Posts

Showing posts from June, 2019

សេចក្តីថ្លែងការណ៍រួមក្រោយបញ្ចប់កិច្ចប្រជុំកំពូល G20 ក្នុងទីក្រុងអូសាកានៃប្រទេសជប៉ុន

Image
(អូសាកា)៖ កិច្ចប្រជុំកំពូលប្រចាំឆ្នាំលើកទី ១៤ នៃមហាអំណាចសេដ្ឋកិច្ចពិភពលោក G20 ដែលប្រារព្ធឡើងក្នុងទីក្រុងអូសាកា នៃប្រទេសជប៉ុនរយៈពេលពីរថ្ងៃមកហើយនោះ ត្រូវបានបញ្ចប់ជាផ្លូវការហើយនៅល្ងាចថ្ងៃសៅរ៍នេះ ដោយបណ្តាថ្នាក់ដឹកនាំកំពូលៗនៃបណ្តាប្រទេសជាសមាជិក បានធ្វើការប្តេជ្ញារួមគ្នា ដើម្បីសម្រេចឲ្យបាននូវបរិយាកាសពាណិជ្ជកម្ម និងការវិនិយោគ ដែលប្រកបតម្លាភាព យុត្តិធម៌ គ្មានការរើសអើង មានការព្យាករណ៍ និងមានស្ថិរភាព ដែលនឹងរក្សាឲ្យបានជានិច្ចនូវការបើកចំហទីផ្សារ។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួ នាល្ងាចថ្ងៃសៅរ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៩។ សេចក្តីថ្លែងការណ៍រួមដែលត្រូវបានឯកភាពគ្នា ដោយបណ្តាថ្នាក់ដឹកនាំ G20 បានបញ្ជាក់ថា ការវិនិយោគ និងពាណិជ្ជកម្មអន្តរជាតិ គឺជាកម្លាំងរុញច្រានដ៏សំខាន់ទៅក្នុងកំណើន ផលិតភាពការងារ ការច្នៃប្រឌិត ការបង្កើតការងារ និងការអភិវឌ្ឍជារួម។ បន្ថែមពីនេះទៀត មេដឹកនាំទាំងអស់ក៏បានព្រមព្រៀងគ្នា បន្តគិតគូរអំពីការធ្វើកំណែទម្រង់ អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បីកែលម្អមុខងាររបស់ស្ថាប័នអន្តរជាតិមួយនេះ ហើយសមាជិក G20 បានសង្កត់ធ្ងន់ថា ពួកគេនឹងធ្វើការងាររួមគ្នាប្រកបដោយលក្ខណៈស្ថាបនា ជាមួយនឹងបណ្តាប្រទេសសមាជិក WTO ឯទៀតៗ ឈ

លោក ដូណាល់ ត្រាំ ប្រាប់ប្រធានាធិបតីតួកគី៖ «ការទិញ S-400 គឺជាបញ្ហា, វាមិនមែនជារឿងល្អនោះទេ»

Image
(អូសាកា)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រាប់ប្រធានាធិបតីតួកគី លោក តាយយីព អឺដូហ្គាន់ ថាការទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ពីរុស្ស៊ីគឺជាបញ្ហា ប៉ុន្តែយើងគឺជាមិត្តនឹងគ្នា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសៅរ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៩។ លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងជំនួបជាមួយប្រធានាធិបតីតួកគី លោក អឺដូហ្គាន់ ក្នុងទីក្រុងអូសាកាប្រទេសជប៉ុន ជាទីដែលមេដឹកនាំទាំងពីរកំពុងចូលរួមក្នុងកិច្ចប្រជុំកំពូល G20។ លោក ត្រាំ បានគូសបញ្ជាក់យ៉ាងថា «ការទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ីគឺជាបញ្ហាមួយ ហើយ វាគ្មានសំណួរអ្វីត្រូវចោទសួរលើបញ្ហានេះទេ តែអ្វីដែលគួរដឹងវាមិនមែនជារឿងល្អនោះទេ... តែយ៉ាងណាយើងមិត្តនឹងគ្នា ជាដៃគូពាណិជ្ជកម្មដ៏ធំ»។ គួរជម្រាបថា នៅក្នុងជំនួបជាមួយលោក ពូទីន នៅថ្ងៃសៅរ៍នេះដែរ លោក អឺដូហ្គាន់ បានអះអាងថា និតិវិធីប្រគល់ S-400 ឱ្យតួកគីកំពុងដំណើការទៅមុខ ដោយគ្មានការពន្យារពេលអ្វីនោះទេ បើទោះជាកំពុងប្រឈមមុខនឹងទណ្ឌកម្មអាមេរិកក៏ដោយ។ សហរដ្ឋអាមេរិកធ្លាប់បានទុកពេលឱ្យ តួកគីរហូតដល់ថ្ងៃទី៣១ ខែកក្កដាខាងមុខនេះ ដើម្បីសម្រេចចិត្តបោះបង់ចោល S-400 បើសិនចង់បាន យន្ដហោះចម្បាំង F-35 និងមិ

លោក ដូណាល់ ត្រាំ មិនដំឡើងពន្ធលើទំនិញចិនបន្ថែមទៀតឡើយ ខណៈលោក ស៊ី ជិនពីង ចង់ឲ្យភាគីទាំងពីរឈប់ធ្លាក់ចូលរណ្តៅនៃបញ្ហា

Image
(អូសាកា)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង និងសមភាគីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃសៅរ៍បានព្រមព្រៀងគ្នាក្នុងការចាប់ផ្ដើមកិច្ចចរចា និងពិគ្រោះយោបល់លើវិវាទពាណិជ្ជកម្មរវាងប្រទេសទាំងពីរឡើងវិញ ដោយឈរមូលដ្ឋានស្មើភាព និងគោរពគ្នាទៅវិញទៅមក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៩។ យោងតាមស៊ីនហួរភាគីអាមេរិកបានសន្យាថា ខ្លួននឹងមិនដំឡើងពន្ធបន្ថែមលើចិននោះទេ រីឯក្រុមកិច្ចចរចាពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ នឹងត្រូវពិភាក្សាគ្នាលម្អិតពីបញ្ហានេះ។ ដោយឡែកលោក ស៊ី ជិនពីង ក៏បានបង្ហាញគំនិតសុដ្ឋិនិយមផងដែរជាមួយការបញ្ជាក់ច្បាស់លាស់ថា ប្រទេសចិន និងសហរដ្ឋអាមេរិក មិនគួរផុងខ្លួននៅក្នុងរណ្ដៅនៃការប្រឈមមុខដាក់គ្នា ហើយយល់ល្អគួរតែបន្តកិច្ចសន្ទនាស្វែងរកដំណោះស្រាយ ពីព្រោះវាជាផ្លូវតែមួយគត់ ដែលអាចផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកបាន។ គួរបញ្ជាក់ថា ការព្រមព្រៀងខាងលើរវាងលោក ដូណាល់ ត្រាំ និងលោក ស៊ី ជិនពីង ធ្វើឡើង នៅកំឡុងជំនួបរវាងមេដឹកនាំទាំង ២ នាឱកាសចូលរួមកិច្ចប្រជុំកំពូល G20 ក្នុងទីក្រុងអូសាកា ប្រទេសជប៉ុន។ ដោយឡែកបញ្ហាកោះតៃវ៉ាន់វិញ ក៏ស្ថិតនៅក្នុងកិច្ចពិភាក្សាគ្នាយ៉ាងយកចិត្តទុក

សម្តេចតេជោ ហ៊ុន សែន អរគុណសប្បុរសជន ដែលបានបរិច្ចាគថវិកាដល់ជនរងគ្រោះបាក់រលំនៅខេត្តព្រះសីហនុ, ជំនួយអាចជួយឲ្យជនរងគ្រោះមានលទ្ធភាពកសាងជីវភាពរស់នៅបានល្អប្រសើរ

Image
(ភ្នំពេញ)៖ នៅរសៀលថ្ងៃសៅរ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាថ្មីម្តងទៀត បានថ្លែងអំណរគុណដល់កាកបាទក្រហមកម្ពុជា សមាគម អង្គការ ម្ចាស់ក្រុមហ៊ុន និងសប្បុរសជនទាំងអស់ ដែលបានចូលរួមបរិច្ចាគថវិកា ជួយដល់បងប្អូនរងគ្រោះ ដោយអគារបាក់រលំនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅនេះ តាមការអំពាវនាវរបស់សម្តេច។ សម្តេចតេជោបញ្ជាក់ថា ថវិកាដែលទទួលបានពីការបរិច្ចាគ ពីសប្បុរសជនមានចំនួនជាង២លានដុល្លារអាមេរិក ដែលកំពុងរៀបចំចាត់ចែងផ្តល់ ជូនទៅពលរដ្ឋរងគ្រោះ គឺទាំងអ្នករងរបួស និងក្រុមគ្រួសារសព ដើម្បីអាចមានលទ្ធភាពកសាងជីវភាពរស់ នៅបានល្អប្រសើរ។ ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់អាជ្ញាធរ កងកម្លាំងសមត្ថកិច្ច និងអ្នកស្ម័គ្រចិត្តទាំង ដែលបានចូលរួមទាំងកម្លាំងកាយ កម្លាំងចិត្ត និងថវិកាជួយដល់ពលរដ្ឋដែលរងគ្រោះ។ សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «សុខប្បាយជាទេបងប្អូនជនរួមជាតិ? ខ្ញុំសូមឆ្លៀតឱកាសនេះ អរគុណជាថ្មីម្តងទៀត ដល់កាកបាទក្រហមកម្ពុជា សមាគម អង្គការ ម្ចាស់ក្រុមហ៊ុន និងសប្បុរសជនទាំងអស់ ដែលបានចូលរួមបរិច្ចាគថវិកា ជួយដល់បងប្អូនរងគ្រោះដោយអគារបាក់រលំនៅខេត្

លោក គីម ជុងអ៊ុន រង់ចាំសំណើផ្លូវការពីសំណាក់លោក ដូណាល់ ត្រាំ ជុំវិញគម្រោងជួបគ្នាចុងសប្តាហ៍នេះ នៅតំបន់ព្រំដែនរួមកូរ៉េ

Image
(ប៉េកាំង)៖ មន្ត្រីកូរ៉េខាងជើងបានបញ្ជាក់ថា សំណើរៀបចំជំនួបរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នៅតំបន់ព្រំដែនគ្មានយោធារវាងកូរ៉េទាំងពីរ (DMZ) គឺជារឿងដ៏គួរឲ្យចាប់អារម្មណ៍ ប៉ុន្តែទីក្រុងព្យុងយ៉ាងទំនងជាចង់បានការស្នើសុំជាផ្លូវការ ពីសំណាក់អាមេរិកជាមុនសិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នារសៀលថ្ងៃសៅរ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៩។ ជុំវិញការលើកឡើងរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កំឡុងពេលដែលលោក​កំពុងស្ថិតនៅក្នុងកិច្ចប្រជុំកំពូល G20 នៅជប៉ុននោះ អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោកស្រី ឆឺ សុនហ៊ុយ (Choe Son Hui) បានឆ្លើយតបយ៉ាងដូច្នេះថា «យើងសង្កេតឃើញថា នេះគឺជាការស្នើសុំដ៏គួរឲ្យចាប់អារម្មណ៍មួយ ប៉ុន្តែយើងមិនទាន់បានទទួលការសំណើជាផ្លូវការ​ណាមួយ (ពីភាគីអាមេរិក) នោះឡើយ»។ គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក ដូណាល់​ ត្រាំ នឹងបន្តទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង ក្រោយកិច្ចប្រជុំកំពូល G20 នៅជប៉ុននៅក្នុងល្ងាចថ្ងៃសៅរ៍នេះ។ នៅក្នុងសារមួយបង្ហោះលើ Twitter លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំចង់ជួបលោកប្រធាន គីម នៅឯតំបន់ព្រំដែនគ្មានយោធា (DMZ) ដើម្បីចាប់ដៃគាត់ និងនិយាយពាក្យសួស្ដី!... ហើយបើអាចយើងនឹងបាន ឃើញមុ

មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជន៖ ប្រវត្តិសាស្រ្តកម្ពុជាជួបតែសង្រ្គាម មានបក្សប្រជាជនតែ១គត់ ដែលបានតស៊ូ ធ្វើពលីកម្មគ្រប់បែបយ៉ាង ស្វែងរកសន្តិភាពជូនជាតិ និងប្រជាជនដល់សព្វថ្ងៃ

Image
(បាត់ដំបង)៖ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំភ្នំសំពៅ បានអញ្ជើញជាអធិបតីប្រារព្វខួបអនុស្សាវរីយ៍លើកទី៦៨ ថ្ងៃបង្កើតគណបក្ស នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩នៅទីស្នាក់ការបក្សឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ដោយមានការចូលរួមពីថ្នាក់ដឹកនាំបក្សថ្នាក់កណ្តាល ថ្នាក់ខេត្ត និងសមាជិកសមាជិកាបក្សឃុំប្រមាណ ២៥០នាក់។ នៅក្នុងឱកាសនោះដែរលោក ហែម ថេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ប្រជាជនកម្ពុជាចុះជួយឃុំភ្នំសំពៅ បានឡើងអានសន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដោយបានបញ្ជាក់ពីស្នាដៃសំខាន់ៗ របស់គណបក្សមានគុណបំណាច់ដ៏ធំធេង ដោយបានរដោះជាតិរួចផុតពីភ្នក់ភ្លើងសង្រ្គាម ពិសេសរបបប្រល័យពូជសាសន៍ បានស្តារប្រទេសជាតិឡើងវិញ កសាង អភិវឌ្ឍន៍ និងស្វែងរកសន្តិភាពពេញលេញជូនជាតិ និងប្រជាជនបានរស់នៅដោយសុខសាន្តដល់បច្ចុប្បន្ន និងសេដ្ឋកិច្ចជាតិមានការកើនឡើងជាលំដាប់។ ក្នុងទិវាខួបលើកទី៦៨ ថ្ងៃបង្កើតបក្សប្រជាជនកម្ពុជានេះផងដែរ សមាជិកសមាជិកាបក្សទាំងអស់បានអបអរសាទរ អមដោយជ័យឃោស និងបានប្តេជ្ញាចិត្តដើរតាមគោលនយោបាយរបស់ គណបក្សបន្តរហូតទៅ ដែលមានប្រមុខដឹកនាំគឺសម្តេចតេជោ

រលកកម្តៅវាយប្រហារទ្វីបអឺរ៉ុប៖ មនុស្ស២នាក់ស្លាប់នៅអេស្ប៉ាញ, ទីក្រុងប៉ារីសកើនកម្តៅដល់ «៤៥អង្សាសេ» មិនធ្លាប់មាន!

