើកដំបូង សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០។ ការដាក់ដំណើរការនេះ ដើម្បីបង្កលក្ខណៈងាយស្រួល ឲ្យអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ឆ្នាំ២០១៩ ដែលបានប្រើប្រាស់ឯកសារ ចុះឈ្មោះបោះឆ្នោត ដូចជា អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ (អ.ខ) ប្រភេទ១ និងប្រភេទ២ អស់សុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការ ចុះឈ្មោះ បោះឆ្នោត (ឯ.អ) បានផ្លាស់ប្តូរឯកសារ ចុះឈ្មោះបោះឆ្នោតរបស់ខ្លួនគ្រប់ៗគ្នា សំដៅធ្វើឲ្យបញ្ជីបោះឆ្នោតកាន់តែមានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព។ គ.ជ.ប បានគូសបញ្ជាក់ថា ប្រព័ន្ធផ្លាស់ប្តូរឯកសារនេះ នឹងដំណើរការតាមគេហទំព័រ voterlist.nec.gov.kh ចាប់ពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។ អ្នកមានឈ្មោះ និងទិន្នន័យក្នុង អ.ខ ប្រភេទថ្មីមានឈីប (Chip) ដូចគ្នាទៅនឹងឈ្មោះ និងទិន្នន័យក្នុង បញ្ជីបោះឆ្នោតចុងក្រោយ ឆ្នាំ២០១៩ អាចស្នើសុំផ្លាស់ប្តូរ អ.ខ ប្រភេទថ្មីរបស់ខ្លួនតាមអនឡាញ ចាប់ពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។ អ្នកមានឈ្មោះ ឬ/និងទិន្នន័យក្

អ៉ីស្រាអែល៖ បាតុកររាប់ម៉ឺននាក់ ប្រមូលផ្ដុំគ្នាជាថ្មីក្នុងទីក្រុងហ្សេរុយសាឡឹម ទាមទារឱ្យលោក Netanyahu ចុះចេញពីតំណែង

Image
(ហ្សេរុយសាឡឹម)៖ បាតុករអ៉ីស្រាអែលរាប់ម៉ឺននាក់ បាននាំគ្នាធ្វើបាតុកម្មតវ៉ាសាជាថ្មី នៅក្នុងទីក្រុងហ្សេសាឡឹម ដើម្បីទាមទារឱ្យលោក Benjamin Netanyahu ចុះចេញពីតំណែង ខណៈនាយករដ្ឋមន្ត្រីរូបនេះកំពុងប្រឈមមុខនឹងសវនាការជុំវិញសំណុំរឿងពុករលួយ និងការចោទប្រកាន់ពីបរាជ័យក្នុងការដោះស្រាយវិបត្តិ COVID-19។ នេះបើតាមការដកស្រង់ផ្សាយពីសារព័ត៌មាន Times Of Israel នៅថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២០។ បើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក មនុស្សប្រមាណ ២០,០០០នាក់ បានចូលរួមក្នុងបាតុកម្មតវ៉ាកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ នៅទីក្រុងហ្សេរុយសាឡឹម។ ប៉ុន្តែ ក្រុមអ្នករៀបចំបាតុកម្មតវ៉ា អះអាងថាមានមនុស្ស ៣៧,០០០នាក់ បានចូលរួមក្នុងបាតុកម្មតវ៉ា ហើយបាតុកម្មតវ៉ាក្នុងបុព្វហេតុទាមទារឱ្យលោក Netanyahu ចុះចេញពី តំណែងដូចគ្នានេះ ក៏កើតមានឡើងផងដែរ នៅតាមទីក្រុងមួយចំនួនទៀត ក្នុងប្រទេសអ៉ីស្រាអែល។ បាតុកម្មតវ៉ាក្នុងទីក្រុងហ្សេរុយសាឡឹម បានធ្វើឡើងអស់រយៈពេលជាច្រើនសប្ដាហ៍មកហើយ ពោលគឺក្រុមបាតុករតែងតែប្រមូលផ្ដុំគ្នា នៅថ្ងៃចុងសប្ដាហ៍ ហើយនៅលើក នេះគឺមានអ្នកចូលរួមច្រើនជាងលើកមុនៗ។ ចំណែកឯ ការប៉ះទង្គិចគ្នារវាងក្រុមបាតុករ និងប៉ូលិសក៏បានកើតឡើងផងដែរ នៅក្បែរគេហដ្ឋាលោក Ne

