Posts

Showing posts from July, 2018

ប្រធានសមាគមខ្មែរ-វៀតណាមនៅកម្ពុជា ទាត់ចោលទាំងស្រុងចំពោះការប្រឌិតព័ត៌មានរបស់ក្រុមប្រឆាំងថា ខ្លួនបានអំពាវនាវឲ្យពលរដ្ឋវៀតណាមទៅចូលរួមបោះឆ្នោត

Image
Credit: freshnews (ភ្នំពេញ)៖ ប្រធានសមាគមខ្មែរ-វៀតណាមនៅកម្ពុជា លោក ស៊ឹម ជី តាមរយៈបណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ បានប្រកាសទាត់ចោលទាំងស្រុងនូវការប្រឌិតរបស់បណ្តាញព័ត៌មានក្រុមប្រឆាំងដែលបានផ្សព្វផ្សាយថា សមាគមវៀតណាមបានអំពាវនាវឱ្យប្រជាពលរដ្ឋវៀតណាម ទៅចូលរួមបោះឆ្នោតនៅកម្ពុជា។ ការចេញមុខទាត់ចោលយ៉ាងដាច់អហង្ការរបស់ប្រធានសមាគមខ្មែរ-វៀតណាមនៅកម្ពុជាបែបនេះ បានធ្វើឡើងបន្ទាប់ពីមាន Facebook ក្លែងក្លាយមួយដោយដាក់ឈ្មោះថា «សមាគមវៀតណាមនៅកម្ពុជា» រួមទាំងវេបសាយរបស់ក្រុមប្រឆាំងបានផ្សព្វផ្សាយ កាលពីម្សិលមិញនេះថា សមាគមវៀតណាមនៅកម្ពុជា បានអំពាវនាវឱ្យពលរដ្ឋវៀតណាម ចូលរួមចំពោះបោះឆ្នោតជាតិ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។ ប្រធានសមាគមខ្មែរ-វៀតណាម បានចាត់ទុកថា ការប្រឌិតព័ត៌មានបែបនេះ គឺជាការញុះញង់ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះសមាគមរបស់លោកនៅក្នុងប្រទេសកម្ពុជា ហើយករណីនេះ ខាងសមាគមរបស់លោក បានធ្វើពាក្យបណ្តឹងទៅក្រសួងមហាផ្ទៃ ជាច្រើនដងរួចហើយដែរ។ លោក ស៊ឹម ជី បានបន្ថែមទៀតថា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ស្អែកនេះ លោកនឹងធ្វើសេចក្តីថ្លែងការណ៍មួយដើម្បីទាត់ចោលនូវការប្រឌិតព័ត៌មាននេះ និងដាក់ពាក្យបណ្តឹងប្តឹងបន្ត

គ.ជ.ប៖ ១១ថ្ងៃមកនេះ យុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅតែរក្សាបានភាពល្អប្រសើរ គ្មានហិង្សា

Image
(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ មានរយៈពេល១១ថ្ងៃហើយ យុទ្ធនាការឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ នៅកម្ពុជា មានបរិយាកាសល្អប្រសើរទាំងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងគ្មានហិង្សានោះឡើយ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់​គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃទី១៧ ខែកក្កដានេះ។ ក្នុងសេចក្តីជូនព័ត៌មានរបស់ គ.ជ.ប បានឱ្យដឹងថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅថ្ងៃនេះ ក៏ដូចបណ្តាថ្ងៃកន្លងទៅផងដែរ គឺគណបក្សនយោបាយនីមួយៗធ្វើសកម្មភាពយ៉ាងផុលផុស។ បើតាម គ.ជ.ប រហូតមកដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ បរិយាកាសនៃការឃោសនាប្រព្រឹត្តឡើងក្រោមបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ត្រូវបានធានា ហើយការឃោសនាបានប្រព្រឹត្តដោយរលូនគ្មានអំពើហិង្សា នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ អ្វីដែលគួរឱ្យកត់សម្គាល់ថ្ងៃនេះ មិនមានពាក្យបណ្តឹងថ្មីទេ។ សូមបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតបានចាប់ផ្តើមនៅថ្ងៃទី៧ ខែកក្កដា ហើយនឹងបិទបញ្ចប់ទៅវិញនៅថ្ងៃទី២៧ ខែកក្កដា៕ សម្រាប់ព័ត៌មានលម្អិតសូមអានសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដូចខាងក្រោម៖

