Posts

Showing posts from August, 2019

មេសហជីពកម្ពុជា៖ ដំណើរការពិភាក្សាប្រាក់ឈ្នួលអប្បបរមា របស់កម្មករសម្រាប់ឆ្នាំ២០២០ នឹងត្រូវបានប្រជុំពិភាក្សាស្ទើរពេញក្នុងខែកញ្ញា

Image
(ភ្នំពេញ)៖ លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា-NACC ប្រធានសហភាពសិទ្ឋិកម្មករកម្ពុជា-CCWR ប្រធានសហព័ន្ឋសហជីពកម្មករកម្ពុជា-CLUF និងជាអនុប្រធានក្រុម ប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានថ្លែងថា បន្ទាប់ពីច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមាបានចូលជាធរមានរួចមក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានរៀបចំប្រជុំលើកទី១ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ដើម្បីប្រកាសនូវសមាសភាពក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអណត្តិទី១ និងបោះឆ្នោតជ្រើសរើសអនុប្រធាន២រូប។ លទ្ធផល នៃការបោះឆ្នោត គឺលោក សោម អូន ជាប់ជានុប្រធានតំណាងឲ្យភាគីកម្មករនិយោជិត និងលោកឧកញ៉ា ណាំង សុធី ជាប់ជាអនុប្រធានតំណាងឲ្យភាគីនិយោជក។ នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩នេះ ថ្លែងមកកាន់បណ្តាញព័ត៌មាន Fresh News លោក សោម អូន បានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំលើកទី១នេះ អង្គប្រជុំក៏បានកំណត់កាលវិភាគ ចរចាប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតសម្រាប់ឆ្នាំ២០២០ ដោយបានកំណត់ដូចខាងក្រោម៖ *ប្រជុំលើកទី១ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ *ប្រជុំលើកទី២ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ *ប្រជុំលើកទី៣ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ *ប្រជុំលើកទី៤ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ *ប្រជុំលើកទី៥ នៅថ្ងៃទ

អត្ដពលិក​កីឡា​វូស៊ូ​វ័យចាស់​កម្ពុជា ឈ្នះ​មេដាយ​អន្ដរជាតិ ២១គ្រឿង នៅកូរ៉េ

Image
(ភ្នំពេញ)៖ អត្តពលិកកីឡាវូស៊ូវ័យចាស់របស់កម្ពុជា បានបញ្ចប់បេសកកម្មចូលរួមប្រកួតលក្ខណៈអន្ដរជាតិ នៃព្រឹត្តិការណ៍ The 1th JESU International Korea Open WUSHU Championship 2019 នៅសាធារណៈរដ្ឋកូរ៉េ ដោយជោគជ័យ ក្រោយដណ្ដើមបានមេដាយសរុប ២១គ្រឿង អមដោយពានជាក្រុម ១គ្រឿងទៀតផង ។ នេះបើតាមការបញ្ជាក់របស់លោក ម៉ៅ ចន្ថាវុធ អគ្គលេខាធិការសហព័ន្ធ នៅរសៀលថ្ងៃសៅរ៍នេះ ។ អគ្គលេខាធិការសហព័ន្ធខាងលើ បានឲ្យដឹងថា ព្រឹត្តិការណ៍អន្ដរជាតិខាងលើ បានធ្វើឡើងកាលពីថ្ងៃទី២៣-២៧ ខែសីហា នៅទីក្រុងសេអ៊ូល សាធារណៈរដ្ឋកូរ៉េ ដោយមានអត្តពលិក ១០ប្រទេសចូលរួម ដូចជាឥណ្ឌូនេស៊ី តៃវ៉ាន់ ហុងកុង ប្រេស៊ីល គុយបា នេប៉ាល់ ចិន ជប៉ុន ម៉ាឡេស៊ី និងកម្ពុជា ។ ក្នុងនោះដែរ សហព័ន្ធកីឡាវូស៊ូកម្ពុជា បានបញ្ជូនកីឡាករ-កីឡាការិនីវ័យចាស់របស់ខ្លួន ១២នាក់ទៅចូលរួម ។ ជាលទ្ធផលការប្រកួត អត្តពលិកកម្ពុជា ដណ្ដើមបានមេដាយមាស ៨, មេដាយប្រាក់ ៧, មេដាយសំរឹទ្ធ ៦ និងទទួលបានពានជាក្រុម ១គ្រឿងផងដែរ ។ នេះគឺជាសមិទ្ធផលថ្មីមួយ ដែលកីឡាករ-កីឡាការិនីវ័យចាស់កម្ពុជា ដណ្ដើមបានជូនជាតិ និងបង្ហាញពីសក្ដានុពលកីឡាវូស៊ូកម្ពុជាទៅលើឆាកអន្ដរជាតិ ក៏ដូចជាផ្ដល់ភាពជាគំរូដ៏ល្អសម្រាប់កីឡាករ-កីឡាការិនីវ័យក្មេងទៀតផង ។

រដ្ឋមន្ត្រីក្រសួងអប់រំ៖ ការបង្រៀនកុមារតូចឱ្យចេះភាសាជាតិច្បាស់ ជាមូលដ្ឋានគ្រឹះចាំបាច់បំផុត ដើម្បីធ្វើឱ្យពួកគេទទួលជោគជ័យក្នុងជីវិត

Image
(ភ្នំពេញ)៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានក្រើនរំឮកដល់អាព្យាបាលសិស្សទាំងអស់ថា ការបង្រៀនកុមារតូចៗ ឱ្យចេះនូវភាសាជាតិរបស់ខ្លួនកាន់តែច្បាស់លាស់ គឺជាមូលដ្ឋានគ្រឹះចាំបាច់បំផុត ដើម្បីទទួលបានការសិក្សាភាសាអន្តរជាតិ ឱ្យកាន់តែច្បាស់ ដែលជាយានមួយធ្វើឱ្យពួកគេទទួលបានជោគជ័យក្នុងជីវិត។ ការលើកឡើងបែបនេះរបស់លោក ហង់ ជួនណារ៉ុង បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាព ក្នុងពីធីប្រគល់សញ្ញាបត្រ បញ្ចប់ថ្នាក់បឋម-មធ្យមសិក្សា និងលិខិតសរសើរជូនដល់សិស្សសិស្សឆ្នើម ប្រចាំឆ្នាំ២០១៩ នៃសាលាអន្តរជាតិទ្រូវីហ្សិនកម្ពុជា នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ រាជធានីភ្នំពេញ។ លោក ហង់ ជួនណារ៉ុង បានថ្លែងថា ក្រសួងអប់រំ យុវជន និងកីឡាបានខិតខំប្រឹងប្រែងពង្រឹងគុណភាពអប់រំ តាមរយៈការដាក់ឱ្យអនុវត្តន៍ កំណែទម្រង់ផ្សេងៗ ដោយមានការកែទម្រង់ប្រឡង ការកែលម្អវិធីសាស្ត្របង្រៀនថ្នាក់ដំបូង ជាពិសេសការយកចិត្តទុកដាក់ទៅលើការអប់រំកុមារតូច ដោយសសារតែមូលដ្ឋានគ្រឹះនៃការអប់រំ គឺចាប់ផ្តើមពីកុមារតូច ព្រមទាំងការថែទាំទារក ដែលនៅក្នុងផ្ទៃម្តាយ ដើម្បីឱ្យមានការលូតលាស់បានល្អ ទាំងរូបរាងកាយ ប្រាជ្ញាស្មារតី។ លោក ហង់ ជួនណារ៉ុង បានបន្ថែមទៀតយ៉ាងដូច្នេះថា៖ «បើ

សាលារាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹង ពីការមិនយកកម្រៃសេវាចំពោះកម្មករ-កម្មការិនី ធ្វើដំណើរតាមរថយន្តក្រុង និងកាណូតរយៈពេល ២ឆ្នាំបន្ដទៀត

Image
(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញាតជាគោលការណ៍ ឲ្យរដ្ឋបាលរាជធានីភ្នំពេញ បន្តមិនយកកម្រៃសេវា ចំពោះបងប្អូនកម្មករ-កម្មការិនីទាំងអស់ ដែលធ្វើដំណើរតាម រថយន្តក្រុង និងកាណូតសាធារណៈ របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ រយៈពេល០២ឆ្នាំ បន្តទៀត។ ក្រោយមានគោលការណ៍របស់សម្តេចតេជោ ហ៊ុន សែន រួចមក, សាលារាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងស្តីពី ការអនុញ្ញាតឲ្យបងប្អូនកម្មករ-កម្មការិនី ជិះរថយន្តក្រុង (City Bus) និងកាណូតសាធារណៈ (Taxi Boat) ដោយមិនគិតកម្រៃសេវា។ នេះជាសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩នេះ។ រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កន្លងមកសម្តេចតេជោនាយករដ្ឋមន្ត្រី បានអនុញ្ញាតឲ្យបងប្អូនកម្មករ-កម្មការិនី ប្រើប្រាស់សេវារថយន្តក្រុង (City Bus) និងកាណូតសាធារណៈ (Taxi Boat) ដោយមិនគិតកម្រៃសេវា រយៈពេល០២ឆ្នាំ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ ហើយនឹងត្រូវផុតកំណត់នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៥។ ប៉ុន្តែដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជា ជួយសម្រួលដល់ការចំណាយក្នុងការធ្វើដំណើររបស់បងប្អូ

រដ្ឋមន្ត្រីអ៊ីរ៉ង់៖ «អរុណសួស្តីលោក ដូណាល់ ត្រាំ! នេះជាខ្ញុំនិងផ្កាយរណប Nahid-1 ដែលគ្មានខូចខាតអ្វីឡើយ»

Image
(តេហេរ៉ង់)៖ រដ្ឋមន្រ្តីបច្ចេកវិទ្យាអ៊ីរ៉ង់លោក អាហ្សារី ហ្សារ៉ូមី (Azari Jahromi) នាថ្ងៃសៅរ៍នេះបានបង្ហោះរូបភាព Selfie ជាមួយផ្កាយរណប ណាហ៊ីដ ១ (Nahid-1) ដែលហាក់មិនបានរងការខូចខាតក្នុងកំឡុងពេលត្រៀមបាញ់បង្ហោះ ដែលបរាជ័យនោះឡើយ។ នេះបើតាមការផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសៅរ៍ ទី៣១ ខែសីហា ឆ្នាំ២០១៩។ លោក Jahromi បានបង្ហោះរូបថត Selfie មួយសន្លឹកនៅលើបណ្តាញសង្គម Twitter ដោយមានភ្ជាប់ខ្លឹមសារដូច្នេះថា «អរុណសួស្តីលោក ដូណាល់ ត្រាំ នេះគឺខ្ញុំហើយនិង ផ្កាយរណប Nahid-1 នាពេលនេះ»។ ផ្កាយរណបនោះមើលទៅនៅល្អធម្មតា មិនមានរងការខូចខាតអ្វីឡើយ។ យ៉ាងណាមិញ លោក Jahromi មិនបានបញ្ជាក់ថា មានហេតុការណ៍ផ្ទុះនៅកន្លែងបាញ់ផ្កាយរណប ដូចសេចក្តីរាយការណ៍ព័ត៌មានដែរ ឬក៏អត់នោះទេ។ ការបង្ហោះរូបភាពដោយរដ្ឋមន្រ្តីអ៊ីរ៉ង់ធ្វើឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបង្ហោះសារនៅលើ Twitter ថា ប្រទេសលោកមិនជាប់ពាក់ព័ន្ធករណីបរាជ័យ នៃការបាញ់បង្ហោះគ្រាប់រ៉ុក្កែត ដែលត្រូវគេជឿជាក់ថាសម្រាប់ដឹកផ្កាយរណប Nahid-1 ឡើងទីអវកាសឡើយ។ លោក ត្រាំ ក៏បានភ្ជាប់មកនូវរូបភាព បង្ហាញពីទីតាំងបាញ់បង្ហោះផងដែរ គឺមជ្ឈមណ្ឌលអវកាស អ៊ីម៉ាន់ ខូមៃនី (Iman Khomeini)

សាលារាជធានីភ្នំពេញ បង្ហាញទីតាំងចេញដំណើរសម្រាប់ជិះរថយន្ដក្រុងដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្យ, ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែកញ្ញា

Image
(ភ្នំពេញ)៖ ដើម្បីសម្រួលដល់ការធ្វើដំណើរសម្រាប់ប្រជាពលរដ្ឋ ទៅលេងស្រុកកំណើតជួបជុំក្រុមគ្រួសារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានសម្រេចបញ្ចេញរថយន្ដក្រុង ចំនួន ១២០គ្រឿង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩។ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានចេញសេចក្ដីជូនដំណឹងបន្ថែមថ្មីមួយ ដោយបានបង្ហាញអំពីតាំងចេញដំណើរ ទៅតាមបណ្ដាខេត្ត និងផ្លូវជាតិដែលមានរថយន្ដក្រុង ទៅដល់ផងដែរ។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩។ បើតាមរដ្ឋបាលរាជធានីភ្នំពេញ ក្នុងរយៈពេល ៥ថ្ងៃនេះ ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញទាំងអស់ ក៏អាចប្រើប្រាស់សេវារថយន្ដក្រុង និងកាណូតសាធារណៈ ដោយមិនគិតកម្រៃសេវាដូចគ្នាផងដែរ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩។ បន្ថែមពីនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏សូមអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្ដដឹកជញ្ជូនអ្នកដំណើរទាំងអស់ ឲ្យរក្សាតម្លៃដឹកជញ្ជូននៅដដែល ដោយពុំតម្លើងថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធាន

ភ្លើងឆេះព្រៃ Amazon កើនឡើងថែមទៀត ខណៈមេដឹកនាំប្រេស៊ីលផ្ទុះជម្លោះជាមួយ មេដឹកនាំអឺរ៉ុបកាន់តែខ្លាំង

Image
(ប្រេស៊ីឡា)៖ ភ្លើងឆេះព្រៃអាម៉ាហ្សូន (Amazon) ដូចជាគ្មានសភាពថមថយនោះឡើយ ដោយការឆេះរាលដាលបាននិងកំពុងបន្តទៅកន្លែងថ្មីៗទៀត ជាពិសេសនៅក្នុងប្រទេសបូលីវី ខណៈមេដឹកនាំប្រេស៊ីលគឺលោកប្រធានាធិបតី ហ្ស៊ែរ បូលសូណារ៉ូ បានបង្ហាញការរិះគន់​កាន់តែខ្លាំងទៅលើបណ្តាមេដឹកនាំទ្វីបអឺរ៉ុប ជាពិសេសគឺប្រធានាធិបតីបារាំងតែម្តង ហើយលោកក៏បានប្រកាសជាថ្មីទៀតថា ថវិកាជាការបរិច្ចាគពីបរទេស ២២លានដុល្លារអាមេរិកនោះ ប្រេស៊ីលមិនទទួលយកជាដាច់ខាត។ នេះបើតាមការចេញផ្សាយដោយ CNA នារសៀលថ្ងៃសៅរ៍ ទី៣១​ ខែសីហា ឆ្នាំ២០១៩។ លោក បូលសូណារ៉ូ (Jair Bolsonaro) ក៏បានបញ្ជាក់បន្ថែមទៀតដែរថា លោកនឹងជួបពិភាក្សាជាមួយអធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជែឡា មើគែល ដើម្បីលើកឡើងអំពីការអត្ថាធិប្បាយរបស់ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ដែលបានធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យភាពរបស់ប្រទេសប្រេស៊ីល។ លោក បូលសូណារ៉ូ បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «អឺរ៉ុបជាគ្មានអ្វីត្រូវមកប្រដៅយើង អំពីការអភិរក្ស និងគាំពារបរិស្ថាននោះទេ ព្រោះវានឹងត្រូវធ្វើហើយពាក់ព័ន្ធនឹងព្រៃ Amazon នោះ»។ គួរបញ្ជាក់ថា កាលពីកំឡុងកិច្ចប្រជុំកំពូលនៃមហាអំណាចសេដ្ឋកិច្ច G7 នៅប្រទេសបារាំង លោក ម៉ាក្រុង ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជ

អាមេរិក៖ ផ្ទុះករណីបាញ់ប្រហារបង្ករបួស១០នាក់ ក្រោយចប់ការប្រកួតបាល់ឱបសិស្សវិទ្យាល័យ ក្រោមលទ្ធផល១០ទល់នឹង០

