Posts

Showing posts from March, 2021

អភិបាលស្រុកតាំងគោក៖ អ្នកដែលធ្វើតេស្តរកឃើញមេរោគកូវីដ៥នាក់ថ្មីនោះ គឺស្ថិតក្នុងចំណោមអ្នកធ្វើចត្តាឡីស័កទាំងអស់

Image
(កំពង់ធំ)៖ តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ដែលបានបង្ហាញពីចំនួនអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ៧៣នាក់នោះ ក៏មានអ្នករស់នៅស្រុកតាំងគោក ខេត្តកំពង់ធំ ៥នាក់ដែរ ប៉ុន្តែអ្នកទាំង៥នេះសុទ្ធតែស្ថិតក្នុងចំណោមអ្នកធ្វើចត្តាឡីស័កទាំងអស់ ពោលគឺមិនមានអ្នកនៅក្រៅមណ្ឌលចត្តាឡីស័កដែលអាជ្ញាធរកំពុងគ្រប់គ្រងនោះឡើយ។ នាថ្ងៃទី២២ ខែមីនានេះ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានឱ្យដឹងថា ក្នុងចំណោមអ្នកធ្វើចត្តាឡីស័កចំនួន ២៦នាក់ នៅមណ្ឌលចត្តាឡីស័កសាលាបឋមសិក្សា គិរីអណ្ដែត ត្រូវបានមន្ត្រីសុខាភិបាលយកសំណាកទៅធ្វើតេស្ដរកមេរោគកូវីដ១៩ ជាលើកទី៣ ខណៈលទ្ធផលតេស្តបានចេញមកថា មនុស្សចំនួន ៥នាក់ ត្រូវបានរកឃើញវិជ្ជមានមេរោគកូវីដ១៩ ចំណែកឯអ្នកដទៃទៀត មិនមានផ្ទុកមេរោគកូវីដនោះឡើយ។ លោក ហាក់ ម៉ុងហួត បានបន្តថា អ្នកទាំង៥នាក់នេះ គឺមានការពាក់ព័ន្ធដោយផ្ទាល់ជាមួយអ្នកជំងឺកូវីដម្នាក់ គឺប្អូនស្រី ឡេង មីងហួយ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ហើយមានសាវតាឆ្លងមេរោគកូវីដ១៩ ពីខេត្តព្រះសីហនុនោះមក ហើយពួកគាត់ក៏ត្រូវជាសាច់ញាតិរបស់ប្អូនស្រី ឡេង មីងហួយ ផងដែរ។ លោកអភិបាលស្រុកបានបន្តទៀតថា អ្នកដែលធ្វើតេស្តរកឃើញមេរោគកូវីដ១៩ ទាំង៥នាក់នោះ

ក្រសួងសុខាភិបាលប្រកាសផ្លូវការ អំពីការស្លាប់អ្នកជំងឺកូវីដ១៩ ម្នាក់ទៀត អាយុ៧៥ឆ្នាំ នៅមន្ទីរពេទ្យរុស្ស៉ី ​​​​

Image
(ភ្នំពេញ)៖ ក្រសួងសុខាភិបាលនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ បញ្ជាក់ពីការស្លាប់របស់ជំងឺកូវីដ១៩ វ័យ៧៥ឆ្នាំម្នាក់ទៀត ដែលបានស្លាប់នៅមន្ទីរពេទ្យរុស្ស៊ី នាព្រឹកថ្ងៃទី២២ ខែមីនានេះ។ ក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកស្លាប់នេះ គឺបុរសវ័យ៧៥ឆ្នាំ មានលំនៅឋានក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដែលបានរកឃើញថា កើតជំងឺកូវីដ១៩ កាលពីយប់មិញ ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី។ បុរសជាអ្នកជំងឺបានរលាកសួតធ្ងន់ធ្ងរ បណ្តាលឱ្យជំងឺធ្វើទុក្ខខ្លាំង។ ក្រោយពេលឃើញសភាពបែបនេះ ក្រុមគ្រូពេទ្យបានយកចូលបន្ទប់សង្គ្រោះ និងជួយសង្គ្រោះរយៈពេលប្រមាណ១០ម៉ោង។ តែជាអកុសលមិនអាចជួយសង្គ្រោះបាន និងទទួលមរណភាពនាព្រឹកនេះតែម្តង។ អ្នកជំងឺកូវីដ១៩ ដែលបានស្លាប់នេះ ជាវេជ្ជបណ្ឌិតជំនាញជំងឺកុមារ បានចូលនិវត្តន៍។ សូមបញ្ជាក់ថា រហូតដល់មកដល់ពេលនេះ អ្នកជំងឺកូវីដ១៩ ចំនួន៤នាក់ហើយ បានស្លាប់បាត់បង់ជីវិត បូករួមទាំងអ្នកជំងឺ ដែលស្លាប់នាព្រឹកនេះផង។ * ទី១៖ បុរសជនជាតិខ្មែរ អាយុ៥០ឆ្នាំ ឡៅ សុវណ្ណា បានស្លាប់នៅមន្ទីរមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ * ទី២៖ ស្រ្តីជនជាតិខ្មែរ ឈ្មោះ ងឿន សុថានី អាយុ៦២ឆ្នាំ បានស្លាប់នៅមន្ទីរ

ស្ថានការណ៍នៅមីយ៉ាន់ម៉ា៖ «បាតុកម្មនឹងបន្តនៅថ្ងៃចន្ទនេះ, ការបង្ក្រាបកាលពីថ្ងៃអាទិត្យ បានសម្លាប់បាតុករពីរនាក់»

Image
(ណៃពិដោ)៖ ក្រុមសកម្មជននៅមីយ៉ាន់ម៉ា កំពុងបន្តរៀបចំធ្វើសកម្មភាពតវ៉ា របស់ពួកគេនៅថ្ងៃចន្ទនេះ បើទោះបីជាបាតុករមួយចំនួនទៀត ទើបតែបានបាត់បង់ជីវិត កាលពីចុងសប្តាហ៍កន្លងទៅនេះក្តី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី២២ ខែមីនា ឆ្នាំ២០២១។ កាលពីថ្ងៃអាទិត្យម្សិលមិញ មនុស្សចំនួន ០២នាក់ទៀតត្រូវបានគេអះអាងថាស្លាប់ ដោយសារតែការបង្រ្កាបរបស់កងកម្លាំងសន្តិសុខ។ ក្នុងនោះម្នាក់នៅទីក្រុង ម៉ូនីវ៉ា (Monywa) និងម្នាក់ទៀតនៅទីក្រុង ម៉ាន់ដាឡាយ (Mandalay) បើតាមការចុះផ្សាយរបស់ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមីយ៉ាន់ម៉ា។ ក្រុមឃ្លាំមើលសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ាបានអះអាងថា មនុស្សស្លាប់បានកើនដល់ ២៥០នាក់ហើយ គិតចាប់តាំងពីរដ្ឋប្រហារបានផ្ទុះឡើង កាលពីថ្ងៃទី០១ ខែកុម្ភៈ។ គួរបញ្ជាក់ថា វិបត្តិដ៏តានតឹងនេះ ក៏បានបង្ខំឲ្យប្រជាជនមីយ៉ាន់ម៉ា ចាប់ផ្តើមនាំគ្នាចាកចេញទីក្រុងរ៉ង់ហ្គូន ដែលជាទីក្រុងធំបំផុតរបស់ប្រទេសមីយ៉ាន់ម៉ាផងដែរ ដោយសារការព្រួយបារម្ភពីសុវត្ថិភាព។ នៅសប្តាហ៍នេះដែរ ប្រជាជនមីយ៉ាន់ម៉ាទាំងនៅក្នុងប្រទេស និងក្រៅប្រទេស នៅតែបន្តការដង្ហោយសុំឲ្យអន្តរជាតិ ប្រឹងប្រែងចាត់វិធានការឲ្យកាន់តែម៉ឺងម៉ាត់ ដើម្បីដាក់សម្ពាធលើរបបយោ

បទវិភាគ៖ មានទំនាក់ទំនងសហប្រតិបតិ្តការល្អនឹងអាចផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក, ការធ្វើបដិបក្ខគ្នានឹងមានផលប៉ះពាល់ទាំងសងខាង

