Posts

Showing posts from March, 2019

រាជរដ្ឋាភិបាល សម្រេចប្រែក្លាយធនាគារអភិវឌ្ឍន៍ជនបទ ទៅជាធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចាក់ទុនបន្ថែម៥០លានដុល្លារ

Image
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ឲ្យដឹងថា រាជរដ្ឋាភិបាលបានសម្រេចប្រែក្លាយធនាគារអភិវឌ្ឍន៍ជនបទ ទៅជាធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដោយចាក់ទុនបន្ថែមចំនួន៥០លានដុល្លារអាមេរិក ដើម្បីជំរុញឲ្យធនាគារនេះ កាន់តែមានសមត្ថភាពរឹងមាំ។ ការបញ្ជាក់បែបនេះ របស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងក្នុងឱកាសដែលសម្ដេច អញ្ជើញជាអធិបតី ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៨ ដែលប្រារព្ធធ្វើឡើង នៅវិមានសន្តិភាព នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩។ វេទិកានេះ មានការចូលរួម ពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងអ្នកវិនិយោគធុរជន ដែលកំពុងវិនិយោគ និងរកស៊ី នៅក្នុងប្រទេសកម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ខ្ញុំបានសម្រេចប្រែក្លាយធនាគារអភិវឌ្ឍន៍ជនបទ ទៅជាធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលបំពេញមុខងារ ជាធនាគារពាណិជ្ជផង និងជាធនាគារគោលនយោបាយផង។...ដើម្បីគោលដៅនេះ ខ្ញុំបានសម្រេចបន្ថែមទុន ចំនួន៥០លានដុល្លារ ដល់ធនាគារអភិវឌ្ឍជនបទ»។ សម្ដេចតេជោ បានគូសបញ្ជាក់ថា ការធ្វើបែបនេះ ក្នុងបំណងជំរុញ ឲ្យធនាគារអភិវឌ្ឍន៍ជនបទ កាន់តែមានសមត្ថភាពរឹងមាំ ក្នុងនាមជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយមានលទ្ធភាព ផ្តល់ហិ

ធំក្លិនសាំងភាយចេញ «បង្ខំឲ្យយន្តហោះ Boeing 737 ចុះចតយ៉ាងទាន់ហន់» នៅអាកាសយានដ្ឋានអន្តរជាតិ Dulles សហរដ្ឋអាមេរិក

Image
(វ៉ាស៊ីនតោន)៖ សារព័ត៌មាន Fox News បានរាយការណ៍ថា យន្ដហោះ Boeing របស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines ត្រូវបង្ខំចិត្តធ្វើការចុះចតជាបន្ទាន់ នៅអាកាសយានដ្ឋានអន្តរជាតិ ដាល់ឡែស (Dulles International Airport) បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ធំក្លិនសាំងបានភាយចេញមកក្រៅ។ នេះបើតាមការដកស្រង់ព័ត៌មាន នៅរសៀលថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០១៩។ យោងតាម Fox News ហេតុការណ៍ខាងលើបានកើតឡើងលើយន្ដហោះ Boeing 737 ដែលមានផ្លូវហោះហើរពីអាកាសយានដ្ឋាន បាល់ធីម័រ-វ៉ាស៊ីនតោន (Baltimore-Washington) ទៅកាន់ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ។ ប៉ុន្តែយន្ដហោះនេះបានចុះចតជាបន្ទាន់ នៅឯអាកាសយានដ្ឋាន Dulles International Airport ក្នុងតំបន់ឡោដួន (Loudoun County) នៃរដ្ឋវ៉ឺជីនៀ (Virginia) រីឯអ្នកដំណើរជាច្រើននាក់ត្រូវបាន បញ្ជូនទៅកាន់មន្ទីរពេទ្យ។ គួរបញ្ជាក់ថា បើតាមអ្នកដំណើរម្នាក់ថ្លែងប្រាប់ Fox News រូបគេបានធុំក្លិនដូចជា ប្រេងសាំងភាយចេញមកក្រៅ តែប៉ុន្មាននាទីប៉ុណ្ណោះ បន្ទាប់ពីយន្ដហោះចាកចេញពីព្រលានយន្ដហោះ។ តែយ៉ាងណាមិនទាន់មានការបញ្ជាក់ពី ឧប្បទ្ទវហេតុនេះនៅឡើយទេ។ ហេតុការណ៍ខាងលើនេះបានកើតមានឡើង ក្រោយពីអាជ្ញាធរអាកាសចរណ៍អាមេរិក FAA បានសម្រេចផ្អាកការហោះហើរយន្ត

លោក ស្វាយ ស៊ីថា៖ ព័ត៌មានក្លែងក្លាយ មិនត្រឹមតែពាក់ព័ន្ធនឹងសន្តិសុខនយោបាយប៉ុណ្ណោះទេ វាក៏ជាសង្គ្រាមចិត្តសាស្ត្រដ៏គ្រោះថ្នាក់

Image
(ភ្នំពេញ)៖ លោក ស្វាយ ស៊ីថា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានថ្លែងថា ព័ត៌មានក្លែងក្លាយ មិនត្រឹមតែពាក់ព័ន្ធនឹងសន្តិសុខនយោបាយប៉ុណ្ណោះទេ តែវាជាសង្គ្រាមចិត្តសាស្ត្រដ៏គ្រោះថ្នាក់ ដែលគេបាន និងកំពុងបង្កើតឡើង ដើម្បីទាក់ទាញប្រជាប្រិយភាពតាមរយៈការបំភ័ន្តមតិប្រជាពលរដ្ឋ ។ ការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់រូបនេះ បានធ្វើឡើង នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ នៅទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងឱកាសដែលលោកអញ្ជើញបិទវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈស្តីពី ព័ត៌មានក្លែងក្លាយ ដោយបានផ្តល់នូវមតិបូកសរុប និងបង្ហាញចំណុចគន្លឹះមួយចំនួន ដល់សិក្ខាកាមប្រមាណ១០០នាក់ ដែលជាតំណាងមកពីក្រសួង ស្ថាប័ន រាជធានីខេត្ត ដើម្បីជាមូលដ្ឋានគ្រឹះ ក្នុងការយកទៅអនុវត្តការងារជាក់ស្តែងនៅតាមក្រសួងស្ថាប័ន នីមួយៗ ក្រោយពីទទួលការបណ្តុះបណ្តាលរយៈពេល៥ថ្ងៃមកនេះ។ លោក ស្វាយ ស៊ីថា បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីព័ត៌មានក្លែងក្លាយ ដែលបានបង្រៀនដោយគ្រូជនជាតិបរទេស បានផ្តល់នូវបទពិសោធន៍ជាច្រើនដល់មន្ត្រីស្ថាប័នរដ្ឋ ដែលទទួលបន្ទុកការងារព័ត៌មាន និងសាធារណមតិ ឱ្យបានយល់ដឹងអំពីគ្រោះថ្នាក់ នៃព័ត៌មានក្លែងក្លាយ និងពង្រឹងនូវ

ភ្ញៀវពិសេសប្រចាំសប្តាហ៍៖ នគរបាលជំនាញនឹងពន្យល់ពី «ផលវិបាកពាក់ព័ន្ធផ្លូវច្បាប់ នៃការមិនកាត់ឈ្មោះម្ចាស់យានយន្ត នៅពេលទិញ-លក់» តាមរយៈទូរទស្សន៍ Fresh News នៅថ្ងៃចន្ទសប្តាហ៍ក្រោយ

Image
(ភ្នំពេញ)៖ កម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» សម្រាប់នៅថ្ងៃចន្ទ ទី០១ ខែមេសា ឆ្នាំ២០១៩ វរសេនីយ៍ឯក ថី វិសាល នាយការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក នៃនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងពន្យល់ពី«ផលវិបាកពាក់ព័ន្ធផ្លូវច្បាប់ នៃការមិនកាត់ឈ្មោះយានយន្ត នៅពេលទិញ-លក់»។ ការផ្សាយនៃកិច្ចសម្ភាស រវាងអង្គភាពព័ត៌មាន Fresh News និងវរសេនីយ៍ឯក ថី វិសាល នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ធ្វើឡើងនៅម៉ោង២រសៀល និងម៉ោង៩យប់ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ ហើយក៏នឹងមានការផ្សាយឡើងវិញ នៅម៉ោង២រសៀល ថ្ងៃអង្គារ ថ្ងៃសុក្រ និងថ្ងៃសៅរ៍ផងដែរ (ក្នុងសប្តាហ៍ដដែល)។ ដើម្បីដឹងថា កម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» ផ្តល់ជូនព័ត៌មានសំខាន់បែបណានោះ, សូមប្រិយមិត្តរង់ចាំ និងតាមដានការផ្សាយរបស់បណ្តាញព័ត៌មាន Fresh News, ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយតាមរយៈទូរទស្សន៍ខ្សែកាបទូទាំងប្រទេស, ទូរទស្សន៍ Fresh News, Computer, Facebook & Youtube Fresh News.