ក្រសួងសុខាភិបាល គ្រោងនឹងសាងសង់មណ្ឌលចត្ដាឡីស័កចំនួន៤អគារធំៗ នៅពេលឆាប់ខាងមុខនេះ

Image
(ភ្នំពេញ)៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្ដិ បានថ្លែងឱ្យដឹងថា បច្ចុប្បន្ននេះក្រសួងបាននឹងកំពុងសហការជាមួយសាលាធានីភ្នំពេញ គ្រោងនឹងសាងសង់អគារសម្រាប់ធ្វើចត្ដាឡីស័កចំនួន៤អគារ ក្នុងទំហំដីប្រហែល១ហិចតា ដែលស្ថិតក្នុងតំបន់មួយនៃរាជធានីភ្នំពេញ នាពេលដ៏ឆាប់ខាងមុខនេះ។ ការថ្លែងបែបនេះរបស់ លោកស្រី យក់ សម្បត្ដិ ក្នុងឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ គណៈកម្មការអន្ដរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ១៩ នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះ នាទីស្ដីការក្រសួងសុខាភិបាល។ លោកស្រី យក់ សម្បត្ដិ បានថ្លែងបន្ដថា «អគារដែលនឹងត្រូវសាងសង់ឡើងក្នុងពេលនេះដ៏ឆាប់ខាងមុខនេះ នឹងអាចទទួលបានអ្នកចត្ដាឡីស័ក ៨០០-៩០០នាក់ ដែលមានទាំងបន្ទប់សម្រាប់ព្យាបាលជំងឺបឋមផងដែរ បើសិនមានអាការៈមិនស្រួលភ្លាមៗជាមួយគ្រូពេទ្យឯកទេសនៅទីនោះ»។ បច្ចុប្បន្នអ្នកដំណើរពីក្រៅប្រទេស ត្រលប់ចូលមកកម្ពុជា គឺមានមណ្ឌលចត្ដាឡីស័កចំនួន៥ សម្រាប់សម្រាករង់ចាំទទួលលទ្ធផលតេស្ដកូវីដ១៩ ដែលមាននៅវិទ្យាល័យហ៊ុនសែន ជម្ពូវ័ន ដែលត្រូវប្រគល់ជូនក្រសួងអប់រំវិញ ពេលបើកដំណើរការសិក្សាខាងមុខនេះ, វិទ្យាល័យ ហ៊ុន សែន បុរី១០០ខ្នង, នៅកងទ័ពអាកាស, សាលាគរុកោសល្យ ភ្នំពេញថ្មី និងអនុវិទ្យាល័យ សម្ដេចតេជោ ហ៊ុន

គណៈកម្មការអន្ដរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ១៩ ប្រជុំពិភាក្សាសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែនរវាង ជប៉ុន និងកម្ពុជា

Image
(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងប្រធានគណៈកម្មការអន្ដរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំពិភាក្សាសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែនរវាង ជប៉ុន និងកម្ពុជា ។ កិច្ចប្រជុំដែលធ្វើឡើងនៅទីស្ដីក្រសួងសុខាភិបាលនេះ មានការចូលរួមមន្ត្រីជាន់ខ្ពស់ពី ក្រសួងការបរទេស, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងគណៈកម្មការអន្ដរក្រសួងទាំងអស់ ក្នុងគោលបំណង ពិភាក្សារួមគ្នា ស្នើសុំបើកជើងហោះហើររវាង ជប៉ុន-កម្ពុជាឡើងវិញ ដើម្បីជាការអនុញ្ញាតឱ្យនិស្សិតខ្មែរ បានបន្ដការសិក្សានៅជប៉ុន និងបើកទំនាក់ទំនងផ្នែក អ្នកវិនិយោគិន និងធុរជន ដែលត្រូវមកធ្វើការពាណិជ្ជកម្មនៅកម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។ លោកស្រីរដ្ឋលេខាធិការ បានថ្លែងបន្ដថា «កិច្ចប្រជុំនេះ បានឯកភាពជាគោលការណ៍ហើយ នឹងធ្វើជារបាយការណ៍ ដើម្បីសូមឯកភាពពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា»។ គួរបញ្ជាក់ថា កន្លងមកកម្ពុជាមិនបានបិទជើងហោះហើរពីជប៉ុននោះទេ តែដោយសារជប៉ុន បានសម្រេចប្រកាសដាក់ប្រទេសរបស់ខ្លួនទាំងមូលតែម្តង ទៅក្ន

