ស្រាយឲ្យអស់សង្ស័យ ហេតុអ្វីឈីប Apple តែងដើរលឿនជាងឈីប Qualcomm សឹងគ្រប់ជំនាន់ (មានវីដេអូ)
Credit: sabay
ប្រិយមិត្តដែលនិយមតាមដានព័ត៌មានបច្ចេកវិទ្យា ប្រាកដជាដឹងពីប្រភេទឈីប របស់ iPhone គឺឈីបស៊េរី A និង ឈីបរបស់ Qualcomm ប្រភេទ Snapdragon ដែលភាគច្រើនបំពាក់លើ Smartphone ប្រើ Android ដូចជា Samsung, LG និង Sony ជាដើម។ ប៉ុន្តែធ្លាប់ឆ្ងល់ទេ ហេតុអ្វីបានជាឈីបរបស់ Apple តែងតែលឿនជាងឈីបរបស់ Qualcomm សឹងគ្រប់ជំនាន់ដូច្នេះ?
ពាក់ព័ន្ធនឹងចម្ងល់នេះ លោក Gary Sims អ្នកជំនាញពី AndroidAuthority បានពន្យល់បង្ហាញដល់អ្នកទស្សនាពីភាពខុសគ្នានៃដំណើរការរបស់ឈីបតាំងពីការចាប់ផ្ដើមផលិត រហូតទាល់តែឈីបត្រូវបានដាក់ឲ្យប្រើប្រាស់យ៉ាងដូច្នេះថា៖
ឈីបស៊េរី A របស់ Apple បានហក់ចូលប្រឡូកក្នុងបច្ចេកវិទ្យា 64 bits មុន ឈីប Snapdragon របស់ Qualcomm ដល់ទៅ១ឆ្នាំ។ ដូច្នេះហើយ Apple នៅតែមានប្រៀបក្នុងការអភិវឌ្ឍលើឈីបស៊េរី A ដោយ Qualcomm មិនងាយនឹងតាមទាន់ឡើយ។
ឈីបស៊េរី A របស់ Apple គឺធ្វើឡើងសម្រាប់តែ iDevice តែប៉ុណ្ណោះ ដែលសឹងតែជា iPhone ទាំងអស់ទៅហើយ (មានខ្លះបំពាក់លើ iPod និង ឈីប A8 បំពាក់លើ HomePod)។ ដូច្នេះហើយ ការស្រាវជ្រាវ និងអភិវឌ្ឍ (R&D) លើឈីបស៊េរី A មានភាពស្អិតល្មួតរវាងឈីប និងផលិតផល ដែលធ្វើបានសឹងល្អឥតខ្ចោះតែម្ដង។ បើឈីប Snapdragon របស់ Qualcomm វិញត្រូវបានដាក់លក់ឲ្យក្រុមហ៊ុនច្រើន ជាហេតុឲ្យខាង R&D មិនអាចធានាលើភាពស៊ីគ្នារវាងផលិតផល និងឈីបរបស់ខ្លួនឡើយ។
កត្តាសំខាន់មួយទៀតដែលនាំឲ្យ ឈីបស៊េរី A របស់ Apple ដំណើរការបានលឿនទាន់ចិត្តនោះគឺ ការប្រើប្រាស់សារធាតុ Silicon យ៉ាងច្រើនលើសលប់ដែលអាចឲ្យឈីបដំណើរការបានយ៉ាងប្រសើរ ដោយសារ Silicon ដើរតួជា Insulator (ផ្ដាច់ចរន្ត) ផងនិងជា Seminconductor (ចម្លងចរន្ត)ផង។
សូមបញ្ជាក់ថា Silicon ជាសារធាតុដែលមានតម្លៃថ្លៃ ជាហេតុធ្វើឲ្យ Qualcomm មិនអាចប្រថុយដាក់សារធាតុច្រើនដូច Apple ឡើយ ដោយហេតុថា Apple មិនខ្វល់ពីតម្លៃនៃការផលិតឈីបឡើយ ដោយហេតុតែខ្លួនធ្វើសម្រាប់តែផលិតផលរបស់ខ្លួនឯងប៉ុណ្ណោះ ខុសពី Qualcomm ដែលធ្វើសម្រាប់លក់ឲ្យក្រុមហ៊ុនដទៃ។
Cache Memory គឺជា Immediate Memory ដែលនៅជាប់នឹង CPU តែម្ដង ហើយមានបែងចែកជា Cache L1, L2 និង L3។ ដោយហេតុថា Qualcomm ត្រូវគិតលើផលចំណេញជាមុន ឈីបរបស់ខ្លួនភាគច្រើនមិនបានបំពាក់ Cache Memory ដែលធំផុតលេខនោះទេ។ ក្នុងចំណុចនេះ Apple បានបំពាក់ Cache Memory យ៉ាងធំៗតែម្ដងតួយ៉ាងដូចជាឈីប A11 Bionic ស៊េរីចុងក្រោយដែលមានលើ iPhone 8, iPhone 8 Plus និង iPhone X នោះមាន Cache L2 ដល់ទៅ ៨ MB ជាហេតុធ្វើឲ្យដំណើរការវាលឿនខ្លាំង ដែល Snapdragon 845 ចុងក្រោយរបស់ Qualcomm នៅតែមិនអាចស៊ីដាច់វាបាន ដោយមាន Cache Memory សរុបតែ ៥ MB ប៉ុណ្ណោះ។
ខាងក្រោមនេះជាវីដេអូពន្យល់លម្អិតពីកត្តាដែលនាំឲ្យឈីប Apple លឿនជាង Qualcomm៖

Comments