Posts

Showing posts from February, 2020

៧១ប្រទេសរឹតត្បិតការធ្វើដំណើរជាមួយកូរ៉េខាងត្បូង ខណៈការរាតត្បាតមេរោគ COVID-19 កាន់តែមានសន្ទុះខ្លាំងក្លា

Image
(សេអ៊ូល)៖ ប្រទេសចំនួន ៧១ កំពុងដាក់កម្រិតលើអ្នកដំណើរ ដែលមកពីទឹកដីកូរ៉េខាងត្បូង ព្រមជាមួយនិងការដាក់ចេញនូវវិធានការ «ដាក់ឲ្យនៅដាច់ដោយឡែកពីគេឯងរយៈពេល ១៤ថ្ងៃផងដែរ» សម្រាប់អ្នកដំណើរដែលគួរឲ្យសង្ស័យ ចំពោះមុខជំងឺឆ្លង COVID-19 ដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័ស ដោយមានចំនួនអ្នកឆ្លងជិត ៣,០០០នាក់ហើយនៅទូទាំងប្រទេសអាស៊ីបូព៌ាមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ នារសៀលថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០។ ប្រទេសម៉ាឡេស៊ី និងលីបង់គឺជាប្រទេសចុងក្រោយបង្អស់ ដែលបានអនុវត្តវិធានការនេះ។ ចំណែកប្រទេសកៀហ្ស៊ីស៊ីស្ថាននឹងចាប់ផ្តើមដាក់បម្រាមទាំងស្រុងលើកូរ៉េខាងត្បូង នៅថ្ងៃអាទិត្យស្អែកនេះហើយ។ ក្នុងចំណោមប្រទេសចំនួន ៧១ ដែលបានដាក់ការរឹតត្បិត នោះមានប្រទេសចំនួន ៣៣ ដាក់បំរាមធ្ងន់ធ្ងរជាងគេ ដោយមិនអនុញ្ញាតឲ្យជនជាតិកូរ៉េខាងត្បូង ឬជនបរទេសណា ដែលធ្លាប់បានទៅទស្សនាប្រទេសអាស៊ីមួយនេះ ក្នុងរយៈពីរសប្តាហ៍ចុងក្រោយ ចូលក្នុងប្រទេសរបស់ពួកគេឡើយ។ ភាគច្រើននៃបណ្តាប្រទេសទាំងនេះ ក៏បានបន្ថែមប្រទេសចិន ជប៉ុន សិង្ហបុរី អ៉ីរ៉ង់ និងអ៊ីតាលីដែលជាកន្លែងដែលត្រូវវីរុសនេះកំពុងវាយប្រហារយ៉ាងខ្លាំង ទៅក្នុងបញ្ជីដាច់ដោយឡែករបស់ពួកគេផងដែរ។ កូរ៉េខាងត្បូងបាន

លោក គីម ជុងអ៊ុន បង្ហាញមុខក្នុងសមយុទ្ធយោធា ក្រោយការចាត់វិធានការក្តៅទប់ស្កាត់ COVID-19

Image
(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យ និងបញ្ជាដោយផ្ទាល់សមយុទ្ធយោធាមួយ ដោយមិនបានពាក់ម៉ាស់ ហើយនេះគឺជាការបង្ហាញខ្លួនជាសាធារណៈដ៏កម្រ ខណៈទីក្រុងព្យុងយ៉ាង កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ ការរីករាលដាលមេរោគនៅក្នុងប្រទេសដ៏ឯកោមួយនេះ។ នេះបើតាម KCNA ដកស្រង់ផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០។ បើតាមសារព័ត៌មានកូរ៉េខាងជើង KCNA សមយុទ្ធយោធាខាងលើគឺត្រូវបានធ្វើឡើង ដោយផ្ដោតសំខាន់លើវិធីសាស្ត្រចល័ត និងបង្កើនសមត្ថភាពវាយប្រហារលើសត្រូវ ហើយសមយុទ្ធនេះបានធ្វើឱ្យលោក គីម ពេញចិត្តជាខ្លាំង។ ប៉ុន្តែលំហាត់សឹកនេះ កើតមានឡើងនៅចំពេលដែលទីក្រុងព្យុងយ៉ាង កំពុងរឹតបន្តឹងវិធានការនានា ដើម្បីទប់ស្កាត់ការរីករាលដាល COVID-19 ក្នុងនោះរួមមានដូចជាការបង្កើតការត្រួតពិនិត្យ នៅតាមតំបន់ព្រំដែន អាកាសយានដ្ឋាន និងកំពង់ផែនៅទូទាំងប្រទេស។ សារព័ត៌មាន KCNA បន្ថែមទៀតថា លោក គីម ក៏បានកោះប្រជុំក្រុមមន្ត្រីរបស់លោកផងដែរ សំដៅណែនាំពីការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ជាមួយការព្រមានពី «ផលវិបាកធ្ងន់ធ្ងរ» នៅក្នុងករណីដែលពួកគេបរាជ័យទប់ស្កាត់ជំងឺឆ្លងមួយនេះ។ គួរបញ្ជាក់ថា កូរ៉េខាងជើងមកទល់នឹងព