ចិនបញ្ជាក់ច្បាស់ៗប្រាប់អឺរ៉ុប៖ «បញ្ហាហុងកុង និងស៊ីនជាំង គឺជារឿងផ្ទៃក្នុងចិនសុទ្ធសាធ ដូច្នេះគ្មានបរទេសណាមានសិទ្ធិលូកលាន់»

Image
(ប៉ារីស)៖ រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានចេញមុខការពារជំរុំឃុំឃាំង នៅក្នុងតំបន់ស្វយ័ត ស៊ីនជាំង (Xinjiang) រួមទាំងច្បាប់សន្តិសុខជាតិថ្មី លើទីក្រុងហុងកុង ដោយទាត់ចោលការព្រួយបារម្ភនានារបស់សហភាពអឺរ៉ុប ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២០។ នៅក្នុងសន្និសីទសារព័ត៌មានមួយ ក្នុងទីក្រុងប៉ារីសប្រទេសបារាំង កាលពីថ្ងៃអាទិត្យ នាឱកាសបំពេញទស្សនកិច្ចមួយជុំនៅទ្វីបអឺរ៉ុប លោក វ៉ាង យី ក៏បានព្រមានផងដែរចំពោះការប៉ុនប៉ង លូកលាន់កិច្ចការផ្ទៃក្នុងរបស់ចិន លោកក៏មិនភ្លេចបញ្ជាក់ជាថ្មីឡើងវិញដែរថា អ្នកទាំងឡាយណា ដែលបានបញ្ជូនទៅកាន់ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈក្នុងតំបន់ Xinjiang ត្រូវបានដោះលែងហើយ បើទោះជាក្រុមសិទ្ធិមនុស្ស និងសាច់ញាតិអះអាងពីការបន្តឃុំខ្លួន ជនជាតិដើមភាគតិចមូស្លីមអ៊ុយហ្គឺ (Uighur) រួមទាំងការដាច់ការទាក់ ទងជាមួយសមាជិកគ្រួសាររបស់ពួកគេទាំងនោះក៏ដោយ។ បើតាមរបាយការណ៍អង្គការសហប្រជាជាតិ រដ្ឋាភិបាលចិន បានឃុំឃាំងជនជាតិដើមភាគតិចមូស្លីម Uighur ប្រមាណ ១លាននាក់ នៅតាមមន្ទីរឃុំឃាំងជាច្រើនក្នុងតំបន់ស្វយ័ត Xinjiang និងចោទប្រកាន់អាជ្ញាធរចិនពីការរំលោភសិ

ក្រុមហ៊ុនមួយបោះទុនវិនិយោគផលិតម៉ាស និងស្រោមដៃ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់, គ្រោងចាប់ដំណើរការនៅចុងខែតុលា ឆ្នាំ២០២០ ជាមួយតម្រូវការកម្លាំងពលកម្មជាង៣ពាន់នាក់

Image
(ពោធិ៍សាត់)៖ បច្ចុប្បន្ននេះ ការរីករាលដាល់នៃជំងឺកូវីដ១៩ នៅតែជាក្ដីបារម្ភ បើទោះបីជាវ៉ាក់សាំងការពារត្រូវបានបណ្តាប្រទេសមួយចំនួន បានធ្វើតេស្តសាកល្បង និងចេញលក់យ៉ាងណាក្តី តែ តម្រូវការ នៃការប្រើប្រាស់ម៉ាសក្នុងបណ្ដាប្រទេសនីមួយៗ ជាក់ស្តែងនៅប្រទេសកម្ពុជា ក៏នៅមានកើនឡើងជាលំដាប់ ដែលធ្វើឱ្យម៉ាសមានតម្លៃខ្ពស់ និងពិបាកក្នុងការស្វែងរកទិញ។ ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុនមួយ បានបោះទុនវិនិយោគ ដែលត្រៀមបើកដំណើរការរោងចក្រផលិតម៉ាស និងស្រោមដៃ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់។ នេះបើយោងតាមលោក លីវ សេងហ៊ីម អភិបាលស្រុកក្រគរ បានឱ្យដឹងនារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ។ លោកអភិបាលស្រុក លីវ សេងហ៊ីម បានឱ្យដឹងទៀតថា ក្រុមហ៊ុននោះ មានទីតាំងផ្លូវទៅរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ លោកបានបន្ថែមថា នៅចុងខែតុលា ឆ្នាំ២០២០ឆាប់ៗខាងមុខ ក្រុមហ៊ុននឹងចាប់ផ្តើមបើកដំណើរការ និងត្រូវការកម្លាំងពលកម្ម ប្រមាណជាង៣ពាន់នាក់ សម្រាប់ខ្សែចង្វាក់ផលិតម៉ាស និងស្រោមដៃមួយនេះ ដែរនេះគឺជាការឆ្លើយតបជាពិសេសមួយទៅនឹងការអំពាវនាវ របស់សម្តេចតេជោ ហ៊ុន សែន ដែលបាលស្នើឱ្យបណ្តារោងចក្រកាត់ដេរនានា សូមចូលរួមជួយផលិតម៉ាស ឱ្យកម្មករប

សំណង់ភោជនីយដ្ឋាន តូបលក់ដូរ អគាររដ្ឋ ១៥០ខ្នង ត្រូវបានរុះរើរួចរាល់ទាំងស្រុងនៅបរិវេណខាងលិចប្រាសាទអង្គរវត្ត

Image
(សៀមរាប)៖ សំណង់ភោជនីយដ្ឋាន អគាររដ្ឋ តូបលក់ដូរវត្ថុអនុស្សាវរីយ៍ លក់ម្ហូបអាហារ សម្លៀកបំពាក់ និងគ្រឿងភេសជ្ជៈផ្សេងៗចំនួនប្រមាណ ១៥០ខ្នង ត្រូវបានរុះរើរួចរាល់ទាំងស្រុងនាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ពីបរិវេណខាងលិចប្រាសាទអង្គរវត្ត ទាំងផ្នែកខាងត្បូងផ្លូវចូល និងមាត់ត្រពាំងសេស។ កិច្ចការនេះបានដំណើរការកាលពីដើមឆ្នាំ២០២០ ដោយមានការស្ម័គ្រ និងឆន្ទៈរួមចំណែកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ និងសម្បទាទេសចរណ៍របស់ម្ចាស់សំណង់អាជីវកម្ម ក្រោមកិច្ចសម្របសម្រួលរបស់អាជ្ញាធរជាតិអប្សរា ដើម្បីរួមគ្នាលើកតម្លៃរមណីយដ្ឋានអង្គរឱ្យសមជាបេតិកភណ្ឌពិភពលោក។ ចំពោះអាជីវករដែលបានរុះរើតូបខ្លួនរួចរាល់ហើយ នឹងចាប់ផ្តើមដំណើរការលក់ដូរឡើងវិញ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ នេះតទៅ នៅក្នុងបរិវេណនៃបណ្តុំអគារទីលានបដិសណ្ឋារកិច្ច ដែលជាសំណង់ថ្មី ស្អាត ងាយស្រួល ហើយមានអនាម័យជាងមុន។ តាមគម្រោងរបស់អាជ្ញាធរជាតិអប្សរា នឹងកែប្រែតំបន់អតីតសំណង់ដែលរុះរើនេះហើយ រៀបចំឱ្យក្លាយជាផ្លូវថ្មើជើង សួនឈើប្រណីត ឈើផ្កាព្រៃ និងរុក្ខជាតិលម្អដែលមានក្លិនពិដោរក្រអូបៗផង ជាការកែប្រែទីនេះឱ្យមានភាពស្រស់បំព្រង មានពណ៌បៃតង បរិយាកាសល្អ និងសណ្តាប់ធ្នាប់កាន់ប្រសើរឡើង៕

