លោក ម៉ាឌូរ៉ូ ទម្លាយ៖ «ទីប្រឹក្សាសន្តិសុខជាតិអាមេរិក John Bolton គឺជាអ្នករារាំងលោក ដូណាល់ ត្រាំ មិនឲ្យចរចាជាមួយរដ្ឋាភិបាលក្រុងការ៉ាកាស់...»
(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ បានអះអាងថា ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក ចន បូលតុន (John Bolton) បានរារាំងមិនឱ្យរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ បើកកិច្ចសន្ទនា ឬចរចាជាមួយនឹងរដ្ឋាភិបាលរបស់លោក។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី៣០ ខែមករា ឆ្នាំ២០១៩។
លោក ម៉ាឌូរ៉ូ ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយ Sputnik កាលពីថ្ងៃអង្គារ ខណៈរដ្ឋាភិបាលលោកកំពុងប្រឈមមុខនឹងសម្ពាធពីសហរដ្ឋអាមេរិក និងលោកខាងលិច ឲ្យបោះបង់អំណាចទៅឲ្យមេបក្សប្រឆាំង។ ប្រធានាធិបតីរូបនេះបានលើកឡើងដូច្នេះថា «អស់រយៈពេលជាច្រើនឆ្នាំ ខ្ញុំបានព្យាយាមបង្កើតកិច្ចសន្ទនា និងបានបញ្ជូនចេតនាទាំងនេះជាច្រើនដងដល់ លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងគោលបំណងស្ដារទំនាក់ទំនងឡើងវិញ ជាមួយរដ្ឋាភិបាលអាមេរិក បើទោះជាប្រទេសទាំងពីរមានវប្បធម៌ និងនយោបាយខុសគ្នាក៏ដោយ។ ប៉ុន្តែលោក John Bolton បានរារាំងមិនឱ្យលោក ត្រាំ ចូលរួមក្នុងកិច្ចសន្ទនាជាមួយខ្ញុំនោះទេ ហើយ ខ្ញុំមានព័ត៌មានបញ្ជាក់ថា លោក Bolton ពិតជាបានធ្វើបែបនេះមែន»។
គួរជម្រាបថា កាលពីខែកញ្ញា ឆ្នាំ២០១៨ លោក ម៉ាឌូរ៉ូ ធ្លាប់បានបង្ហាញពីបំណងចង់ជួបជាមួយលោក ដូណាល់ ត្រាំ រីឯប្រធានាធិបតីអាមេរិករូបនេះក៏បាននិយាយថា លោកចង់ជួបលោក ម៉ាឌរ៉ូ ផងដែរ។ តែទោះជាយ៉ាងនេះក្ដី លោក ម៉ាឌូរ៉ូ ជំនួបនេះគ្មានថ្ងៃកើតឡើងឡើយ ព្រោះក្រុមមន្ត្រីរបស់លោក ត្រាំ នឹងរារាំងទើបក្រោយមក កិច្ចសន្ទនាមិនអាចកើតមានឡើង ហើយស្ថានការណ៍នៅវេណេស៊ុយអេឡា ក៏ប្រែជាក្តៅគគុកដូចសព្វថ្ងៃនេះតែម្តង៕

Comments