អាកាសចរណ៍អង់គ្លេស British Airways នឹងលុបជើងហោះហើរទៅ-មកអ៉ីតាលី សិង្ហបុរី និងកូរ៉េខាងត្បូងដោយសារ COVID-19

(ឡុងដ៍)៖ អាកាសចរណ៍អង់គ្លេស British Airways បានឱ្យដឹងថា ខ្លួននឹងលុបចោលជើងហោះហើរទៅ-មកប្រទេសអ៉ីតាលី សិង្ហបុរី និងកូរ៉េខាងត្បូង ដោយសារតែធ្លាក់ចុះនៃតម្រូវការធ្វើដំណើរ ទៅកាន់ប្រទេសទាំងនេះបង្កឡើងដោយជំងឺ COVID-19។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០។

បើតាមអាកាសចរណ៍ British Airways ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន IAG ជើងហោះហើរ ៥៦ ទៅនិងមកអកាសយានដ្ឋាន ហាតស៊្រូ (Heathrow) និង ហ្គេតវីក (Gatwick) នៃទីក្រុងឡុងដ៍ ទៅកាន់ទីក្រុង មីឡេន (Milan), បូឡូញ៉ា (Bologna), វែនីស (Venice) និងទីក្រុងទួរីន (Turin) ប្រទេសអ៉ីតាលី នៅចន្លោះពីថ្ងៃទី១៤ និងថ្ងៃទី២៨ ខែមីនា។

ចំណែកឯជើងហោះហើរទៅកាន់ទីក្រុងសេអ៊ូល ដែលជាធម្មតាមានជារៀងរាល់ថ្ងៃ ចេញពីអាកាសយានដ្ឋាន Heathrow នឹងត្រូវលុបចោលមួយចំនួន ខណៈជើងហោះហើរទៅ និងមកចំនួន ០៦ ចេញពី Heathrow ទៅកាន់ប្រទេសសិង្ហបុរីក៏នឹងត្រូវលុបចោលផងដែរ ចាប់ពីថ្ងៃទី១៥ ខែមីនាតទៅ៕


Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម