Microsoft សម្រេចបិទហាងលក់ផលិតផលទាំងអស់របស់ខ្លួនជាអចិន្ត្រៃយ៍តែម្តង នៅជុំវិញពិភពលោក ដោយងាកទៅផ្តោតលើ Online វិញ

(សាន់ហ្រ្វាន់សុីស្កូ)៖ នៅថ្ងៃសុក្រសប្តាហ៍នេះ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Microsoft បានប្រកាសថា ក្រុមហ៊ុននឹងបិទហាងលក់ផលិតផល​ទាំងអស់របស់ខ្លួនជាអចិន្ត្រៃយ៍តែម្តង នៅជុំវិញពិភពលោក ដើម្បីផ្លាស់ប្រតិបត្តិការទៅនៅលើអនឡាញវិញ។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២០។

បើតាមសេចក្តីថ្លែងការណ៍របស់ Microsoft ការសម្រេចបែបនេះ នឹងមានន័យថា ហាងលក់ផលិតផលប្រហែល១០០កន្លែងរបស់ Microsoft ដែលត្រូវបានបិទដោយសារការរាតត្បាតនៃជំងឺ COVID-19 នោះ នឹងមិនបើកទ្វារដំណើរការឡើងវិញឡើយ ខណៈក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំ​របស់សហរដ្ឋអាមេរិកមួយនេះ ចង់ផ្តោតទៅលើមធ្យោបាយថ្មីនៃការលក់ផលិតផលរបស់ខ្លួន។

គួរជម្រាបថា យ៉ាងណាមិញ ក្នុងចំណោមហោងលក់ផលិតផលទាំងនោះ មាន៤កន្លែង នឹងត្រូវកែប្រែឲ្យក្លាយទៅជា «មជ្ឈមណ្ឌលផ្តល់បទ​ពិសោធន៍» សម្រាប់អតិថិជនវិញ។ ទីតាំងទាំង៤នោះ គឺនៅទីក្រុងឡុងដ៍ នៅទីក្រុងញូយ៉ក នៅទីក្រុងស៉ីដនី និងនៅទីស្នាក់ការ Microsoft ផ្ទាល់ គឺនៅទីក្រុង Redmond នៃរដ្ឋវ៉ាស៉ីនតោន៕


Comments

Popular posts from this blog

ធនាគារជាតិនៃកម្ពុជា៖ អ្នកដាក់ប្រាក់ញ្ញើមានជាង៦លាននាក់ ខណៈអ្នកខ្ចីប្រាក់មាន២.៨៥លាននាក់ ក្នុងឆ្នាំ២០១៨

ប្រធានគណបក្សប្រជាជនខេត្តព្រះវិហារ ជំរុញឲ្យប្រធានក្រុមបក្សតាមមូលដ្ឋានទាំងអស់ ត្រូវរួមសហការជាមួយមន្ត្រីជំនាញ ដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ ឲ្យបានទាន់វេលា

កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ «កិច្ចសហប្រតិបត្តិការទីផ្សារ មូលធនក្នុងតំបន់ទន្លេមេគង្គ» !