COVID-19 កំពុង​​គំរាម​កំហែង​​ព្រឹត្តិការណ៍​​បាល់ទាត់ Euro 2020

(ក្រុងរ៉ូម)៖ ជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី COVID-19 កំពុងតែធ្វើឲ្យប្រទេសនៅទូទាំងសកលលោកមានការព្រួយបារម្ភ និងកំពុងតែជះឥទ្ធិពល​ដល់ព្រឹត្តិការណ៍បាល់ទាត់ជើងឯកអឺរ៉ុប Euro 2020 គ្រាដែលអុីតាលីជាទីដែលព្រឹត្តិការណ៍ចាប់ផ្តើមមុនគេ ផ្ទុះខ្លាំងពីជំងឺក៏កាចសាហាវមួយនេះ។

លោក Michele Uva សមាជិកគណៈកម្មាធិការប្រតិបត្តិ Uefa របស់អ៊ីតាលីបានប្រាប់ទូរទស្សន៍រដ្ឋ Rai ថា «យើងកំពុងស្ថិតក្នុងដំណាក់កាលរង់ចាំ។ យើងកំពុងតាមដានប្រទេសជាច្រើនផងដែរដែលទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះ។ បាល់ទាត់ត្រូវតែធ្វើតាមបទបញ្ជារបស់ប្រទេសនីមួយៗ»។

គួរបញ្ជាក់ផងថា អុីតាលី ជាប្រទេសមួយក្នុងចំណោម១២ ដែលទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះ Euro 2020 និងជាការចាប់ផ្តើមចេញពីពូល A ក្នុងប្រទេសនេះមុនគេផងដែរ ដោយប្រកួតបើកឆាក អ៊ីតាលីប ប៉ះតួកគី នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ និងប៉ះក្រុមផ្សេងៗទៀតនៅថ្ងៃបន្តបន្ទាប់មានដូចជា៖
១២-មិថុនា៖ អុីតាលីជួបទួរគី (ពូល A)
១៧-មិថុនា៖ អុីតាលីជួបស្វ៊ីស (ពូល A)
២១-មិថុនា៖ អុីតាលី vs វេលស៍ (ពូល A)

ថ្ងៃទី-៤ ខែកក្កដា៖ វគ្គ ១/៤ ផ្តាច់ព្រ័ត្រដែលមានសក្តានុពលពាក់ព័ន្ធនឹងអង់គ្លេស អ្នកនាំពាក្យម្នាក់បាននិយាយថា «សម្រាប់ពេលនេះមិនចាំបាច់ផ្លាស់ប្តូរអ្វីទាំងអស់ តាមកាលវិភាគដែលបានគ្រោងទុកនោះទេ។ បញ្ហានេះនឹងត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យជាប្រចាំ»។

ការប្រកួតលីគកំពូលទាំង៥ នៅលីគអ៊ីតាលីកំពុងត្រូវបានគេបិទទ្វារនៅចុងសប្តាហ៍នេះក្នុងនោះមានទាំង Juventus និង Inter Milan នៅថ្ងៃអាទិត្យនេះផងដែរ ទោះបីជាអ្នកគាំទ្រ Juve មានសេរីភាពក្នុងការធ្វើដំណើរទៅកាន់ក្លិបបារាំង Lyon សម្រាប់ការប្រកួតក្របខណ្ឌ Champions League នារាត្រីថ្ងៃពុធក៏ដោយ៕



Comments

Popular posts from this blog

ធនាគារជាតិនៃកម្ពុជា៖ អ្នកដាក់ប្រាក់ញ្ញើមានជាង៦លាននាក់ ខណៈអ្នកខ្ចីប្រាក់មាន២.៨៥លាននាក់ ក្នុងឆ្នាំ២០១៨

ប្រធានគណបក្សប្រជាជនខេត្តព្រះវិហារ ជំរុញឲ្យប្រធានក្រុមបក្សតាមមូលដ្ឋានទាំងអស់ ត្រូវរួមសហការជាមួយមន្ត្រីជំនាញ ដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ ឲ្យបានទាន់វេលា

កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ «កិច្ចសហប្រតិបត្តិការទីផ្សារ មូលធនក្នុងតំបន់ទន្លេមេគង្គ» !