Image
(ប៉េកាំង)៖ កិច្ចសន្ទនាយុទ្ធសាស្ត្រជាន់ខ្ពស់រវាងចិន និងអាមេរិកដែលបានបើកធ្វើនៅក្រុង Anchorage រដ្ឋអាឡាស្ការបស់អាមេរិកនាពេលថ្មីៗ កន្លងទៅនេះទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ពិភពលោកទាំងមូល។ ក្នុងកិច្ចជំនួបលើនេះ ភាគីទាំងពីរបានធ្វើការពិគ្រោះពិភាក្សាគ្នា ប្រកបដោយភាពស្មោះត្រង់ ស៊ីជម្រៅ រយៈពេលវែងនិងមានលក្ខណៈស្ថាបនាអំពីគោលនយោបាយទាំងជាតិនិងអន្តរជាតិរៀងខ្លួនទំនាក់ទំនងរវាង ចិននិងអាមេរិក ក៏ដូចជាបញ្ញាសំខាន់ៗអន្តរជាតិនិងតំបន់ដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា។ ព្រមពេលជាមួយគ្នានេះ ភាគីទាំងពីរក៏មានការខ្វែងគំនិតយ៉ាងខ្លាំងក្នុងបញ្ហាមួយចំនួនផងដែរ។ អ្នកផងទាំងពួងបានជ្រាបស្រាប់ហើយថាដោយមកពី រដ្ឋាភិបាលអាមេរិកអាណត្តិមុនអនុវត្តគោលនយោបាយប្រឆាំងប្រទេសចិនដ៏ខុសឆ្គង ដូច្នេះទំនាក់ទំនងរវាងចិននិងអាមេរិករងការរារាំងយ៉ាងធ្ងន់ធ្ងរ។ បន្ទាប់ពីលោក បៃដិន ឡើងកាន់មុខតំណែង ប្រមុខរដ្ឋនៃប្រទេសទាំងពីរចិននិងអាមេរិកបានជួយពិភាក្សាតាមទូរស័ព្ទនៅយប់ដាច់ឆ្នាំតាមចន្ទគតិចិន ដែលបានចង្អុលបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាមេរិកក្នុងដំណាក់កាលមួយចំនួននៅពេលអនាគត។ ដោយឡែកប្រទេសចិន ចូលរួមកិច្ចសន្ទនាយុទ្ធសាស្ត្រជាន់ខ្ពស់ជាមួយអាមេរិ

អ្នកជំងឺកូវីដ១៩ម្នាក់ទៀត អាយុ៧៥ឆ្នាំ បានស្លាប់បាត់បង់ជីវិត នៅមន្ទីរពេទ្យរុស្ស៉ី

Image
(ភ្នំពេញ)៖ អ្នកកើតជំងឺកូវីដ១៩ វ័យ៧៥ឆ្នាំម្នាក់ទៀត បានស្លាប់បាត់បង់ជីវិតនៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ។ តាមមន្ត្រីជាន់ខ្ពស់របស់ក្រសួងសុខាភិបាល បានឲ្យដឹងថា បុរសរូបនេះ មានលំនៅឋានក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ បើតាមប្រភពបានបញ្ជាក់ថា បុរសរូបនេះត្រូវបានរកឃើញថា កើតជំងឺកូវីដ១៩ កាលពីយប់មិញនេះ។ បុរសជាអ្នកជំងឺបានរលាកសួតធ្ងន់ធ្ងរ បណ្តាលឱ្យជំងឺធ្វើទុក្ខធ្ងន់។ ក្រោយពេលឃើញសភាពបែបនេះ ក្រុមគ្រូពេទ្យបានយកចូលបន្ទប់សង្គ្រោះ និងជួយសង្គ្រោះរយៈពេលប្រមាណ១០ម៉ោង។ តែជាអកុសលមិនអាចជួយសង្គ្រោះបាន និងទទួលមរណភាពនាព្រឹកនេះតែម្តង។ អ្នកជំងឺកូវីដ១៩ ដែលបានស្លាប់នេះ ជាវេជ្ជបណ្ឌិតជំនាញជំងឺកុមារបានចូលនិវត្តន៍។ ក្រសួងសុខាភិបាល នឹងចេញសេចក្តីជូនដំណឹងអំពីករណីស្លាប់នេះនៅពេលបន្ទាប់។ សូមបញ្ជាក់ថា រហូតដល់មកដល់ពេលនេះ អ្នកជំងឺកូវីដ១៩ ចំនួន ៤នាក់ហើយបានស្លាប់បាត់បង់ជីវិត បូករួមទាំងអ្នកជំងឺ ដែលស្លាប់នាព្រឹកនេះផង។ * ទី១៖ បុរសជនជាតិខ្មែរ អាយុ៥០ឆ្នាំ ឡៅ សុវណ្ណា បានស្លាប់នៅមន្ទីរមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ * ទី២៖ ស្រ្តីជនជាតិខ្មែរ ឈ្មោះ ងឿន សុថានី អាយុ៦២ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១

មន្ទីរសុខាភិបាលរតនគិរី សោកស្តាយចំពោះទង្វើអ្នកបើករថយន្តដែលទម្លាក់សពនៅតាមផ្លូវ, អ្នកបើកបរនឹងទទួលទណ្ឌកម្មតាមរដ្ឋបាល