សល់ត្រឹមតែ១១ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នឹងចូលមកដល់, សូមបងប្អូនត្រៀមខ្លួន អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា!

Image
(ភ្នំពេញ)៖ គិតមកដល់ត្រឹមថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨នេះ គឺសល់តែរយៈពេល១១ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នឹងចូលមកដល់។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ដែលគ្រប់អាយុបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមត្រៀមឯកសារសម្រាប់បម្រើដល់ការបោះឆ្នោតឲ្យរួចរាល់ ដើម្បីអញ្ជើញទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ តើត្រូវមានឯកសារអ្វីខ្លះ និងត្រូវធ្វើអ្វីខ្លះ ដើម្បីបោះឆ្នោតបាន? ដើម្បីចូលរួមជំរុញឲ្យដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ​ កាន់តែមានភាពរលូន អង្គភាពព័ត៌មាន Fresh News សំណួរចម្លើយចំនួន៧របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីជួយជំរុញដល់ការយល់ដឹង របស់បងប្អូនប្រជាពលរដ្ឋខ្មែរ អំពីការបោះឆ្នោតនេះ។ សំណួរទី១៖ តើការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ ប្រព្រឹត្តទៅនៅពេលណានិងនៅទីកន្លែងណា? ចម្លើយ៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ ប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ចាប់ពីម៉ោង៧៖០០ព្រឹក ដល់ម៉ោង៣៖០០រសៀល នៅតាមការិយាល័យបោះឆ្នោតនានាទូទាំងប្រទេស។ សំណួរទី២៖ ដើម្បីបោះឆ្នោតបាន តើប្រជាពលរដ្ឋខ

ក្រសួងធនធានទឹក៖ ភ្លៀងនឹងបន្តធ្លាក់ច្រើន នៅតាមបណ្តាខេត្តជាប់ឆ្នេរសមុទ្រ ពិសេសខេត្តកោះកុង និងព្រះសីហនុ ខណៈរាជធានីខេត្តដទៃ នឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ រហូតដល់ថ្ងៃទី២៤ ខែកក្កដា!

Image
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីបញ្ហាអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ដោយបញ្ជាក់ថា រយៈពេលនេះ ខ្យល់មូសុងនិរតី និងប្រព័ន្ធសម្ពាធទាបកំពុងមានឥទ្ធិពលនៅកម្ពុជា ដែលលក្ខណៈបែបនេះ នឹងធ្វើឲ្យខេត្តនៅជាប់ឆ្នេរសមុទ្រ ពិសេសខេត្តកោះកុង និងខេត្តព្រះសីហនុ នឹងបន្តមានភ្លៀងធ្លាក់ច្រើន។ ក្រសួងបានបញ្ជាក់ទៀតថា ចំពោះបណ្តារាជធានី ខេត្តដទៃទៀត នឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គួរ។ ក្រសួងក៏បានអំពាវនាវដល់ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលកើតឡើងជាយថាហេតុ៕

នៅព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះទៅពិនិត្យការបំពេញការងាររបស់កម្មករ កម្មការិនីនៅរោងចក្រមួយតាមបណ្តោយផ្លូវជាតិលេខ៤

Image
(ភ្នំពេញ)៖ បើទោះបីជាមិនអាចធ្វើវេទិកាសំណេះសំណាលជាមួយកម្មករ កម្មការិនីដូចពេលកន្លងទៅ ព្រោះពេលនេះស្ថិតក្នុងពេលយុទ្ធនាការឃោសនារកសំឡេងឆ្នោតនោះ តែក្តីនឹករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះបងប្អូនកម្មករ កម្មការិនីនៅតែបន្តកើតមាន។ នៅថ្ងៃពុធ ទី១៨ ខែកក្កដា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះទៅសួរសុខទុក្ខ ក៏ដូចជាពិនិត្យការបំពេញការងាររបស់កម្មករ កម្មការិនីដោយផ្ទាល់ដល់ក្នុងរោងចក្រតែម្តង។ កម្មករ កម្មការិនី ដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះទៅសួរសុខទុក្ខ និងពិនិត្យការងារនៅថ្ងៃនេះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។ រោងចក្រ ថប សាមីត ហ្គាមេន គឺជារោងចក្រដែលវិនិយោគដោយជនជាតិចិនតៃវ៉ាន់។ រោងចក្រនេះមានកម្មករ កម្មការិនីកំពុងបំពេញការងារសរុប ៣,៨៧២នាក់ ប្រុស ៣០៩នាក់ នារី ៣,៥៦៣នាក់។ រោងចក្រនេះផ្តល់ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗដល់កម្មករ កម្មការិនីសរុបជាង ១លានដុល្លារក្នុងមួយខែ។ សូមបញ្ជាក់ថា តាមរយៈគោលនយោបាយជំរុញវិស័យឧស្សាហកម្មសម្តេចតេជោ ហ៊ុន សែន បានសម្រេចដាក់ដំណើរចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តចាប់ត

លិខិតពីប្រជាពលរដ្ឋ៖ ពួកសង្គមងងឹតកំពុងបង្កើតព័ត៌មានក្លែងក្លាយបំពុលសង្គម!

Image
(ភ្នំពេញ)៖ ក្រុមសង្គមងងឹតដឹកនាំដោយទណ្ឌិត សម រង្ស៊ី កំពុងប្រើឧបាយកលទុច្ចរិតគ្រប់បែបយ៉ាងដែលខួរក្បាលអសិរពិសរបស់ ពួកគេអាចផលិតបានតែរឿង អាក្រក់ៗស្មោគគ្រោកដើម្បីបំពុលប្រជាពលរដ្ឋខ្មែរ។ ក្នុងចំណោមឧបាយកលទុច្ចរិតជាច្រើន ពួកគេបានបង្កើតព័ត៌មានក្លែងក្លាយដើម្បីប្រើជាមធ្យោបាយមួយក្នុងការ បំពេញគោលដៅដ៏ខ្មៅកខ្វក់របស់ខ្លួន។ ជាក់ស្តែងបន្ទាប់ពីបានយកព្រះមហាក្សត្រទៅលេងសើចក្នុងល្បែងបោកប្រាស់ប្រជាពលរដ្ឋ ដោយគ្មានកោតញញើតមក ក្រុមឧទ្ទាមក្រៅច្បាប់ដឹកនាំដោយ សម រង្ស៊ី បានបង្កើតព័ត៌មានក្លែងក្លាយមួយទៀត តាមរយៈការក្លែងបន្លំជាសមាគមវៀតណាមនៅកម្ពុជា ហើយអំពាវនាវឲ្យពលរដ្ឋវៀតណាមទៅ បោះឆ្នោតនៅថ្ងៃទី ២៩ កក្កដា។ គោលដៅរបស់ក្រុម សម រង្ស៊ី ដែលប្រឌិតព័ត៌មានក្លែងក្លាយនេះឡើងគឺ៖ ទី១៖ ដើម្បីបញ្ឆេះកំហឹងជាតិសាសន៍ឲ្យខ្មែរស្អប់ វៀតណាមដូចដែលពួកគេធ្លាប់បានធ្វើជាច្រើនទសវត្សរ៍មកហើយ។ ការដុតបញ្ឆេះកំហឹងពូជសាសន៍គឺជាស្នូលនៃ គោលនយោបាយរបស់ សម រង្ស៊ី ដែលបានអនុវត្តចាប់តាំងពីការបង្កើតបក្សដំបូងតាំងពីឆ្នាំ១៩៩៥ មក។ ជាគោលនយោបាយដែលពិភពលោកកំពុងស្អប់ខ្ពើមបំផុត តែវាក៍កំពុងពេញនិយមបំផុតសម្រាប់ក្រុមជ្រុលនិយមរបស់ សម រង្ស៊ី ពីព្រោះគោលបំណង ចុងក្រោយរបស់ពួកគេដែលបំផុសរឿងនេះ គ

