Posts

Showing posts from November, 2022

អតីតប្រធានាធិបតីចិន លោក Jiang Zemin ទទួលមរណភាព នៅអាយុ៩៦ឆ្នាំ

Image
  (ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសចិន បានរាយការណ៍ថា អតីតមេដឹកនាំចិន លោក ជាំង ហ្សេមីន (Jiang Zemin) បានទទួលមរណភាពហើយ ក្នុងថ្ងៃពុធនេះនៅអាយុ៩៦ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។ ទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ បានប្រកាសថា លោក ជាំង ហ្សេមីន បានទទួលមរណភាព ដោយសារជំងឺមហារីកគ្រាប់ឈាម បូករួមជាមួយការខូចខាតសរីរាង្គខាងក្នុងជាច្រើន នៅឯទីក្រុងសៀងហៃ កាលពីវេលាម៉ោង១២៖១៣នាទីថ្ងៃត្រង់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងវ័យ៩៦ឆ្នាំ។ នៅពេលលោក ជាំង ឡើងជាមេដឹកនាំចិនជំនួសលោក តេង សៀវពីង (Deng Xiaoping) កាលពីឆ្នាំ១៩៨៩ ប្រទេសចិនគឺកំពុងស្ថិត​នៅដំណាក់កាលដំបូងៗ នៃការធ្វើទំនើបកម្មសេដ្ឋកិច្ចរបស់ខ្លួននៅឡើយទេ។ ប៉ុន្តែដល់ពេលដែលរូបលោក ចូលនិវត្តន៍ក្នុងនាមជា​ប្រធានាធិបតីនៅឆ្នាំ២០០៣ ចិនបានក្លាយជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក ហើយទីក្រុងប៉េកាំង ធានាបានសិទ្ធិធ្វើជា​ម្ចាស់ផ្ទះ សម្រាប់រៀបចំព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០០៨ ពោលគឺប្រទេសចិនស្ថិតនៅលើគន្លងផ្លូវយ៉ាងប្រសើរ ដើម្បីសំដៅឆ្ពោះទៅរកឋានៈជា កំពូលមហាអំណាចមួយរបស់ពិភពលោក។ គួរបញ្ជាក់ថា លោក ជាំង ហ្សេមីន មានតំណែងជាអគ្គលេខាធិ

សម្ដេចក្រឡាហោម ស ខេង, នាយឧត្តមសេនីយ៍ នេត សាវឿន និងឧត្តមសេនីយ៍ឯក ឌី វិជ្ជា ទទួលបានគ្រឿងឥស្សរិយយសពីវេទិកា «លានស៉ីនកាង» របស់ចិន លើការងារថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម

Image
  (ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ទទួលបានមេដាយមាស «Great Wall Commemorative Medal» ពីវេទិកាកិច្ចសហប្រតិបត្តិការសន្តិសុខសាធារណៈសកល លើកទី៦ ឬហៅថា វេទិកា «លានស៊ីនកាង» (Lianyungang) ដែលរៀបចំដោយក្រសួងសន្ដិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងវេទិកានៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រៅពីសម្ដេចក្រឡាហោម ស ខេង, នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ក៏ទទួលបានគ្រឿងឥស្សរិយយសដូចគ្នានេះផងដែរ ក្នុងនោះមាន «មេដាយមាស និងមេដាយប្រាក់អនុស្សាវរីយ៍មហាកំពែង»។ ថ្លែងតាមរយៈប្រព័ន្ធវីដេអូ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា ការទទួលបានគ្រឿងឥស្សរិយយស ប្រកបដោយគុណតម្លៃដ៏វិសេសវិសាលនេះ គឺជាមោទកភាពសម្រាប់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃកម្ពុជា ដែលជាស្ថាប័នទទួលខុសត្រូវក្នុងភារកិច្ចថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ សម្តេចបានថ្លែងទៀតថា​ ក្នុងន័យនេះ «មេដាយមាស មេដាយប្រាក់ អនុស្សាវរីយ៍មហាកំពែង» មិនត្រឹមតែជាការលើកទឹកចិត្តសម្រាប់សម្ដេចផ្ទាល់ សម្រាប់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្

កូរ៉េខាងត្បូងចល័តយន្តហោះចម្បាំងឆ្លើយតប ក្រោយយន្តហោះយោធាចិននិងរុស្ស៉ី ហោះចូលតំបន់ការពារអាកាសរបស់ខ្លួន

Image
  (សេអ៊ូល)៖ យោធាកូរ៉េខាងត្បូងបានឱ្យដឹងថា នៅថ្ងៃពុធនេះ ខ្លួនបានចល័តយន្តហោះចម្បាំងឆ្លើយតប បន្ទាប់ពីយន្តហោះយោធាចំនួន ២គ្រឿងរបស់ចិន ហើយនិងយន្តហោះយោធាចំនួន៦គ្រឿងរបស់រុស្ស៉ី បានហោះចូលមកក្នុងតំបន់កំណត់អត្តសញ្ញាណ​សម្រាប់ការពារអាកាស ឬហៅកាត់ថា ADIZ របស់ប្រទេសកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។ យោធាកូរ៉េខាងត្បូងបានប្រាប់ថា យន្តហោះយោធាចិនទាំង២គ្រឿង ដែលជាយន្តហោះទម្លាក់គ្រាប់បែក H-6 បានហោះចេញ-ចូលតំបន់ ADIZ នៅភាគខាងត្បូងនិងភាគឦសានប្រទេសកូរ៉េខាងត្បូង បន្តបន្ទាប់គ្នាប៉ុន្មានលើកកាលពីវេលាម៉ោង៥៖៥០នាទីព្រឹក ហើយ​យន្តហោះទាំងពីរ ក៏បានចូលមកក្នុងតំបន់ ADIZ របស់កូរ៉េខាងត្បូងជាថ្មីទៀត នៅប៉ុន្មានម៉ោងក្រោយមក ខណៈលើកនេះគឺពីខាងសមុទ្រ​ជប៉ុន ឬសមុទ្រខាងកើត និងអមដំណើរដោយក្រុមយន្តហោះយោធារុស្ស៉ី ដែលរួមមានទាំងយន្តហោះទម្លាក់គ្រាប់បែក Tu-95 និងយន្តហោះចម្បាំង Su-35។ គួរបញ្ជាក់ថា បើតាមទីក្រុងសេអ៊ូល ក្រុមយន្តហោះយោធារបស់ចិននិងរុស្ស៉ី ទំនងជាស្ថិតក្នុងការធ្វើសមយុទ្ធផ្លូវអាកាសរួមគ្នា ប៉ុន្តែយន្តហោះយោធាកូរ៉េខាងត្បូង ដែលរួមមានទាំងយន្តហោះចម្បាំង F-15K ត្រូវបានចល័តឆ្លើយតបដើម្ប

ល្ងាចនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១

Image
  (ភ្នំពេញ)៖ នៅល្ងាចថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីបិទ ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ ដែលរៀបចំឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ ធ្វើឡើង ក្រោមពាក្យស្លោក «កីឡានាំមកនូវសន្តិភាពនិងការអភិវឌ្ឍ» មានរយៈពេលប្រមាណ ១២ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា។ ការប្រកួតកីឡាជាតិលើកទី៣ រៀបចំឡើងនៅរាជធានីភ្នំពេញ, ខេត្តកំពត, ព្រះសីហនុ, កែប និងខេត្តសៀមរាប លើ ៣៨ប្រភេទកីឡា, ៣៥៦វិញ្ញាសា, និងមានប្រតិភូកីឡាសរុប ៤,៣៣៦នាក់។ ដោយឡែកការប្រកួតកីឡាជនពិការជាតិលើកទី១ មានប្រតិភូកីឡាមកពីរាជធានី-ខេត្តចំនួន១៥ សរុប ២២២នាក់, មាន ៧ប្រភេទកីឡា និង ៤៩វិញ្ញាសា រួមមាន អត្តពលកម្ម ហែលទឹក បាល់បោះជិះរទេះ បាល់ទះអង្គុយ វាយសី វាយកូនឃ្លីលើតុ និងបូស្យា។ យោងតាមរបាយការណ៍របស់គណៈកម្មការប្រកួត បានឱ្យដឹងថា ក្រោមការប្រកួតដ៏ស្វិតស្វាញរយៈប្រមាណ១២ថ្ងៃនេះ ក្រសួងមហាផ្ទៃឈរនៅចំណាត់ថ្នាក់លេខ១ ទទួលបានមេដាយសរុប ២១៤មេដាយ (មាស១០៤, ប្រាក់៦១, សំរឹទ្ធិ៤៩), ក្រសួងការពារជាតិឈរនៅចំណាត់ថ្នាក់លេខ២ ទទួលបានមេដាយសរុប១

ក្រសួងទេសចរណ៍៖ ១០ខែឆ្នាំ២០២២ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង១លាន៥៧ម៉ឺននាក់

Image
  (ភ្នំពេញ)៖ ក្នុងរយៈពេល១០ខែនៃឆ្នាំ២០២២ (មករា-តុលា) កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង១លាន៥៧ម៉ឺននាក់ កើនឡើងជិត១ពាន់ភាគរយ។  យោងតាមរបាយការណ៍ដដែលនោះ «ភ្ញៀវទេសចរអន្តរជាតិដែលបានមកទស្សនាប្រទេសកម្ពុជា ក្នុងរយៈពេល១០ខែ ចាប់ពីខែមករាដល់ខែតុលា ឆ្នាំ២០២២ គឺមានចំនួនសរុប១,៥៧៥,៩៥៤នាក់ កើនឡើង៩៩១.១ភាគរយ បើធៀបនឹងរយៈពេល១០ខែដូចគ្នានៃឆ្នាំ២០២១»។ របាយការណ៍បានបន្តថា ក្នុងរយៈពេល១០ខែនេះ ភ្ញៀវទេសចរអន្តរជាតិមកតាម៖ * ផ្លូវអាកាស ៥៥៩,៩១៨នាក់ កើនឡើង៧០៦.៦ភាគរយ * ផ្លូវគោក ១,០០៥,៥៤៩នាក់ កើនឡើង១២៤០.៤ភាគរយ * ផ្លូវទឹក ១០,៤៨៧នាក់ កើនឡើង៥២៤២៥០ភាគរយ ខណៈនៅឆ្នាំ២០២១មានតែ២នាក់ប៉ុណ្ណោះ។ របាយការណ៍របស់ក្រសួងទេសចរណ៍បានបន្ថែមទៀតថា ទីផ្សារទេសចរកំពូលទាំង១០ដែលមានភ្ញៀវមកទស្សនាប្រទេសកម្ពុជាច្រើនជាងគេ រួមមាន៖ ១. ថៃ ៥៩០,៩៨៤នាក់ ២. វៀតណាម ៣៤១,៩៥៣នាក់ ៣. ចិន ៧៥,៩១៥នាក់ ៤. សហរដ្ឋអាមេរិក ៦០,៩០៣នាក់ ៥. ឡាវ ៥៩,៣៦៨នាក់ ៦. ឥណ្ឌូណេស៉ី ៥៩,១២២នាក់ ៧. កូរ៉េខាងត្បូង ៤៣,១៧៨នាក់ ៨. ម៉ាឡាស៉ី ៤០,១៨៤នាក់ ៩. បារាំង ៣៧,១៥៣នាក់ ១០. ចក្រភពអង់គ្លេស ២៨,៥០៥នាក់។ ចំពោះភ្ញៀវទេសចរកម្ពុជាដែលបានធ្វើដំណើរចេញក្រៅប្រទេសមានចំនួន៦៦១,០៧៣នាក់ កើនឡើង៣២៧៦.៣ភាគរយ ក្នុងរយៈពេល១០ខ

ស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៧ ទៅផ្លូវជាតិលេខ៦០B នៅខេត្តក្រចេះ ដែលគ្រោងចំណាយថវិកាសាងសង់ជាង១១១លានដុល្លារ នឹងបើកការដ្ឋានក្នុងពេលឆាប់ៗនេះ

Image
  (ភ្នំពេញ)៖ គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់នេះ មានប្រវែងសរុប ៣៣,៤៥ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៧ (រង្វង់មូលខ្លាស្ទុះ) ទៅផ្លូវជាតិលេខ៦០B ដែលត្រូវសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គប្រវែង ១ ៧៦១ម៉ែត្រ មានមុខកាត់ទទឹង ១៣,៥ម៉ែត្រ ស្ថិតត្រង់ភូមិបុស្សលាវលើ ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិចត្រង់ភូមិព្រែកព្រលូង ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ គ្រោងបើកការដ្ឋាននាពេលឆាប់ៗខាងមុខនេះ ជាមួយការចំណាយថវិកាសរុបប្រមាណ ១១១,៩៨លានដុល្លារ។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងនៅក្នុងកិច្ចប្រជុំពិភាក្សាលើកទី១ នៃគម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គត្រង់ខេត្តក្រចេះ និងផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៧ (រង្វង់មូលខ្លាស្ទុះ) ទៅផ្លូវជាតិលេខ៦០B នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រោមវត្តមានលោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងមានការចូលរួមពីថ្នាក់ដឹកនាំអង្គភាពគ្រប់គ្រង និងអនុវត្តគម្រោង តំណាងក្រុមហ៊ុនសំណង់សៀងហៃ (SCG) តំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ១៖ ណែនាំសមាសភាពក្រុមការងារក្រសួងសាធារណការ និងដឹក

World Cup 2022: គិតត្រឹម២០១៨ តើឆ្នាំណាដែលមានអ្នកទស្សនាព្រឹត្តិការណ៍នេះ ច្រើនជាងគេ?