Image
(រតនគិរី)៖ មន្ទីរសុខាភិបាលខេត្តរតនគិរី នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ បានចេញលិខិតបំភ្លឺព័ត៌មាន ដោយបង្ហាញការសោកស្តាយចំពោះទង្វើផ្ទាល់របស់សាម៉ីខ្លួនអ្នកបើករថយន្តពេទ្យ ដែលបានប្រព្រឹត្តខុសឆ្គងទៅនឹង វិជ្ជាជីវៈសុខាភិបាល និងមិនបានអនុវត្តតាមការណែនាំរបស់អង្គភាព ចំពោះករណីនេះមន្ទីរសុខាភិបាលបាននិងកំពុងរៀបចំដាក់ទណ្ឌកម្មវិន័យតាមនីតិវិធីរដ្ឋបាលស្របតាមកម្រិតទម្ងន់កំហុសឆ្គងដល់អ្នកបើកបររូបនោះ។ សពនារីរងគ្រោះ មានឈ្មោះ គ្វីម ម៉ក់ អាយុ៣១ឆ្នាំ នៅភូមិប៉ាកណាម ឃុំកោះពាក្យ ស្រុកវ៉ឺនសៃ ខេត្តរតនគិរី ត្រូវបានរថយន្តសាមួយរបស់មន្ទីរសុខាភិបាលដឹក តែមិនបានបញ្ជូនមកដល់លំនៅដ្ឋាននៃសពនោះទេ គឺមកដល់ចំណុច ក្បែរស្ពានអូរលីង ស្ថិតនៅភូមិឃួនឃុំកោះពាក្យ ស្រុកវ៉ឺនសៃ អ្នកបើករថយន្តពេទ្យនោះបានសម្រេចចិត្តដាក់សពចុះដោយឯកឯង ហើយសពស្ត្រីនោះត្រូវបានក្រុមគ្រួសារដឹកបន្តតាមម៉ូតូ ទៅលំនៅដ្ឋានរបស់ខ្លួន។ នៅព្រឹកថ្ងៃទី១៨ ខែមីនានេះ បានបំភ្លឺយ៉ាងដូច្នេះថា៖ «សូមធ្វើការបំភ្លឺព័ត៌មានជូនសាធារណជន, អ្នកសារព័ត៌មាន និងបណ្តាញសង្គមមួយចំនួន ឱ្យបានជ្រាបថាកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ មន្ទីរពេទ្យបង្អែកខេត្ត បានអនុញ្ញាតឱ្យរថយន្តពេទ្យម៉ាកឡង់គ្រីស័រ ពាក់ស្លាកលេខរដ្ឋ១២-

គណៈដឹកនាំសាសនាឥស្លាមកម្ពុជា ផ្អាកជួបជុំសឡាត (ថ្វាយបង្គំ) ជុំអាត់ថ្ងៃសុក្រ និងសឡាតពើរជើម៉ាអះនៅតាមម៉ាស្ជិត និងសូរ៉ាវទូទាំងប្រទេស

Image
(ភ្នំពេញ)៖ លោក សុះ កុំរី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាមកម្ពុជា បានចេញសសេចក្តីណែនាំ ស្តីពីការផ្អាកជួបជុំសឡាត (ថ្វាយបង្គំ) ជុំអាត់ថ្ងៃសុក្រ និងសឡាតពើរជើម៉ាអះនៅតាមម៉ាស្ជិត និងសូរ៉ាវទូទាំងប្រទេស ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ»។ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ ក៏បានណែនាំឱ្យលោក អ៊ីម៉ាំ ហាកឹម លោកគ្រូ-អ្នកគ្រូ និងសាសនិកឥស្លាមទូទាំងប្រទេសត្រូវចូលរួមអនុវត្តន៍ តាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានល្អ និងគោរពតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងអនុវត្តតាមវិធានសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនជាដើម។ ខាងក្រោមនេះ ជាសេចក្ដីណែនាំរបស់គណដឹកៈនាំជាន់ខ្ពស់សាសនាឥស្លាមកម្ពុជា៖

ឯកអគ្គរដ្ឋទូតចិន៖ «ចិននឹងមិនឲ្យប៉ះពាល់ ផលប្រយោជន៍ស្នូលរបស់ខ្លួន ក្នុងកិច្ចសន្ទនានៅរដ្ឋ Alaska ឡើយ»