Image
(អាមេរិក)៖ ករណីបាញ់ប្រហារមួយបានផ្ទុះឡើង នៅក្នុងកម្មវិធីប្រកួតកីឡាបាល់ឱបរវាង​សិស្សសាលានៅក្នុងទីក្រុងម៉ូបាល (Mobile) នៃរដ្ឋអាឡាបាម៉ា (Alabama) សហរដ្ឋអាមេរិក និងបានបង្កឲ្យមនុស្ស ១០នាក់រងរបួស។ នេះបើតាមការចេញផ្សាយដោយ Sputnik នារសៀលថ្ងៃសៅរ៍ ទី៣១ ខែសីហា ឆ្នាំ២០១៩។ ការបាញ់ប្រហារខាងលើនេះបានកើតឡើង នៅក្នុងកីឡាដ្ឋានមួយកន្លែងក្នុងទីក្រុង Mobile កាលពីវេលាយប់ថ្ងៃសុក្រ (ពេលវេលានៅវ៉ាស៊ីនតោន)។ ក្រោយហេតុការណ៍នោះ​ក្មេងជំទង់ៗអាយុចន្លោះពី ១៥-១៨ឆ្នាំបានទទួលរងរបួស និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ដោយឡែកមេបញ្ជាការប៉ូលិសប្រចាំទីក្រុង Mobile នៃរដ្ឋ Alabama លោក ឡរ៉េនស៍ ប៊ែតធីស (Lawerence Battiste) បានបង្ហាញការហួសចិត្តយ៉ាងដូច្នេះថា «ហេតុអ្វីបានជាក្មេងៗទាំងឡាយ បង្កអំពើហិង្សានៅក្នុងព្រឹត្តិការណ៍ជាសាធារណៈបែបនេះ?» គួរបញ្ជាក់ថា បើតាមសាក្សីដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែក ការបាញ់ប្រហារបានកើតមានឡើង នៅក្រោយបញ្ចប់ការប្រកួតបន្តិច ដោយគេបានលឺសំឡេងគ្រាប់កាំភ្លើងជាច្រើនគ្រាប់ ហើយប៉ូលិសកំពុងតាមដានរកជនសង្ស័យ ដែលបានបង្ករឿងនេះឡើយ។ វាជាការប្រកួតបាល់ឱបរវាងសិស្សវិទ្យាល័យ លែហ្វឡ័រ (Leflore) និងវិទ្យាល័យវីលៀមសុន (Williamson) ដែលជាលទ្ធផលនោះគ

ទីប្រឹក្សាសន្តិសុខជាតិដ៏ល្បីឈ្មោះ ត្រូវដកចេញពីតុចរចាអាមេរិក-តាលីបង់ ព្រោះតែប៉ិនប្រឆាំងគំនិតប្រធានាធិបតីខ្លាំងពេក

Image
(វ៉ាស៊ីនតោន)៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា ទីប្រឹក្សាសន្តិសុខជាតិអាមេរិកដ៏ល្បីឈ្មោះលោក ចន បូលតុន (John Bolton) ត្រូវបានគេហាមឃាត់មិនឲ្យចូលរួមតុពិភាក្សា នៅដំណើរការចរចារវាងអាមរិក និងក្រុមតាលីបង់ដែលកំពុងបន្តនោះឡើយ ដោយហេតុថាគោលជំហររបស់លោក មិនត្រូវរ៉ូវជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ នោះឡើយ។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន Sputnik នារសៀលថ្ងៃសៅរ៍ ទី៣១ ខែសីហា ឆ្នាំ២០១៩។ យោងតាមប្រភពព័ត៌មានដែលដកស្រង់ដោយ The Washington Post បានឲ្យដឹងថា ការប្រឆាំងរបស់លោក Bolton ចំពោះកិច្ចប្រឹងប្រែងការទូតជាមួយក្រុមតាលីបង់ បានធ្វើឱ្យលោកប្រធានាធិបតី ត្រាំ មានការធុញទ្រាន់ជាខ្លាំង និងបានដាក់លោក ឲ្យនៅក្រៅក្របខ័ណ្ឌកិច្ចពិភាក្សាគ្នា ទាក់ទងនឹងអនាគតប្រទេសអាហ្វហ្គានីស្ថានទៀតផង។ រឿងនេះកើតឡើងបន្ទាប់ពីលោក ត្រាំ បានប្រកាសថា លោកមានបំណងចង់ដកកងទ័ព​ចេញពីប្រទេសអាហ្វហ្គានីស្ថានវិញ ដោយបន្ថយមកនៅត្រឹម ៨,៦០០នាក់ប៉ុណ្ណោះ ខណៈលោក បូលតុន វិញត្រូវបានគេរាយការណ៍ថា លោកគឺមិនគាំទ្រចំពោះដំណោះស្រាយនេះឡើយ។ កាសែត Washington Post បានស្រង់សំដីមន្រ្តីអាមេរិកម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះយ៉ាងដូច្នេះទៀតថា «លោក Bolton បានអំពាវនាវឲ្យបង្កើនចំនួនយោធា