អូស្ត្រាលី៖ ភ្លើងឆេះព្រៃកំពុងកើត​មានឡើង​ជាង​២០០ករណី បង្ខំឲ្យ​អាជ្ញាធរ​ត្រៀម​កម្លាំង​ជម្លៀស​ប្រជាជន​ទៅកន្លែង​សុវត្ថិភាព



(ស៉ីដនី)៖ អាកាសធាតុ​ក្ដៅហួតហែង ក្នុងកម្រិតប្រកាស​អាសន្នខ្ពស់ បាននិងកំពុងបង្កការ​លំបាកយ៉ាងខ្លាំង​ដល់ប្រជាជន និងករណីភ្លើងឆេះព្រៃ​នៅតាមតំបន់មួយចំនួន​នៅក្នុងរដ្ឋ ឃ្វីនស៍ឡេន (Queensland) នៃប្រទេសអូស្រ្ដាលី អស់រយៈពេល​ជាងមួយ​សប្ដាហ៍មកហើយ ខណៈអាជ្ញាធរ​បានព្រមានឱ្យប្រជាជន​មានការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមខ្លួន​ជានិច្ចក្នុងការ​ជម្លៀសខ្លួន។ នេះបើតាមការចេញផ្សាយដោយ​ទីភ្នាក់ងារសារព័ត៌មានចិនស៉ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។

យោងតាមអាជ្ញាធរ​អូស្ត្រាលី​ ភ្លើងឆេះព្រៃជាង ២០០ករណី កំពុងបន្តឆាបឆេះ​នៅទូទាំងរដ្ឋ Queensland ក្នុងនោះមាន​ភ្លើងឆេះព្រៃ​ទ្រង់ទ្រាយធំ​មួយ ដែលបានបង្ខំឱ្យពួកគេជម្លៀស​ប្រជាជនទៅរកកន្លែងមាន​សុវត្ថិភាព ព្រមទាំងភ្លើងឆេះ​ព្រៃធំៗចំនួន ០៧ករណីទៀត កំពុង​គំរាមកំហែង និងបង្កឱ្យអាកាសធាតុ​ឡើងក្ដៅរហូតដល់​ទៅ ៤៥អង់ស្សាសេ នៅតាម​តំបន់ខ្លះ។

គួរបញ្ជាក់ថា ផ្ទះប្រជាជនប្រមាណ ១៥ខ្នង ក៏ត្រូវបានបំផ្លាញផងដែរ រីឯក្រុមអ្នកពន្លត់​អគ្គិភ័យជាច្រើននាក់ កំពុងតស៊ូប្រយុទ្ធ​ប្រឆាំងនឹង​ភ្លើងព្រៃជាង ២០០កន្លែង ទាំងតូច​ទាំងធំ។ បន្ថែមពីលើនេះ​អ្នកពន្លត់​អគ្គិភ័យ ១០០នាក់​មកពីរដ្ឋ ញូសោតវែលស៍ (New South Wales) ត្រូវបាន​បញ្ជូនទៅបន្ថែម ដើម្បីជួយពន្លត់​ភ្លើងឆេះព្រៃ៕





























Comments

Popular posts from this blog

ធនាគារជាតិនៃកម្ពុជា៖ អ្នកដាក់ប្រាក់ញ្ញើមានជាង៦លាននាក់ ខណៈអ្នកខ្ចីប្រាក់មាន២.៨៥លាននាក់ ក្នុងឆ្នាំ២០១៨

ប្រធានគណបក្សប្រជាជនខេត្តព្រះវិហារ ជំរុញឲ្យប្រធានក្រុមបក្សតាមមូលដ្ឋានទាំងអស់ ត្រូវរួមសហការជាមួយមន្ត្រីជំនាញ ដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ ឲ្យបានទាន់វេលា

កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ «កិច្ចសហប្រតិបត្តិការទីផ្សារ មូលធនក្នុងតំបន់ទន្លេមេគង្គ» !