Image
(អាន់ចូរែក)៖ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅសហរដ្ឋអាមេរិក លោក គុយ ធានខៃ (Cui Tiankai) នៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក) បានិយាយថា ប្រទេសចិននឹងមិនធ្វើសម្បទានលើផលប្រយោជន៍ស្នូល ក្នុងអំឡុងពេលនៃការសន្ទនាយុទ្ធសាស្ត្រកម្រិតខ្ពស់ រវាងអ្នកការទូតកំពូលចិន និងអាមេរិកនោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែមីនា ឆ្នាំ២០២១។ លោក Cui បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មានចិន នៅក្នុងសន្និសីទខ្លីមួយមុនការសន្ទនាខាងលើ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្ដាហ៍នេះ នៅទីក្រុងអាន់ចូរែក (Anchorage) នៃរដ្ឋអាឡាស្កា (Alaska) សហរដ្ឋអាមេរិកថា «ខ្ញុំគិតថាតម្រូវការដែលសំខាន់បំផុតសម្រាប់ការសន្ទនា និងការប្រាស្រ័យទាក់ទងរវាងប្រទេសណាមួយ គឺថាភាគីទាំងពីរគួរតែមានស្មារតីទទួលខុសត្រូវ ដែលប្រកបដោយការធ្វើអ្វីមួយឱ្យស្មើភាពគ្នា និងការគោរពគ្នាទៅវិញទៅមក»។ លោក Cui បានគូសបញ្ជាក់ប្រាប់បន្ថែមថា «គ្មានហេតុផលណាមួយឡើយដែលប្រទេសចិន ត្រូវធ្វើការសម្របសម្រួល ឬធ្វើសម្បទានលើផលប្រយោជន៍ស្នូលទាំងនេះ» រួមទាំងបញ្ហាដែលទាក់ទងនឹងអធិបតេយ្យភាព បូរណភាពទឹកដី និងឯកភាពជាតិរបស់ចិនឡើយ។ វាគឺជាជំហរដែលចិននឹងបញ្ជាក់ឱ្យច្

ប្រមុខការទូតកម្ពុជា៖ វ៉ាក់សាំងកូវីដ១៩ ជាច្រើនទៀត នឹងមកដល់កម្ពុជា ក្នុងរយៈពេល២ ទៅ៣សប្តាហ៍ខាងមុខ

Image
(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានលើកឡើងថា វ៉ាក់សាំងប្រឆាំងមេរោគកូវីដ១៩ជាច្រើនទៀត នឹងមកដល់ប្រទេសកម្ពុជា ក្នុងរយៈពេលពី២ ទៅ៣សប្តាហ៍ខាងមុខនេះ។  ការអះអាងរបស់ប្រមុខការទូតកម្ពុជា បានធ្វើឡើងក្នុងឱកាស ជួបសន្ទនាជាមួយ លោកស្រី Louise MUSHIKIWABO អគ្គលេខាធិការអង្គការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) អំពីប្រធានបទទាក់ទងនឹងការទទួលបានវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ ប្រកបដោយសមធម៌ និងជាសកល ដែលបានធ្វើឡើងនៅថ្ងៃអង្គារ ទី១៦ ខែមីនា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។ ក្រសួងការបរទេស បានឲ្យដឹងថា ក្នុងជំនួបពិភាក្សានេះ លោកឧបនាយករដ្ឋមន្ដ្រី បានជម្រាបជូន លោកស្រី Louise MUHSIKIWABO ថា រហូតមកដល់ពេលនេះ កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ តែម្នាក់គត់ដែលបានបាត់បង់ជីវិត។ វ៉ាក់សាំងដំបូងបង្អស់ដែលទទួលបានក្នុងក្របខណ្ឌ នៃយន្តការ Covax និងអំណោយពីរដ្ឋាភិបាលចិន បានអនុញ្ញាតឱ្យកម្ពុជាចាប់ផ្តើមចាក់វ៉ាក់សាំងដំបូងដល់ប្រជាជន។ «វ៉ាក់សាំងជាច្រើនទៀតត្រូវបានរំពឹងនឹងទទួលបាន ក្នុងរយៈពេល២ ទៅ៣សប្តាហ៍ខាងមុខ»។ នេះជាការបញ្ជាក់របស់លោក ប្រាក់ សុខុន ដែលត្រូវបានបញ្ជាក់ក្នុងសេចក្តីប្រកាសព

