Posts

Showing posts from November, 2018

អំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានយកទៅចែកប្រជាពលរដ្ឋក្រីក្រ៥០គ្រួសារ នៅសង្កាត់រលួស ខណ្ឌដង្កោ

Image
(ភ្នំពេញ)៖ អំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានលោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងជា​ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោ ​ទៅចែកជូនប្រជាពលរដ្ឋក្រីក្រ​៥០គ្រួសារ នៅសង្កាត់រលួស នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ដោយមានការចូលរួមពី ព្រះសង្ឃ និងមន្ដ្រីរាជការជាច្រើនរូបផងដែរ។ លោក នុត ពុធដារ៉ា បាន​ផ្តាំផ្ញើ​ការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចតែងគិតគូរ យកចិត្តទុកដាក់ដល់ការលំបាករបស់​ប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសប្រជាពលរដ្ឋក្រីក្រ ជួបការលំបាក ចាស់ជរា ជនពិការ អ្នកផ្ទុកមេរោគអេដស៍ជំងឺអេដស៍ កុមារកំព្រាជាដើម ហើយសម្តេចទាំងទ្វេរបានផ្តាំផ្ញើ​ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឲ្យគិតគូរពីសុខទុក្ខ និងការលំបាកនានា ដើម្បីដោះស្រាយឲ្យបានទាន់ពេលវេលា។​ លោកក៏បានលើកឡើងអំពីការអភិវឌ្ឍន៍រីកចម្រើន ឥតឈប់ឈររបស់ប្រទេសជាតិ​ ពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំ​របស់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលសម្តេចបានខិតខំតស៊ូរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ អភិវឌ្ឍន៍ជាតិឲ្យបានរីកចម្រើនលើគ្

សម្តេចតេជោ ហ៊ុន សែន ​អញ្ជើញទស្សនាប្រាសាទបុរាណ នៅវិសាលដ្ឋានប៉ាតាន់ឌួបា ក្នុងទីក្រុងកដ្ឋមន្ឌូ ប្រទេសនេប៉ាល់

Image
(នេប៉ាល់)៖ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ដែលជាថ្ងៃទី២ នៃការស្នាក់អាស្រ័យបំពេញទស្សនកិច្ចផ្លូវការ និង​អញ្ជើញចូលរួមកិច្ចប្រជុំកំពូល អាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុងកដ្ឋមន្ឌូ សាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​កម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទស្សនាប្រាសាទបុរាណចំនួន២​កន្លែង ក្នុងទីក្រុងកដ្ឋមន្ឌូ ក្នុងនោះរួមមាន ប្រាសាទ​បុរាណ ក្នុងវិសានដ្ឋានប៉ាតាន់ឌួបា និងហ៊ីរ៉ាន់យ៉ា ម៉ាហាវិហារ ប្រាសាទមាស ព្រះវិហាព្រះពុទ្ធសាសនាមាយាន របស់ប្រទេសនេប៉ាល់។​ វត្តមាននៃការ​អញ្ជើញដល់របស់សម្តេចតេជោ ហ៊ុន សែន ​​និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល ត្រូវបាន​ការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ពីសំណាក់ថ្នាក់ដឹកនាំអភិរក្ស នៃតំបន់ប្រវត្តិ​សាស្រ្តទាំងពីរ រួមទាំងភ្ញៀវទេសចរ​ជាតិ និងអន្តរជាតិ​ជាច្រើនរូប។ ទីតាំងប្រវត្តិ​សាស្រ្តទាំងពីរនេះ ត្រូវបានកសាងឡើងនៅក្នុងឆ្នាំ១៩២៦ ដែលជាសំណង់ប្រវត្តិសាស្រ្តដ៏ចាស់​បុរាណបំផុត របស់ប្រទេសនេប៉ាល់ ដែលកសាងឡើងដោយ រាជវង្ស និងបុព្វបុរសនេប៉ាល់។ តំបន់ប្រវត្តិសាស្រ្តនេះ មានលំនាំជាប្រាសាទ ស្រះបុរាណដែលកសាងឡើងក្នុងឆ

សហព័ន្ធស្រូវអង្ករកម្ពុជា ជួបពិភាក្សាជាមួយ ទូតសហព័ន្ធអាល្លឹម៉ង់ប្រចាំនៅកម្ពុជា ជុំវិញបញ្ហាសហគមអឺរ៉ុប គ្រោងយកពន្ធលើការនាំចូលអង្ករពីកម្ពុជា

Image
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោក សុខ ពុទ្ធិវុធ បានចាត់តាំង លោក នង វាសនា អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបពិភាក្សាជាមួយ លោកបណ្ឌិត Ingo Karsten ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឹម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ស្តីពី ករណីសហគមអឺរ៉ុប(EU) គ្រោងដាក់ពន្ធលើការនាំចូលអង្ករពីកម្ពុជា។ នៅក្នុងជំនួបនោះ លោកអនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានជម្រាបជូនពីស្ថានភាពស្រូវអង្ករ និងពិសេសផ្តោតសំខាន់ទៅលើការស្នើសុំដាក់វិធានការ (Safeguard) របស់សមាជិកសហភាពអឺរ៉ុបមកលើកម្ពុជា ថាមិនបានជួយដល់កម្ពុជា និងបានស្នើសុំសហព័ន្ធអាឡឺម៉ង់ ក្នុងការបោះឆ្នោតបដិសេធលើសំណើនេះ​ដែលនឹងធ្វើនាពេលឆាប់ៗខាងមុខ។ លោកបានលើកឡើងពីចំណុចមិនទាន់គ្រប់ជ្រុងជ្រោយ ដែលបានលើកឡើងក្នុងសំណើដាក់ពន្ធលើអង្ករកម្ពុជាដោយអ៉ីតាលី និងអេស្បាញ និងបានលើកឡើងពីការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការអភិវឌ្ឍវិស័យស្រូវអង្ករ ការធ្វើទំនើបកម្ម និងការធ្វើពិពិធកម្មទីផ្សារទៅកាន់ទីផ្សារផ្សេងៗ។ ជាមួយគ្នានេះ លោកក៏បានលើកឡើងពីផលប៉ះពាល់នៃការដាក់ពន្ធនេះ មកលើជីវភាពកសិករ ដែលមួយភាគធំ គឺអាស្រ័យផលលើផលិតកម្មស្រូវនេះ។ ការដាក់ពន្ធនេះ អាចនឹងធ្វើឱ្យមានការធ្លាក់ចុះនៃចំណូលកសិករ ក

បារាំង៖ មន្ត្រីជាន់ខ្ពស់ព្រឹទ្ធសភា​មួយរូប​រងការចោទ​ប្រកាន់​ពី «ទង្វើក្បត់ជាតិ» ដោយ​លួចស៊ើបការណ៍​សម្ងាត់ឲ្យ​កូរ៉េខាងជើង!

Image
(ប៉ារីស)៖ នៅទីបំផុតមន្ត្រីព្រឹទ្ធសភា​បារាំងជាន់ខ្ពស់មួយរូប ត្រូវបាន​ដាក់ឱ្យនៅក្រោម​ការស៊ើប​អង្កេតជាផ្លូវការ​ហើយ ពីបន្ទាប់​ពីត្រូវដោយអាជ្ញាធរបានចោទថា បានធ្វើចារកម្មឱ្យកូរ៉េខាងជើង។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន BBC នៅរសៀល​ថ្ងៃសុក្រ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។ មន្ត្រីព្រឹទ្ធសភា​បារាំងជាន់ខ្ពស់ម្នាក់​មានឈ្មោះថា ប៊េណ័រ កេណឺដេ (Benoît Quennedey) ត្រូវគេសង្ស័យថា បានប្រព្រឹត្ត​អំពើក្បត់ជាតិ និងធ្វើចារកម្ម​ឱ្យបរទេស ដែលទោសនេះ​អាចឱ្យលោកជាប់​ពន្ធនាគារ ១០ឆ្នាំ បើតុលាការ​រកឃើញទោស​កំហុសពិតមែននោះ។ លោក Quennedey គឺជាមន្ត្រីព្រឹទ្ធសភា​បារាំងជាន់ខ្ពស់​ម្នាក់ មកពីនាយកដ្ឋាន​ស្ថាបត្យកម្ម បេតិភណ្ឌ និងសួនច្បារ ហើយមិនតែ​ប៉ុណ្ណោះ លោកក៏ជាប្រធាន​សមាគមទំនាក់ទំនង​បារាំង-កូរ៉េផងដែរ។ បន្ថែមពីលើនេះ​បើតាមប្រព័ន្ធផ្សព្វផ្សាយ​បារាំង លោក Quennedey បានធ្វើដំណើរ​ទៅកាន់ប្រទេស​កូរ៉េខាងជើង​ជាច្រើនលើក ក្នុងរយៈពេលប៉ុន្មាន​ឆ្នាំចុងក្រោយនេះ ហើយថែម​ទាំងបានជួបជាមួយ​ក្រុមមន្ត្រីកូរ៉េខាងជើង​ជាច្រើនរូប ស្របពេល​អាជ្ញាធរ​បាន តាមស៊ើបអង្កេត​លើរូបលោកកាលពីជាង​មួយឆ្នាំមុន​មកម្ល៉េះ។ គួរបញ្ជាក់ថា លោក Quennedey ត្រូវបានប៉ូលិស​បារាំងចាប់ខ្លួន

មន្ត្រី CPP៖ ទិវា២ធ្នូ ជាប្រវត្តិសាស្ត្រដែលបានរំដោះសង្គ្រោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា ឱ្យរស់រានមានជីវិតឡើងវិញ​

Image
(ស្វាយរៀង)៖ លោក មាស ប៊ុនឡី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំពោធិ៍រាជ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បានលើកឡើងថា ទិវាកំណើតរណសិរ្ស២ធ្នូ ជាប្រវត្តិសាស្ត្រ​ដែលបានរំដោះ និងសង្គ្រោះជាតិមាតុភូមិ​ និងប្រជាជនកម្ពុជា ឱ្យរស់រានមានជីវិតឡើង​វិញរួចផុតពីគ្រោះមហន្តរាយ និងការកាប់សម្លាប់​នៃរបបកម្ពុជា​ប្រជាធិបតេយ្យរបស់ប៉ុលពត។ ការលើកឡើងបែបនេះរបស់លោក មាស ប៊ុនឡី បានធ្វើឡើងនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅក្នុងឱកាស ដែលលោកបានអញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជា នៅឃុំពោធិ៍រាជ ដើម្បីរំលឹកខួបកំណើតរណសិរ្យ២ធ្នូ។ ជាមួយគ្នានេះដែរ លោក មាស ប៊ុនឡី បានថ្លែងនូវការផ្តាំផ្ញើ និងសាកសួរសុខទុកពីសំណាក់លោក ចៅ ភិរុណ ជាប្រធានក្រុមការងារ គណបក្សប្រជានកម្ពុជា ចុះជួយស្រុកស្វាយជ្រុំ ដល់អង្គពិធីផងដែរ​ដោយលោកបានរំលេចថាលោកប្រធានក្រុមការងារ តែងតែនឹករលឹកដល់សមាជិក​សមាជិការ​គណបក្សប្រជាជនកម្ពុជា​ទាំងអស់នៅស្រុកស្វាយជ្រុំ។ លោកបានបញ្ជាក់ថា ប្រជាជនកម្ពុជា​នៅចងចាំបានថា រណសិរ្ស២​ធ្នូ​គឺជាបុព្វការី​ដ៏មានមហាគុណូបការៈចំពោះជាតិ និងប្រជាជនកម្ពុជា​ ស្របនឹងទិសស្លោកជាសច្ចធម៌ជាប្រវត្តិសាស្ត្រដែលថា​មានថ្ងៃ២ធ្នូ​ទើបមា

អូស្ត្រាលី៖ ភ្លើងឆេះព្រៃកំពុងកើត​មានឡើង​ជាង​២០០ករណី បង្ខំឲ្យ​អាជ្ញាធរ​ត្រៀម​កម្លាំង​ជម្លៀស​ប្រជាជន​ទៅកន្លែង​សុវត្ថិភាព

Image
(ស៉ីដនី)៖ អាកាសធាតុ​ក្ដៅហួតហែង ក្នុងកម្រិតប្រកាស​អាសន្នខ្ពស់ បាននិងកំពុងបង្កការ​លំបាកយ៉ាងខ្លាំង​ដល់ប្រជាជន និងករណីភ្លើងឆេះព្រៃ​នៅតាមតំបន់មួយចំនួន​នៅក្នុងរដ្ឋ ឃ្វីនស៍ឡេន (Queensland) នៃប្រទេសអូស្រ្ដាលី អស់រយៈពេល​ជាងមួយ​សប្ដាហ៍មកហើយ ខណៈអាជ្ញាធរ​បានព្រមានឱ្យប្រជាជន​មានការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមខ្លួន​ជានិច្ចក្នុងការ​ជម្លៀសខ្លួន។ នេះបើតាមការចេញផ្សាយដោយ​ទីភ្នាក់ងារសារព័ត៌មានចិនស៉ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។ យោងតាមអាជ្ញាធរ​អូស្ត្រាលី​ ភ្លើងឆេះព្រៃជាង ២០០ករណី កំពុងបន្តឆាបឆេះ​នៅទូទាំងរដ្ឋ Queensland ក្នុងនោះមាន​ភ្លើងឆេះព្រៃ​ទ្រង់ទ្រាយធំ​មួយ ដែលបានបង្ខំឱ្យពួកគេជម្លៀស​ប្រជាជនទៅរកកន្លែងមាន​សុវត្ថិភាព ព្រមទាំងភ្លើងឆេះ​ព្រៃធំៗចំនួន ០៧ករណីទៀត កំពុង​គំរាមកំហែង និងបង្កឱ្យអាកាសធាតុ​ឡើងក្ដៅរហូតដល់​ទៅ ៤៥អង់ស្សាសេ នៅតាម​តំបន់ខ្លះ។ គួរបញ្ជាក់ថា ផ្ទះប្រជាជនប្រមាណ ១៥ខ្នង ក៏ត្រូវបានបំផ្លាញផងដែរ រីឯក្រុមអ្នកពន្លត់​អគ្គិភ័យជាច្រើននាក់ កំពុងតស៊ូប្រយុទ្ធ​ប្រឆាំងនឹង​ភ្លើងព្រៃជាង ២០០កន្លែង ទាំងតូច​ទាំងធំ។ បន្ថែមពីលើនេះ​អ្នកពន្លត់​អគ្គិភ័យ ១០០នាក់​មកពីរដ្ឋ ញូសោតវែលស៍ (New South Wales) ត្រូវបា

ស្ថានទូតចិន សម្ដែងការអបអរសាទរចំពោះល្ខោនខោលកម្ពុជា ដែលត្រូវបានដាក់បញ្ចូលជាផ្លូវការក្នុ​ងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

Image
(ភ្នំពេញ)៖ ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានចូលរួមសម្ដែងការអបអរសាទរចំពោះល្ខោនខោលរបស់កម្ពុជា ដែលត្រូវបានដាក់បញ្ចូលជាផ្លូវការក្នុ​ងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។ សូមបញ្ជាក់ថា «ល្ខោនខោល» ដែលជាស្នាដៃសិល្បៈបុរាណដ៏វិសេសវិសាលអស្ចារ្យរបស់កម្ពុជា ត្រូវបានអង្គការយូណេស្កូសម្រេចដាក់ចូលក្នុងបញ្ជី បេតិកភ័ណ្ឌពិភព អរូបីយនៃមនុស្សជាតិ ក្នុងឱកាសកិច្ចប្រជុំលើកទី១៣ ក្នុងទីក្រុងព័រល្វីស នៃសាធារណរដ្ឋម៉ូរីស នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨​។ សម្តេចតេជោ ហ៊ុន សែន ​បានចាត់ទុកសមិទ្ធផលនេះ គឺជាមោទនភាពថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋ និងប្រទេសកម្ពុជា។ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានលើកឡើងថា សមិទ្ធផលនេះ គឺជាលទ្ធផលនៃកិច្ចប្រឹងប្រែងដ៏យូរអង្វែង និងការពុះពារយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា និងការគាំទ្រយ៉ាងផុលផុសពីសិល្បៈករ អង្គការ សមាគមន៍ សង្គមស៊ីវិល ដែលធ្វើការក្នុងវិស័យសិល្បៈវប្បធម៌ និងការគាំទ្រលើកទឹកចិត្តពីមហាជនទូទៅ និងប្រជាជនកម្ពុជាទាំងមូល។ សម្តេចតេជោនាយករដ្ឋមន្ដ្រី បានបន្ថែមថា ការដាក់បញ្ចូល «ល្ខោនខោល» ទៅក្នុងបញ្ជីអរូបីយនៃមនុស្សជាត