Posts

Showing posts from June, 2020

ចិនអំពាវនាវឲ្យទីក្រុងវ៉ាស៊ីនតោន លុបចោលការរឹតបន្តឹងទិដ្ឋាការ លើមន្ត្រីចិនជាបន្ទាន់

Image
(វ៉ាស៊ីនតោន)៖ នៅថ្ងៃសៅរ៍នេះស្ថានទូតចិនប្រចាំនៅសហរដ្ឋអាមេរិក បានអំពាវនាវឲ្យទីក្រុងវ៉ាស៊ីនតោន លុបចោលការរឹតត្បិតទិដ្ឋាការលើមន្ត្រីចិន ជុំវិញស្ថានភាពនៅទីក្រុងហុងកុង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Sputnik នៅថ្ងៃសៅរ៍ ទី២៧ ឆ្នាំ២០២០។ ការអំពាវនាវរបស់ចិនខាងលើនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក ម៉ៃ ប៉ុមប៉េអូ (Mike Pompeo) បាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍នេះថា ទីក្រុងវ៉ាស៊ីនតោនកំពុងរិតត្បិត ការផ្តល់ទិដ្ឋការដល់មន្ត្រីចិន ក្រោយអាមេរិកចោទទីក្រុងប៉េកាំងថា មានគំរោងដកហូតស្វ័យភាពរបស់ទីក្រុងហុងកុង ប៉ុន្តែលោកមិនបានបញ្ជាក់ថា មន្ត្រីរូបណាដែលជាគោលដៅនោះទេ។ ជុំវិញបញ្ហាខាងលើនេះ ស្ថានទូតចិនបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងទទូចឲ្យភាគីអាមេរិកកែប្រែកំហុសរបស់ខ្លួនជាបន្ទាន់ នឹងដកសេចក្តីសម្រេចខាងលើ និងបញ្ឈប់ការជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនតទៅទៀត។ ប្រទេសចិននឹងបន្តចាត់វិធានការខ្លាំងក្លា ដើម្បីលើកកម្ពស់អធិបតេយ្យភាព សន្តិសុខជាតិ និងផលប្រយោជន៍របស់ខ្លួន»។ ស្ថានទូតចិត្តក៏បានសង្កត់ធ្ងន់ផងដែរថា «បញ្ហាទីក្រុងហុងកុង គឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ហេតុដូច្នេះមិនត្រូវរង

BLACKPINK បំបែកកំណត់ត្រាធំបំផុត ក្នុងប្រវត្តិសាស្ត្រ Youtube មានអ្នករង់ចាំ Countdown មើល MV ដល់ទៅជិត២លាននាក់

Image
(កូរ៉េ)៖ BLACKPINK ក្រុមចម្រៀងនារីល្បីឈ្មោះ បោះសំឡេងក្នុងវិស័យ K-POP បានបំបែកកំណត់ត្រាធំបំផុតក្នុងប្រវត្តិសាស្រ្ត Youtube ទាញបានអ្នកចូលទស្សនា ការបញ្ចាំងផ្ទាល់ MV ចម្រៀងថ្មីរបស់ពួកគេក្នុងយូធូប រហូតដល់ទៅ ១.៦៥ លាននាក់។ បទថ្មីរបស់ BLACKPINK «How You Like That»   បានបំបែកកំណត់ត្រារបស់ ក្រុម BTS កាលពីខែកុម្ភៈ។ នេះបើតាមការដកស្រង់ ការចេញផ្សាយពីសារព័ត៌មាន BBC នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០។ បទថ្មី «How You Like That» ដែលបានបញ្ចេញនៅវេលាម៉ោង ៤៖០០នាទីល្ងាច (ម៉ោងនៅកម្ពុជា) ថ្ងៃទី២៦ ខែមិថុនា គឺជាចម្រៀងមួយបទ ក្នុងអាល់ប៊ុមធំដំបូងរបស់ ក្នុង BLACKPINK​ ខណៈអាល់ប៊ុមធំនោះ នឹងបញ្ចេញក្នុងខែកញ្ញា។ ជាការកត់សម្គាល់ ការបញ្ចេញចម្រៀងថ្មី «How You Like That» គឺបន្ទាប់ពី BLACKPINK ខកខានបញ្ចេញចម្រៀងជាង១ឆ្នាំមកហើយ ចាប់តាំងពីបទ «Kill This Love»។ បទថ្មីរបស់ពួកគេ ដែលកំពុងផ្ទុះការគាំទ្រពីបណ្តាអ្នកគាំទ្រ ជុំវិញពិភពលោកនៅពេលនេះ បានបំបែកកំណត់ត្រាជាច្រើន ជាក់ស្តែង ក្នុង Youtube គិតត្រឹមព្រឹកថ្ងៃទី២៧ គឺមានអ្នកចូលទស្សនាជិត ៧០លានដងទៅហើយ។ គួរជម្រាបថា ក្នុង BLACKPINK ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦។ BLACKPINK បានក្លាយជាក្រុមចម្រៀ