ប្រមុខរដ្ឋស្តីទី ចេញពីព្រះរាជក្រឹត្យដកគោរមងារ «ឧកញ៉ា» ពី ឌួង ឆាយ ក្រោយធ្លាយវីដេអូប្រើហិង្សាលើភរិយា

Image
(ភ្នំពញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីកម្ពុជា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ បានចេញព្រះរាជក្រឹត្យមួយបញ្ចប់គោរមងារ «ឧកញ៉ា» ពីលោក ឌួង ឆាយ បន្ទាប់ពីវីដេអូដែលលោកប្រើហិង្សាធ្ងន់ធ្ងរលើអតីតភរិយាត្រូវបានបង្ហោះលើ Facebook៕ ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ប្រមុខរដ្ឋស្តីទី៖

ប្រមុខការទូតកម្ពុជា ជួបពិភាក្សាជាមួយអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ទាក់ទងនឹងការទទួលបានវ៉ាក់សាំងកូវីដ១៩ ប្រកបដោយសមធម៌ និងជាសកល

Image
(ភ្នំពេញ)៖ តាមសំណើរបស់ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបសន្ទនាជាមួយ លោកស្រី Louise MUSHIKIWABO អគ្គលេខាធិការអង្គការ OIF អំពីប្រធានបទទាក់ទងនឹងការទទួលបានវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ ប្រកបដោយសមធម៌ និងជាសកល។ ជំនួបនេះធ្វើឡើងនៅថ្ងៃអង្គារ ទី១៦ ខែមីនា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។ លោក ប្រាក់ សុខុន បានពាំនាំនូវការសួរសុខទុក្ខដ៏កក់ក្តៅរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចំពោះលោកស្រីអគ្គលេខាធិការ OIF។ ក្នុងជំនួបពិភាក្សានេះ លោកឧបនាយករដ្ឋមន្ដ្រី បានជម្រាបជូន លោកស្រី Louise MUHSIKIWABO ថា រហូតមកដល់ពេលនេះ កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ តែម្នាក់គត់ដែលបានបាត់បង់ជីវិត។ វ៉ាក់សាំងដំបូងបង្អស់ដែលទទួលបានក្នុងក្របខណ្ឌ នៃយន្តការ Covax និងអំណោយពីរដ្ឋាភិបាលចិន បានអនុញ្ញាតឱ្យកម្ពុជាចាប់ផ្តើមចាក់វ៉ាក់សាំងដំបូងដល់ប្រជាជន។ វ៉ាក់សាំងជាច្រើនទៀតត្រូវបានរំពឹងនឹងទទួលបាន ក្នុងរយៈពេល២ ទៅ៣សប្តាហ៍ខាងមុខ។ លោកស្រីអគ្គលេខាធិការ MUSHIKIWABO បានកោតសរសើរប្រទេសកម្ពុជា ចំពោះការគ្រប់គ្រងជំងឺរាតត្បាតនេះ ប្រកបដោយប្រសិទ្ធភាព។ លោក

ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន៣៦នាក់ ខណៈអ្នកជំងឺចំនួន៥៨នាក់ជាសះស្បើយ

Image
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៣៦នាក់ ក្នុងនោះសុទ្ធសឹងជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន៥៨នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ អ្នកជំងឺទាំង៣៦នាក់នោះរួមមាន៖ ម្នាក់ជាស្ត្រីជនជាតិហ្វីលីពីន បានធ្វើដំណើរមកពីប្រទេសហ្វីលីពីន មកដល់កម្ពុជានៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ និង៣៥នាក់ផ្សេងទៀត ជាករណីឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» ដែលមានជនជាតិខ្មែរចំនួន ២៣នាក់, ជនជាតិវៀតណាមចំនួន ៩នាក់, ជនជាតិចិន២នាក់ និងជនជាតិអាមេរិកម្នាក់ ដែលរកឃើញនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល។ ចំណែនអ្នកជាសះស្បើយទាំង៥៨នាក់វិញ រួមមាន៖ ជនជាតិខ្មែរ និងជនជាតិឥណ្ឌូនេស៉ី ចំនួន៤នាក់ ដែលជាអ្នកដំណើរមកពីក្រៅប្រទេស និង៥៤នាក់ ជាអ្នកជំងឺឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» ក្នុងនោះមានជនជាតិខ្មែរ ចំនួន១២នាក់, ជនជាតិចិនចំនួន ៣៥នាក់, ជនជាតិវៀតណាម ៥នាក់, ជនជាតិកូរ៉េម្នាក់ និងជនជាតិឥណ្ឌូនេស៉ីម្នាក់។ សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបច