Posts

Showing posts from May, 2020

ធនាគារជាតិនៃកម្ពុជា៖ ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ នៅតែចាយបានជាធម្មតាលើទីផ្សារ មិនមានការហាមឃាត់នោះទេ

Image
(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ ចេញសេចក្តីប្រកាសព័ត៌មានផ្លូវការមួយបញ្ជាក់យ៉ាងច្បាស់ថា ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ នៅតែចាយបានដូចធម្មតានៅលើទីផ្សារ មិនមានការហាមឃាត់នោះទេ ប៉ុន្តែនៅពេលខាងមុខធនាគារជាតិនៃកម្ពុជា នឹងផ្អាកការទទួលយកក្រដាសប្រាក់ ដុល្លារអាមេរិកទាំងនេះពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុតែប៉ុណ្ណោះ។ ការបញ្ជាក់របស់ធនាគារជាតិនៃកម្ពុជា ធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សាជាមួយតំណាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ស្តីពីបញ្ហាប្រឈមនៃចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ និងផលវិបាករបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា ក្នុងការគ្រប់គ្រងប្រភេទក្រដាសប្រាក់ទាំងនេះ។ សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ដោយពិនិត្យឃើញថា ទាំងក្នុងឃ្លាំងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា មានការគរជន់ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ ដែលនេះសរបញ្ជាក់ថា តម្រូវការនៃក្រដាសប្រាក់ទាំងនេះមានកម្រិតទាបក្នុងទីផ្សារ អង្គប្រជុំបានឯកភាពដាក់ចេញនូវវិធានការមួយចំនួនដូចខាងក្រោម៖ * ធនាគារជាតិនៃកម្ពុជានឹងផ្តល់ពេលវេលាចំនួន៣ខែ ចាប់ពីថ្ងៃ

ថ្ងៃស្អែករាជបណ្ឌិត្យសភាកម្ពុជា រៀបចំកិច្ចពិភាក្សាស្តីពី «ការប្រឈមមុខដាក់គ្នាខាងភូមិសាស្ត្រនយោបាយរវាងចិន និងអាមេរិក»

Image
(ភ្នំពេញ)៖ រាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំកិច្ចពិភ្សាតុមូលស្តីពី «ការប្រឈមមុខដាក់គ្នាខាងភូមិសាស្ត្រនយោបាយរវាងចិន និងសហរដ្ឋអាមេរិក» នៅថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០ស្អែកនេះ។ វេទិកាតុមូលនៅថ្ងៃស្អែកនឹងមានការអញ្ជើញចូលរួមជាវាគ្មិនពីអ្នកប្រវត្តិសាស្ត្រ និងអ្នកសារព័ត៌មានដែលពិសោធន៍លើភូមិសាស្ត្រនយោបាយរវាងចិន និងអាមេរិកផងដែរ។ វាគ្មិនដែលអញ្ជើញចូលរួមក្នុងវេទិកានេះ រួមមាន៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា, លោក ឌៀប សុផល សាស្ត្រាចារ្យ និងជាអ្នកប្រវត្តិសាស្ត្រ, លោក ពុយ គា អ្នកព័ត៌មានដែលមានពិសោធន៍ជ្រាលជ្រៅលើភូមិសាស្ត្រនយោបាយរវាងចិន និងអាមេរិក។ លោក សុខ ទូច បានប្រាប់នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ថា វេទិកានេះរៀបចំឡើងដោយឈរលើទិដ្ឋភាពចំនួន៤រួមមាន៖ ការប្រឈមដាក់គ្នារវាងចិន និងអាមេរិក លើបញ្ហាសេដ្ឋកិច្ច, ភូមិសាស្ត្រនយោបាយ, បញ្ហាសង្គមរបស់កម្ពុជា និងការរៀបចំយុទ្ធសាស្ត្ររបស់ប្រទេសក្នុងតំបន់ដែលគាំទ្រចិន និងអាមេរិក។ ការប្រជែងឥទ្ធិពលរវាងចិន និងអាមេរិកនៅក្នុងតំបន់អាស៊ី អាស៊ីអាគ្នេយ៍ ក៏ដូចជានៅក្នុងតំបន់ឥណ្ឌូចិនមិនមែនជាថ្មីថ្មោងនោះឡើយ។ ចិន និងអាមេរិក គេបានប្រជែងឥទ្ធិពលគ្នាក្នុងតំបន់នេះ ច្រើនទសវត្សរ៍មកហើយ។ ការប្