ទីបំផុត​មនុស្សទាំង​១៣នាក់ ត្រូវបាន​រំដោះចេញពីរូងភ្នំថាំលួង​អស់ហើយ!

Image
(បាងកក)៖ ទីបំផុតក្មេងៗ និងគ្រូបង្វឹកបាល់ទាត់សរុប ១៣នាក់ ត្រូវបានក្រុម​សង្រ្គោះយកចេញពីក្នុងរូងភ្នំថាំលួង នៅខេត្តឈៀងរ៉ាយ ប្រទេសថៃ មកដល់ខាងក្រៅ​វិញហើយ​នាម៉ោង ៦៖២២នាទីល្ងាច ថ្ងៃ​ទី​​៣ ជាថ្ងៃចុងក្រោយ​នៃប្រតិបត្តិការ​ជួយសង្រ្គោះមនុស្សចេញ​ពីរូងភ្នំនេះ។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពី​សារព័ត៌មាន ស៊ីនហួរ នៅ​ល្ងាច​​ថ្ងៃអង្គារ ទី១០ ខែកក្កដា ឆ្នាំ២០១៨។ នៅក្នុងរយៈពេលបីថ្ងៃកន្លង​ទៅនេះ មនុស្សទាំង ១៣នាក់ ដែលជាប់​ខ្លួននៅក្នុងរូង​ភ្នំខាងលើ តាំងពីថ្ងៃទី​២៣ ខែមិថុនាមក​ម្ល៉េះនោះ ត្រូវបានជួយយកចេញ​មកក្រៅវិញទាំងអស់ ហើយពួកគេដំបូងចំនួន ០៨នាក់ ​កំពុង​សម្រាកតាមដាន​​នៅ​ឯ​មន្ទីរ​ពេទ្យ​ ក្នុងខេត្ត​ឈៀង​រ៉ាយ នៃ​នៅក្បែរតំបន់រូងភ្នំ ជាមួយនិងសុខភាពល្អ​ទាំងផ្លូវការ និងផ្លូវចិត្ត ខណៈមនុស្សទាំង០៥នាក់ ដែលទើបត្រូវបាន​រំដោះចេញនៅល្ងាចថ្ងៃអង្គារនេះ កំពុងត្រូវបានបញ្ជូន​ទៅមន្ទីរពេទ្យ ដើម្បីសម្រាកព្យាបាលដូចគ្នា។ គួរបញ្ជាក់ថា ប្រតិបត្តិការ​នាថ្ងៃទី៣នេះ ​គឺជាថ្ងៃសង្រ្គោះ​ចុងក្រោយ ប៉ុន្តែព័ត៌មានលម្អិត​បន្ថែមនោះមិនទាន់ត្រូវបានអាជ្ញាធរថៃ ចេញផ្សាយជាផ្លូវការនោះឡើយ ដោយត្រូវរង់ចាំ​ទាល់តែគេប្រាកដច្បាស់ថា ក្មេងទាំងអស់ និងគ្រូបង្វឹករបស់ពួកគ

គ.ជ.ប បង្ហាញលទ្ធផល នៃការឃោសនារបស់ គណបក្សនយោបាយ សម្រាប់ថ្ងៃទី៤ នៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦

Image
(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញលទ្ធផល នៃការឃោសនារបស់ គណបក្សនយោបាយនានា សម្រាប់ថ្ងៃទី០៤ នៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប​ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី១០ ខែកក្កដានេះ។ គ.ជ.ប បានឱ្យដឹងថា ការឃោសនានេះ ប្រព្រឹត្តឡើងក្រោមបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ នាឱកាសឃោសនាបោះឆ្នោត របស់គណបក្សនយោបាយ នៅថ្ងៃទី០៤នេះ ត្រូវបានធានា ហើយការឃោសនា បានប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា និងគ្មានអ្វីគួរឱ្យគត់សម្គាល់ឡើយ នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស៕ ខាងក្រោមនេះ ជាសេចក្តីប្រកាសទាំងស្រុងរបស់គ.ជ.ប៖

សហជីពធំៗ នៅកម្ពុជាចំនួន៥ តំណាងឲ្យកម្មករររាប់ម៉ឺននាក់ ដាក់ញត្តិរួមគ្នាស្នើដល់សហភាពអ៉ឺរ៉ុប បន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ EBA ដល់កម្ពុជា

Image
(ភ្នំពេញ)៖ នៅថ្ងៃទី១០​ ខែកក្កដា​ ឆ្នាំ២០១៨នេះ សហជីពធំៗ នៅប្រទេសកម្ពុជាចំនួន៥ ដែលតំណាងឲ្យកម្មករនិយោជិតរាប់ម៉ឺននាក់ លើវិស័យកាត់ដេរ និងរោងចក្រផលិតស្បែកជើង បាន ដាក់ញត្តិរួមគ្នាស្នើដល់សហភាពអ៊ឺរ៉ុប ដើម្បីបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ EBA ដល់ប្រទេសកម្ពុជា។ នេះបើយោងតាមញត្តិរបស់សហជីបធំៗ របស់កម្ពុជាទាំង៥ ដែលបណ្តាញសារព័ត៌មាន Fresh News ទទួលបាននៅរសៀលនេះ។ សហជីពធំៗចំនួន៥ ដែលចេញមុខដាក់ញត្តិរួមគ្នានេះ រួមមាន៖ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា សហភាពកម្ពុជាពន្លឺកម្មករ សហភាពជាតិកម្ពុជាការពារកម្មករ សហភាពសហជីពជាតិឯករាជ្យកម្ពុជា និងសហភាពសហជីព​យុវជនការពារសិទ្ធិកម្មករកម្ពុជា។ យោងតាមញត្តិទាំង៥ សហជីពធំៗនៅកម្ពុជា បានចាត់ទុកថា តាមរយៈប្រព័ន្ធអនុគ្រោះពន្ធ EBA សហភាពអ៉ឺរ៉ុប ជាដៃគូពាណិជ្ជកម្មធំជាងគេទី២ របស់ប្រទេសកម្ពុជា។ EBA បានបង្កើតការងារ រាប់ម៉ឺនកន្លែង និងផ្តល់ចំណូលរាប់ពាន់លានដុល្លារអាមេរិក ដល់កម្មករ-កម្មការិនីរាប់សែននាក់ និងបានធ្វើឲ្យក្រុមគ្រួសាររបស់ពួកគេនៅតាមជនបទរាប់លាននាក់ បានរួចផុតពីភាពក្រីក្រ ព្រមទាំងបានធ្វើឲ្យបងប្អូនរបស់ពួកគេ បានបន្តការសិក្សាផងដែរ។ ក្នុងញត្តិបានបញ្ជាក់ទៀតថា ក្នុងនាមសហជីពដែលមានតួនាទីការពារផលប្រយោជន៍

នៅថ្ងៃទី១៧ ខែកក្កដា ខាងមុខនេះ គ.ជ.ប នឹងបង្ហាញទឹកខ្មៅជ្រលក់ដៃ សម្រាប់ការបោះឆ្នោត មកពីឥណ្ឌា

Image
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានកំណត់យកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីធ្វើការបង្ហាញទឹកខ្មៅជ្រលក់ដៃ សម្រាប់បម្រើដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដល់តំណាងគណបក្សនយោបាយ និងអង្គការ សមាគមជាតិ និងអន្តរជាតិ។ នេះបើតាមការបញ្ជាក់របស់លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប នៅព្រលប់ថ្ងៃទី១០ ខែកក្កដានេះ។ អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា ការបង្ហាញទឹកខ្មៅជ្រលក់ដៃនេះ គ.ជ.ប ក៏បានអញ្ជើញក្រុមហ៊ុនឥណ្ឌា ដែលផលិតទឹកខ្មៅជ្រលក់ដៃនេះ មកធ្វើការបង្ហាញពីគុណភាពទឹកខ្មៅដល់អ្នកចូលរួមផងដែរ។ លោកបានបន្តថា ការបង្ហាញនេះ គឺឱ្យតំណាងគណបក្សនយោបាយ និងអង្គការជាតិ-អន្តរជាតិ សាកល្បងជ្រលក់ ដើម្បីឱ្យដឹងពី គុណភាពនៃទឹកខ្មៅ ជ្រលក់ដៃនេះ។ ​សូមបញ្ជាក់ថា គ.ជ.ប បានបញ្ជាទិញទឹកខ្មៅជ្រលក់ដៃ មានចំនួន៥១,០០០ដប ពីប្រទេសឥណ្ឌា ហើយត្រូវបានបញ្ជូនមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨។ ទឹកខ្មៅទាំងនេះ គឺសម្រាប់ប្រើនៅតាមការិយាល័យបោះឆ្នោត ជាង២ម៉ឺនការិយាល័យនៅទូទាំងប្រទេស ដោយក្នុង១ការិយាល័យ តម្រូវឱ្យប្រើទឹកខ្មៅចំនួន២ដប៕

យាន​អវកាស OSIRIS-REx របស់​អង្គការ NASA នឹងទៅដល់​អាចម៍​ផ្កាយ Bennu នៅចុង​ឆ្នាំ២០១៨!

Image
(អវកាស)៖ យា​ន OSIRIS-REx របស់អង្គការ NASA បានធ្វើការ​តម្រែតម្រង់​ទិសជាលើកទីពីរ​តាមការគ្រោងទុក នៅលើគន្លងផ្លូវ​​ឆ្ពោះទៅកាន់​គោលដៅ​របស់វា ដែលជាថ្មអវកាស​ដ៏ធំ និងគ្រោះថ្នាក់មួយដុំ។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពី វែបសាយ Space.com នៅល្ងាចថ្ងៃ​អង្គារ ទី១០ ខែកក្កដា ឆ្នាំ២០១៨។ យាន OSIRIS-REx ដែលត្រូវបានបាញ់​បង្ហោះចេញពីផែនដី​ កាលពី​ខែកញ្ញា ឆ្នាំ២០១៦ កំពុងស្ថិតក្នុង​ការបំពេញបេសកកម្ម​ ដែលមាន​​តម្លៃ ៨០០លានដុល្លារ ដើម្បីទៅ​គោចរ​ជុំវិញ, សិក្សា, និងប្រមូល​យកគំរូតាង​ពីអាចម៍ផ្កាយ​យក្ស​ឈ្មោះថា Bennu ដែលមាន​មុខកាត់​ប្រវែង ៥០០ម៉ែត្រ។ ប្រសិនអ្វីៗប្រព្រឹត្ត​ទៅតាមការគ្រោងទុក​ទាំងអស់ យាន OSIRIS-REx នឹង​ទៅដល់គោលដៅ​នៅដើមខែធ្នូ​ចុងឆ្នាំនេះ រួចធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​​លើ​អាចម៍​ផ្កាយ Bennu ពីចម្ងាយ​សម្រាប់​មួយរយៈពេល ហើយនឹងចូលទៅកៀក​​ដើម្បីប្រមូល​យក​​គំរូ​តាង​ពី​ផ្ទៃ​នៃ​ដុំថ្មអវកាស​​នេះ នៅខែកក្កដា ឆ្នាំ២០២០។ គំរូតាង​​ដែល​ប្រមូលបាន​ទាំងប៉ុន្មាន ក្រោយមកនឹង​ត្រូវបញ្ជូនមកកាន់​ផែនដី តាមរយៈយាន​កាប់ស៊ុល (Capsule) ពិសេសមួយ​នៅខែកញ្ញា​ ឆ្នាំ២០២៣។ គួរជម្រាបថា OSIRIS-REx មិនមែនជាយាន​អវកាសប្រមូលគំរូតាង​ពីអាចម៍ផ្កាយ តែមួយគត

