អាមេរិក​ទម្លាយ​រឿងសម្ងាត់៖ «រុស្ស៊ីសន្យា​ផ្តល់រោងចក្រថាមពលនុយក្លេអ៊ែរ​ឲ្យ​កូរ៉េខាងជើង ប្រសិន​បើប្រទេសនេះ​​ព្រមរំសាយ​កម្មវិធី​នុយក្លេអ៊ែរ...»

(ម៉ូស្គូ)៖ ក្រុមមន្ត្រីអាមេរិក​បានឱ្យដឹងថា ទីក្រុងម៉ូស្គូ​បានដាក់សំណើ​សំងាត់មួយទៅកាន់​កូរ៉េខាងជើង សំដៅដោះស្រាយភាពជាប់​គាំងនៃកិច្ចចរចា​រំសាយអាវុធនុយក្លេអ៊ែរ​កូរ៉េខាងជើង រវាង​លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន។ នេះបើតាម​ការចេញ​ផ្សាយដោយ​សារព័ត៌មាន Straits Times នៅរសៀលថ្ងៃពុធ ទី៣០ ខែមករា ឆ្នាំ២០១៩។

ក្រុមអាមេរិកដដែល​ថ្លែងប្រាប់​កាសែត Washington Post ក្នុងលក្ខខណ្ឌ​មិនបញ្ចេញឈ្មោះ បានបញ្ជាក់​ទៀតថា នៅក្នុងសំណើ​សំងាត់នោះក្រុមមន្ត្រីរុស្ស៊ី​បានសន្យា ផ្ដល់រោង​ចក្រថាមពលនុយក្លេអ៊ែរ​មួយដល់​កូរ៉េខាងជើង​ ជាថ្នូរនឹងការ​បោះបង់ចោលអាវុធ​នុយក្លេអ៊ែរ និងមីស៊ីល​បាលិស្ទីគ។ ប៉ុន្តែ​សេតវិមាន ក្រសួងការបរទេស​អាមេរិក និងរុស្ស៊ី មិនបានធ្វើ​អត្ថាធិប្បាយណា​មួយពាក់ព័ន្ធ នឹង​សេចក្ដីរាយការណ៍​នេះទេ។

គួរជម្រាបថា នៅថ្ងៃអង្គារ​សប្ដាហ៍នេះ ទីភ្នាក់ងារស៊ើបការណ៍​សំងាត់ជាតិ​អាមេរិក ក៏បានចេញផ្សាយ​របាយការណ៍មួយ​ដែរថា ទីក្រុងព្យុងយ៉ាង​ទំនងជានឹងមិនបោះបង់​ចោល អាវុធនុយក្លេអ៊ែរ​ទាំងស្រុង​នោះទេ បើទោះជា​រដ្ឋបាលប្រធានាធិបតី​ ដូណាល់​​ ត្រាំ អះអាងជា​ច្រើនលើកថា កិច្ចចរចារំសាយ​អាវុធនុយក្លេអ៊ែរ​ជាមួយលោក គីម ជុងអ៊ុន មានភាពរីកចំរើន​ទៅមុខ​ក៏ដោយ៕





a

Comments

Popular posts from this blog

ធនាគារជាតិនៃកម្ពុជា៖ អ្នកដាក់ប្រាក់ញ្ញើមានជាង៦លាននាក់ ខណៈអ្នកខ្ចីប្រាក់មាន២.៨៥លាននាក់ ក្នុងឆ្នាំ២០១៨

ប្រធានគណបក្សប្រជាជនខេត្តព្រះវិហារ ជំរុញឲ្យប្រធានក្រុមបក្សតាមមូលដ្ឋានទាំងអស់ ត្រូវរួមសហការជាមួយមន្ត្រីជំនាញ ដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ ឲ្យបានទាន់វេលា

កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ «កិច្ចសហប្រតិបត្តិការទីផ្សារ មូលធនក្នុងតំបន់ទន្លេមេគង្គ» !