Image
(ប៉ារីស)៖ តំបន់ជាច្រើននៅក្នុងទ្វីបអឺរ៉ុបកំពុងតែទទួលរងនូវរលកកម្តៅប្រចាំឆ្នាំ ដែលបាននិងកំពុង បង្កទៅគ្រោះមហន្តរាយផងដែរ ខណៈនៅអេស្ប៉ាញមានសេចក្តីរាយការណ៍ថា មនុស្ស០២នាក់ហើយបានបាត់បង់ជីវិត ហើយនៅទីក្រុងប៉ារីសប្រទេសបារាំងវិញ សីតុណ្ហភាពបានកើនឡើងខ្ពស់ដល់ជាង ៤៥អង្សាសេជាលើកដំបូងបំផុត ជាហេតុធ្វើឲ្យការធ្វើដំណើរក្នុងទីក្រុងមានភាព លំបាក។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃសៅរ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៩។ រលកកម្តៅបានវាយប្រហារខ្លាំងបំផុតនៅក្នុងតំបន់មួយឈ្មោះ វីលវីយី (Villevieille) នៃសង្កាត់ហ្គាដ (Gard) ទីក្រុងប៉ារីស ដោយកម្តៅនៅទីនោះគឺលោតដល់ ៤៥.១អង្សាសេឯណោះ ខណៈកម្រិតកម្តៅកន្លងមក ដែលតំបន់នេះធ្លាប់កើនឡើងខ្ពស់បំផុតនោះគឺតែ ៤៤.១អង្សាសេប៉ុណ្ណោះ កាលពីកំឡុងខែសីហា ឆ្នាំ២០០៣។ បើតាមការព្យាករណ៍កន្លងមក ប្រទេសបារាំង អេស្ប៉ាញ និងអ៊ីតាលី តែងតែទទួលរងរលកកម្តៅខ្លាំងជាងប្រទេសផ្សេងៗទៀត នៅទ្វីបអឺរ៉ុបជារៀងរាល់ឆ្នាំ។ គួរបញ្ជាក់ថា បើតាមអង្គការឧតុនិយមពិភពលោក (WMO) ឆ្នាំ២០១៩នេះត្រូវបានចាត់ចូលទៅក្នុង បណ្តាឆ្នាំនៃការវាយលុកដោយរលកកម្តៅខ្ពស់បំផុត នៅក្នុងប្រវត្តិសាស្ត្រនៃភពផែនដី ហើយប្រទេសនៅតំបន់ត្រូពិក អេក្វាទ័រ និងត្រជាក់បង្គួរអាចនឹងទទួលរង

មហាសន្និបាត UN ស្នើឲ្យអន្តរជាតិទាំងមូលប្រយុទ្ធប្រឆាំង «អំពើរើសអើងពូជសាសន៍ និងស្អប់ខ្ពើមគ្នាក្នុងបណ្តាញសង្គមនានា»

Image
(ញូយ៉ក)៖ ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលោកស្រី ម៉ារៀ ហ្វ៊ែរណាន់ដែស ហ្គ្រេស (Maria Fernanda Espinosa Garces) បានព្រមានក៏ដូចជាអំពាវនាវផងដែរ ឱ្យសហគមន៍អន្តរជាតិទំាងមូល ចូលរួមប្រយុទ្ធប្រឆាំងនឹងសកម្មភាពរើងអើសពូជសាសន៍ ឬញុះញង់ឱ្យមានការស្អប់ខ្ពើមគ្នា ទៅវិញទៅមកនៅលើបណ្ដាទំនាក់ទំនងសង្គម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៩។ ស្ថិតនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅទីក្រុងញូយ៉ក) នៅឯទីស្នាក់ការ UN ក្នុងទីក្រុងញូយ៉ក លោកស្រី Garces បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម ដើម្បីញុះញង់ឱ្យមានការរើសអើងពូជសាសន៍ និងការស្អប់ខ្ពើមគ្នាទៅវិញទៅមក គឺជារឿងមួយដ៏គ្រោះថ្នាក់... ដូច្នេះយើងទាំងអស់គ្នា ក្នុងនាមជាសហគមន៍អន្តរជាតិទាំងមូល ត្រូវតែចូលរួមប្រយុទ្ធប្រឆាំង»។ គួរបញ្ជាក់ថា បើតាមលោកស្រី Garces អំពើហិង្សាគ្រប់ទម្រង់ ការរើសអើងពូជសាសន៍ សាសនាជាដើម គឺជាទង្វើដែលមិនអាចអត់ឱនឱ្យបានជាដាច់ខាត និងចាំបាច់ត្រូវតែចាត់ វិធានការទប់ស្កាត់។ ជុំវិញបញ្ហានេះដែរ កាលពីពេលថ្មីៗនេះបណ្តាញសង្គម Facebook ក៏បានធ្វើការរឹតត្បិត និងដាក់ប្រទេ