Image
  (ដូហា)៖ ដូចលោកអ្នកដឹងហើយថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ផ្នែកបុរសប្រជែងយកពានរង្វាន់ពិភពលោក (World Cup) ដែលរៀបចំរៀងរាល់ ៤ឆ្នាំម្តង ដោយ FIFA បាននិងកំពុងចាប់ផ្តើមជាលើកទី២២ ចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ នៅប្រទេសកាតា ខណៈការប្រកួតលើកដំបូងបានធ្វើឡើងនៅឆ្នាំ១៩៣០ នៅប្រទេសអ៊ុយរ៉ាហ្កាយ។ ក្រោយចប់ការប្រកួតតាំងពីលើកដំបូង ចំនួនអ្នកទៅទស្សនាផ្ទាល់ តែងតែត្រូវបានកត់ត្រាទុក ជាឯកសារប្រវត្តិសាស្ត្រ ដោយឡែកសម្រាប់ព្រឹត្តិការណ៍ ឆ្នាំ២០២២ មិនទាន់ចប់នោះ គេក៏មិនទាន់កំណត់ចំនួនអ្នកទស្សនាដែរ។ ប៉ុន្តែ បើគិតត្រឹមឆ្នាំ២០១៨ តើឆ្នាំណាដែលមានអ្នកទស្សនាព្រឹត្តិការណ៍នេះ ច្រើនជាងគេបំផុត? នាយកដ្ឋានស្រាវជ្រាវរបស់ Statista បានផ្សាយរបាយការណ៍មួយ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ដូចខាងក្រោមនេះ៖ * ការរៀបចំនៅឆ្នាំ២០១៨ នៅរុស្ស៉ី មានអ្នកទស្សនា 3,031,768នាក់ * ការរៀបចំនៅឆ្នាំ២០១៤ នៅប្រេស៉ីល មានអ្នកទស្សនា 3,441,450នាក់ * ការៀបចំនៅឆ្នាំ២០១០ នៅអាហ្វ្រិកខាងត្បូង មានអ្នកទស្សនា 3,167,984នាក់ * ការរៀបចំនៅឆ្នាំ២០០៦ នៅអាល្លឺម៉ង់ មានអ្នកទស្សនា 3,367,000នាក់ * ការរៀបចំនៅឆ្នាំ២០០២ នៅជប៉ុន និងកូរ៉េខាងត្បូង មានអ្នកទស្សនា 2,724,

ក្រោយពិភាក្សាជាមួយ សម្តេចតេជោ, លោកបណ្ឌិត យ៉ង សាំងកុមារ អះអាងថា យេីងមានទស្សនវិស័យដូចគ្នា ទាក់ទងនឹងវិស័យកសិកម្ម ហេីយអាចធ្វេីការជាមួយគ្នាបាន

Image
  (ភ្នំពេញ)៖ លោកបណ្ឌិត យ៉ង សាំងកុមារ ដែលបានចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍របស់លោក បន្ទាប់ពីបានជួបពិភាក្សាជាមួយ សម្តេចតេជោ ហ៊ុន សែន និង លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម។ ក្រោយជំនួបនេះ អ្នកជំនាញវិស័យកសិកម្ម លោក យ៉ង សាំងកុមារ បា​នលើកឡើងថា ភាគីទាំងអស់ មានទស្សនវិស័យដូចគ្នា ទាក់ទងនឹងវិស័យកសិកម្ម ដែលអាចធ្វើការជាមួយគ្នាបាន។ តាមបណ្តាញសង្គមហ្វេសប៊ុក លោក យ៉ង សាំងកុមារ បានលើកឡើងថា «នៅព្រឹកថ្ងៃទី២៨ វិច្ឆិកា ២០២២នេះ រដ្ឋមន្រ្តីក្រសួងកសិកម្ម និងខ្ញុំបានជួបជាមួយ សម្តេចនាយករដ្ឋមន្រ្តី ពិភាក្សាអស់រយ:ពេលប្រមាណ២ម៉ោងក្នុងបរិយាកាសល្អអំពីស្ថានភាពកសិកម្ម ទុក្ខលំបាករបស់កសិករ ទស្សនវិស័យនិងវិធានការកែលម្អជាពិសេសផ្តោតលេីវិស័យស្រូវអង្ករ និងវិស័យពាក់ព័ន្ធផ្សេងទៀត»។ «ជាទូទៅយេីងមានទស្សនវិស័យដូចគ្នា ទាក់ទងនឹងបញ្ហាប្រឈម និងដំណោះស្រាយក្នុងវិស័យកសិកម្មនៅកម្ពុជា ហេីយយេីងអាចធ្វេីការជាមួយគ្នាបាន»។ នេះជាការបញ្ជាក់របស់ លោកបណ្ឌិត នៅលើបណ្តាញសង្គមហ្វេសប៊ុក នៅមុននេះ។ លោកបណ្ឌិត យ៉ង សាំង កុមារ ថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យមូលដ្ឋាន កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានស្នើសុំចូលរួមជីវភាពនយ