ថ្ងៃស្អែករាជបណ្ឌិត្យសភាកម្ពុជា រៀបចំកិច្ចពិភាក្សាស្តីពី «ការប្រឈមមុខដាក់គ្នាខាងភូមិសាស្ត្រនយោបាយរវាងចិន និងអាមេរិក»

(ភ្នំពេញ)៖ រាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំកិច្ចពិភ្សាតុមូលស្តីពី «ការប្រឈមមុខដាក់គ្នាខាងភូមិសាស្ត្រនយោបាយរវាងចិន និងសហរដ្ឋអាមេរិក» នៅថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០ស្អែកនេះ។

វេទិកាតុមូលនៅថ្ងៃស្អែកនឹងមានការអញ្ជើញចូលរួមជាវាគ្មិនពីអ្នកប្រវត្តិសាស្ត្រ និងអ្នកសារព័ត៌មានដែលពិសោធន៍លើភូមិសាស្ត្រនយោបាយរវាងចិន និងអាមេរិកផងដែរ។ វាគ្មិនដែលអញ្ជើញចូលរួមក្នុងវេទិកានេះ រួមមាន៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា, លោក ឌៀប សុផល សាស្ត្រាចារ្យ និងជាអ្នកប្រវត្តិសាស្ត្រ, លោក ពុយ គា អ្នកព័ត៌មានដែលមានពិសោធន៍ជ្រាលជ្រៅលើភូមិសាស្ត្រនយោបាយរវាងចិន និងអាមេរិក។

លោក សុខ ទូច បានប្រាប់នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ថា វេទិកានេះរៀបចំឡើងដោយឈរលើទិដ្ឋភាពចំនួន៤រួមមាន៖ ការប្រឈមដាក់គ្នារវាងចិន និងអាមេរិក លើបញ្ហាសេដ្ឋកិច្ច, ភូមិសាស្ត្រនយោបាយ, បញ្ហាសង្គមរបស់កម្ពុជា និងការរៀបចំយុទ្ធសាស្ត្ររបស់ប្រទេសក្នុងតំបន់ដែលគាំទ្រចិន និងអាមេរិក។

ការប្រជែងឥទ្ធិពលរវាងចិន និងអាមេរិកនៅក្នុងតំបន់អាស៊ី អាស៊ីអាគ្នេយ៍ ក៏ដូចជានៅក្នុងតំបន់ឥណ្ឌូចិនមិនមែនជាថ្មីថ្មោងនោះឡើយ។ ចិន និងអាមេរិក គេបានប្រជែងឥទ្ធិពលគ្នាក្នុងតំបន់នេះ ច្រើនទសវត្សរ៍មកហើយ។ ការប្រជែងឥទ្ធិពលរបស់ពួកគេ បានធ្វើប្រទេសនៅក្នុងតំបន់រួមទាំងកម្ពុជាផង បានជួបក្នុងវិបត្តិយ៉ាងធ្ងន់ធ្ងរ។ ការប្រជែងឥទ្ធិពលរបស់ចិន និងអាមេរិកពីទសវត្សរ៍ឆ្នាំ១៩៦០ រហូតដល់១៩៨០ បានធ្វើឱ្យកម្ពុជា ជួបវិបត្តិវិនាសកម្មយ៉ាងខ្លោចផ្សាជាទីបំផុត។

ការប្រជែងគ្នាជាថ្មីរវាងចិន និងអាមេរិក នាសតវត្សទី២១នេះ កម្ពុជា ដែលជាប្រទេសក្នុងតំបន់ឥណ្ឌូចិន និងធ្លាប់រងគ្រោះព្រោះការប្រជែងនេះ ត្រូវបានគេមើលឃើញក្លាយទៅជាទីលាននៃការប្រជែងឥទ្ធិពលរបស់ចិន និងអាមេរិកផងដែរ។

លោក សុខ ទូច បានអះអាងថា វេទិកានៅថ្ងៃស្អែក គឺជាសារមួយដើម្បីពញាក់អាម្មណ៍ដល់អ្នកនយោបាយ និងយុវជនកម្ពុជា ឱ្យរៀបចំលក្ខណៈសម្បត្តិធ្វើយ៉ាងកុំឱ្យក្លាយខ្លួនទៅជាសាច់ដែលគេកាប់ចិញ្ច្រាំដូចអតីតកាលបន្តទៅទៀត។ ជាពិសេសត្រូវរកវិធី ដើម្បីគេចចេញពីការប្រជែងដែលងាយនាំដល់គ្រោះថ្នាក់សម្រាប់កម្ពុជា៕

Comments

Popular posts from this blog

ធនាគារជាតិនៃកម្ពុជា៖ អ្នកដាក់ប្រាក់ញ្ញើមានជាង៦លាននាក់ ខណៈអ្នកខ្ចីប្រាក់មាន២.៨៥លាននាក់ ក្នុងឆ្នាំ២០១៨

ប្រធានគណបក្សប្រជាជនខេត្តព្រះវិហារ ជំរុញឲ្យប្រធានក្រុមបក្សតាមមូលដ្ឋានទាំងអស់ ត្រូវរួមសហការជាមួយមន្ត្រីជំនាញ ដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ ឲ្យបានទាន់វេលា

កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ «កិច្ចសហប្រតិបត្តិការទីផ្សារ មូលធនក្នុងតំបន់ទន្លេមេគង្គ» !