ធនាគារជាតិនៃកម្ពុជា៖ អ្នកដាក់ប្រាក់ញ្ញើមានជាង៦លាននាក់ ខណៈអ្នកខ្ចីប្រាក់មាន២.៨៥លាននាក់ ក្នុងឆ្នាំ២០១៨
(ភ្នំពេញ)៖ របាយការណ៍ធនាគារជាតិនៃកម្ពុជាឲ្យដឹងថា ក្នុងឆ្នាំ២០១៨ អត្រានៃអ្នកដាក់ប្រាក់បញ្ញើ នៅតាមគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មានជាង៦លាននាក់កើនឡើងចំនួន១៣% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧។ ដោយឡែកសម្រាប់អ្នកខ្ចីប្រាក់ មានការកើនឡើងត្រឹមតែ២.៨៥លាននាក់ មានកំណើន៣%ប៉ុណ្ណោះ បើធៀបនឹងឆ្នាំ២០១៧។ ជាមួយនឹងការកើនឡើងឥតឈប់ឈរនេះ វិស័យធនាគារក៏បានពង្រីសាខា និងបណ្ដាញប្រតិបត្តិការ ជាបន្ដបន្ទាប់ដោយក្នុងនោះមានចំនួន២,១៦៤កន្លែង។ ចំណែកឯម៉ាស៊ីនដក និងដាក់ប្រាក់ស្វ័យប្រវត្តិកើនរហូតដល់១,៨០៤នៅទូទាំងប្រទេសកម្ពុជា។ លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាឲ្យដឹងថា ធនាគារជាតិបានប្រឹងប្រែង ធ្វើឲ្យវិស័យធនាគារមានការរីកចម្រើន ដោយធនាគារជាតិបានលើកម្ពស់បរិយាប័នហិរញ្ញវត្ថុ និងបង្ការហានីភ័យលើវិស័យធនាគារ ដើម្បីបន្ដគាំទ្រកំណើនប្រកបដោយចីរភាព និងបរិយាប័ន ព្រមទាំងកាត់បន្ថយភាពក្រីក្រនៅកម្ពុជាថែមទៀតផង។ លោកបន្ដថា លទ្ធផលទាំងនេះបានស្ដែងពិសេស តាមរយៈកំណើននៃប្រាក់បញ្ញើឥណទាន និងការទូទាត់ក្នុងប្រព័ន្ធធនាគារ។ ទន្ទឹមនឹងនេះធនាគារជាតិនៃកម្ពុជា បានបន្ដតម្លាភាព, ការប្រកួតប្រជែងស្មើភាព, ការការពារអតិថិជន, ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងក្ដីព្រាងយុទ្...
Comments