អាមេរិក៖ ផ្ទុះករណីបាញ់ប្រហារបង្ករបួស១០នាក់ ក្រោយចប់ការប្រកួតបាល់ឱបសិស្សវិទ្យាល័យ ក្រោមលទ្ធផល១០ទល់នឹង០

(អាមេរិក)៖ ករណីបាញ់ប្រហារមួយបានផ្ទុះឡើង នៅក្នុងកម្មវិធីប្រកួតកីឡាបាល់ឱបរវាង​សិស្សសាលានៅក្នុងទីក្រុងម៉ូបាល (Mobile) នៃរដ្ឋអាឡាបាម៉ា (Alabama) សហរដ្ឋអាមេរិក និងបានបង្កឲ្យមនុស្ស ១០នាក់រងរបួស។ នេះបើតាមការចេញផ្សាយដោយ Sputnik នារសៀលថ្ងៃសៅរ៍ ទី៣១ ខែសីហា ឆ្នាំ២០១៩។

ការបាញ់ប្រហារខាងលើនេះបានកើតឡើង នៅក្នុងកីឡាដ្ឋានមួយកន្លែងក្នុងទីក្រុង Mobile កាលពីវេលាយប់ថ្ងៃសុក្រ (ពេលវេលានៅវ៉ាស៊ីនតោន)។ ក្រោយហេតុការណ៍នោះ​ក្មេងជំទង់ៗអាយុចន្លោះពី ១៥-១៨ឆ្នាំបានទទួលរងរបួស និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ដោយឡែកមេបញ្ជាការប៉ូលិសប្រចាំទីក្រុង Mobile នៃរដ្ឋ Alabama លោក ឡរ៉េនស៍ ប៊ែតធីស (Lawerence Battiste) បានបង្ហាញការហួសចិត្តយ៉ាងដូច្នេះថា «ហេតុអ្វីបានជាក្មេងៗទាំងឡាយ បង្កអំពើហិង្សានៅក្នុងព្រឹត្តិការណ៍ជាសាធារណៈបែបនេះ?»

គួរបញ្ជាក់ថា បើតាមសាក្សីដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែក ការបាញ់ប្រហារបានកើតមានឡើង នៅក្រោយបញ្ចប់ការប្រកួតបន្តិច ដោយគេបានលឺសំឡេងគ្រាប់កាំភ្លើងជាច្រើនគ្រាប់ ហើយប៉ូលិសកំពុងតាមដានរកជនសង្ស័យ ដែលបានបង្ករឿងនេះឡើយ។ វាជាការប្រកួតបាល់ឱបរវាងសិស្សវិទ្យាល័យ លែហ្វឡ័រ (Leflore) និងវិទ្យាល័យវីលៀមសុន (Williamson) ដែលជាលទ្ធផលនោះគឺសិស្សវិទ្យាល័យ Williamson ទទួលបានជ័យជម្នះដោយគ្រាប់បាល់ ១០ ទល់នឹង ០៕





Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម