Posts

Showing posts from August, 2018

រដ្ឋមន្ត្រីការបរទេសឥណ្ឌា៖ ដំណើរការបោះឆ្នោតនៅកម្ពុជា ប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ និងគ្មានអំពើហិង្សា

Image
Credit: freshnews (ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌាលោកស្រី ស៊ុសម៉ា ស្វារ៉ាច (Sushma Swaraj) បានថ្លែងកោតសរសើរអំពីដំណើរការបោះឆ្នោតនៅកម្ពុជាដែលបានប្រព្រឹត្តឡើងកាលពីមួយខែមុនថា ដំណើរការដោយសេរី យុត្តិធម៌ និងគ្មានអំពើហិង្សា។ ការវាយតម្លៃបែបនេះ គឺយោងតាមអ្នកសង្កេតការណ៍របស់ខ្លួនជាច្រើននាក់ ដែលរដ្ឋាភិបាលឥណ្ឌាបញ្ជូនមកតាមដានក្នុងអំឡុងពេលបោះឆ្នោតនោះ។ ក្នុងជំនួបសម្តែងការគួរសម និងសំណេះសំណាលការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃទី២៩ ខែសីហានេះ ​លោកស្រីបានសម្តែងនូវការអបអរសាទរ ចំពោះលទ្ធផលបោះឆ្នោតដ៏ល្អប្រសើររបស់កម្ពុជា ក៏ដូចជាជ័យជម្នះរបស់សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាផងដែរ។ ក្នុងជំនួបនេះលោកស្រី ស៊ុសម៉ា ស្វារ៉ាច ក៏បានជម្រាបសម្តេចតេជោ ហ៊ុន សែន ថា តាមរយៈដំណើរទស្សនកិច្ចរបស់លោកស្រីមកកាន់កម្ពុជានាពេលនេះ បានមើលឃើញពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ដែលការរីកចម្រើននេះហើយជាការនាំឲ្យប្រជាពលរដ្ឋសម្រេចចិត្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលុប។ នេះបើតាមការបញ្ជាក់របស់ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នៅក្រោយជំនួប។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំ

អភិបាលខេត្តបាត់ដំបង នាំយកអំណោយកាកបាទក្រហមកម្ពុជា ចែកជូនពលរដ្ឋរងគ្រោះរាំងស្ងួត១៥០គ្រួសារ នៅស្រុករុក្ខគីរី

Image
(បាត់ដំបង)៖ នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ក្រុមការងារសាខាកាកបាទក្រហមកម្ពុ​ជាខេត្តបាត់ដំបង ​ដឹកនាំដោយលោក ងួន រតនៈ ប្រធានកិត្តិយសសាខា និងជាអភិបាល នៃគណៈអភិបាលខេត្ត, បណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្ត បាន​ដឹកនាំសមាជិកសមាជិកា ក្រុមប្រតិបត្តិសាខា អនុសាខាស្រុករុក្ខគីរី ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ​និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចែកជូនដល់គ្រួសារក្រីក្រ ដែលរងគ្រោះដោយគ្រោះរាំងស្ងួតចំនួន១៥០គ្រួសារ ក្នុងឃុំចំនួន៥ឃុំគឺឃុំព្រៃជីក ព្រៃត្រឡាច បាសាក់ មុខរាណ៍ និងឃុំស្តុកប្រវឹក ស្រុករុក្ខគីរី ​ខេត្តបាត់ដំបង​។ ក្នុងឱកាសនោះដែរ លោក ងួន រតនៈ បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាកទីទ័លក្រ ចាស់ជរា​ជនពិកា​មានជំងឺ ជនងាយរងគ្រោះ ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ និងសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់យកចិត្តទុក

ផ្សារមូលបត្រកម្ពុជា បន្តប្រឹងប្រែងបញ្ជ្រាបចំណេះដឹងដល់សាស្ត្រាចារ្យតាមសាកលវិទ្យាល័យ ដើម្បីអភិវឌ្ឍទីផ្សារភាគហ៊ុន ឲ្យកាន់តែមានសកម្មភាពជួញដូរកាន់តែច្រើន

Image
(ភ្នំពេញ)៖ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បានបន្តប្រឹងប្រែងបញ្ជ្រាបចំណេះដឹងដល់សាស្ត្រាចារ្យនានា ដើម្បីអភិវឌ្ឍផ្សារមូលបត្រកម្ពុជា ឬហៅដោយសារមញ្ញថា ទីផ្សារហ៊ុន ឲ្យមានសកម្មភាពជួញដូរកាន់តែច្រើន។ ជាក់ស្តែងនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ CSX បានរៀបចំសិក្ខាសាលាពិសេសសម្រាប់សាស្ត្រាចារ្យស្តីពី «ទីផ្សារមូលបត្រកម្ពុជា» នៅអគារ CSX ដោយមានការចូលរួមជាអធិបតីពីសំណាក់ លោក HA Jong Weon អគ្គនាយករងនៃ CSX។ សិក្ខាសាលា​នេះ ត្រូវ​បានចូលរូមដោយសាស្ត្រាចារ្យចំនួន៤៤រូប ដែលអញ្ជើញមកពីសាកលវិទ្យាល័យចំនួន៨ នៅក្នុងរាជធានីភ្នំពេញ។ សិក្ខាសាលានេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងលើកកម្ពស់ចំណេះដឹងក្នុងវិស័យមូលបត្រ និងបញ្ជ្រាបការយល់ដឹងនេះ ដល់​គ្រឹះស្ថានអប់រំនានា ជាពិសេសតាមសាកលវិទ្យាល័យ ដោយមានការធ្វើបទបង្ហាញពីវាគ្មិនចំនួនបីរូប រួមមាន៖ លោក ហោ ស៊ីម៉េត អគ្គនាយករង ​នៃក្រុមហ៊ុនមូលបត្រអេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, លោក ទៀង ស៊ីវណ្ណសក្តិ សមាការីហិរញ្ញវត្ថុសាជីវកម្ម (Associate in Corporate Finance) នៃក្រុមហ៊ុនមូលបត្រយាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី, និងលោក ទ្រី តៃហ៊ី មន្ត្រីគ្រប់គ្រងនៃ CSX ផងដែរ។ ថ្លែងក្នុងពិធីនេះ លោកអគ្គនាយករងនៃ CSX

ដើម្បីដោះស្រាយជំនន់ទឹកភ្លៀង, សម្តេចតេជោ ហ៊ុន សែន ផ្តល់ស្ថានីយ៍បូមទឹក០៣កន្លែង ដល់ក្រុងស្ទឹងត្រែង និងក្រុងក្រចេះ

Image
(ស្ទឹងត្រែង-ក្រចេះ)៖ ដោយពិនិត្យឃើញពីស្ថានភាពជាក់ស្តែងរបស់ក្រុងមួយចំនួន ដែលប្រឈមនឹងជំនន់ទឹកភ្លៀង ពេលណាមានភ្លៀងធ្លាក់ខ្លាំង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចផ្ដល់នៅស្ថានីយ៍បូមទឹកចំនួន៣គ្រឿង ដល់ក្រុងស្ទឹងត្រែង និងក្រុងក្រចេះ។ ស្ថានីយ៍ទាំង៣គ្រឿងនោះរួមមាន៖ ស្ថានីយ៍បូមទឹកហ៊ុនសែនទី៤៩ នឹងទី៥០ ត្រូវតម្លើងនៅក្រុងស្ទឹងត្រែង ដើម្បីបូមទឹកចេញពីក្រុង ក្នុងពេលដែលមានចំនួនទឹកភ្លៀង ឬទឹកដែលហូរចូលមកពីទន្លេ ពេលមានជំនន់។ ចំពោះមុខស្ថានភាពដូចគ្នានេះដែរសម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដល់នូវស្ថានីយ៍បូមទឹកហ៊ុនសែនទី៥១ នៅក្រុងក្រចេះ។ បច្ចុប្បន្ន ក្រុមអ្នកបច្ចេកទេសផ្នែកម៉ាស៊ីនទឹករបស់ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងញាប់ដៃញាប់ជើងក្នុងការផលិត ហើយនឹងត្រូវដឹកយកទៅតម្លើងនៅទីតាំងខាងលើ ក្នុងពេលឆាប់ៗនេះ៕