Posts

Showing posts from January, 2019

លោក ម៉ាឌូរ៉ូ ចោទចំៗតែម្តងថា លោក ដូណាល់ ត្រាំ ជាអ្នកបញ្ជាកូឡុំប៊ី និងក្រុមជនពាល​ឲ្យធ្វើឃាត​លោក!

Image
(ការ៉ាកាស់)៖ ប្រធានាធិបតី​វេណេស៊ុយអេឡា​លោក នីកូឡាស់ ម៉ាឌូរ៉ូ បានអះអាងនៅថ្ងៃពុធនេះថា ប្រធានាធិបតីអាមេរិក​លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យ​រដ្ឋាភិបាលកូឡុំប៊ី និងពួកម៉ាហ្វយ៉ា​ (ក្រុមជនពាល) សម្លាប់រូបលោក។ នេះបើតាម​​ការចេញផ្សាយ​​ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី៣០ ខែមករា ឆ្នាំ២០១៩។ ថ្លែងនៅក្នុងបទ​សម្ភាសន៍ជាមួយ Sputnik ដោយមិនបាន​បង្ហាញភស្ដុតាង លោក ម៉ាឌូរ៉ូ បានគូសបញ្ជាក់​យ៉ាងដូច្នេះថា «វាគ្មានអ្វីត្រូវ​សង្ស័យទៀត​ឡើយ ពោលគឺលោក ត្រាំ បានបញ្ជាឱ្យគេសម្លាប់​រូបខ្ញុំ។ គាត់បាន​បញ្ជា​រដ្ឋាភិបាល និងម៉ាហ្វយ៉ា​កូឡុំប៊ីសម្លាប់រូប​នេះ... ដូច្នេះបើសិន​ជារឿងនេះ​ កើតឡើងចំពោះរូប​ខ្ញុំនៅថ្ងៃណា​មួយ​លោក ដូណាល់ ត្រាំ និងប្រធានាធិបតី​កូឡុំប៊ី លោក អ៊ីវ៉ាន ឌូកេ (Ivan Duque) គឺអ្នកទទួល​ខុសត្រូវគ្រប់យ៉ាង​ ចំពោះអ្វីដែលកើត​មកលើខ្ញុំ»។ តែទោះបីជា​យ៉ាងណាក៏ដោយ ប្រធានាធិបតីរូបនេះនៅតែប្រកាន់​ជំហរថា លោកនឹងបានទទួលការការពារយ៉ាងល្អបំផុតពី ប្រជាជន​វេណេស៊ុយអេឡា និង​ទីភ្នាក់ងារស៊ើបការណ៍​សំងាត់​របស់លោក។ គួរបញ្ជាក់ថា ការលើកឡើងរបស់​លោក នីកូឡាស់ ម៉ាឌូរ៉ូ ធ្វើឡើងក្រោយ​មានសេចក្ដីរាយការណ៍ថា សហរដ្ឋអាមេរិក​មានគម្រោង​បញ្ជូនកងទ័ព ៥,០០០នាក់ទៅកូ

ខេត្តកំពតនឹងមានឆ្នេរខ្សាច់ដ៏ស្រស់ស្អាត នៅប៉ុន្មានខែខាងមុខនេះ គ្រោងចំណាយទឹកប្រាក់ជិត២ពាន់លានដុល្លារ

Image
(កំពត)៖ ឆ្នេរខ្សាច់ថ្មីដែលជាឆ្នេរខ្សាច់សិប្បនិម្មិតមួយ ស្ថិតនៅចំណុចឆ្នេមាត់សមុទ្រ ក្នុងភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត ត្រូវបានចាប់ផ្តើមកសាងឡើងតាមគម្រោងរាជរដ្ឋាភិបាលកម្ពុជា ខណៈខេត្តកំពត ដែលពីមុនវិសាលភាពសមុទ្រ មានតែឆ្នេរ តែគ្មានឆ្នេរខ្សាច់ដូចខេត្តជាប់មាត់សមុទ្រដ៏ទៃទៀត។ នេះជាការបញ្ជាក់ដោយមោទនភាពរបស់មន្រ្តីជាន់ខ្ពស់សាលាខេត្តកំពត បន្ថែមទៀតនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩នេះ។ រដ្ឋបាលខេត្តកំពតក្នុងអាណត្តិ លោកអភិបាលខេត្ត ជាវ តាយ បានផ្តួចផ្តើមឲ្យឆ្នេរសមុទ្រ ក្នុងភូមិសាស្ត្រខេត្តកំពត ឲ្យមានឆ្នេរខ្សាច់មួយ សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្ត លេងកាន់តែច្រើនថែមទៀត ដើម្បីកំណើនសេដ្ឋកិច្ចជាតិ។ ពិសេសរដ្ឋបាលខេត្ត នឹងទទួលជាម្ចាស់ផ្ទះ សម្រាប់រៀបពិធីបុណ្យសមុទ្រ ដែលនឹងប្រព្រឹត្តធ្វើឡើងនៅខែធ្នូ ឆ្នាំ២០១៩នេះ ដោយឆ្លងតាមការប្រជុំសម្រេចរបស់ថ្នាក់ខេត្ត ក៏ដូចជា ក្រសួងពាក់ព័ន្ធ កាលពីពាក់កណ្តាល ឆ្នាំ២០១៨។ ក្នុងពិធីបើកការដ្ឋានសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត កាលពីថ្ងៃទី៨​ ខែសីហា​ ឆ្នាំ២០១៨ គឺលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញឲ្យរដ្ឋបាលខេត្តកំពត កសាងឆ្នេរខ្សាច់សិប្បនិម្មិតថ្មីមួ

អាមេរិក​ទម្លាយ​រឿងសម្ងាត់៖ «រុស្ស៊ីសន្យា​ផ្តល់រោងចក្រថាមពលនុយក្លេអ៊ែរ​ឲ្យ​កូរ៉េខាងជើង ប្រសិន​បើប្រទេសនេះ​​ព្រមរំសាយ​កម្មវិធី​នុយក្លេអ៊ែរ...»

Image
(ម៉ូស្គូ)៖ ក្រុមមន្ត្រីអាមេរិក​បានឱ្យដឹងថា ទីក្រុងម៉ូស្គូ​បានដាក់សំណើ​សំងាត់មួយទៅកាន់​កូរ៉េខាងជើង សំដៅដោះស្រាយភាពជាប់​គាំងនៃកិច្ចចរចា​រំសាយអាវុធនុយក្លេអ៊ែរ​កូរ៉េខាងជើង រវាង​លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន។ នេះបើតាម​ការចេញ​ផ្សាយដោយ​សារព័ត៌មាន Straits Times នៅរសៀលថ្ងៃពុធ ទី៣០ ខែមករា ឆ្នាំ២០១៩។ ក្រុមអាមេរិកដដែល​ថ្លែងប្រាប់​កាសែត Washington Post ក្នុងលក្ខខណ្ឌ​មិនបញ្ចេញឈ្មោះ បានបញ្ជាក់​ទៀតថា នៅក្នុងសំណើ​សំងាត់នោះក្រុមមន្ត្រីរុស្ស៊ី​បានសន្យា ផ្ដល់រោង​ចក្រថាមពលនុយក្លេអ៊ែរ​មួយដល់​កូរ៉េខាងជើង​ ជាថ្នូរនឹងការ​បោះបង់ចោលអាវុធ​នុយក្លេអ៊ែរ និងមីស៊ីល​បាលិស្ទីគ។ ប៉ុន្តែ​សេតវិមាន ក្រសួងការបរទេស​អាមេរិក និងរុស្ស៊ី មិនបានធ្វើ​អត្ថាធិប្បាយណា​មួយពាក់ព័ន្ធ នឹង​សេចក្ដីរាយការណ៍​នេះទេ។ គួរជម្រាបថា នៅថ្ងៃអង្គារ​សប្ដាហ៍នេះ ទីភ្នាក់ងារស៊ើបការណ៍​សំងាត់ជាតិ​អាមេរិក ក៏បានចេញផ្សាយ​របាយការណ៍មួយ​ដែរថា ទីក្រុងព្យុងយ៉ាង​ទំនងជានឹងមិនបោះបង់​ចោល អាវុធនុយក្លេអ៊ែរ​ទាំងស្រុង​នោះទេ បើទោះជា​រដ្ឋបាលប្រធានាធិបតី​ ដូណាល់​​ ត្រាំ អះអាងជា​ច្រើនលើកថា កិច្ចចរចារំសាយ​អាវុធនុយក្លេអ៊ែរ​ជាមួយលោក គីម ជុងអ៊ុន មានភាពរីកចំរើន​ទៅមុខ​ក៏ដោយ៕ a

រដ្ឋមន្ត្រីការពារជាតិកម្ពុជា ប្រកាសមិនអនុញ្ញាតឱ្យទណ្ឌិត សម រង្ស៊ី មកស្រែកដូរមិនដូរ និងបង្កអសន្តិសុខនៅកម្ពុជា ដូចពីមុននោះទេ

Image
(ភ្នំពេញ)៖ ថ្លែងនៅចំពោះមុខមេទ័ពកំពូលកម្ពុជា សេនានុព័ន្ធយោធាបណ្តាប្រទេសជាមិត្ត និងនាយទាហានជាង១ពាន់នាក់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានប្រកាសយ៉ាងដាច់ខាតថា មិនអនុញ្ញាតឱ្យទណ្ឌិត សម រង្ស៊ី មកស្រែកដូរ មិនដូរ និងបង្កអសន្តិសុខនៅកម្ពុជា ដូចពីមុននោះទេ។ ការប្រកាសយ៉ាងដាច់ណាត់របស់ សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើង នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពពិធីបិទវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺនឆ្នាំ២០១៨ និងបើកវគ្គសិក្សាឆ្នាំ២០១៩ នៅសាកលវិទ្យាល័យការពារជាតិ។ រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានថ្លែងយ៉ាងដូច្នេះ៖ «ហ្នឹងហើយមិនអីទេ កុំតែចូលមកបានហើយ ប្រាប់ឱ្យហើយ គឺថាប្តូរផ្តាច់មក មកប្តូរមក ប្តូរបានតែនៅកន្លែងមួយចំនួន តែមកប្តូរនៅកម្ពុជា គឺអត់បានទៀតហើយ វាហួសហើយ មិនមែនមកដូរ មិនដូរ ម្តងនេះគឺមិនបានទេ មិនដូរទៀតទេ»។ ជាមួយគ្នានេះដែរ សម្តេចពិជ័យសេនា ទៀ បាញ បានប្រកាសត្រូវប្រឆាំងយ៉ាងដាច់ខាតចំពោះទណ្ឌិត សម រង្ស៊ី ដែលជារឿយតែងតែអំពាវនាវឱ្យកងទ័ព បោសបោរប្រឆាំងជាមួយរាជរដ្ឋាភិបាលស្របច្បា់ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលប្រសូត្រឡើងពីការបោ

លោក ម៉ាឌូរ៉ូ ព្រលះចំៗតែម្តង៖ «អ្វីដែលសហរដ្ឋអាមេរិកកំពុងធ្វើ គឺមានចេតនា​លេបត្របាក់​ ធនធាន​ប្រេងដ៏សម្បើម​របស់​វេណេស៊ុយអេឡា...»

Image
(ការ៉ាកាស់)៖ ប្រធានាធិបតី​វេណេស៊ុយអេឡា​លោក នីកូឡាស់ ម៉ាឌូរ៉ូ បាននិយាយចំៗ​តែម្តងថា មុខព្រួញចម្បង​ដែល​សហរដ្ឋ​អាមេរិក​កំពុង​តម្រង់មកលើប្រទេស​លោក គឺដើម្បីដណ្តើម​យកធនធាន​ប្រេង ព្រមទាំងធនធានដ៏មានតម្លៃជាច្រើន​ទៀត​។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញពី​សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃ​​ពុធ ទី៣០ ខែមករា ឆ្នាំ២០១៩។ ថ្លែងក្នុងបទសម្ភាសន៍​មួយជាមួយ​សារព័ត៌មាន Sputnik លោក ម៉ាឌូរ៉ូ បានលើកឡើង​យ៉ាងដូច្នេះថា «អាមេរិកមាន​គោលដៅ​មួយចំនួន ប៉ុន្តែ​គោលដៅ​ចម្បងគេ​គឺដណ្តើមយក​ប្រេង​របស់​វេណេស៊ុយអេឡា ដោយសារតែយើង​មាន​ធនធានប្រេង​​ដ៏​ច្រើន​សម្បើមនៅលើ​ពិភពលោក។ ក្រៅពីនេះយើងមាន​តាំងឧស្ម័នធម្មជាតិ មាស ពេជ្រ ទឹកស្អាត ព្រមទាំងលោហធាតុផ្សេង​ៗ​។ និយាយរួមទៅយើងគឺ​ប្រៀបដូចជាមហាអំណាច​មួយ នៅក្នុងវិស័យធនធាន​ថាមពល និងធម្មជាតិ»។ គួរជម្រាបថា សម្រាប់គោលដៅ​សំខាន់ទីពីរ​វិញ​នោះ គឺ​អាមេរិកមានចេតនា​ចង់បំផ្លាញមនោគមន៍វិជ្ជា​​របស់​វីរបុរសឯករាជ្យ​ភាព​នៅ​អាមេរិកឡាទីន គឺលោក ស៊ីម៉ុន បូលីវ៉ា (Simon Bolivar)។ បច្ចុប្បន្ន​ស្ថានការណ៍នយោបាយ​​នៅវេណេស៊ុយអេឡា កំពុងមាន​ភាពតាន​​តឹងជាខ្លាំង បន្ទាប់ពី​មេបក្សប្រឆាំង​នៃប្រទេសនេះ​​ បាន​ប្រកាសតែងតាំង​ខ្លួនឯងជា​ប្

ឆ្នាំ២០១៩នេះ ជាលើកទី៥ហើយ ដែលលោក សម រង្ស៉ី ប្រកាសប្រាប់អ្នកគាំទ្រថា វិលចូលស្រុកខ្មែរ

Image
(ភ្នំពេញ)៖ ចាប់តាំងពីពេលរត់ចេញពីប្រទេសកម្ពុជាជាលើកទី៣ ដើម្បីគេចពីការអនុវត្តន៍ច្បាប់របស់តុលាការកម្ពុជាកាលពីឆ្នាំ២០១៥ លោក សម រង្ស៉ី តែងតែបានប្រកាសពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការវិលចូលក្នុងប្រទេសកម្ពុជាវិញ។ តែការប្តេជ្ញា និងសន្យារបស់លោក សម រង្ស៉ី ដែលបានផ្តល់ក្តីសង្ឃឹមយ៉ាងខ្លាំងដល់អ្នកគាំទ្ររបស់ខ្លួននោះ ត្រូវបានប្រែជារលាយសូន្យដូចអំបិលត្រូវទឹក ព្រោះអ្នកក្លាហាន សម រង្ស៉ី មិនបានគោរពសន្យានោះឡើយ។ នៅឆ្នាំ២០១៥ លោក សម រង្ស៉ី ក្នុងជំនួបជាមួយអ្នកគាំទ្រនៅក្រៅរួមទាំងពលករនៅកូរ៉េខាងត្បូងផងថា នឹងវិលចូលស្រុកខ្មែរវិញ បើទោះបីត្រូវប្រឈមវិធានការកងកម្លាំងសមត្ថកិច្ចរបស់រាជរដ្ឋាភិបាលយ៉ាងណាក្តី។ ការប្តេជ្ញានោះធ្វើឲ្យអ្នកគាំទ្របាននាំគ្នាទះដៃសាទរយ៉ាងកងរំពង កោតសរសើរនូវភាពអង់អាចក្លាហានរបស់លោក សម រង្ស៉ី។ តែពួកគេក៏រងការអស់សង្ឃឹមមួយដងព្រោះក្រោយសន្យានោះលោក សម រង្ស៉ី បានឡើងយន្តចាកចេញពីកូរ៉េខាងត្បូង តែមិនមែនហោះហើរមកកម្ពុជាទេ គឺហោះហើរទៅប្រទេសបារាំងទេតើ។ លុះឆ្នាំ២០១៦ ២០១៧ និង២០១៨ ក៏បានសន្យាជាបន្តបន្ទាប់ទៀតថា នឹងវិលត្រឡប់ចូលកម្ពុជាឲ្យបាន ដើម្បីចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ក៏ដូចជាការបោះឆ្នោតថ្នាក់ជាតិកាលពីខែកក

លោក ម៉ាឌូរ៉ូ ទម្លាយ៖ «ទីប្រឹក្សា​សន្តិសុខជាតិ​អាមេរិក John Bolton គឺជាអ្នក​រារាំងលោក ដូណាល់ ត្រាំ មិនឲ្យចរចាជាមួយ​រដ្ឋាភិបាល​ក្រុង​ការ៉ាកាស់...»

Image
(ការ៉ាកាស់)៖ ប្រធានាធិបតី​វេណេស៊ុយអេឡា​លោក នីកូឡាស់ ម៉ាឌូរ៉ូ បានអះអាងថា ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក​ ចន បូលតុន (John Bolton) បាន​រារាំងមិនឱ្យ​រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ បើកកិច្ចសន្ទនា​ ឬចរចាជាមួយនឹងរដ្ឋាភិបាល​របស់លោក។ នេះបើតាម ការចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី៣០ ខែមករា ឆ្នាំ២០១៩។ លោក ម៉ាឌូរ៉ូ ធ្វើការកត់សម្គាល់​បែបនេះ​ នៅក្នុងបទសម្ភាសន៍​ជាមួយ Sputnik កាលពីថ្ងៃអង្គារ ខណៈរដ្ឋាភិបាល​លោកកំពុង​ប្រឈមមុខនឹងសម្ពាធ​ពីសហរដ្ឋអាមេរិក និងលោកខាងលិច​ ឲ្យបោះបង់អំណាចទៅឲ្យមេបក្សប្រឆាំង។ ប្រធានាធិបតី​រូបនេះ​បានលើក​ឡើងដូច្នេះថា «អស់រយៈពេលជាច្រើនឆ្នាំ ខ្ញុំបានព្យាយាម​បង្កើតកិច្ច​សន្ទនា និងបានបញ្ជូន​ចេតនាទាំងនេះជាច្រើនដងដល់ លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងគោលបំណង​ស្ដារទំនាក់ទំនងឡើងវិញ​​ ជាមួយរដ្ឋាភិបាល​អាមេរិក បើទោះជាប្រទេសទាំងពីរមាន​វប្បធម៌ និង​នយោបាយខុសគ្នា​ក៏ដោយ។ ប៉ុន្តែ​លោក John Bolton បានរារាំង​មិនឱ្យលោក ត្រាំ ចូលរួមក្នុងកិច្ចសន្ទនា​ជាមួយខ្ញុំនោះ​ទេ ហើយ ខ្ញុំមានព័ត៌មាន​បញ្ជាក់ថា លោក Bolton ពិតជា​បានធ្វើបែបនេះ​មែន»។ គួរជម្រាបថា កាលពី​ខែកញ្ញា ឆ្នាំ២០១៨ លោក ម៉ាឌូរ៉ូ ធ្លាប

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យទេសចរណ៍ និងវប្បធម៌កម្ពុជា-ចិន ក្នុងឆ្នាំ២០១៩នេះ កាន់តែមានភាពរស់រវើក

Image
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានចង្អុលបង្ហាញដល់មន្រ្តីទាំងកម្ពុជា​ និងចិន គប្បីធ្វើយ៉ាងណាឲ្យទេសចរណ៍ និងវប្បធម៌នៃប្រទេសទាំងពីរក្នុងឆ្នាំ២០១៩នេះ កាន់តែមានភាពរស់រវើក។ ជាងនេះទៅទៀត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានណែនាំឲ្យមើលទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេស​ទាំងពីរ មានតាំងពីអតីតកាល ដែលមានចរិកជាប្រវត្តិសាស្ត្រ បន្តរីកចម្រើនកាន់តែខ្លាំងឡើងលើគ្រប់វិស័យ។ ការលើកទឹកចិត្ត និងជំរុញពីសម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩​នេះ នៅចំពោះមុខលោក ឡ ស៊ូកាង ( Luo Shugang) រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ នៃសាធារណរដ្ឋប្រជាមានិតចិន ខណៈចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចនៅវិមានសន្តិភាព។ ថ្លែងប្រាប់អ្នកយកព័ត៌មានក្រោយបញ្ចប់ជំនួប លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានប្រាប់ឲ្យដឹងថា លោក ឡ ស៊ូកាង បានសំដែងនូវការអបអរសាទរ ចំពោះសម្តេចតេជោ ដែលបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនកន្លងមក។ លោកថា ក្នុងជំនួបរវាងសម្ដេច ជាមួយប្រធានាធិបតី ស៊ី ជិនពីង គឺបានចង្អុលនូវផ្លូវដ៏ត្រឹមត្រូវ សម្រាប់កិច្ចសហប្រតិបត្ត