គ.ជ.ប៖ ១១ថ្ងៃមកនេះ យុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅតែរក្សាបានភាពល្អប្រសើរ គ្មានហិង្សា

(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ មានរយៈពេល១១ថ្ងៃហើយ យុទ្ធនាការឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ នៅកម្ពុជា មានបរិយាកាសល្អប្រសើរទាំងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងគ្មានហិង្សានោះឡើយ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់​គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃទី១៧ ខែកក្កដានេះ។

ក្នុងសេចក្តីជូនព័ត៌មានរបស់ គ.ជ.ប បានឱ្យដឹងថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅថ្ងៃនេះ ក៏ដូចបណ្តាថ្ងៃកន្លងទៅផងដែរ គឺគណបក្សនយោបាយនីមួយៗធ្វើសកម្មភាពយ៉ាងផុលផុស។ បើតាម គ.ជ.ប រហូតមកដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ បរិយាកាសនៃការឃោសនាប្រព្រឹត្តឡើងក្រោមបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ត្រូវបានធានា ហើយការឃោសនាបានប្រព្រឹត្តដោយរលូនគ្មានអំពើហិង្សា នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

អ្វីដែលគួរឱ្យកត់សម្គាល់ថ្ងៃនេះ មិនមានពាក្យបណ្តឹងថ្មីទេ។

សូមបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតបានចាប់ផ្តើមនៅថ្ងៃទី៧ ខែកក្កដា ហើយនឹងបិទបញ្ចប់ទៅវិញនៅថ្ងៃទី២៧ ខែកក្កដា៕

សម្រាប់ព័ត៌មានលម្អិតសូមអានសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដូចខាងក្រោម៖











Comments

Popular posts from this blog

ធនាគារជាតិនៃកម្ពុជា៖ អ្នកដាក់ប្រាក់ញ្ញើមានជាង៦លាននាក់ ខណៈអ្នកខ្ចីប្រាក់មាន២.៨៥លាននាក់ ក្នុងឆ្នាំ២០១៨

ប្រធានគណបក្សប្រជាជនខេត្តព្រះវិហារ ជំរុញឲ្យប្រធានក្រុមបក្សតាមមូលដ្ឋានទាំងអស់ ត្រូវរួមសហការជាមួយមន្ត្រីជំនាញ ដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ ឲ្យបានទាន់វេលា

កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ «កិច្ចសហប្រតិបត្តិការទីផ្សារ មូលធនក្នុងតំបន់ទន្លេមេគង្គ» !