សម្តេចតេជោ ហ៊ុន សែន៖ ជំងឺកូវីដ-១៩ នៅតែជាជំងឺឆ្លងរាតត្បាតដ៏កាចសាហាវបំផុត មិនទាន់មានថ្នាំព្យាបាលនៅឡើយ សូមបងប្អូនប្រុងប្រយ័ត្នខ្ពស់ !

Image
(ភ្នំពេញ)៖ ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០នេះ នៅតែបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ហើយបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ ចៀសវាងការឆ្លងមេរោគកូវីដ-១៩។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា​ ជំងឺកូវីដ-១៩ នៅតែជាជំងឺឆ្លងរាតត្បាតដ៏កាចសាហាវបំផុតដែលមិនទាន់មានថ្នាំព្យាបាលនៅឡើយ ដូច្នេះបងប្អូនប្រជាពលរដ្ឋ កុំធ្វេសប្រហែស ឬមើលស្រាលជំងឺឆ្លងកូវីដ-១៩ឲ្យសោះ។ សម្តេចតេជោ ហ៊ុន សែន បានសរសេរទាំងស្រុងក្នុង Facebook យ៉ាងដូច្នេះថា «សូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ហើយបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ ចៀសវាងការឆ្លងមេរោគកូវីដ-១៩ ។ កម្ពុជាទោះបីមិនសូវទំនើបដូចគេ ក៏ប៉ុន្តែយើងបានខិតខំពង្រឹង ការត្រួតពិនិត្យសុខភាពប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរចេញចូលក្នុងប្រទេសគ្រប់ច្រកទាំងអស់ ទាំងតាមដែនគោក និងតាមព្រលានយន្តហោះ ដែលគ្រប់ៗគ្នាត្រូវតែទទួលបានការពិនិត្យសុខភាព (Health Screening) ដោយអនុវត្តខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ចាប់តាំងពីថ្ងៃទី២០ ខែ ឧសភាកន្លងទៅនេះ កម្ពុជាយើងបានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ ថ្មីចំនួន៧នាក់ ហ

Microsoft សម្រេចបិទហាងលក់ផលិតផលទាំងអស់របស់ខ្លួនជាអចិន្ត្រៃយ៍តែម្តង នៅជុំវិញពិភពលោក ដោយងាកទៅផ្តោតលើ Online វិញ

Image
(សាន់ហ្រ្វាន់សុីស្កូ)៖ នៅថ្ងៃសុក្រសប្តាហ៍នេះ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Microsoft បានប្រកាសថា ក្រុមហ៊ុននឹងបិទហាងលក់ផលិតផល​ទាំងអស់របស់ខ្លួនជាអចិន្ត្រៃយ៍តែម្តង នៅជុំវិញពិភពលោក ដើម្បីផ្លាស់ប្រតិបត្តិការទៅនៅលើអនឡាញវិញ។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២០។ បើតាមសេចក្តីថ្លែងការណ៍របស់ Microsoft ការសម្រេចបែបនេះ នឹងមានន័យថា ហាងលក់ផលិតផលប្រហែល១០០កន្លែងរបស់ Microsoft ដែលត្រូវបានបិទដោយសារការរាតត្បាតនៃជំងឺ COVID-19 នោះ នឹងមិនបើកទ្វារដំណើរការឡើងវិញឡើយ ខណៈក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំ​របស់សហរដ្ឋអាមេរិកមួយនេះ ចង់ផ្តោតទៅលើមធ្យោបាយថ្មីនៃការលក់ផលិតផលរបស់ខ្លួន។ គួរជម្រាបថា យ៉ាងណាមិញ ក្នុងចំណោមហោងលក់ផលិតផលទាំងនោះ មាន៤កន្លែង នឹងត្រូវកែប្រែឲ្យក្លាយទៅជា «មជ្ឈមណ្ឌលផ្តល់បទ​ពិសោធន៍» សម្រាប់អតិថិជនវិញ។ ទីតាំងទាំង៤នោះ គឺនៅទីក្រុងឡុងដ៍ នៅទីក្រុងញូយ៉ក នៅទីក្រុងស៉ីដនី និងនៅទីស្នាក់ការ Microsoft ផ្ទាល់ គឺនៅទីក្រុង Redmond នៃរដ្ឋវ៉ាស៉ីនតោន៕