ByteDance បញ្ជាឱ្យវិស្វករ TikTok បិទប្រតិបត្តិការនៅសហរដ្ឋអាមេរិក

Image
(អាមេរិក)៖ ក្រុមហ៊ុនចិនដែលកំពុងល្បីឈ្មោះ ByteDance បានបញ្ជាទៅកាន់ក្រុមការងារវិស្វកររបស់ TikTok ឱ្យបិទរាល់​ប្រតិបត្តិការនៅក្នុង​សហរដ្ឋ​អាមេរិក ខណៈដែលពេលនេះក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់អាមេរិកកំពុងចរចាទិញ TikTok។ នេះបើយោងតាមការចេញផ្សាយរបស់​សារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០។ តាមការចេញផ្សាយរបស់សារព័ត៌មាន Reuters បានឱ្យដឹងថា ក្រុមហ៊ុន ByteDance បានបញ្ជាឱ្យក្រុមវិស្វករ TikTok ធ្វើការត្រូតពិនិត្យតាម​បែប​បច្ចេក​ទេស ក្នុងការបិទប្រតិបត្តិការនៅសហរដ្ឋអាមេរិក ហើយបង្ហាញលទ្ធផលវិញនៅក្នុងសប្ដាហ៍នេះ តាមលទ្ធភាពដែលអាចធ្វើបាន មានន័យថា TikTok ជា​អ្នកបិទប្រតិបត្តិការនៅអាមេរិក មិនមែនអាមេរិកបិទប្រតិបត្តិការរបស់ TikTok នោះទេ។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី០៦ ខែសីហា លោកត្រាំ បានចេញបញ្ជាទុកពេល ៤៥ថ្ងៃ ឱ្យក្រុមហ៊ុន TikTok ប្ដូរពីក្រុមហ៊ុនចិន មកជាក្រុមហ៊ុន​អាមេរិក បើមិនដូច្នេះទេ និងបិទរាល់ប្រតិបត្តិការនៅក្នុងសហរដ្ឋអាមេរិក ដោយការបញ្ជាទិញ ត្រូវបានលោកត្រាំ ធ្វើឡើងដោយសារតែមានហានិភ័យ​ផ្នែកសន្តិសុខជាតិ៕

នាយករដ្ឋមន្រ្តី អាបេ មានគម្រោងលាលែងពីតំណែងដោយសារបញ្ហាសុខភាព

Image
(ជប៉ុន)៖ នាយករដ្ឋមន្រ្តី អាបេ មានគម្រោងលាលែងពីតំណែងដោយសារបញ្ហាសុខភាព នេះបើយោងតាមសារព័ត៌មានរបស់ជប៉ុនចេញផ្សាយមុននេះបន្តិច នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ។ ទូរទស្សន៍ជប៉ុន NHK បានចេញផ្សាយអំពីព័ត៌មានខាងលើនេះ ខណៈដែលប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ទាំងនៅក្នុងប្រទេសជប៉ុន និងទូទាំងពិភពលោក បានចេញផ្សាយអំពីបញ្ហាសុខភាពរបស់លោក អាបេ ស៊ីនហ្សូ ក្រោយពីលោកបានចូលមន្ទីរពេទ្យចំនួនពីរដង ក្នុងរយៈពេលមួយសប្តាហ៍។ គួរបញ្ជាក់ថា ក្រោយការពិនិត្យសុខភាព នៅមន្ទីរពេទ្យទីក្រុងតូក្យូអស់រយៈពេលជិត ៨ម៉ោងនៅថ្ងៃទីមួយ លោក អាបេ ត្រូវបានគេរាយការណ៍ថា នៅបន្តជំងឺរុំារ៉ៃរបស់លោកដដែល នោះគឺបញ្ហាពោះរៀន ដែលជាកត្តាធ្លាប់ជម្រុញឲ្យលោក លាលែងចេញពីតំណែងម្តង កាលពីឆ្នាំ២០០៧។ សម្រាប់ពេលនេះ រដ្ឋាភិបាលជប៉ុនមិនទាន់ប្រកាសជាផ្លូវការថា តើការលាលែងរបស់លោក អាបេ នឹងត្រូវធ្វើឡើងនៅពេលណាមួយ ឲ្យជាក់លាក់នោះឡើយ៕