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យក្រសួងស្ថាប័នរួមគ្នាទប់ស្កាត់កុំឲ្យមានការឆ្លងជំងឺកូវីដ-១៩ ដល់កុមារ ជាពិសេសកុមារមានពិការភាព

Image
(ភ្នំពេញ)៖ ក្នុងឱកាសខួបលើកទី៧១ ទិវាកុមារអន្ដរជាតិ១មិថុនា ខួបលើកទី១៩ ទិវាពិភពលោក ប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជា២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា អំពាវនាវឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ធ្វើយ៉ាងណាទប់ស្កាត់ កុំឲ្យមានការឆ្លងជំងឺកូវីដ-១៩ ដល់កុមារគ្រប់រូប នៅគ្រប់ទីកន្លែងទាំងអស់។ នេះបើតាមសារលិខិតអបអរសារទរ ក្នុងឱកាសខួបលើកទី៧១ ទិវាកុមារអន្ដរជាតិ១មិថុនា ខួបលើកទី១៩ ទិវាពិភពលោក ប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជា២០២០ របស់សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងពេលដែលមានការ រាតត្បាតនៃជំងឺកូរីដ១៩នេះ ខ្ញុំព្រះករុណា ខ្ញុំសូមអំពាវនាវ ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបន្ដអនុវត្ដ សេចក្ដីណែនាំក្រសួងសុខាភិបាល ឲ្យបានម៉ឺងម៉ាត់ ធ្វើយ៉ាងណាទប់ស្កាត់ កុំឲ្យមានការឆ្លងដល់កុមារគ្រប់រូប នៅគ្រប់ទីកន្លែងទាំងអស់ ជាពិសេសកុមារ មានពិការភាព កុមាររស់នៅក្នុងគ្រួសារក្រីក្រ កុមាររស់នៅក្នុងកន្លែងថែទៅជំនួស និងកុមារកំពុងរស់នៅ ក្នុងកន្លែងឃុំឃាំងទាំងអស់»។ បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ត

ម្ចាស់មេដាយមាសកីឡាអាស៊ី ស៊ន សៀវម៉ី គ្រោងចូលរោងការ ក្រោយជំងឺកូវីដ-១៩ ស្ងប់ស្ងាត់ បន្ទាប់ពីភ្ជាប់ពាក្យព្រឹកមិញ

Image
(ភ្នំពេញ)៖ កីឡាការិនីតេក្វាន់ដូឆ្នើមកម្ពុជា ស៊ន សៀវម៉ី ម្ចាស់មេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៤ និងជាម្ចាស់មេដាយមាសកីឡាស៊ីហ្គេម ៣ជំនាន់ បានភ្ជាប់ពាក្យរួចហើយ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ ជាមួយកូនកម្លោះឈ្មោះ កែវ ដេវីត។ បន្ទាប់ពីភ្ជាប់ពាក្យរួច អ្នកទាំងពីរ គ្រោងជ្រើសរើសថ្ងៃល្អ ដើម្បីរៀបអាពាហ៍ពិពាហ៍ ក្រោយស្ថានភាពជំងឺកូវីដ-១៩ (COVID-19) ស្ងប់ស្ងាត់។ លោក ស៊ន អេលីត បងប្រុសបង្កើតវីរកីឡាការិនីមានកម្ពស់ ១.៨៣ម៉ែត្រនេះថា កីឡាការិនី សៀវម៉ី និងលោក កែវ ដេវីត បានភ្ជាប់ពាក្យរួចហើយ ប៉ុន្ដែថ្ងៃចូលរោងការ នៅមិនទាន់កំណត់ទេ ដោយរង់ចាំស្ថានភាពជំងឺកូវីដ-១៩ ស្ងប់ស្ងាត់សិន។ ប៉ុន្ដែពាក់ព័ន្ធថ្លៃបណ្ណាការបង្គាប់ប៉ុន្មាន មិនត្រូវបានបង្ហើបឲ្យដឹងនោះទេ។ ស៊ន សៀវម៉ី បានចូលប្រឡូកអាជីពកីឡាតេក្វាន់ដូរយៈពេលជាង ១០ឆ្នាំមកហើយ ដោយបានចូលរួមប្រកួតព្រឹត្តិការណ៍អន្ដរជាតិ និងដណ្ដើមបានមេដាយជូនជាតិជាច្រើន ដូចជាឈ្នះមេដាយមាសស៊ីហ្គេម ៣ជំនាន់ កាលពីឆ្នាំ២០១៣ នៅមីយ៉ាន់ម៉ា ឆ្នាំ២០១៧ នៅម៉ាឡេស៊ី និងឆ្នាំ២០១៩ នៅហ្វីលីពីន។ អ្វីដែលគួរឲ្យចងចាំ គឺ សៀវម៉ី បានបង្កើតកំណត់ត្រាប្រវត្តិសាស្ដ្រឈ្នះមេដាយកីឡាអាស៊ីលើកដំបូងជាតិ កាលពីឆ្នាំ២០១៤ នៅសាធារណៈរដ្ឋកូរ៉េ។

អាមេរិកដកហូតឋានៈពិសេសរបស់ហុងកុង ក្រោយប្រកាសថាទីក្រុងនេះលែងមានសិទ្ធិស្វ័យភាពកម្រិតខ្ពស់ពីចិនទៀតហើយ

Image
(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនាថ្ងៃពុធសប្តាហ៍នេះ (ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន) បានដកហូតឋានៈពិសេសរបស់ទីក្រុងហុងកុងនៅ​ក្រោមច្បាប់របស់ខ្លួន ដើម្បីឆ្ពោះរកការលុបចោលវិញនូវសិទ្ធិពិសេសសម្រាប់ធ្វើពាណិជ្ជកម្មរបស់មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិមួយនេះ បន្ទាប់ពី​​រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់រដ្ឋាភិបាលចិនថា កំពុងជាន់កម្ទេចសិទ្ធិស្វ័យភាពរបស់ហុងកុង។ នេះបើតាមការ​ចេញផ្សាយ​ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០។ ការដកហូតឋានៈនេះ នឹងធ្វើឲ្យហុងកុងបាត់បង់សិទ្ធិពាណិជ្ជកម្មពិសេសជាមួយសហរដ្ឋអាមេរិក រួមទាំងការយកពន្ធទាបជាងដែនដីផ្សេង​ទៀតរបស់ចិនជាដើម។ ការដកហូតឋានៈខាងលើធ្វើឡើង ក្រោយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានសម្រេចប្រកាសជាផ្លូវការថា ហុងកុងលែងជាទីក្រុងដែលមានសិទ្ធិស្វ័យភាពពីចិនដីគោកទៀតហើយ បន្ទាប់ទីក្រុងប៉េកាំងបោះជំហាន ទៅរកការអនុម័តច្បាប់សន្តិសុខជាតិថ្មី ដើម្បីអនុវត្តលើទីក្រុងហុងកុង។ លោកម៉ៃក៍ ប៉ុមប៉េអូ បាននិយាយថាដូច្នេះ «ការសម្រេចចិត្តដ៏អន្តរាយរបស់ទីក្រុងប៉េកាំង គឺជាសកម្មភាពចុងក្រោយបំផុត ដែលបានបំផ្លាញមូលដ្ឋានគ្រឹះនៃសិទិ្ធស្វ័យភាព និងសេរីភាពរបស់ហុងកុង ព្រមទា

ប្រធាន WHO កោតសរសើររាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ និងគាំទ្រ ចំពោះភាពជាអ្នកដឹកនាំនយោបាយ របស់សម្ដេចតេជោ

Image
(ភ្នំពេញ)៖ លោក Tedros Adhanom ប្រធានអង្គការសុខភាពពិភពលោក (WHO) បានផ្ញើលិខិតមួយជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយសម្តែងការកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ និងបង្ហាញការគាំទ្រចំពោះភាពជាអ្នកដឹកនាំនយោបាយ របស់សម្ដេចតេជោ ហ៊ុន សែន។ ប្រធានអង្គការសុខភាពពិភពលោក បានសរសេរថា «ខ្ញុំមានសេចក្ដីសោមនស្សរីករាយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការប្រតិបត្តិផែនការយុទ្ធសាស្ត្រប្រុងប្រៀបទុកជាមុន និងផែនការឆ្លើយតបនឹងជំងឺកូវីដ១៩ ជាសកលរបស់អង្គការសុខភាពពិភពលោក»។ «ខ្ញុំបាទសូមឆ្លៀតយកឱកាសនេះ ធ្វើការកោតសរសើរកិច្ចខិតខំរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ជំងឺរាតត្បាតនេះ។ ជាពិសេស សូមកោតសរសើរ ចំពោះបុគ្គលិកសុខភាពសាធារណៈនៅជួរមុខ ដែលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ជាថ្មីម្ដងទៀត ខ្ញុំបាទសូមបង្ហាញ ការគាំទ្រ ចំពោះភាពជាអ្នកដឹកនាំនយោបាយ ការចូលរួម និងតួនាទីរបស់សម្ដេចតេជោ» នេះបើតាមលិខិតរបស់ប្រធាន WHO។ បើតាមលោក Tedros Adhanom, អង្គការសុខភាពពិភពលោក នៅក្នុងកម្រិតសកល តំបន់ និងជាតិ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តការងារ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាដៃគូធ

ជនទាំងឡាយដែលចូលមកកម្ពុជា នឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែក១៤ថ្ងៃ ដើម្បីតាមដានសុខភាព

Image
(ភ្នំពេញ)៖ ជនទាំងឡាយដែលចូលមកប្រទេសកម្ពុជា មិនថាខ្មែរ ឬបរទេស នឹងត្រូវធ្វើតេស្តដោយយកសំណាកវត្ថុវិភាគដោយក្រុមពេទ្យ និងរងចាំលទ្ធផលរយៈពេល២៤ម៉ោង មុននឹងសម្រេចឱ្យចេញទៅធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ។ កិច្ចប្រជុំនេះ ធ្វើឡើងក្រោមវត្ដមាន លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធាន គណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។ តាមរបាយការណ៍បានឱ្យដឹងថា ដោយមានការសម្របសម្រួលពីអាជ្ញាធរថ្នាក់ក្រោមជាតិ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ គ្រប់ទីកន្លែងធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ ត្រូវកំណត់ដូចតទៅ៖ * សម្រាប់ជនជាតិខ្មែរ និងបរទេស ដែលមិនមានលទ្ធភាពបង់ប្រាក់ មានការរៀបចំកន្លែងជូនស្នាក់នៅតាមសាលារៀន ដែលជាទីកន្លែងបានរៀបចំទុករួចជាស្រេចតាំងពីខែមេសា ឆ្នាំ២០២០ កន្លងទៅ។ * សម្រាប់ជនជាតិខ្មែរ និងបរទេសដែលមានលទ្ធភាពបង់ប្រាក់ នឹងមានការៀបចំដាក់ឱ្យស្នាក់នៅតាមសណ្ឋាគារ ដោយរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានអាកាសយានដ្ឋានអន្តេរជាតិ ឬច្រកចេញ ចូលអន្តរជាតិ។ សម្រាប់កម្មករ ឬពលករដែលមានក្រុមហ៊ុន និងមេការទទួលខុសត្រូវ អង្គប្រជុំបានសម្រេចឱ្យក្រុមហ៊ុន ឬមេការទទួលខុសត្រូវលើប្រាក់ចំណាយស្នាក់នៅរបស់អ្នកដំណើរដែលជាកម្មករ ឬពលករនោះជាចា

ព្រឹកស្អែក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព ទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តកណ្ដាល»

Image
(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តកណ្ដាល» នៅវេលាម៉ោង០៩៖៣០នាទីព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ស្អែកនេះ នៅជាន់ផ្ទាល់ដី សាលសេរីភាព នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។ សន្និសីទនេះ មានគោលបំណង បង្ហាញជូនសាធារណៈឲ្យបានយល់ច្បាស់ពីសកម្មភាព សមិទ្ធផល និងទិសដៅការងារបន្ដ របស់រដ្ឋបាលខេត្តកណ្ដាល ក្នុងទិសដៅស្នួល ជំរុញគោលនយោបាយ អភិបាលកិច្ចល្អ ឲ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបទៅ នឹងយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។ ក្នុងសេចក្ដីជូនដំណឹង បានឲ្យដឹងថា សន្និសីទសារព័ត៌មាននេះ មានការសម្របសម្រួលពី លោក ផៃ ស៉ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងមានការអញ្ជើញចូលរួមជាវាគ្មិនពី លោក គង់ សោភ័ណ្ឌ អភិបាលខេត្ដកណ្ដាល៕