FIFA មិនពន្យារពេលការប្រកួតព្រឹត្តិការណ៍ Euro 2020, World Cup 2022 នោះទេ បើទោះបីជា Covid-19 ផ្ទុះខ្លាំងក៏ដោយ

Image
(បែលហ្វាស់)៖ លោក Gianni Infantino ដែលជាប្រធានគ្រប់គ្រងបាល់ទាត់ពិពភលោក FIFA បានលើកឡើងថា មិនបដិសេធ ឬពន្យារពេលការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិ ប្រកួតជម្រុះជើងឯកអឺរ៉ុប Euro 2020, World Cup 2022 និងកីឡាអូឡាំពិករដូវក្តៅ នៅទីក្រុងតូក្យូ ឆ្នាំ២០២០ នោះទេ បើទោះបីជាកំពុងមានការរីករាលដាលជំងឺវីរុស COVID-19 នាពេលបច្ចុប្បន្នក៏ដោយ។ បើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ លោក Infantino បានធ្វើការប្រកាលថា សម្រាប់ការប្រកួតបាល់ទាត់ Euro 2020 មិនមានការពន្យារពេលនោះទេ ខណៈក្រុមអង់គ្លេស ក៏ត្រូវប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិវ៉េល ហើយការប្រកួតវគ្គជម្រុះរបស់ក្រុម ស្កុតឡេន អៀរឡង់ខាងជើង និងសាធារណរដ្ឋអៀរឡង់ ត្រូវលេងវគ្គជម្រុះ Euro 2020 ផងដែរ។ ប្រធាន FIFA ខាងលើក៏បានទទួលស្គាល់ថា «បញ្ហាសុខភាព គឺមានលក្ខណៈសំខាន់ជាងការប្រកួតណាៗទាំងអស់។ តែលោកអំពាវនាវដល់កីឡាករទាំងអស់ធ្វើការជាក្រុម ដោយកុំមានការភ័យខ្លាច បើទោះបីជាស្ថិតក្នុងការប្រកួតដែលមានហានិភ័យខ្ពស់ក៏ដោយ»។ ជុំវិញការភ័យខ្លាចអំពី COVID-19 ថ្មីៗនេះ ការប្រកួតលីគកំពូលនិងលីគទី២ នៅប្រទេសស្វីស ត្រូវបានបញ្ចប់ (លុបចោល), កីឡាករ Heung min-son ត្រូវបានដាក់នៅដាច់ដោយឡែកពីគ

ចិនរាយការណ៍ពីចំនួនអ្នកឆ្លង COVID-19 កើនដល់៧៩,២៥១ករណី និងមនុស្សស្លាប់សរុប២,៨៣៥នាក់

Image
(ប៉េកាំង)៖ របាយការណ៍ប្រចាំថ្ងៃដោយអាជ្ញាធរសុខាភិបាលចិន បានចេញមកហើយ ដោយក្នុងនោះមនុស្សស្លាប់ដោយសារតែជំងឺឆ្លង COVID-19 នៅទូទាំងប្រទេស បានកើនឡើងដល់ ២,៨៣៥នាក់ និងអ្នកដែលបានឆ្លងជំងឺនេះសរុបកើនដល់ ៧៩,២៥១ករណី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០។ នៅក្នុងរយៈពេលពេញមួយថ្ងៃសុក្រម្សិលមិញនេះ មនុស្សសរុប ៤២៧នាក់បន្ថែមទៀត ត្រូវបានក្រុមគ្រូពេទ្យចិនធ្វើតេស្តរកឃើញលទ្ធផលវិជ្ជមាន ចំពោះមេរោគ COVID-19 ខណៈអ្នកជំងឺសរុប ៤៧នាក់ក៏បានបាត់បង់ជីវិតនាថ្ងៃដដែលនោះផងដែរ នៅក្នុងបណ្តាខេត្ត និងតំបន់ចំនួន ៣១ ទូទាំងប្រទេសចិន។ គួរបញ្ជាក់ថា ក្នុងចំណោមអ្នកស្លាប់ មាន៤៥នាក់ នៅក្នុងខេត្តហ៊ូប៉ី (Hubei), ម្នាក់នៅក្នុងទីក្រុងប៉េកាំង និងម្នាក់ទៀតខេត្តហេណា (Henan)។ ក្រៅពីមនុស្សឆ្លង និងបាត់បង់ជីវិតបន្ថែមទៀតនោះ អាជ្ញាធរសុខាភិបាលចិនក៏កំពុងពិនិត្យសុខភាពមនុស្ស ២៤៨នាក់បន្ថែមទៀតផងដែរ ដោយសង្ស័យថា ពួកគេអាចមានផ្ទុក COVID-19៕

ចំនួនអ្នកឆ្លង COVID-19 នៅកូរ៉េខាងត្បូង កើនឡើងយ៉ាងគំហុកដល់ជិត ៣,០០០ករណី និងអ្នកជំងឺ១៦នាក់ស្លាប់

Image
(សេអ៊ូល)៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង បានបញ្ចេញរបាយការណ៍ថ្មី នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ នេះឲ្យដឹងថា ចំនួនអ្នកឆ្លងមេរោគកូរ៉ូណាថ្មី ឬ COVID-19 នៅទូទាំងប្រទេសបានកើនឡើងដល់ ២,៩៣១ករណីហើយ ក្រោយពីការឆ្លងថ្មីៗ ៥៩៤ករណីទៀតទើបត្រូវបានប្រកាសចេញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់។ ចំពោះអត្រាអ្នកឆ្លងច្រើនបំផុតនៅតែជាទីក្រុង ដេគូ (Daegu) និងខេត្តគ្យុងសាងខាងជើង​ដែលស្ថិតនៅជាប់គ្នា ហើយតំបន់ទាំងពីរនេះស្ថិតនៅភាគអាគ្នេយ៍ប្រទេស និងមានចម្ងាយជាង ៣០០គីឡូម៉ែត្រពីរដ្ឋធានីសេអ៊ូល។ អាជ្ញាធរកូរ៉េខាងត្បូង​ក៏បានប្រកាសផងដែរថា ប្រទេសសរុបចំនួន ៥៨ ហើយ បានធ្វើការរឹតបន្តឹងការធ្វើដំណើរ​ជាមួយនិងប្រទេសកូរ៉េខាងត្បូង ដោយសារតែផ្ទុះមេរោគឆ្លង COVID-19 កាន់តែខ្លាំងនោះ។ គួរបញ្ជាក់តាមតួលេខថ្មី នៅព្រឹកថ្ងៃសៅរ៍នេះផងដែរថា អ្នកជំងឺសរុប ១៦នាក់ហើយបានស្លាប់ដោយសារជំងឺឆ្លង COVID-19 ខណៈរដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងតែបង្កើនយុទ្ធនារធ្វើតេស្ត និងព្យាបាលអ្នកឆ្លង ទាំងអស់នៅក្នុងទីក្រុង Daegu និងខេត្តគ្យុងសាងខាងជើង៕

សម្តេចតេជោ ហ៊ុន សែន៖ «តើខ្ញុំពិតជាសង្ហាដូចពលរដ្ឋចិនសរសើរមែនឬ?»

Image
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ ដែលជាថ្ងៃដំណាច់ខែនេះ បានអញ្ជើញបង្ហូរញើសលើវាលស្មៅ ដើម្បីលើកកម្ពស់សុខភាព។ ទន្ទឹមនឹងការទៅវាយកូនហ្គោលនេះ សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតរំលេចរូបភាពលើវាលស្មៅ និងបង្ហោះសាររំលឹកនូវពាក្យពេចន៍របស់ប្រជាពលរដ្ឋចិន ដែលបានលើកសរសើរសម្តេចជាបុរសសង្ហាផងដែរ។ ថ្ងៃចន្ទ ដើមសប្តាហ៍នេះក្នុងសន្និសីទព័ត៌មានពិសេសមួយស្តីពីការដាក់ចេញវិធានឆ្លើយតបបញ្ហាប្រឈមដោយសារជំងឺផ្លូវដង្ហើបង្កដោយមេរោគ «COVID19» នោះ ស្ត្រីជាអ្នកព័ត៌មានរបស់ចិនមួយរូប បាននាំនូវពាក្យពេចន៍ផុសចេញពីបេះដូងរបស់ប្រជាពលរដ្ឋចិនមួយចំនួន ដែលបានស្ញប់ស្ញែងចំពោះសមានចិត្ត និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅរបស់សម្តេចតេជោ ចំពោះប្រទេសចិន និងពលរដ្ឋចិន ពេលប្រឈមការលំបាកដោយសារតែមេរោគ «COVID19»។ បើតាមស្ត្រីជាអ្នកព័ត៌មានចិន បានលើកឡើងថា ទឹកចិត្តរបស់សម្តេចតេជោ ដែលមិនរើសអើងចំពោះប្រជាពលរដ្ឋចិន និងការអញ្ជើញបំពេញទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសចិនកាលពីថ្ងៃទី០៥ ខែកុម្ភៈ ចំពេលចិនវាយលុកដោយមេរោគ «COVID19» ត្រូវបានប្រជាពលរដ្ឋនាំគ្នាគោរពកោតក្រែងចំពោះទឹកចិត្តរបស់សម្តេច រហូតពួកគេលាន់មាត់សរសើរសម្តេចថាជា «បុរសសង្ហាដើរបញ្ច្រ

កូរ៉េខាងត្បូង រកឃើញការឆ្លង COVID-19 ៣១៥ករណីបន្ថែម ធ្វើឱ្យអ្នកឆ្លងសរុបកើនដល់ ២,៣៣៧នាក់

Image
(សេអ៊ូល)៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង បានប្រកាសពីការរកឃើញអ្នកឆ្លងមេរោគ COVID-19 សរុប ៣១៥នាក់បន្ថែមទៀត នៅថ្ងៃសុក្រនេះ ដែលជាហេតុនាំឲ្យ ចំនួននៃការឆ្លងសរុបកើនដល់ ២,៣៣៧ករណីនៅទូទាំងប្រទេស ជាពិសេសនៅទីក្រុងដេគូ (Daegu) និងខេត្តគ្យុងសាងខាងជើង ដែលនៅជាប់គ្នា ហើយតំបន់ទាំងពីរនេះស្ថិតនៅ ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ នៅថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០។ សម្រាប់ចំនួនមនុស្សបាត់បង់ជីវិតវិញគឺ ១៣នាក់ដដែល រីឯអ្នកឆ្លងភាគច្រើន ដែលទើបត្រូវបានប្រកាសនេះគឺនៅក្នុងទីក្រុង Daegu និង នៅខេត្តគ្យុងសាងខាងជើង។ តំបន់ទាំងពីរនេះស្ថិតនៅចម្ងាយប្រមាណជាង ៣០០គីឡូម៉ែត្រពីរដ្ឋធានីសេអ៊ូល ហើយម្យ៉ាងវិញទៀត គ្រាន់តែនៅក្នុង ថ្ងៃសុក្រនេះ ករណីឆ្លងជំងឺ COVID-19 សរុបចំនួន៥១៧ ត្រូវបានគេរាយការណ៍។ គួរបញ្ជាក់តាមអាជ្ញាធរការពារ និងទប់ស្កាត់ជំងឺកូរ៉េខាងត្បូងហៅកាត់ថា KCDC ឲ្យដឹងទៀតថា ចំនួនអ្នកឆ្លងមានការកើនឡើងយ៉ាងគំហុកបែបនេះ ដោយសារតែអាជ្ញាធរបានដាក់ការពិនិត្យ សុខភាព ទៅលើមនុស្សជាង ២១០,០០០នាក់ ដែលមានជាប់ពាក់ព័ន្ធទៅហ្នឹងព្រះវិហារ សាសនាគ្រិស្តនៅក្នុងទីក្រុង Daegu ជាទីដែលគេរកឃើញថា ជាប្រភពដើមនៃការចម្ល

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយ មេទ័ពជើងគោកជប៉ុន និងសន្យាប្រឹងប្រែងបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត

Image
(ភ្នំពេញ)៖ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ YUASA Goro មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ដែលកំពុងដឹកនាំគណៈប្រតិភូបំពេញ ទស្សនកិច្ចផ្លូវការរយៈ០៣ថ្ងៃ នៅប្រទេសកម្ពុជា។ ក្នុងជំនួបនេះ ក្នុងនាមកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងនូវការស្វាគមន៍ចំពោះដំណើរទស្សនកិច្ច ផ្លូវការលើកទី១ របស់មេបញ្ជាការ កងស្វ័យការពារជើងគោកជប៉ុន មកកាន់ប្រទេសកម្ពុជានេះ ដែលនេះគឺជាជំហានថ្មីមួយទៀតនៅក្នុងការជំរុញ កិច្ចទំនាក់ទំនងយោធា និងយោធារវាងប្រទេសកម្ពុជា-ជប៉ុន ជាពិសេសការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ ឲ្យកាន់តែជិតស្និទ្ធ។ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានឆ្លៀតយកឱកាសនោះ ថ្លែងអំណរគុណចំពោះកងស្វ័យការពារជើងគោកជប៉ុន ដែលតែងបានជួយគាំទ្រ លើវិស័យហ្វឹកហ្វឺន បណ្តុះបណ្តាល ធនធានមនុស្ស ក្នុងជួរកងយោធពលខេមរភូមិន្ទ ទាំងការបណ្តុះបណ្តាលរយៈពេលវែង និងជំនាញផ្សេងៗ ក្នុងនោះក៏មាន ជំនាញវិស្វកម្ម ដែលជាផ្

COVID-19 កំពុង​​គំរាម​កំហែង​​ព្រឹត្តិការណ៍​​បាល់ទាត់ Euro 2020

Image
(ក្រុងរ៉ូម)៖ ជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី COVID-19 កំពុងតែធ្វើឲ្យប្រទេសនៅទូទាំងសកលលោកមានការព្រួយបារម្ភ និងកំពុងតែជះឥទ្ធិពល​ដល់ព្រឹត្តិការណ៍បាល់ទាត់ជើងឯកអឺរ៉ុប Euro 2020 គ្រាដែលអុីតាលីជាទីដែលព្រឹត្តិការណ៍ចាប់ផ្តើមមុនគេ ផ្ទុះខ្លាំងពីជំងឺក៏កាចសាហាវមួយនេះ។ លោក Michele Uva សមាជិកគណៈកម្មាធិការប្រតិបត្តិ Uefa របស់អ៊ីតាលីបានប្រាប់ទូរទស្សន៍រដ្ឋ Rai ថា «យើងកំពុងស្ថិតក្នុងដំណាក់កាលរង់ចាំ។ យើងកំពុងតាមដានប្រទេសជាច្រើនផងដែរដែលទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះ។ បាល់ទាត់ត្រូវតែធ្វើតាមបទបញ្ជារបស់ប្រទេសនីមួយៗ»។ គួរបញ្ជាក់ផងថា អុីតាលី ជាប្រទេសមួយក្នុងចំណោម១២ ដែលទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះ Euro 2020 និងជាការចាប់ផ្តើមចេញពីពូល A ក្នុងប្រទេសនេះមុនគេផងដែរ ដោយប្រកួតបើកឆាក អ៊ីតាលីប ប៉ះតួកគី នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ និងប៉ះក្រុមផ្សេងៗទៀតនៅថ្ងៃបន្តបន្ទាប់មានដូចជា៖ ១២-មិថុនា៖ អុីតាលីជួបទួរគី (ពូល A) ១៧-មិថុនា៖ អុីតាលីជួបស្វ៊ីស (ពូល A) ២១-មិថុនា៖ អុីតាលី vs វេលស៍ (ពូល A) ថ្ងៃទី-៤ ខែកក្កដា៖ វគ្គ ១/៤ ផ្តាច់ព្រ័ត្រដែលមានសក្តានុពលពាក់ព័ន្ធនឹងអង់គ្លេស អ្នកនាំពាក្យម្នាក់បាននិយាយថា «សម្រាប់ពេលនេះមិនចាំបាច់ផ្លាស់ប្តូរអ្វីទា

ក្រសួងសុខាភិបាល៖ ករណីបុរសជនជាតិចិនម្នាក់ ដេកស្លាប់នៅខេត្តព្រះសីហនុព្រឹកមិញនេះ មិនមែនដោយសារជំងឺ COVID-19 នោះទេ

Image
(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចេញមកបដិសេធចោលទាំងស្រុង នូវព័ត៌មានបំពុលមួយចំនួនដែលបង្ហោះ និងលើកឡើងថា មានបុរសជនជាតិចិនម្នាក់ ដេកស្លាប់នៅខេត្តព្រះសីហនុ គឺករណីជំងឺ COVID-19។ លោកស្រី វណ្ឌឌីន បានប្រាប់នៅរសៀលថ្ងៃនេះថា «ករណីបុរសចិនដេកស្លាប់នេះ មិនមែនជាជំងឺកូវីដ១៩ (COVID-19) ទេ។ សូមសាធារណជន កុំយល់ច្រឡំ»។ សូមជម្រាបថា មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ដោយបុរសជនជាតិចិនម្នាក់ បានដេកស្លាប់នៅជិតរង្វង់មូលមច្ឆា ក្នុងបុរីគុជអាស៊ី នៅវេលាម៉ោង១០៖០០នាទីព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ ស្ថិតក្នុងភូមិ១ សង្កាត់លេខ ៣ ក្រុងនិងខេត្តព្រះសីហនុ។ សមត្ថកិច្ចបានបញ្ជាក់ថា ជនជាតិចិនដែលស្លាប់ មានឈ្មោះ Niu Shuangsuo កើតនៅថ្ងែទី២ ខែ១០ ឆ្នាំ១៩៦៩ មកពីខេត្តកានស៊ូ ប្រទេសចិន៕

Juventus ប៉ះ Inter Milan ជា​​ជំនួប​​លេង​​បិទទ្វារ​​កីឡដ្ឋាន ខណៈ​វីរុស COVID-19 ផ្ទុះខ្លាំង​នៅ​អុីតាលី

Image
(តូរីន)៖ ការប្រកួតបាល់ទាត់លីគកំពូលអុីតាលី Serie A ក្នុងសប្តាហ៍ទី២៦ ដែលមានការប្រកួតរវាងក្រុមខ្លាំង Juventus ប៉ះក្រុម Inter Milan ក្នុងការប្រជែងរកបាន ៣ពិន្ទុបន្ថែមនោះ នឹងធ្វើការប្រកួតបិទទ្វារកីឡដ្ឋាន Allianz ដោយមិនអនុញ្ញាតឲ្យមានអ្នកគាំទ្រចូលទស្សនាឡើយ ដោយហេតុផលការពារសុវត្ថិភាពក្នុងការរីករាលដាលវីរុស COVID-19 នៅប្រទេសអុីតាលីពេលបច្ចុប្បន្ន។ នេះបើតាមការចេញផ្សាយដោយ Skysport នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។ ការប្រកួតរវាង Juventus ប៉ះ Inter ក្នុងសប្តាហ៍ទី២៦ ដែលនឹងធ្វើឡើងនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ ក្នុងក្របខណ្ឌ Serie A នឹងមិនមានការចូលរួមទស្សនាពីសំណាក់ក្រុមអ្នកគាំទ្រនោះទេ ដោយការប្រកួតទាំង៥ប្រកួតនៅលីគនេះ ក៏មិនមានការបើកទ្វារកីឡដ្ឋាននោះទេ ដោយសារការពារជំងឺឆ្លង COVID-19 បានកំពុងវាយប្រហារលើប្រទេសនេះ គ្រាដែលការប្រកួតពានលំដាប់ទី៣ ក៏បិទទ្វារដែរ។ Juventus បាននឹងកំពុងមាន ៦០ពិន្ទុ ឈរលើកំពូលតារាង គ្រាដែល Inter Milan មានតែ ៥៤ពិន្ទុឈរលេខរៀងទី៣ ខណៈវីរុស COVID-19 បាននឹងកំពុងមាន ៤០០ករណី និងមាន ១៤នាក់បានស្លាប់នៅប្រទេសអុីតាលី ហើយជំនួបរវាងក្រុម Udinese vs Fiorentina, AC Milan vs Genoa, Parma vs SPAL និង Sassuolo vs Bres

អាកាសចរណ៍អង់គ្លេស British Airways នឹងលុបជើងហោះហើរទៅ-មកអ៉ីតាលី សិង្ហបុរី និងកូរ៉េខាងត្បូងដោយសារ COVID-19

Image
(ឡុងដ៍)៖ អាកាសចរណ៍អង់គ្លេស British Airways បានឱ្យដឹងថា ខ្លួននឹងលុបចោលជើងហោះហើរទៅ-មកប្រទេសអ៉ីតាលី សិង្ហបុរី និងកូរ៉េខាងត្បូង ដោយសារតែធ្លាក់ចុះនៃតម្រូវការធ្វើដំណើរ ទៅកាន់ប្រទេសទាំងនេះបង្កឡើងដោយជំងឺ COVID-19។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០។ បើតាមអាកាសចរណ៍ British Airways ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន IAG ជើងហោះហើរ ៥៦ ទៅនិងមកអកាសយានដ្ឋាន ហាតស៊្រូ (Heathrow) និង ហ្គេតវីក (Gatwick) នៃទីក្រុងឡុងដ៍ ទៅកាន់ទីក្រុង មីឡេន (Milan), បូឡូញ៉ា (Bologna), វែនីស (Venice) និងទីក្រុងទួរីន (Turin) ប្រទេសអ៉ីតាលី នៅចន្លោះពីថ្ងៃទី១៤ និងថ្ងៃទី២៨ ខែមីនា។ ចំណែកឯជើងហោះហើរទៅកាន់ទីក្រុងសេអ៊ូល ដែលជាធម្មតាមានជារៀងរាល់ថ្ងៃ ចេញពីអាកាសយានដ្ឋាន Heathrow នឹងត្រូវលុបចោលមួយចំនួន ខណៈជើងហោះហើរទៅ និងមកចំនួន ០៦ ចេញពី Heathrow ទៅកាន់ប្រទេសសិង្ហបុរីក៏នឹងត្រូវលុបចោលផងដែរ ចាប់ពីថ្ងៃទី១៥ ខែមីនាតទៅ៕

ចំនួនមនុស្សស្លាប់នៅចិនកើនដល់២,៧៨៨នាក់ និងឆ្លងសរុប៧៨,៨២៤នាក់ដោយសារ COVID-19

Image
(ប៉េកាំង)៖ របាយការណ៍ប្រចាំថ្ងៃដោយអាជ្ញាធរសុខាភិបាលចិន បានចេញមកហើយ ដោយក្នុងនោះមនុស្សស្លាប់ដោយសារតែជំងឺឆ្លង COVID-19 នៅទូទាំងប្រទេស បានកើនឡើងដល់ ២,៧៨៨នាក់ និងអ្នកដែលបានឆ្លងជំងឺនេះសរុបកើនដល់ ៧៨,៨២៤ករណី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០។ នៅក្នុងរយៈពេលពេញមួយថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ មនុស្សសរុប ៣២៧នាក់បន្ថែមទៀត ត្រូវបានក្រុមគ្រូពេទ្យចិនធ្វើតេស្តរកឃើញលទ្ធផលវិជ្ជមាន ចំពោះមេរោគ COVID-19 ខណៈអ្នកជំងឺសរុប ៤៤នាក់ក៏បានបាត់បង់ជីវិតនាថ្ងៃដដែលនោះផងដែរ នៅក្នុងបណ្តាខេត្ត និងតំបន់ចំនួន៣១ ទូទាំងប្រទេសចិន។ គួរបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺ COVID-19 ដែលបានស្លាប់ទាំង ៤៤នាក់ខាងលើនេះគឺមាន ៤១នាក់ស្ថិតនៅក្នុងខេត្ត ហ៊ូប៉ី (Hubei), ០២នាក់នៅរដ្ឋធានីប៉េកាំង និងម្នាក់នៅហ្ស៊ីនជាំង។ ក្រៅពីមនុស្សឆ្លង និងបាត់បង់ជីវិតបន្ថែមទៀតនោះ អាជ្ញាធរសុខាភិបាលចិន ក៏កំពុងពិនិត្យសុខភាពមនុស្ស ៤៥២នាក់បន្ថែមទៀតផងដែរ ដោយសង្ស័យថាពួកគេអាចមានផ្ទុក COVID-19៕