Posts

Showing posts from December, 2018

ទឹកជំនន់ និងបំណាក់ដី​នៅហ្វីលីពីន «ផ្តាច់ជីវិត​មនុស្សកើន​ដល់​៦៨នាក់» ខណៈ​មនុស្ស​១៩នាក់ទៀត​បាត់​ខ្លួន

Image
(ម៉ានីល)៖ ចំនួនមនុស្ស​ស្លាប់ដោយសារ​គ្រោះរអិលបាក់ដី និង​ទឹកជំនន់ ដែលបង្កឡើង​ដោយ​ភ្លៀងធ្លាក់ខ្លាំង​នៅ​ប្រទេស​ហ្វីលីពីន​ បានកើនឡើងដល់ ៦៨នាក់ហើយ។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពីទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀល​ថ្ងៃ​ចន្ទ ទី៣១ ខែធ្នូ ឆ្នាំ២០១៨។ បើតាមការបញ្ជាក់​ក្នុងរបាយការណ៍ថ្មី​ចុងក្រោយ ​ពី​​​អាជ្ញាធរ​គ្រប់គ្រង​គ្រោះមហន្តរាយ​របស់​ហ្វីលីពីន ចំនួនអ្នកស្លាប់ទាំង​នេះ គឺបង្កឡើងភាគច្រើនដោយសារតែត្រូវដីបាក់សង្កត់លើ និងការលង់ទឹក​នៅតំបន់ ប៊ូខូល (Bicol) ដែល​មាន​មនុស្ស​បាត់​​បង់​ជីវិតច្រើន​ជាងគេ​រហូតដល់​​ ៥៧នាក់​ និងនៅតំបន់វីសាយ៉ាស់ (Visayas) ខាងកើត​​មានអ្នកស្លាប់ ​១១នាក់។ សម្រាប់តំបន់ភាគ​កណ្តាលទាំងពីរនេះ ក៏មាន​មនុស្ស​១៩នាក់បាត់​ខ្លួនផងដែរ។ គួរជម្រាបថា ព្យុះដែលបាន​​នាំ​យក​ទឹក​ភ្លៀង​​​យ៉ាងជោគជាំ មកលើ​ហ្វីលីពីនកាលពីថ្ងៃសៅរ៍​កន្លងទៅ បានបោកបក់ឆ្លង​ចេញ​ផុត​ពី​ប្រទេសដីកោះ​នេះ នៅថ្ងៃអាទិត្យ​ម្សិលមិញ ប៉ុន្តែទីភ្នាក់ងារ​ឧតុនិយម​ហ្វីលីពីន បានព្រមានថា ទឹកភ្លៀងនឹង​នៅតែ​​បន្ត​ធ្លាក់​ក្នុងអំឡុងប៉ុន្មាន​ថ្ងៃខាងមុខ៕ ​

មនុស្ស៣នាក់ស្លាប់ និង៧៩នាក់បាត់ខ្លួន ក្នុងហេតុការណ៍បាក់រលំអគារនៅរុស្ស៊ី

Image
(ម៉ូស្គូ)៖ មនុស្សយ៉ាងហាចណាស់៣នាក់បានស្លាប់ និង៣នាក់រងរបួស ខណៈមនុស្ស៧៩នាក់បាត់ខ្លួន នៅក្នុងហេតុការណ៍បាក់រលំ អគារស្នាក់នៅមួយកន្លែងនៅឯទីក្រុង Magnitogorsk ប្រទេសរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃចន្ទ ទី៣១ ខែធ្នូ ឆ្នាំ២០១៨។ យោងតាម Russian Today អគារខាងលើបានបាក់រលំ ក្រោយមានការផ្ទុះហ្គាសនៅម៉ោង៤ទៀបភ្លឺ ថ្ងៃចន្ទនេះ (ម៉ោងនៅក្នុងតំបន់) ហើយមនុស្ស១៦នាក់ត្រូវបានគេជួយសង្រ្គោះទាន់ពេលវេលា។ ចំណែកឯ អាជ្ញាធររុស្ស៊ីក៏បានទទួលស្គាល់ដែរ​ថា​សោក​នាដកម្មនេះគឺបង្កឡើងដោយការផ្ទុះហ្គាសនៅក្នុងអគារតែម្ដង។ គួរបញ្ជាក់ថា អគារខាងលើ មានមនុស្ស១១០នាក់កំពុងស្នាក់ ហើយការផ្ទុះហ្គាសដ៏សម្បើមនេះក៏បានបំផា្លញបន្ទប់ចំនួន៤៨ ផងដែរ៕

រដ្ឋមន្ត្រីទេសចរណ៍៖ រាត្រីនេះ កាំជ្រួចដែលនឹងត្រូវបាញ់នៅវិមានឈ្នះ-ឈ្នះ ចែកចេញជា២វគ្គ នៅវេលាម៉ោង៧ និងម៉ោង១២ពាក់កណ្តាលយប់ មានរយៈពេលសរុប១ម៉ោង