ក្រសួងសុខាភិបាល៖ ជនបរទេសដែលចូលកម្ពុជា តម្រូវឲ្យមានលិខិតបញ្ជាក់សុខភាពថា គ្មានកូវីដ-១៩ និងការធានារ៉ាប់រងសុខភាពទឹកប្រាក់៥ម៉ឺនដុល្លារ

Image
(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំរបស់គណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្រសួងសុខាភិបាល បានសម្រេចឲ្យជនបរទេសទាំងអស់ ដែលចង់ចូលប្រទេសកម្ពុជា តម្រូវឲ្យមានវិញ្ញាបនបត្រសុខភាពបញ្ជាក់ពីភាពគ្មានវីរុសកូវីដ-១៩ ចំនួន៧២ម៉ោងមុនថ្ងៃចេញដំណើរ និងធានារ៉ាប់រងសុខភាព ក្នុងចំនួនទឹកប្រាក់៥ម៉ឺនដុល្លារ។ នេះបើតាមរបាយការណ៍ ស្ដីពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩  នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ។ កិច្ចប្រជុំនេះ ធ្វើឡើងក្រោមវត្ដមាន លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធាន គណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។ របាយការណ៍របស់ក្រសួងសុខាភិបាលបានបញ្ជាក់យ៉ាងដូច្នេះថា អង្គប្រជុំបានឯកភាពគ្នា ធ្វើការរឹតបន្ដឹងការត្រួតពិនិត្យសុខភាព នៅតាមច្រកចេញចូលអន្តរជាតិ ដោយរៀនសូត្រ ពីបទពិសោធន៍ ការងារចាត់ចែង គ្រប់គ្រងអ្នកដំណើរ និងដាក់ចេញនូវ ដំណោះស្រាយលើបញ្ហាមួយចំនួន ដូចជា៖ * ការរកទីកន្លែងសម្រាប់ដាក់ធ្វើចត្តាឡីស័ក   * ការបង់ថ្លៃស្នាក់នៅ និងចំណីអាហារដោយសាម៉ីអ្នកដំណើរ   * ក្នុងអំឡុងពេលស្នាក់នៅធ្វើចត្តាឡីស័ក តម្រូវការឲ្យមានវិញ្ញាបនបត្រសុខភាព បញ្ជាក់ពីភា

រាជរដ្ឋាភិបាលសម្រេចបន្ថែមថវិកាសម្រាប់ «កម្មវិធីសាច់ប្រាក់ពលកម្ម» ឆ្នាំ២០២០ ឡើងដល់១០០លានដុល្លារ

Image
(ភ្នំពេញ)៖ ជាវិធានការណ៍សម្រាប់ជំនួយសង្គម ខណៈដែលជួបដោយវិបត្តិកូវីដ១៩នោះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចពង្រីកវិសាលភាពគ្របដណ្តប់ និងទំហំថវិកាសម្រាប់ «កម្មវិធីសាច់ប្រាក់ពលកម្ម» (Cash for Work) នៅក្នុងឆ្នាំ២០២០ ឲ្យឡើងដល់ ១០០លានដុល្លារអាមេរិក។ សេចក្តីប្រកាសព័ត៌មាន ស្តីពីអន្តរាគមន៍របស់រាជរដ្ឋាភិបាល ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ក្រោយវិបត្តិនៃជំងឺកូវីដ១៩ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះបានឲ្យដឹងថា ការពង្រីកវិសាលភាពបែបនេះ ដើម្បីស្រូបយកកម្លាំងពលកម្ម ដែលបាត់បង់ការងារពីរោងចក្រ សហគ្រាស និងដែលបានវិលត្រលប់ពីបរទេសមកស្រុកកំណើតវិញផង ព្រមទាំងដើម្បីជួយទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានជាទូទៅផង និងដើម្បីបង្កើតនូវសមិទ្ធផលសង្គមសេដ្ឋកិច្ច តាមរយៈការអនុវត្តគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តតូចៗ នៅតាមមូលដ្ឋាន សំដៅលើកស្ទួយវិស័យកសិកម្ម និងសេដ្ឋកិច្ចផងដែរ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានបេ្តជ្ញា បន្តអនុវត្តរាល់កម្មវិធីគាំពារសង្គមទាំងឡាយ ដែលមានស្រាប់មិនឲ្យខកខាន ដោយនឹងរៀបចំដាក់ឲ្យអនុវត្ត នៅក្នុងខែមិថុនា ឆ្នាំ២០២០នេះ នូវកម្មវិធីជំនួយសង្គមសំដៅជួយសម្រួលជីវភាពប្រចាំថ្ងៃ នៅក្នុងអំឡុងពេលនៃវិបត្តិដោយសារជំងឺកូវី

ចំនួនអ្នកឆ្លង COVID-19 លើពិភពលោក កើនដល់លើស ៥.៦លាននាក់ហើយ!