អាជ្ញាធរអាមេរិកអាចនឹងអនុញ្ញាតឲ្យ Boeing 737 MAX ហោះហើរឡើងវិញក្នុងពេលឆាប់ៗ

Image
(វ៉ាស៊ីនតោន)៖ យន្តហោះត្រកូលប៊ូអ៊ីង 737 MAX ដែលត្រូវបានបញ្ឈរជើងជិតមួយឆ្នាំ ក្រោយពីការកើតមានសោកនាដកម្ម ធ្លាក់យន្តហោះចំនួនពីរលើក និងបានសម្លាប់មនុស្សចំនួន ៣៤៦នាក់នោះ អាចនឹងធ្វើប្រតិបត្តិការដឹកអ្នកដំណើរឡើងវិញ នាពេលឆាប់ៗនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២០។ ក្រោយពីកើតមានសោកនាដកម្មធ្លាក់យន្តហោះផ្ទួនៗគ្នា អាជ្ញាធរសហព័ន្ធអាកាសចរណ៍អាមេរិកហៅកាត់ថា FAA បានប្រកាសថា ខ្លួននឹងមិនផ្ដល់ការអនុញ្ញាតឲ្យយន្ដហោះ Boeing 737 Max ត្រឡប់ទៅដំណើរការដឹកអ្នកដំណើរជាធម្មតាឡើយ រហូតទាល់តែយន្ដហោះនេះត្រូវបានក្រុមជំនាញបញ្ជាក់ថា មានសុវត្ថិភាពទាំងស្រុងសិន។ ទោះជាយ៉ាងណា នៅថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ប្រភពព័ត៌មានច្បាស់ការមួយ ដែលបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន Reuters បានបង្ហើបឲ្យដឹងថា អាជ្ញាធរសហព័ន្ធអាកាសចរណ៍អាមេរិក នឹងសម្រេចចិត្តលើការចេញលិខិតបញ្ជាក់ពីសុវត្ថិភាព និងបញ្ហារបស់យន្តហោះប្រភេទនេះ នៅចុងសប្តាហ៍នេះ។ ដូច្នេះមានន័យថា យន្តហោះប្រភេទប៊ូអ៊ីង 737 MAX អាចនឹងប្រតិបត្តិការដឹកអ្នកដំណើរឡើងវិញ នាដើមសប្តាហ៍ក្រោយនេះតែម្តង ប្រសិនបើគ្មានបញ្ហាចោទ។ គួររំលឹកថា កាលពីខែតុល

ក្រសួងសុខាភិបាលរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន៩នាក់ថ្មី ជាការនាំចូលពីឥណ្ឌូណេស៊ី ខណៈមានអ្នកជាសះស្បើយម្នាក់ទៀត

Image
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន៩នាក់ថ្មីទៀត លើបងប្អូនខ្មែរ៨នាក់ និងជនជាតិឥណ្ឌូនេស៊ីម្នាក់ ដែលធ្វើដំណើរពីប្រទេសឥណ្ឌូណេស៊ីត្រឡប់មកកម្ពុជា។ អ្នកជំងឺកូវីដ១៩ថ្មីទាំង៩នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី) រួចរាល់ហើយ។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នករកឃើញមានជំងឺកូវីដទាំង៩នាក់ថ្មីនេះ ក្នុងចំណោមអ្នកដំណើរសរុបចំនួន៤០នាក់ ដែលបាន ធ្វើដំណើរចូលមកប្រទេសកម្ពុជា តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មកពីប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០។ អ្នកដំណើរចំនួន៣១នាក់ ដែលបានធ្វើដំណើរតាមជើងយន្តហោះជាមួយអ្នកមានវិជ្ជមានកូវីដ១៩ ត្រូវបន្តស្នាក់នៅក្នុងមជ្ឈមណ្ឌលចត្តា ឡីស័ក មូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង និងសណ្ឋាគារមួយកន្លែងនៅរាជធានីភ្នំពេញ ដើម្បីតាមដានសុខភាព និងស្រាវជ្រាវរកមេរោគកូវីដ១៩ ជាបន្តទៀត។ ដោយឡែកនៅថ្ងៃនេះ ក៏មានអ្នកជំងឺកូវីដ១៩ម្នាក់ បានជាសះស្បើយផងដែរ ដោយទទួលបានលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក និងត្រូវបានអនុញ្ញាតិចេញពីមន្ទីរពេទ្យរុស្ស៊ី។ អ្នកជាសះស្បើយជាបុរសជនជាតិខ្មែរ សញ្ជា

ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រកាសអនុវត្តន៍កម្មវិធី ផ្តល់សាច់ប្រាក់ជូនពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩

Image
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ស្អែកនេះ នឹងអញ្ជើញប្រកាសអនុវត្តន៍កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ ប្រមាណ៦០ម៉ឺនគ្រួសារ។ ពិធីនេះនឹងធ្វើឡើងនៅវិមានសន្តិភាព។ ជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតនៅលើសកលលោកកំពុងបង្កជាវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។ សម្រាប់កម្ពុជា ក៏ដូចគ្នាផងដែរ សេដ្ឋកិច្ចបានជួបឱនភាពមិនធ្លាប់មានក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ។ ប្រជាពលរដ្ឋកម្ពុជា ក៏បានជួបការលំបាកផងដែរ ព្រោះតែជំងឺកូវីដ១៩ ធ្វើឱ្យបាត់បង់ចំណូលប្រចាំខែ។ សម្តេចតេជោ ហ៊ុន សែន បានសម្រេចបញ្ចេញកញ្ចប់ថវិកាជាតិ ដើម្បីជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងអ្នកងាយគ្រោះក្នុងកំលុងពេលកើតជំងឺកូវីដ១៩។ កាលពីខែឧសភា កន្លងទៅនេះ រាជរដ្ឋាភិបាល បានណែនាំទៅកាន់ក្រុមការងារថ្នាក់ជាតិទាំងអស់ឱ្យចុះស្រាវជ្រាវ និងធ្វើបច្ចុប្បន្នភាពកំណត់អត្តសញ្ញាណគ្រួសារក្រីក្រកំលុងពេលជំងឺកូវីដ១៩ រាតត្បាត ដើម្បីរាជរដ្ឋាភិបាលឧបត្ថម្ភសាច់ប្រាក់ជួយសម្រួលការលំបាករបស់ពួកគេ។ ក្នុងពេលចុះពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះថ្មីនៅក្នុងខេត្តកណ្តាល សម្តេចតេជោ ហ៊ុន សែ

ប្រតិភូជាន់ខ្ពស់រដ្ឋសភា ចូលរួមកិច្ចប្រជុំទល់មុខគ្នារវាងអាស៊ាន និងអន្ដរសភាអាយប៉ា តាមរយៈវីដេអូ Conference នៅថ្ងៃទី២៦ ខែមិថុនា

Image
(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា តំណាងសម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អមដោយគណៈប្រតិភូ ជាន់ខ្ពស់រដ្ឋសភា នឹងអញ្ជើញចូលរួមកិច្ចប្រជុំទល់មុខគ្នារវាងសមាគមប្រជាជាតិ អាស៉ី-អាគ្នេយ៍ (អាស៊ាន) និងអន្ដរសភាអាស៊ាន (អាយប៉ា) ដែលជាជំនួបកំពូល រវាងប្រធានអាស៊ាន និងប្រធានអាយប៉ា នាកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ តាមរយៈវីដេអូ Conference នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០។ សេចក្ដីប្រកាសរបស់អគ្គលេខាធិការដ្ឋាន រដ្ឋសភា នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ការអញ្ជើញចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា កម្ពុជា ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក ង្វៀន ស៊ុនហ្វុគ នាយករដ្ឋមន្ដ្រីវៀតណាម និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៦។ ក្នុងកិច្ចប្រជុំនោះ លោកស្រី ឃួន សុដារី នឹងចូលរួមផ្ដល់នូវអនុសាសន៍ដោយផ្ដោតសំខាន់លើបញ្ហាគន្លឹះ ដែលជាការប្រឈមរួមរបស់ប្រទេសជាសមាជិកអាយប៉ា និងអាស៊ាន ព្រមទាំងធ្វើការចែករំលែកទស្សនៈស៉ីជម្រៅ អំពីការរួមគ្នាដោះស្រាយបញ្ហាទាំងនេះ តាមរយៈការបង្កើនភាពទុកចិត្ត និងទំនាក់ទំនងល្អ រវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ នៃប្រទេសសមាជិកអាស៊ាន ស្របតាមស្មារតីសរស្ដម្ភទ

ចំណេះដឹងទូទៅ៖ ក្នុងសង្គ្រាមលោកលើកទី២ តើប្រទេសណាខ្លះខ្ទេចខ្ទីច្រើនជាងគេ?

