ទីបំផុត​មនុស្សទាំង​១៣នាក់ ត្រូវបាន​រំដោះចេញពីរូងភ្នំថាំលួង​អស់ហើយ!

(បាងកក)៖ ទីបំផុតក្មេងៗ និងគ្រូបង្វឹកបាល់ទាត់សរុប ១៣នាក់ ត្រូវបានក្រុម​សង្រ្គោះយកចេញពីក្នុងរូងភ្នំថាំលួង នៅខេត្តឈៀងរ៉ាយ ប្រទេសថៃ មកដល់ខាងក្រៅ​វិញហើយ​នាម៉ោង ៦៖២២នាទីល្ងាច ថ្ងៃ​ទី​​៣ ជាថ្ងៃចុងក្រោយ​នៃប្រតិបត្តិការ​ជួយសង្រ្គោះមនុស្សចេញ​ពីរូងភ្នំនេះ។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពី​សារព័ត៌មាន ស៊ីនហួរ នៅ​ល្ងាច​​ថ្ងៃអង្គារ ទី១០ ខែកក្កដា ឆ្នាំ២០១៨។

នៅក្នុងរយៈពេលបីថ្ងៃកន្លង​ទៅនេះ មនុស្សទាំង ១៣នាក់ ដែលជាប់​ខ្លួននៅក្នុងរូង​ភ្នំខាងលើ តាំងពីថ្ងៃទី​២៣ ខែមិថុនាមក​ម្ល៉េះនោះ ត្រូវបានជួយយកចេញ​មកក្រៅវិញទាំងអស់ ហើយពួកគេដំបូងចំនួន ០៨នាក់ ​កំពុង​សម្រាកតាមដាន​​នៅ​ឯ​មន្ទីរ​ពេទ្យ​ ក្នុងខេត្ត​ឈៀង​រ៉ាយ នៃ​នៅក្បែរតំបន់រូងភ្នំ ជាមួយនិងសុខភាពល្អ​ទាំងផ្លូវការ និងផ្លូវចិត្ត ខណៈមនុស្សទាំង០៥នាក់ ដែលទើបត្រូវបាន​រំដោះចេញនៅល្ងាចថ្ងៃអង្គារនេះ កំពុងត្រូវបានបញ្ជូន​ទៅមន្ទីរពេទ្យ ដើម្បីសម្រាកព្យាបាលដូចគ្នា។

គួរបញ្ជាក់ថា ប្រតិបត្តិការ​នាថ្ងៃទី៣នេះ ​គឺជាថ្ងៃសង្រ្គោះ​ចុងក្រោយ ប៉ុន្តែព័ត៌មានលម្អិត​បន្ថែមនោះមិនទាន់ត្រូវបានអាជ្ញាធរថៃ ចេញផ្សាយជាផ្លូវការនោះឡើយ ដោយត្រូវរង់ចាំ​ទាល់តែគេប្រាកដច្បាស់ថា ក្មេងទាំងអស់ និងគ្រូបង្វឹករបស់ពួកគេ មានស្ថានភាពសុខភាពល្អប្រសើរជាមុនសិន៕



















Comments

Popular posts from this blog

ធនាគារជាតិនៃកម្ពុជា៖ អ្នកដាក់ប្រាក់ញ្ញើមានជាង៦លាននាក់ ខណៈអ្នកខ្ចីប្រាក់មាន២.៨៥លាននាក់ ក្នុងឆ្នាំ២០១៨

ប្រធានគណបក្សប្រជាជនខេត្តព្រះវិហារ ជំរុញឲ្យប្រធានក្រុមបក្សតាមមូលដ្ឋានទាំងអស់ ត្រូវរួមសហការជាមួយមន្ត្រីជំនាញ ដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ ឲ្យបានទាន់វេលា

កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ «កិច្ចសហប្រតិបត្តិការទីផ្សារ មូលធនក្នុងតំបន់ទន្លេមេគង្គ» !