Image
(បរទេស)៖ គិតត្រឹមម៉ោង៣៖០០នាទីរសៀលថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២០ នេះតែម្តង ចំនួនករណីឆ្លងជំងឺ COVID-19 នៅទូទាំងភពផែនដីយើងនេះ បានកើនឡើងរហូតដល់៥,៦០១,៥២១ករណីហើយ ដោយក្នុងនោះមនុស្សស្លាប់សរុបមាន៣៤៨,១៣២នាក់ និងជាសះស្បើយឡើងវិញ ២,៣៨១,២៨០នាក់ ខណៈអ្នកជំងឺ២,៨៧,១០៩នាក់កំពុងសម្រាកព្យាបាល (៥៣,១៦៦នាក់ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ)។ យោងតាមគេហទំព័រអន្តរជាតិ Worldometer ក្នុងចំណោមប្រទេសមានអ្នកឆ្លងកំពូលៗទាំង១០ សហរដ្ឋអាមេរិក នៅតែបន្តឈរ នៅលេខរៀងទី១ ជាប្រទេសមានអ្នកឆ្លង COVID-19 ច្រើនបំផុតរហូតដល់ទៅជាង១.៧លានករណី ក្នុងនោះស្លាប់៩៩,៨០៥នាក់ និងជាសះស្បើយឡើងវិញ៤៦៤,៦៧០នាក់។ បន្ទាប់មកទៀតគឺមាន ប្រេស៊ីល រុស្ស៊ី អេស្ប៉ាញ អង់គ្លេស អ៉ីតាលី បារាំង អាល្លឺម៉ង់ តួកគី និងឥណ្ឌាជាដើម ដែលស្ថិតក្នុងចង្កោមប្រទេសមានអ្នកឆ្លង COVID-19 ច្រើនបំផុតទាំង១០លើលោក៕

អ្នកនាំពាក្យក្រសួងសុខាភិបាល៖ ករណីកូវីដ១៩ ចំនួន២ករណីចុងក្រោយគឺជាករណីនាំចូល មិនមែនជារលកទី២ នៃការរីករាលដាលនៅកម្ពុជាទេ

Image
(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា ករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន២ករណីចុងក្រោយ គឺជាករណីនាំចូល មិនមែនជារលកទី២ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជានោះឡើយ។ អ្នកនាំពាក្យក្រសួងសុខាភិបាល បានឆ្លើយតបទៅនឹងចម្ងល់របស់អ្នកសារព័ត៌មាន និងសាធារណជន នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០។ បើតាមលោកស្រី ឱ វណ្ណឌីន, រហូតមកដល់ពេលនេះកម្ពុជា នៅតែមានការឆ្លងជំងឺកូវីដ១៩ សរុប ១២៤ ករណីដដែល ដោយមិនទាន់មានករណីឆ្លងថ្មីទៀតនៅឡើយទេ គិតត្រឹមព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ ដោយក្នុងនោះមានអ្នកជំងឺ១២២នាក់ បានជាសះស្បើយ និង ២នាក់កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យមិត្តភាពខ្មែរសូវៀត។ នៅពីរនាក់នោះគឺបុរសម្នាក់បាននាំជំងឺនេះពីប្រទេសម៉ាឡេស៊ី និងស្ត្រីម្នាក់ទៀតនាំចូលជំងឺនេះពីសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណារហូតមកដល់ពេលនេះ កម្ពុជាក៏គ្មានអ្នកជំងឺកូវីដ១៩ ណាម្នាក់ ស្លាប់បាត់បង់ជីវិតនោះទេ។ នេះបើតាមអ្នកនាំពាក្យក្រសួងសុខាភិបាល៕