Image
(ពិភពលោក)៖ សង្គ្រាមលោកលើកទី២ បានបើកចាប់ផ្ដើមឡើងនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៣៩ ដោយកងទ័ពអាល្លឺម៉ង់បានបើកឆាកប្រយុទ្ធដំបូងលុកលុយចូលប្រទេសប៉ូឡូញ រីឯកងទ័ពអ៉ីតាលីបានវាយចូលប្រទេសនៅតំបន់អាហ្វ្រិក ចំណែកកងទ័ពជប៉ុនក៏បានបើកឆាកដំបូងនៅប្រទេសកូរ៉េ និងប្រទេសចិនផងដែរ។ ទម្រាំតែសង្គ្រាមត្រូវបញ្ចប់ទៅវិញនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ១៩៤៥ បណ្ដាប្រទេសជាច្រើននៅលើពិភពលោកបានរងគ្រោះយ៉ាងដំណំ សូម្បីតែប្រទេសដែលចូលរួមបង្កសង្គ្រាម និងប្រទេសដែលចូលរួមបញ្ចប់សង្គ្រាម ក៏ត្រូវរងការខូចខាតមិនតិចនោះឡើយ ទាំងជីវិតមនុស្ស ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ពន្ធ រហូតឈានដល់ការកើតមានវិបត្តិសង្គម សេដ្ឋកិច្ចយ៉ាងស្មុគស្មាញទៀតផង។ ក្រោយការចាប់ផ្ដើមសង្គ្រាមលោកលើកទី២ ជាងពីរឆ្នាំរួចមក កងទ័ពណាស៊ីអាល្លឺម៉ង់បានប៉ះទង្គិចគ្នាជាមួយកងទ័ពសហភាពសូវៀតយ៉ាងស្វិតស្វាញ ខណៈសង្គ្រាមដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិនេះបានកើតឡើងចាប់ពីឆ្នាំ ១៩៤១-១៩៤៥ ដែលពេលនោះ ហ៊ីត្លែរ បានបញ្ជូនកងទ័ពប្រមាណ ៣ លាននាក់ឱ្យទៅវាយប្រហារលើសហភាពសូវៀត។ រយៈពេលបួនឆ្នាំក្រោយមក សង្គ្រាមនេះបានធ្វើឱ្យកងទ័ពសូវៀតប្រមាណ១០លាននាក់ និងជនស៊ីវិលប្រមាណ ១៤ លាននាក់ស្លាប់បាត់បង់ជីវិត។ ចំណែកខាងភាគីអាល្លឺម៉ង់វិញ ក៏ប

បទវិភាគអន្តរជាតិ៖ ជម្លោះអាមេរិក និងចិន មានគ្រោះថ្នាក់ជាងសង្រ្គាម​ត្រជាក់​សូវៀត-អាមេរិក ទៅទៀត?

Image
(វ៉ាស៊ីនតោន)៖ ខណៈការបោះឆ្នោតប្រធានាធិ បតីអាមេរិក នៅខែវិច្ឆិកា ឆ្នាំ២០២០ កាន់តែខិតជិតចូលមកដល់ លោក ដូណាល់ ត្រាំ ត្រូវបានក្រុមអ្នកជំនាញខ្លះមើលឃើញថា ទំនងជាអាចនឹងប្រើប្រាស់យុទ្ធសាស្ត្របង្ករឿងជាមួយកូរ៉េខាងជើង ជាពិសេសជាមួយចិនតែម្ដង ដើម្បីកេងចំណេញនយោបាយនៅក្នុងស្រុក។ នៅក្នុងន័យនេះ លោក ត្រាំ អាចនឹងបង្កឱ្យមានភាពតានតឹងយោធាដ៏គ្រោះថ្នាក់ជាមួយចិន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីបានលេសនេះប្រាប់ប្រជាជនអាមេរិកថា ការជាប់ឆ្នោតជាថ្មីម្ដងទៀតរបស់ លោកគឺពិតជាមានសារៈសំខាន់បំផុត ព្រោះវាជាឱកាសតែមួយគត់ដែលអាចបញ្ជៀសសង្រ្គាមកុំឱ្យកើតឡើង។ នៅក្នុងឆ្នាំ២០២០នេះ មានសេណារីយ៉ូចំនួន៣ ត្រូវបានគេមើលឃើញថា ជាចំណុច ចាប់ផ្ដើមនៃសង្រ្គាមត្រជាក់ថ្មីមួយរវាងសហរដ្ឋអាមេរិក និងចិន ដែលអាចនឹងមានគ្រោះថ្នាក់ ជាងសង្រ្គាមត្រជាក់រវាងសហរដ្ឋអាមេរិក និងអតីតសហភាពសូវៀត ទៅទៀត។ ទីមួយ នោះគឺការកើនឡើងយ៉ាងឆាប់ហ័សនៃសេដ្ឋកិច្ច, បច្ចេកវិទ្យា និងអំណាចយោធារបស់ ចិន។ ទីពីរ គឺCOVID-19 ដែលកំពុងធ្វើឱ្យទំនាក់ទំនងមិនល្អស្រាប់រវាងចិន និងអាមេរិក កាន់តែអាក្រក់ឡើង។ ទីបី គឺយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីអាមេរិកដែល កំពុងផ្ដោតសំខាន់លើឥទ្ធិពលចិននៅលើឆាកអ ន្តរជាតិ និងដែល

ស្អែកអាជ្ញាធរកម្ពុជា នឹងជួបពិភាក្សាជាមួយភាគីថៃ ដើម្បីស្នើបើកច្រកអន្ដរជាតិប៉ោយប៉ែត

Image
(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នឹងជួបពិភាក្សាគ្នាជាមួយ អភិបាលខេត្តស្រះកែវ ប្រទេសថៃ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ស្អែកនេះ ដើម្បីស្នើបើកច្រកអន្ដរជាតិប៉ោយប៉ែត-ខ្លងលឹក (ឈ្មោះរបស់ភាគីថៃ) ឡើងវិញ ក្រោយបិទការចេញចូលមួយរយៈពេល ដោយសារជំងឺកូវីដ១៩។ យោងតាមលិខិតរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលបានដាក់សំណើទៅកាន់ភាគីថៃ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០កន្លងទៅ បានកំណត់ដើម្បីសុំជួបពិភាក្សាគ្នា នៅទីស្នាក់ការគយ ស្រុកអារញ្ញាប្រាថេត ខេត្តស្រះកែវ ដើម្បីបើកច្រកទ្វារព្រំដែនអន្ដរជាតិ ប៉ោយប៉ែត-ខ្លងលឹក។ គួរជម្រាបថា ច្រកទ្វារអន្ដរជាតិប៉ោយប៉ែត ត្រូវភាគីកម្ពុជា-ថៃ សម្រេចរួមគ្នាបិទជាបណ្ដោះអាសន្ននូវការចេញចូល លើកលែងតែការចរាចរទំនិញរថយន្ដធុនធំប៉ុណ្ណោះ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩៕

នាយករដ្ឋមន្ត្រីនៃកម្ពុជា៖ អ្នកជួបបញ្ហាការងារអាចស្វែងរកការងារនៅការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ក្នុងខេត្តកណ្តាល

Image
(កណ្តាល)៖ ថ្លែងចេញពីការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ក្នុងខេត្តកណ្តាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា អ្នកជួបបញ្ហាការងារអាចស្វែងរកការងារនៅការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ក្នុងខេត្តកណ្តាល ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា៖ «អញ្ចឹងទេថ្ងៃនេះខ្ញុំមកពិនិត្យទៅលើការដ្ឋាននេះបន្ទាប់ពីការពិនិត្យនូវការដ្ឋានសាងសង់ផ្លូវនៅឯខេត្តព្រះសីហនុ ហើយខ្ញុំសង្ឃឹមថា អ្នកដែលអត់ការងារធ្វើស្វែងរកការងារធ្វើ ស្វែងរកប្រាក់ចំណូល គឺច្បាស់ណាស់នឹងមានប្រាក់ចំណូលនៅកន្លែងនេះ ដែលមានប្រាក់ចំណូលបន្ត»។ ទន្ទឹមនឹងការលើកឡើងពាក់ព័ន្ធនឹងការងានេះដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្មាននរណាម្នាក់អាចរស់ដោយគ្មានការងារ គ្មានប្រាក់ចំណូលនោះទេ ដែលត្រូវតែស្វែងរកការងារធ្វើ មិនអាចរំពឹងតែលើការជួយរបស់រាជរដ្ឋាភិបាលនោះទេ។ បន្ថែមពីនេះសម្តេចថា គ្មានរដ្ឋប្រទេសណាមួយចិញ្ចឹមប្រជាជនអ