ធនាគារជាតិនៃកម្ពុជា ចាត់ទុកការអភិវឌ្ឍធនធានមនុស្ស ជាកត្តាសំខាន់សម្រាប់ ឈានឆ្ពោះទៅសម្រេចបានគោលដៅយុទ្ធសាស្ត្ររបស់ខ្លួន

Image
(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា ចាត់ទុកការអភិវឌ្ឍធនធានមនុស្ស ជាកត្តាសំខាន់សម្រាប់ ឈានឆ្ពោះទៅសម្រេចបានគោលដៅយុទ្ធសាស្ត្ររបស់ខ្លួន ដោយក្នុងនោះធនាគារជាតិបានបង្កើត វគ្គសិក្សា NBC-FSI Connect ជាវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធ Online ក្នុងកម្មវិធីអភិវឌ្ឍ៍សមត្ថភាពធនធានមនុស្ស ដែលត្រូវបានបង្កើតឡើង ក្រោមការផ្តួចផ្តើមរបស់ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា។ វគ្គសិក្សា NBC-FSI Connect បង្កើតឡើងក្នុងគោលបំណងធ្វើឯកទេសកម្មផ្នែកត្រួតពិនិត្យធនាគារ ដើម្បីឆ្លើយតបទៅតាមការប្រែប្រួលនៃនិម្មាបនកម្មហិរញ្ញវត្ថុនិងនិយាមអន្តរជាតិ និងសម័យកាលរីកចម្រើនៃប្រព័ន្ធធនាគារនាពេលបច្ចុប្បន្ន។ វគ្គ NBC-FSI Connect នេះ តម្រូវឱ្យសិក្ខាកាមសិក្សាតាមប្រព័ន្ធ Online និងត្រូវបានបែងចែកជា៣កម្រិតគឺ កម្រិតបឋម កម្រិតមធ្យម និងកម្រិតខ្ពស់ សម្រាប់រយៈពេលសិក្សាប្រមាណជាង៣ឆ្នាំ។ នៅដើមឆ្នាំ២០២០នេះ ធនាគារជាតិនៃកម្ពុជា បានទិញសិទ្ធិសិក្សាជូនមន្ត្រីបុគ្គលិកសរុបប្រមាណ៣០៣រូប និងដាក់ឱ្យដំណើរការសិក្សា និងបានរៀបចំឱ្យប្រឡងតាមប្រព័ន្ធ Online ជាផ្លូវការជាបន្តបន្ទាប់។ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ ធនាគារជាតិនៃកម្ពុជា បានរៀបចំការប្រឡងផ្លូវការលើកទី៣១

ទីបំផុតលោក ដូណាល់ ត្រាំ ទទួលយកការតែងតាំងជាបេក្ខជនប្រធានាធិបតី តំណាងបក្សសាធាណរដ្ឋសម្រាប់អាណត្តិទី២

Image
(វ៉ាស៊ីនតោន)៖ នៅក្នុងសមាជគណបក្សសាធារណរដ្ឋថ្ងៃទី ៤ ដែលត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា (ពេលវេលានៅវ៉ាស៊ីនតោន) ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានយល់ព្រមទទួលយក ការតែងតាំងធ្វើបេក្ខជនប្រធានាធិបតីរបស់បក្សនេះ ដើម្បីតតាំងជាមួយលោក ចូ បៃដិន ជាបេក្ខជនប្រធានាធិបតី នៃគណបក្សប្រជាធិបតេយ្យ នៅក្នុងការបោះឆ្នោតថ្ងៃទី០៣ ខែវិច្ឆិកាខាងមុខ។ នេះបើតាមការចេញផ្សាយដោយ Sputnik នាព្រឹកថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២០។ ការប្រកាសទទួលយករបស់លោក ដូណាល់ ត្រាំ ខាងលើនេះ បានធ្វើឡើងក្រោយពីអង្គសមាជនៃគណបក្សសាធារណរដ្ឋ បានសម្រេចតែងតាំងរូបលោក ជាបេក្ខជនប្រធានាធិបតីរបស់បក្ស កាលពីថ្ងៃទី២៥ ខែសីហា (ពេលវេលានៅអាមេរិក)។ លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «នៅក្នុងទឹកចិត្តពោពេញដោយការដឹងគុណ និងសុទិដ្ឋិនិយមដែលគ្មានព្រំដែន ខ្ញុំពិតជាមានមោទនភាពក្នុងការទទួលយក ការតែងតាំងនេះ ដើម្បីឈានទៅចាប់យកតំណែង ជាប្រធានាធិបតីអាមេរិកបន្តទៀត»។ គួរបញ្ជាក់ថា សមាជបក្សសាធារណរដ្ឋ ត្រូវបានធ្វើឡើងរយៈពេល ០៤ថ្ងៃ គិតចាប់តាំងពីថ្ងៃចន្ទ រហូតដល់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្នុងទីក្រុង ឆាឡុត (Charlotte) នៃរដ្ឋណតស៍ខារ៉ូលីណា (North Carolina)។ នៅក្នុងសមាជបក្សថ្ងៃដំបូង

តើអ្នកដឹងទេ! អាមេរិកបានត្រៀមធ្វើបែបណា ប្រសិនបើ Neil Armstrong និង Buzz Aldrin ជាប់នៅឋានព្រះច័ន្ទ មិនអាចត្រឡប់មកវិញបាន កំឡុងបេសកកម្ម Apollo

Image
(បរទេស)៖ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៦១ ប្រធានាធិបតីអាមេរិកដែលទើបឡើងកាន់អំណាចរបស់សហរដ្ឋអាមេរិក គឺលោក John F. Kennedy បានថ្លែងក្នុងសភាអាមេរិកយ៉ាងដូច្នេះថា «ប្រទេសនេះគួរតែប្តេជ្ញាសម្រេចបាននូវគោលដៅ នៃការបញ្ជូនមនុស្សឲ្យទៅជាន់លើឋានព្រះច័ន្ទ ហើយនាំយកពួកគេត្រឡប់មកកាន់ផែនដីវិញដោយសុវត្ថិភាព ឲ្យបានមុនដំណាច់ទសវត្សរ៍នេះ»។ នៅពេលអវកាសយានិកអាមេរិកពីររូបគឺលោក នាល អាមស្រ្តង (Neil Armstrong) និងលោក បាស អាល់ឌ្រីន (Buzz Aldrin) បានឈានជើងជាន់លើដីពណ៌ប្រផេះរបស់ព្រះច័ន្ទ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៦៩ គោលដៅរបស់លោក Kennedy ត្រូវសម្រេចបានពាក់កណ្តាល។ នាខណៈនោះ គោលដៅពាក់កណ្តាលទៀតរបស់លោក Kennedy គឺការនាំយកពួកគេត្រឡប់មកដល់ផែនដីវិញដោយសុវត្ថិភាព នៅមិនទាន់ សម្រេចបាននៅឡើយទេ បើទោះបីជាលោក Richard Nixon ដែលជាប្រធានាធិបតីអាមេរិកថ្មី បានហៅទូរស័ព្ទទៅអបអរសាទរដល់អវកាសយានិកទាំងពីររូបក៏ដោយ។ សម្រាប់បេសកកម្ម Apollo 11 ក្រុមអ្នកវិទ្យាសាស្រ្តនិងវិស្វកររបស់ទីភ្នាក់ងារអវកាសអាមេរិក NASA បានដឹងច្បាស់ថា ចំណុចគ្រោះថ្នាក់បំផុតនៃបេសកកម្មនេះ គឺមិនមែនជាការចុះចតនៅលើផ្ទៃព្រះច័ន្ទនោះទេ ប៉ុន្តែជាការចាកចេញឡើងមកវិញ។ បញ្ហាគាំងកូដប្រព័ន្ធកុំព្យូទ័រ ឬម៉