Image
(ភ្នំពេញ)៖ នៅរាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨នេះ កាំជ្រួច 3D ដែលជាបច្ចេកវិទ្យាចុងក្រោយរបស់ចិន ដែលនឹងត្រូវបាញ់អបអរសាទរ ការសម្ពោធវិមានឈ្នះ-ឈ្នះ​ និងការប្រារព្ធខួបអនុស្សាវរីយ៍២០ឆ្នាំ នៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នៅបរិវេណវិមានឈ្នះ-ឈ្នះ រយៈពេល១ម៉ោងនោះ ត្រូវបានចែកចេញជា២វគ្គ។ លោក ថោង ខុន​​​ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា នៅរាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨នេះ កាំជ្រួចនេះនឹងត្រូវបាញ់២វគ្គ ដែលវគ្គទី១ នឹងត្រូវបាញ់រយៈពេល៥នាទី នៅម៉ោងកំឡុងម៉ោង៧ និងវគ្គទី២ នឹងត្រូវបាញ់រយៈពេល៥៥នាទី នៅម៉ោង១២រំលងអធ្រាត្រចំពេលឆ្លងឆ្នាំតែម្តង។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាស្ថាបនិកសន្តិភាពនៅកម្ពុជា ក៏បានទទូចដល់ជនរួមជាតិទាំងអស់ទៅលេងកម្សាន្ត និងឆ្លងឆ្នាំឲ្យបានច្រើនកុះករ នៅវិមានឈ្នះ-ឈ្នះ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នារាត្រីនេះផងដែរ។ ដើម្បីអបអរសាទរខួប២០ឆ្នាំ នៃការបិទបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជា និងការសម្ពោធវិមានឈ្នះ-ឈ្នះនោះ នៅទីតាំងសាងសង់វិមាន បានរៀបចំព្រឹត្តិការណ៍បាញ់កាំជ្រួច ដែលមានលក្ខណៈពិសេសជាកាំជ្រួច 3D និងមានរយៈពេលយ

សូមកុំភ្លេចព្រឹត្តិការណ៍ថ្ងៃឆ្លងឆ្នាំ! រាត្រីនេះ កាំជ្រួចនឹងត្រូវបាញ់រយៈពេល១ម៉ោងនៅវិមានឈ្នះ-ឈ្នះ

Image
(ភ្នំពេញ)៖ នៅរាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨នេះ ត្រូវនឹងថ្ងៃឆ្លងឆ្នាំសកល២០១៨ចាស់ ផ្លាស់ដោយឆ្នាំ២០១៩ កាំជ្រួច 3D ដែលជាបច្ចេកវិទ្យាចុងក្រោយរបស់ចិន នឹងត្រូវបាញ់រយៈពេល១ម៉ោង នៅវិមានឈ្នះ-ឈ្នះ ដែលជារាត្រី ដ៏គួរឲ្យចាប់អារម្មណ៍ជាបំផុត។ រដ្ឋបាលរាជធានីភ្នំពេញ តាមរយៈ Facebook បានអញ្ជើញបងប្អូនប្រជាពលរដ្ឋ ទៅទទួលនូវភាពសប្បាយរីករាយទាំងអស់គ្នា នៅវិមានឈ្នះ-ឈ្នះ លើទឹកដីជ្រោយចង្វារ ដែលនឹងមានការបាញ់កាំជ្រួចឆ្លងឆ្នាំសកល ដ៏អស្ចារ្យរយៈពេល១ម៉ោងនេះ។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាស្ថាបនិកសន្តិភាពនៅកម្ពុជា ក៏បានទទូចដល់ជនរួមជាតិទាំងអស់ទៅលេងកម្សាន្ត និងឆ្លងឆ្នាំឲ្យបានច្រើនកុះករ នៅវិមានឈ្នះ-ឈ្នះ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នារាត្រីនេះផងដែរ។ សូមបញ្ជាក់ថា ដើម្បីអបអរសាទរខួប២០ឆ្នាំ នៃការបិទបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជា និងការសម្ពោធវិមានឈ្នះ-ឈ្នះនោះ នៅទីតាំងសាងសង់វិមាន បានរៀបចំព្រឹត្តិការណ៍បាញ់កាំជ្រួច ដែលមានលក្ខណៈពិសេសជាកាំជ្រួច 3D និងមានរយៈពេលយូរមិនធ្លាប់មាននៅកម្ពុជា អមដោយការប្រគំតន្ត្រីផង អស់រយៈពេលពីររាត្រីមកហើយ។ នៅរាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ឆ្លងចូលឆ្នាំថ្