ដើម្បីដោះស្រាយជំនន់ទឹកភ្លៀង, សម្តេចតេជោ ហ៊ុន សែន ផ្តល់ស្ថានីយ៍បូមទឹក០៣កន្លែង ដល់ក្រុងស្ទឹងត្រែង និងក្រុងក្រចេះ

(ស្ទឹងត្រែង-ក្រចេះ)៖ ដោយពិនិត្យឃើញពីស្ថានភាពជាក់ស្តែងរបស់ក្រុងមួយចំនួន ដែលប្រឈមនឹងជំនន់ទឹកភ្លៀង ពេលណាមានភ្លៀងធ្លាក់ខ្លាំង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចផ្ដល់នៅស្ថានីយ៍បូមទឹកចំនួន៣គ្រឿង ដល់ក្រុងស្ទឹងត្រែង និងក្រុងក្រចេះ។

ស្ថានីយ៍ទាំង៣គ្រឿងនោះរួមមាន៖ ស្ថានីយ៍បូមទឹកហ៊ុនសែនទី៤៩ នឹងទី៥០ ត្រូវតម្លើងនៅក្រុងស្ទឹងត្រែង ដើម្បីបូមទឹកចេញពីក្រុង ក្នុងពេលដែលមានចំនួនទឹកភ្លៀង ឬទឹកដែលហូរចូលមកពីទន្លេ ពេលមានជំនន់។ ចំពោះមុខស្ថានភាពដូចគ្នានេះដែរសម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដល់នូវស្ថានីយ៍បូមទឹកហ៊ុនសែនទី៥១ នៅក្រុងក្រចេះ។

បច្ចុប្បន្ន ក្រុមអ្នកបច្ចេកទេសផ្នែកម៉ាស៊ីនទឹករបស់ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងញាប់ដៃញាប់ជើងក្នុងការផលិត ហើយនឹងត្រូវដឹកយកទៅតម្លើងនៅទីតាំងខាងលើ ក្នុងពេលឆាប់ៗនេះ៕





















Comments

Popular posts from this blog

ធនាគារជាតិនៃកម្ពុជា៖ អ្នកដាក់ប្រាក់ញ្ញើមានជាង៦លាននាក់ ខណៈអ្នកខ្ចីប្រាក់មាន២.៨៥លាននាក់ ក្នុងឆ្នាំ២០១៨

ប្រធានគណបក្សប្រជាជនខេត្តព្រះវិហារ ជំរុញឲ្យប្រធានក្រុមបក្សតាមមូលដ្ឋានទាំងអស់ ត្រូវរួមសហការជាមួយមន្ត្រីជំនាញ ដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ ឲ្យបានទាន់វេលា

កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ «កិច្ចសហប្រតិបត្តិការទីផ្សារ មូលធនក្នុងតំបន់ទន្លេមេគង្គ» !