COVID-19: WHO ផ្អាកការធ្វើតេស្ដថ្នាំ hydroxychloroquine ដោយសារបារម្ភពីសុវត្ថិភាព

Image
(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) បានសម្រេចចិត្តផ្អាកការធ្វើតេស្ដថ្នាំប្រឆាំងជំងឺគ្រុនចាញ់ hydroxychloroquine លើអ្នកជំងឺ COVID-19 ដោយសារព្រួយបារម្ភពីសុវត្ថិភាព។ នេះបើតាមលោក Tedros Adhanom Ghebreyesus ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២០។ លោក Tedros Adhanom Ghebreyesus ជាអគ្គនាយកអង្គការសុខភាពពិភពលោក (WHO) ធ្វើការប្រកាសបែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន តាមប្រព័ន្ធអនឡាញ នៅថ្ងៃចន្ទសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ លោក Tedros បានលើកឡើងដូច្នេះថា៖ «ក្រុមនាយកប្រតិបត្តិ បានផ្អាកការធ្វើតេស្ត ថ្នាំ hydroxychloroquine ខណៈទិន្នន័យសុវត្ថិភាព កំពុងស្ថិតនៅក្រោមការត្រួតពិនិត្យ»។ លោកបន្តថា ការធ្វើតេស្ដថ្នាំដទៃទៀតដែលមានសក្ដានុពល សម្រាប់ការព្យាបាល COVID-19 នៅតែបន្តធ្វើឡើងទៅមុខ។ គួរជម្រាបថា អង្គការសុខភាពពិភពលោក ធ្លាប់បានព្រមានជារឿយៗប្រឆាំងនឹងការប្រើប្រាស់ថ្នាំ hydroxychloroquine ព្យាបាល ឬបង្ការ COVID-19 លើកលែងតែនៅក្នុងការធ្វើតេស្តតែប៉ុណ្ណោះ។ ប៉ុន្តែ ថ្នាំ hydroxychloroquine ត្រូវបានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បញ្ជាក់ច្រើនលើកថា មានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាល COVID-19

ចិនព្រមានវាយបកទៅវិញប្រសិនបើអាមេរិក មិនព្រមបញ្ឈប់ទង្វើរុកគួនលើបញ្ហាទីក្រុងហុងកុង

Image
(ប៉េកាំង)៖ ក្រសួងការបរទេសចិននាថ្ងៃសុក្រនេះ បានថ្កោលទោសសហរដ្ឋអាមេរិក ជុំវិញការបញ្ចេញមតិពាក់ព័ន្ធទីក្រុងហុងកុង ហើយទីក្រុងប៉េកាំងក៏បានបញ្ជាក់ទៀតថា ខ្លួនជំទាស់ដាច់ខាតចំពោះការព្យាយាមលូកលាន់ពីសំណាក់បរទេស ចូលក្នុងតំបន់រដ្ឋបាលពិសេសនេះ ហើយចិននឹងប្រឆាំងតទល់វិញដោយឥតចុះញ៉មឡើយ ប្រសិនបើអាមេរិកនៅតែប៉ុនប៉ងរុកគួនខ្លួន។ នេះបើតាមការចេញផ្សាយដោយ​សារព័ត៌មានរុស្ស៉ី Sputnik នៅរសៀលថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២០។ ការចេញប្រតិកម្មរបស់ក្រសួងការបរទេសចិនបានកើតមានឡើង បន្ទាប់ពីរដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានព្រមានមកលើប្រទេសចិន ដោយសារទីក្រុងវ៉ាស៊ីនតោនមើលឃើញថា មានការគាបសង្កត់សិទ្ធិសេរីភាពសារព័ត៌មាននៅទីក្រុងហុងកុង ហើយថ្មីៗនេះសហរដ្ឋអាមេរិក​ក៏បានធ្វើការគំរាមទីក្រុងប៉េកាំងថែមទៀត ជុំវិញសេចក្តីព្រាងច្បាប់មួយ ដែលចិនត្រៀមអនុម័ត​ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខនៅហុងកុង។ គួរជម្រាបថា កាលពីខែមិថុនា ឆ្នាំ២០១៩ ការធ្វើបាតុកម្មដ៏កក្រើកបានផ្ទុះឡើង ដើម្បីប្រឆាំងនឹងសេចក្តីព្រាងច្បាប់មួយទាក់ទងទៅនឹង បញ្ហានៃការធ្វើបត្យាប័នជនសង្ស័យ។ ទោះបីជាវាត្រូវបានរដ្ឋបាលទីក្រុងហុងកុង យល់ព្រមលុបចោលវិញក៏ដោយ សកម្មភាពតវ៉ានៅតែបន្តដោយអ