រដ្ឋមន្ត្រីទេសចរណ៍៖ រាត្រីនេះ កាំជ្រួចដែលនឹងត្រូវបាញ់នៅវិមានឈ្នះ-ឈ្នះ ចែកចេញជា២វគ្គ នៅវេលាម៉ោង៧ និងម៉ោង១២ពាក់កណ្តាលយប់ មានរយៈពេលសរុប១ម៉ោង
(ភ្នំពេញ)៖ នៅរាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨នេះ កាំជ្រួច 3D ដែលជាបច្ចេកវិទ្យាចុងក្រោយរបស់ចិន ដែលនឹងត្រូវបាញ់អបអរសាទរ ការសម្ពោធវិមានឈ្នះ-ឈ្នះ និងការប្រារព្ធខួបអនុស្សាវរីយ៍២០ឆ្នាំ នៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នៅបរិវេណវិមានឈ្នះ-ឈ្នះ រយៈពេល១ម៉ោងនោះ ត្រូវបានចែកចេញជា២វគ្គ។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា នៅរាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨នេះ កាំជ្រួចនេះនឹងត្រូវបាញ់២វគ្គ ដែលវគ្គទី១ នឹងត្រូវបាញ់រយៈពេល៥នាទី នៅម៉ោងកំឡុងម៉ោង៧ និងវគ្គទី២ នឹងត្រូវបាញ់រយៈពេល៥៥នាទី នៅម៉ោង១២រំលងអធ្រាត្រចំពេលឆ្លងឆ្នាំតែម្តង។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាស្ថាបនិកសន្តិភាពនៅកម្ពុជា ក៏បានទទូចដល់ជនរួមជាតិទាំងអស់ទៅលេងកម្សាន្ត និងឆ្លងឆ្នាំឲ្យបានច្រើនកុះករ នៅវិមានឈ្នះ-ឈ្នះ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នារាត្រីនេះផងដែរ។
ដើម្បីអបអរសាទរខួប២០ឆ្នាំ នៃការបិទបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជា និងការសម្ពោធវិមានឈ្នះ-ឈ្នះនោះ នៅទីតាំងសាងសង់វិមាន បានរៀបចំព្រឹត្តិការណ៍បាញ់កាំជ្រួច ដែលមានលក្ខណៈពិសេសជាកាំជ្រួច 3D និងមានរយៈពេលយូរមិនធ្លាប់មាននៅកម្ពុជា អមដោយការប្រគំតន្ត្រីផង អស់រយៈពេលពីររាត្រីមកហើយ។ នៅរាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ឆ្លងចូលឆ្នាំថ្មីឆ្នាំ២០១៩នេះ ក៏ដូចគ្នាផងដែរ នឹងមានការបាញ់កាំជ្រួច និងប្រគំតន្ត្រីដោយមានការចូលរួម ពីអ្នកចម្រៀងល្បីៗផងដែរ។
រយៈពេលពីរថ្ងៃកន្លងទៅនេះ គេសង្កេតឃើញថា មានប្រជាពលរដ្ឋខ្មែរយ៉ាងច្រើន បាននាំគ្នាទៅលេងកម្សាន្ត ទស្សនាការបាញ់កាំជ្រួច និងទស្សនាការប្រគំតន្ត្រីនៅទីតាំងវិមានឈ្នះ-ឈ្នះ ដែលជាវិមាន នៃនិមិត្តរូបឲ្យសុខសន្តិភាព ការបង្រួបបង្រួមជាតិនៅកម្ពុជា។
ទន្ទឹមនឹងនេះ ក្រោយទទួលបានការអនុញ្ញាតពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឲ្យរដ្ឋបាលខណ្ឌដូនពេញ ទទួលខុសត្រូវលើការងារ ទទួលផ្ញើយានជំនិះគ្រប់ប្រភេទ គឺមិនត្រូវយកថវិកាពីប្រជាពលរដ្ឋ ដែលទៅកម្សាន្ត និងឆ្លងឆ្នាំសាកល ព្រមទាំងទស្សនាវិមានឈ្នះ-ឈ្នះ នៅក្នុងបរិវេណវិមានឈ្នះ-ឈ្នះនោះទេ។ នេះជាការបញ្ជាក់របស់មន្រ្តីសាលាខណ្ឌដូនពេញ បានប្រាប់អង្គភាពព័ត៌មាន Fresh News៕

Comments