ចំនួន​ជនជាតិជប៉ុន​ស្លាប់​បន្តកើនឡើង​ដល់ជិត​១៥០នាក់ និងបាត់ខ្លួន​ជិត​៦០នាក់ ដោយសារគ្រោះទឹកជំនន់​ដ៏មហាប្រល័យ!

Image
(តូក្យូ)៖ អាជ្ញាធជប៉ុន​បានអះអាង​នៅថ្ងៃអង្គារនេះថា ចំនួនមនុស្ស​ស្លាប់ដោយសារ​បំណាក់ដី និងគ្រោះ​ទឹកជំនន់ ដែលបង្កឡើង ដោយភ្លៀងធ្លាក់​យ៉ាងជោគជាំ នៅតាមតំបន់​ភាគខាងលិច​ប្រទេសជប៉ុន បានកើនដល់ ១៤៨នាក់ហើយ រីឯមនុស្សបាត់​ខ្លួន ៥៩​នាក់ ទៀតត្រូវបានគេជឿជាក់​ថា ជាប់ក្រោម​ល្បាប់ភក់។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០១៨។ ឆ្លើយតបចំពោះគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរមួយនេះ រដ្ឋាភិបាលជប៉ុន បានបញ្ជូនប៉ូលិស ក្រុមអ្នកពន្លត់អគ្គិភ័យ និងកងទ័ពជាង ៧៣,០០០នាក់ រួមទាំងឧទ្ធម្ភាគចក្រ ៧០០គ្រឿង ឱ្យទៅចូលរួមក្នុងប្រតិបត្តិការរុករក និងជួយសង្រ្គោះនៅតាមតំបន់រងគ្រោះធ្ងន់ខ្លាំង ដូចជាខេត្តហ៊ីរ៉ូស៊ីម៉ា អូកាយ៉ាម៉ា, អ៊ីហ៊ីមី, ក្យូតូ, យ៉ាម៉ាហ្គូជី, ហ្វូគូកា,ខាហ្គូស៊ីម៉ា, ក្យូហ្គោ, ស្ស៊ីហ្គា, ជីហ្វូ,កូជី, និងសាហ្គា។ លើសពីនេះទៅទៀត បើតាមអ្នកនាំពាក្យរដ្ឋាភិបាល ជប៉ុន លោក យ៉ូស៊ីហ៊ីដេ ស៊ូហ្គា (Yoshihide Suga) ដោយសារតែគ្រោះធម្មជាតិនេះ លោកនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ បានលុបចោលដំណើរ​ទស្សនកិច្ចទៅ​កាន់ប្រទេសប៊ែលហ្សិក បារាំង អារ៉ាប៊ីសាអូឌីត និងអេហ្ស៊ីប ដែលដំបូងឡើយគ្រោងនឹងធ្វើឡើងនៅថ្ងៃពុធស្អែកនេះ។