Facebook កំពុងចាត់វិធានការក្តៅរឹតបន្តឹងការ Live Video ទូទាំងពិភពលោក ក្រោយការបាញ់ប្រហារ Live នៅនូវែលសេឡង់

Image
(សាន់ហ្វ្រាន់ស៊ីស្កូ)៖ ក្រុមហ៊ុន Facebook បាននិយាយថា កំពុងរឹតបន្តឹងការ live video នៅលើបណ្ដាញទំនាក់ទំនងសង្គមរបស់ខ្លួន ក្រោយជនសង្ស័យភេរវករម្នាក់បាន live សកម្មភាពបាញ់ប្រហារសម្លាប់មនុស្ស ៥០នាក់ នៅវិហារអ៊ីស្លាមចំនួន ០២ ក្នុងទីក្រុង ក្រៃស៍ឃឺត (Christchurch) ប្រទេសនូវែលសេឡង់កាលពីពាក់កណ្ដាលខែមីនាកន្លងទៅ ដែលជារឿងក្តៅគគុកមួយ។ នេះបើតាមលោកស្រី ហ្សែល សេនប៊ឺដ (Sheryl Sandberg) ដកស្រង់ចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០១៩។ លោកស្រី Sheryl Sandberg ជាប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Facebook បានបញ្ជាក់នៅលើសារមួយបង្ហោះលើ គេហទំព័រផ្ទាល់ខ្លួនដូច្នេះថា «ខណៈមានការព្រួយបារម្ភពីការវាយប្រហារភេរវកម្ម យើងកំពុងបានវិធានការជា ០៣ដំណាក់កាល ក្នុងនោះមានដូចជារឹងបន្តឹងច្បាប់សម្រាប់ការប្រើប្រាស់ Facebook Live ចាត់វិធានការបន្ទាប់ដោះស្រាយការរើសអើង នានានៅលើបណ្ដាញទំនាក់ទំនងសង្គមរបស់យើង និងគាំទ្រដល់សហគមន៍នានាក្នុងប្រទេសនូវែលសេឡង់»។ គួរជម្រាបថា បើតាមលោកស្រី Sandberg ក្រុមហ៊ុន Facebook ក៏នឹងហាមឃាត់មិនប្រើប្រាស់បណ្ដាញទំនាក់សង្គមរបស់ខ្លួនដែរ ចំពោះអ្នកទាំងឡាយណាដែលបង្ហោះសារ ឬវីដេអូមានលក្ខណៈហិង្សា

តារាល្បីៗ​ត្រៀម​បង្ហាញ​ខ្លួន ធ្វើ​ឲ្យ​កក្រើក​ក្នុង​ព្រឹត្តិការណ៍​សង្ក្រាន្ត ឆ្នាំថ្មី នៅ​តំបន់​វិហារសួគ៌

Image
(ភ្នំពេញ)៖ តារាចម្រៀង តារាសម្ដែង តារាកំប្លែង ពិធីករ ពិធីការិនីល្បីៗជាច្រើនដួង កំពុងត្រៀមខ្លួនបង្ហាញវត្តមាន ក្នុងព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី ក្នុងទឹកដីតំបន់វិហារសួគ៌ ដែលជាកន្លែងកម្សាន្តមួយ ដ៏ពេញនិយមជារៀងរាល់ឆ្នាំ សម្រាប់មហាជន ខណៈក្នុងឆ្នាំថ្មីនេះ នឹងកាន់តែធ្វើឲ្យកក្រើកខ្លាំង ជាងបណ្ដាឆ្នាំមុនទៅទៀត ព្រោះតែវត្តមានតារាល្បីៗ។ លោកឧកញ៉ា ស្រី ចាន់ថន អ្នកផ្ដើមរៀបចំកម្មវិធី បានថ្លែងប្រាប់ឲ្យដឹងថា សង្ក្រាននៅក្នុងឆ្នាំនេះ នឹងធ្វើឡើងចំថ្ងៃចូលឆ្នាំ គឺថ្ងៃ១៤ ថ្ងៃ១៥ និងថ្ងៃ១៦ មេសា ដោយថ្ងៃ១២ មេសា នឹងមានពិធីក្រុងពាលីធំមួយ។ សង្ក្រានស្កាយលេន ឬតំបន់វិហារសួគ៌ នឹងទាញអ្នកចូលទស្សនា មិនក្រោម៤០ម៉ឺននាក់នោះទេ ដោយសារតែសួនដែលលោករៀបចំ អស់ខ្ទង់លានដុល្លារ មិនចាញ់សួននៅក្រៅប្រទេស ហើយមានទំហំរាប់សិបហិកតា ។ ក្នុងនោះតារាដែលមកច្រៀងទាំង៣ថ្ងៃ ក្នុងកម្មវិធីសង្ក្រាន្ត រួមមាន កញ្ញា រ៉ាប៊ី, លោក ខេម, លោក ខាន់ជេម, កញ្ញា សុភ័ក្ត្រ កុសុម៉ា, កញ្ញា កែវ សុបញ្ញា, អ្នកនាងកាតុ, កញ្ញា ព្រះកាយច័ន្ទ និងតារាល្បីៗជាច្រើនទៀត។ លោកឧកញ៉ា ស្រី ចាន់ថន បន្តថា សង្ក្រាន្តវិហារសួគ៌ក្នុងឆ្នាំទី២នេះ នឹងធ្វើទ្រង់ទ្រាយធំដុំជាងកាលពីឆ្នាំមុនទ្វេរដង ដោយគ្រាន់

កម្ពុជា និងបណ្ដាប្រទេសដែលបរិច្ចាគកម្លាំងមួកខៀវ បានប្តេជ្ញាចិត្តបន្តចូលរួមរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ

Image
(ញ៉ូវយ៉ក-អាមេរិក)៖ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិស្តីពី ការរក្សាសន្តិភាពត្រូវបានប្រារព្ធធ្វើនៅ ទីស្នាក់ការអង្គការសហប្រជាជាតិ នាទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក Antonio Guterres អគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ និងលោក Jean Pierre Lacroix អគ្គលេខាធិការរង អង្គការសហប្រជាជាតិ ទទួលបន្ទុកប្រតិបត្តិការរក្សាសន្តិភាព។ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូក្រសួងការពារជាតិរួមមាន នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស និងជាអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិ រក្សាសន្តិភាព និងលោក កែ សុវណ្ណ ឯកអគ្គរាជទូត ប្រចាំស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ ចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិ ស្តីពីការរក្សាសន្តិភាព ដែលក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីប្រទេសបរិច្ចាកកម្លាំង ក្នុងប្រតិបត្តិការរក្សាសន្តិភាពចំនួន ១១២ប្រទេសផងដែរ។ បន្ទាប់ពីលោក Antonio Guterres បានឡើងថ្លែងបើកកិច្ចប្រជុំរួចមក បណ្តារ

ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ផ្ញើសារឲ្យរដ្ឋមន្ត្រីការពារជាតិវេណេស៊ុយអេឡា ដែលទំនងជាចង់ឲ្យលោកបោះចោល ម៉ាឌូរ៉ូ និងគាំទ្រ ហ្គៃដូ ជាមេបក្សប្រឆាំងវិញ

Image
(ការ៉ាកាស់)៖ រដ្ឋមន្ត្រីការពារជាតិវេណេស៊ុយអេឡា លោក វ្ល៉ាឌីមៀ ផាទ្រីណូ (Vladimir Padrino) នៅថ្ងៃសុក្រសប្ដាហ៍នេះបានអះអាងថា ទទួលបានសារមួយពី ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក ចន បូលតុន (John Bolton) ដោយស្នើឱ្យលោកធ្វើអ្វីដែលត្រឹមត្រូវ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០១៩។ តាមកញ្ចក់ទូរទស្សន៍រដ្ឋវេណេស៊ុយអេឡាលោក Padrino បានគូសបញ្ជាក់យ៉ាងដូច្នេះថា «លោក Bolton! ខ្ញុំសូមប្រាប់លោកថាយើងកំពុងធ្វើរឿងត្រឹមត្រូវ ហើយការធ្វើរឿងត្រឹមត្រូវ គឺធ្វើតាមធ្វើអ្វីដែលមានចែង នៅក្នុងរដ្ឋធម្មនុញ្ញ ព្រមទាំងគោរពតាមឆន្ទៈរបស់ប្រជាជន វេណេស៊ុយអេឡា»។ ប៉ុន្តែបើទោះជាមិនមានការបញ្ជាក់ថា រឿងត្រឹមត្រូវដែល ទីប្រឹក្សាសន្តិសុខជាតិអាមេរិកស្នើឱ្យ លោក Padrino ធ្វើនោះគឺជាអ្វីឲ្យប្រាកដក៏ដោយ ក៏មជ្ឈដ្ឋានខ្លះយល់ថា លោក Bolton ចង់ឱ្យរដ្ឋមន្ត្រីការពារជាតិរូបនេះ បោះបង់ចោលប្រធានាធិបតីលោក នីកូឡាស់ ម៉ាឌូរ៉ូ និងគាំទ្រមេបក្សប្រឆាំងលោក ហ្ស៊ាន ហ្គៃដូ (Juan Guaido) ក្នុងការបង្កើតរដ្ឋាភិបាលថ្មី។ គួរជម្រាបថា បច្ចុប្បន្នយោធាវេណេស៊ុយអេឡាមិនបានទទួលស្គាល់លោក Guaido ជាប្រធានាធិបតីស្ដីទីនោះទេ ដោយនៅតែឈរខាងលោក ម៉ាឌូរ៉ូ