ទឹកជំនន់ និងបំណាក់ដី​នៅហ្វីលីពីន «ផ្តាច់ជីវិត​មនុស្សកើន​ដល់​៦៨នាក់» ខណៈ​មនុស្ស​១៩នាក់ទៀត​បាត់​ខ្លួន

(ម៉ានីល)៖ ចំនួនមនុស្ស​ស្លាប់ដោយសារ​គ្រោះរអិលបាក់ដី និង​ទឹកជំនន់ ដែលបង្កឡើង​ដោយ​ភ្លៀងធ្លាក់ខ្លាំង​នៅ​ប្រទេស​ហ្វីលីពីន​ បានកើនឡើងដល់ ៦៨នាក់ហើយ។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពីទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀល​ថ្ងៃ​ចន្ទ ទី៣១ ខែធ្នូ ឆ្នាំ២០១៨។

បើតាមការបញ្ជាក់​ក្នុងរបាយការណ៍ថ្មី​ចុងក្រោយ ​ពី​​​អាជ្ញាធរ​គ្រប់គ្រង​គ្រោះមហន្តរាយ​របស់​ហ្វីលីពីន ចំនួនអ្នកស្លាប់ទាំង​នេះ គឺបង្កឡើងភាគច្រើនដោយសារតែត្រូវដីបាក់សង្កត់លើ និងការលង់ទឹក​នៅតំបន់ ប៊ូខូល (Bicol) ដែល​មាន​មនុស្ស​បាត់​​បង់​ជីវិតច្រើន​ជាងគេ​រហូតដល់​​ ៥៧នាក់​ និងនៅតំបន់វីសាយ៉ាស់ (Visayas) ខាងកើត​​មានអ្នកស្លាប់ ​១១នាក់។ សម្រាប់តំបន់ភាគ​កណ្តាលទាំងពីរនេះ ក៏មាន​មនុស្ស​១៩នាក់បាត់​ខ្លួនផងដែរ។

គួរជម្រាបថា ព្យុះដែលបាន​​នាំ​យក​ទឹក​ភ្លៀង​​​យ៉ាងជោគជាំ មកលើ​ហ្វីលីពីនកាលពីថ្ងៃសៅរ៍​កន្លងទៅ បានបោកបក់ឆ្លង​ចេញ​ផុត​ពី​ប្រទេសដីកោះ​នេះ នៅថ្ងៃអាទិត្យ​ម្សិលមិញ ប៉ុន្តែទីភ្នាក់ងារ​ឧតុនិយម​ហ្វីលីពីន បានព្រមានថា ទឹកភ្លៀងនឹង​នៅតែ​​បន្ត​ធ្លាក់​ក្នុងអំឡុងប៉ុន្មាន​ថ្ងៃខាងមុខ៕ ​











Comments

Popular posts from this blog

ធនាគារជាតិនៃកម្ពុជា៖ អ្នកដាក់ប្រាក់ញ្ញើមានជាង៦លាននាក់ ខណៈអ្នកខ្ចីប្រាក់មាន២.៨៥លាននាក់ ក្នុងឆ្នាំ២០១៨

ប្រធានគណបក្សប្រជាជនខេត្តព្រះវិហារ ជំរុញឲ្យប្រធានក្រុមបក្សតាមមូលដ្ឋានទាំងអស់ ត្រូវរួមសហការជាមួយមន្ត្រីជំនាញ ដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ ឲ្យបានទាន់វេលា

កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ «កិច្ចសហប្រតិបត្តិការទីផ្សារ មូលធនក្នុងតំបន់ទន្លេមេគង្គ» !