ប្រធានគណបក្សប្រជាជនខេត្តព្រះវិហារ ជំរុញឲ្យប្រធានក្រុមបក្សតាមមូលដ្ឋានទាំងអស់ ត្រូវរួមសហការជាមួយមន្ត្រីជំនាញ ដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ ឲ្យបានទាន់វេលា

(ព្រះវិហារ)៖ ក្នុងគោលបំណងស្វែងរកជ័យជម្នះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ជូនគណបក្សប្រជាជនកម្ពុជាលោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជាខេត្តព្រះវិហារ បានប្រាប់ដល់ប្រធានក្រុមបក្ស ឃុំ-ស្រុកទាំងអស់ ត្រូវយកចិត្តទុកដាក់សហការគ្នា ដោះស្រាយបញ្ហាប្រឈមផ្សេងៗ ដែលនៅសេសសល់ជូនប្រជាពលរដ្ឋ ដោយកុំទុកបញ្ហានេះឲ្យរីកធំឡើង នាំឲ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ចិត្ត។

ការថ្លែងបែបនេះរបស់ លោក អ៊ុន ចាន់ដា ក្នុងឱកាសដែលលោកចូលរួម នៅក្នុងពិធីសំណេះសំណាល ត្រួតពិនិត្យការអនុវត្តការងារ ការរៀបចំផែនការឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ បញ្ហាប្រឈម ដើម្បីធ្វើការដោះស្រាយនៅក្នុងមូលដ្ឋាន និងការងាររដ្ឋបាល ក៏ដូចជា ការផ្តល់នូវសេវានានា ជូនប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨នេះ។

ក្នុងពិធីដែលធ្វើឡើងនៅទីស្នាក់ការ គណបក្សប្រជាជនកម្ពុជា ស្រុកគូលែន ខេត្តព្រះវិហារនេះ ក៏មានការចូលរួមពីលោក ឡុង សុវណ្ណ អនុប្រធានគណបក្សប្រជាជនខេត្ត និងលោក យិន ចំណាន ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកគូលែន ព្រមទាំងប្រធាន អនុប្រធានក្រុមការងារចុះជួយស្រុក-ឃុំ ជាច្រើនរូបផងដែរ។

ជាមួយគ្នានេះ លោក អ៊ុន ចាន់ដា បានធ្វើការផ្តាំផ្ញើទៅដល់ប្រធានគណបក្សស្រុក-ឃុំ ត្រូវណែនាំផ្សព្វផ្សាយបន្ថែម ទៅដល់ប្រធាន អនុប្រធានក្រុមបក្ស នៅតាមមូលដ្ឋានទាំងអស់ ត្រូវខិតខំក្នុងការចុះជួបប្រជាពលរដ្ឋ ស្តាប់ពីបញ្ហាប្រឈមដែលពួកគាត់ជួបប្រទះ ក៏ដូចជាការសើ្នសុំ ដើម្បីធ្វើការដោះស្រាយជូនពួកគាត់បានទាន់ពេលវេលាតាមការជាក់ស្តែង។

លោកបន្តថា ក្រុមការងារត្រូវក្តាប់ឲ្យបានច្បាស់លាស់ ពិតប្រាកដនូវចំនួនសមាជិកបក្ស ដែលខ្លួនគ្រប់គ្រង ដើម្បីចូលរួមបោះឆ្នោតនៅថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះឲ្យបានគ្រប់ៗគ្នា ជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី២០ ដើម្បីគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីដឹកនាំជាប្រទេសជាតិឆ្ពោះទៅរកការអភិវឌ្ឍបន្តទៅទៀត៕















Comments

Popular posts from this blog

ធនាគារជាតិនៃកម្ពុជា៖ អ្នកដាក់ប្រាក់ញ្ញើមានជាង៦លាននាក់ ខណៈអ្នកខ្ចីប្រាក់មាន២.៨៥លាននាក់ ក្នុងឆ្នាំ២០១៨

កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ «កិច្ចសហប្រតិបត្តិការទីផ្សារ មូលធនក្នុងតំបន់ទន្លេមេគង្គ» !